Tag: Allianz Stadium
Football News
ក្លឹប Juventus មិនទាន់ស្គាល់ពាក្យថាឈ្នះទេក្នុងលីគ Serie A
ក្លឹប Juventus នៅតែមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេនៅក្នុងលីគ Serie A ក្រោយលេងស្មើគ្នាជាមួយ AC Milan ១-១ កាលពីយប់មិញ។ ការប្រកួតលេងក្នុងកីឡដ្ឋាន Allianz Stadium ខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ Juventus ត្រឹមនាទីទី៤។ ការប្រកួតរងចាំរហូតដល់ទី៧៦ទើប Milan សម្រេចបានគ្រាប់តាមស្មើវិញ ដោយខ្សែប្រយុទ្ធ Ante Rebic។ លទ្ធផល ១-១ បានបន្សល់រហូតដល់ចប់ការប្រកួត មានន័យថា ៤ប្រកួតក្នុងលីគកន្លងទៅ Juventus មិនទាន់ស្គាល់ឈ្នះនៅឡើយទេ (ស្មើ២ ចាញ់២) ខណៈបច្ចុប្បន្នស្ថិតនៅលេខ១៨។ សម្រាប់ AC Milan វិញបានឡើងទៅកាន់លេខ ២ មាន ១០ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Inter Milan៕
20 Sep 2021
142 views