Tag: Alvaro Morata
Football News
Morata ទំនងនឹងចូលរួមជាមួយក្រុមអ្នកមានបុណ្យ Barcelona ពេលខាងមុខ
កីឡាករ Alvaro Morata ត្រូវបានគេរាយការណ៍ថា កំពុងតែខិតកាន់តែកៀកក្នុងការ ផ្លាស់ពី Juventus ទៅចូលរួមជាមួយ Barcelona ហើយ។ ជាការពិតណាស់ Morata បានផ្លាស់ពី Atletico Madrid មកចូលរួមជាមួយ Juventus ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេលមួយឆ្នាំ ជាមួយនឹងតម្លៃខ្ចីជើងនោះគឺ ១០លានអឺរ៉ូ (ឬប្រមាណ ១១លានដុល្លារអាមេរិក) ហើយនឹងតម្លៃទិញដាច់គឺ ៤៥លានអឺរ៉ូ (ឬប្រមាណ ៥១លានដុល្លារអាមេរិក)។ បើយោងទៅតាម អ្នកសារកាសែតល្បីឈ្មោះ លោក Fabrizio Romano បានចុះផ្សាយថា ក្លិប Barca បានត្រៀមកុងត្រារួចរាល់សម្រាប់យក Morata មករួម។ ក្រុមព្រោះ Juventus ទំនងជាមិនចំណាយប្រាក់ទិញ Morata ដាច់ មករួមក្រុមទេដែលជាហេតុធ្វើឲ្យ Barca មានឱកាសក្នុងការយកគេមករួមក្រុម ហើយលោក Xavi ក៏កំពុងតែបើកភ្លើងបៃតងកំពុងរង់ចាំគេដែរ៕
03 Jan 2022
99 views
Football News
Xavi មានការចាប់អារម្មណ៍ Morata ចង់នាំយកមកលេងនៅទឹកដី Barca
លោកគ្រូបង្វឹក Xavi Hernandez បានទាក់ទងទូរស័ព្ទទៅខ្សែប្រយុទ្ធ Alvaro Morata ដោយផ្ទាល់ដើម្បីបញ្ចុះបញ្ចូលគេឲ្យមកចូលរួមជាមួយក្លិប Barcelona ។ Barcelona ទើបតែទិញយកខ្សែប្រយុទ្ធ Ferran Torres ពីក្លិប Manchester City រួចប៉ុន្តែសារព័ត៌មាន Diario AS បានចុះផ្សាយថា Xavi នៅចង់បានកីឡាករម្នាក់ទៀតគឺ Morata ។ Morata បានចំណាយពេលជាង ១៨ខែស្នាក់នៅក្លិបសេះបង្កង់ Juventus ពីក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។ យ៉ាងណាមិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់ទៅថ្នាក់លើរបស់ Juventus ថាគេចង់ចាកចេញខណៈដែល Barca បានជជែកជាមួយគេនិងភ្នាក់ងាររបស់គេរួចអស់ហើយ។ Atletico Madrid ទំនងជាពុំអាចឃាត់ Morata មិនឲ្យផ្ទេរមកទឹកដី Camp Nou បាននោះទេស្របពេលដែល Xavi បានទាក់ទងសុំខ្ចីជើង Morata ៦ខែសិនមុននឹងទិញយកគេផ្ដាច់តែម្ដង៕
01 Jan 2022
153 views
Football News
Juventus គ្រោងលក់ Morata ដើម្បីប្រមូលលុយទិញកីឡាករថ្មី ២នាក់
ក្លិបសេះបង្គង់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលក់ខ្សែប្រយុទ្ធ Alvaro Morata ដើម្បីប្រមូលលុយទិញយកខ្សែប្រយុទ្ធ Dusan Vlahovic និង Mauro Icardi នៅរដូវកាលក្រោយ។ ពិតណាស់ កីឡាករ Vlahovic ត្រូវបានភ្ចាប់ទំនាក់ទំនងជាមួយក្លិប Manchester City, Liverpool និង Tottenham Hotspur ហើយត្រូវគេរំពឹងថានឹងចាកចេញពីក្លិប Fiorentina នៅក្នុងទីផ្សារដោះដូរកីឡាករ នាពេលខាងមុខនេះ បន្ទាប់ពីគេបានបដិសេធមិនព្រមបន្តកុងត្រាថ្មី ខណៈដែលកុងត្រានឹងផុតកំណត់នាខែមិថុនា ឆ្នាំ ២០២៣។ ខណៈដែល Icardi ហាក់ពុំសូវបានចូលលេងជម្រើសដំបូងទៀងទាត់ឡើយនៅ PSG ក្រោយផ្លាស់មកពី Inter Milan មកកាន់ក្លិបបារាំងមួយនេះ កំលុងខែកញ្ញា ឆ្នាំ២០២០។ យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្លិបគីឡូធ្ងន់របស់អីតាលី Juventus កំពុងពិចារណាលក់ម្ចាស់អាវលេង៩បច្ចុប្បន្ន គឺ Morata ខណៈបានកំណត់យក Vlahovic និង Icardi ជាគោលដៅចម្បងរបស់ពួកគេ សម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ គួររម្លឹកថា
09 Oct 2021
206 views
Football News
Juventus ជួបវិបត្តិ Dybala និង Morata របួសទាំងពីរនាក់ មុនជំនួបជាមួយ Chelsea
ក្លឹបយក្សរបស់អ៊ីតាលី Juventus កំពុងជួបបញ្ហាដោយកីឡាករសំខាន់ទាំងពីររូបគឺ Paulo Dybala និង Alvaro Morata របួសដូចគ្នា មុនជំនួបទល់នឹង Chelsea មកដល់។ Chelsea នឹងធ្វើដំណើរទៅកាន់ទីក្រុង Turin នៅថ្ងៃពុធ ដើម្បីប្រកួតសន្សំពិន្ទុក្នុងពូល H នៃពានរង្វាន់ Champions League ។ ប៉ុន្តែស្ថានភាពរបស់ Juventus ពេលនេះមិនសូវជាល្អឡើយ ដោយសារខ្សែប្រយុទ្ធសំខាន់២រូបរបស់ពួកគេកំពុងរបួស។ Dybala វ័យ ២៧ឆ្នាំបានជួយក្រុមឈ្នះ ៣-២ លើ Sampdoria កាលពីចុងសប្ដាហ៍។ ប៉ុន្តែប្រកួតនេះគេបានប្ដូរចេញទាំងទឹកភ្នែក ព្រោះតែមានបញ្ហារបួសភ្លៅ។ Morata ក៏នឹងអង្គុយទស្សនាការប្រកួតនៅពាក់កណ្ដាលសប្ដាហ៍នេះដែរ ដោយសារតែគេមានបញ្ហាសរសៃពួរ។ កាមការវិនិច្ឆ័យកីឡាករទាំងពីរនឹងខកខានលេង២ប្រកួតបន្ទាប់ ពោលពេលប៉ះជាមួយ Chelsea នៅថ្ងៃពុធ និង Torin នៅថ្ងៃសៅរ៍៕
28 Sep 2021
157 views
Football News
ក្លឹប Juventus មិនទាន់ស្គាល់ពាក្យថាឈ្នះទេក្នុងលីគ Serie A
ក្លឹប Juventus នៅតែមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេនៅក្នុងលីគ Serie A ក្រោយលេងស្មើគ្នាជាមួយ AC Milan ១-១ កាលពីយប់មិញ។ ការប្រកួតលេងក្នុងកីឡដ្ឋាន Allianz Stadium ខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ Juventus ត្រឹមនាទីទី៤។ ការប្រកួតរងចាំរហូតដល់ទី៧៦ទើប Milan សម្រេចបានគ្រាប់តាមស្មើវិញ ដោយខ្សែប្រយុទ្ធ Ante Rebic។ លទ្ធផល ១-១ បានបន្សល់រហូតដល់ចប់ការប្រកួត មានន័យថា ៤ប្រកួតក្នុងលីគកន្លងទៅ Juventus មិនទាន់ស្គាល់ឈ្នះនៅឡើយទេ (ស្មើ២ ចាញ់២) ខណៈបច្ចុប្បន្នស្ថិតនៅលេខ១៨។ សម្រាប់ AC Milan វិញបានឡើងទៅកាន់លេខ ២ មាន ១០ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Inter Milan៕
20 Sep 2021
142 views
Football News
ថ្ងៃស៊យរបស់ Ronaldo តែតចូលចុងម៉ោងខំដោះអាវ តែចុងក្រោយ VAR សម្រេចមិនឲ្យ
Juventus បានត្រឹមប្រកួតស្មើគ្នា ២-២ ទល់នឹង Udinese ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Serie A កាលពីយប់មិញ ខណៈ Cristiano Ronaldo ជួបរឿងស៊យ។ ក្នុងការប្រកួតដែល Ronaldo អង្គុយជាកីឡាករបម្រុង ក្រុមភ្ញៀវ Juventus រកបាន២គ្រាប់នាំមុខដោយកីឡាករ Paulo Dybala និង Juan Cuadrado។ យ៉ាងណាក្រុមម្ចាស់ផ្ទះក៏រកបាន២គ្រាប់សងវិញ សម្រេចទីដោយកីឡាករ Robero Pereyra (ប៉េណាល់ទី) និង Gerard Deulofue។ នាទី៩០+៤ Ronaldo ដែលប្ដួរចូលជំនួស Alvaro Morata តែតបញ្ចូលទីបានមួយគ្រាប់ រួចក៏ដោះអាវរត់អបអរ។ ប៉ុន្តែក្រោយអាជ្ញាកណ្ដាលពិនិត្យ VAR ឃើញថា បាល់នោះ Offside ក៏សម្រេចមិនឲ្យចូល និងផ្ដល់កាតលឿងទៅ Ronaldo ដោយសាររឿងដោះអាវ៕
23 Aug 2021
213 views
Football News
Lukaku យល់ព្រមពាក់លេខក្ដៅ លេខ៩នៅ Chelsea ដោយមិនញញើត
ខ្សែប្រយុទ្ធ Romelu Lukaku នឹងពាក់លេខ៩ ដែលជាលេខក្ដៅក្នុងក្លឹប Chelsea បន្ទាប់ពីក្លាយជាកីឡាករផ្លូវការរបស់ក្លឹប ហើយគេចង់បង្ហាញខ្លួនលេងឆាប់ៗ។ កីឡាករដែលមានតម្លៃខ្លួន៩៧,៥លានផោន ផ្លាស់ពីក្លឹប Inter Milan ត្រូវបានក្លឹបទុកចិត្តឲ្យលេខ៩ ដែលអតីតកីឡាករមុនៗដូចជា Hasselbaink និង Gianluca Vialli ធ្លាប់ពាក់ជោគជ័យ។ ប៉ុន្តែលេខមួយនេះបានក្លាយជាលេខក្ដៅនៅរយៈកាលចុងក្រោយ ដោយខ្សែប្រយុទ្ធមួយចំនួនដូចជា Fernando Torres, Crespo, Alvaro Morata និង Gonzalo Higuain ទទួលយកវាហើយមិនជោគជ័យជាមួយក្លឹប។ ក្នុងសន្និសីទកាសែតកីឡាករវ័យ២៨ឆ្នាំបាននិយាយថា គេទទួលបានលេខ៩ និងសប្បាយចិត្តខ្លាំងណាស់ ហើយសំណាងដែលបានមកដល់ក្នុងពេលនេះ។ វាពិតជាល្អដែលបានត្រឡប់មកវិញ។ ជាកីឡាករបាល់ទាត់ម្នាក់ អ្នកត្រូវតែប្រយុទ្ធដើម្បីសម្រេចគោលដៅសុបិន្តរបស់អ្នក៕
19 Aug 2021
157 views
Other News
Morata ប្រាប់មូលហេតុ ដែលបដិសេធក្លឹប Barca មកចូលរួមជាមួយ AT Madrid
Alvaro Morata បានប្រាប់មូលហេតុពិតជានៃការបដិសេធរាល់ការផ្តល់ជូនពីសំណាក់ក្លិប Barcelona និង Bayern Munich ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ក្រុម Atletico Madrid
30 Jan 2019
785 views
Other News
Barcelona កំពុងពិចារណាខ្ចីជើងកីឡាករ Alvaro Morata ពី Chelsea
ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការខ្ចីជើងសម្រាប់ខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Alvaro Morata
12 Jan 2019
564 views
Premier League News
គ្រូ Chelsea ចង់បាន Mauro Icardi ឬ Patrick Cutrone នាខែមករាដើម្បីជំនួស Morata
ខ្សែប្រយុទ្ធ Icardi ស្ថិតនៅក្នុងបញ្ចីទិញរបស់ Maurizio Sarri ដែរមានតម្លៃ 90លានផោន ចំណែកឯខ្សែប្រយុទ្ធ Cutrone មានតម្លៃ 25លានផោនក្នុង
20 Oct 2018
370 views
Other News
Alvaro Morata អាចនឹងត្រឡប់ទៅ Juventus វិញនៅរដូវក្ដៅខាងមុខ
កីឡាករ Alvaro Morata នឹងចាកចេញពី Chelsea ដើម្បីទៅចូលរួមជាមួយ Juventus ដែលជាក្លឹបចាស់របស់ខ្លួនវិញនៅរដូវក្ដៅខាងមុខ
10 Apr 2018
785 views
Other News
Conte បានប្រាប់ពីការបង្កើតថ្មីរបស់ Chelsea ក្រោយពី Giroud បានមកដល់
Conte កំពុងតែពិចារណាលេងជាមួយកីឡាករពីរនាក់ដើម្បីទទួលបាន Alvaro Morata និងខ្សែការពារ Olivier Giroud
16 Feb 2018
524 views
Other News
Neymar កំពុងស្នើសុំឱ្យប្រធានក្លឹប PSG ចុះហត្ថលេខាជាមួយកីឡាករ Morata នៅរដូវក្តៅនេះ
ប្រធានក្លឹប PSG អាចនឹងដាក់កីឡាករ Cavani នៅលើក្រដាសកិច្ចព្រមព្រៀងមួយដើម្បីទាក់ទាញ Morata ទៅកាន់ទីក្រុងប៉ារីស
07 Feb 2018
377 views
Other News
អ្នកចាត់ការ Conte សារភាពថា ការអវត្តមានរបស់ Morata ជាបញ្ហាចម្បង
Conte បានសារភាពថាអវត្តមានខ្សែប្រយុទ្ធ Alvaro Morata កំពុងតែធ្វើឱ្យ Chelsea មានបញ្ហាជាច្រើនខ្លាំង
03 Feb 2018
1201 views
Other News
Morata រងការរិះគន់ថា ធ្លាក់ទំរង់លេងពេលប៉ះ Arsenal
ខ្សែប្រយុទ្ធ Alvaro Morata ក្នុងថ្ងៃនេះ បានបង្ហោះសារថា ខ្លួននឹងព្យាយាមហ្វឹកហាត់ថែមទៀត
05 Jan 2018
325 views
Premier League News
Alvaro Morata នឹងខកខានការប្រកួតរបស់ Chelsea ជាមួយ Huddersfield
Alvaro Morata នឹងខកខានការប្រកួតរបស់ Chelsea ជាមួយក្រុម Huddersfield ដោយសារតែរបួសខ្នងនិងការអស់កម្លាំង
12 Dec 2017
933 views
Uefa Chanpions League News
កីឡាករ Marco Asensio គំរាមចាកចេញពី Real Madrid ផ្លាស់ទៅ Chelsea
កីឡាករ Marco Asensio នឹងផ្លាស់ទៅ Chelsea បើសិនការទាមទាររបស់គាត់មិនត្រូវបានធ្វើឡើងនៅក្នុងប៉ុន្មានខែខាងមុខនេះ ។
21 Nov 2017
530 views