Tag: Amazon Prime
Football News
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលចប់ការងារជាមួយ Real Madrid
លោក Carlo Ancelotti បាននិយាយទៅកាន់ Amazon Prime នៅក្នុងថ្ងៃនេះថា លោកនឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលលោកចប់ការងារជាមួយក្លឹប Real Madrid នៅថ្ងៃខាងមុខ។ លោក Ancelotti បាននិយាយថា៖” បន្ទាប់ចប់ពី Real Madrid នេះទៅ ប្រហែលជាខ្ញុំឈប់ដឹកនាំក្លឹប។ តែយ៉ាងណាបើក្លឹបនេះចង់ឲ្យខ្ញុំដឹក ១០ឆ្នាំទៀត ខ្ញុំនឹងខំបន្ត១០ឆ្នាំទៀត “។ លោកបានបន្តថា៖” និយាយទៅខ្ញុំចង់ឈប់សម្រាកកម្សាន្តជាមួយចៅខ្ញុំ ប្រពន្ធខ្ញុំម្ដង។ ព្រោះខ្ញុំនៅសល់កិច្ចការច្រើនណាស់ ដែលខ្ញុំចង់ធ្វើជាមួយពួកគាត់។ ណាមួយខ្ញុំមិនដែលបានសូវទៅណាផង ដូចអូស្ត្រាលី និងប្រេស៊ីលកន្លែង Rio de Janeiro ខ្ញុំអត់ដែលទាន់បានទៅទេ។ មួយទៀតខ្ញុំក៏ទៅជួបបងប្អូនស្រីខ្ញុំញឹកញាប់ផងដែរ។ អញ្ចឹងថ្ងៃដែលខ្ញុំឈប់ពីការងារនេះ គឺខ្ញុំចង់ធ្វើរឿងទាំងនេះ “។ លោកក៏បានបន្ថែមផងដែរថា ក្រោយឈប់ពីអ្នកដឹកនាំក្លឹប លោកអាចនឹងទៅដឹកនាំក្រុមជម្រើសជាតិម្ដង ជាពិសេសគឺដឹកនាំសម្រាប់ប្រកួត World Cup 2026 ដោយលោកក៏ចាប់អារម្មណ៍ទៅដឹកនាំក្រុមជម្រើសជាតិកាណាដាផងដែរ ប្រសិនជាគេត្រូវការ។ សូមរំលឹកផងដែរថា Ancelotti នឹងអស់កុងត្រានឹង Real នៅឆ្នាំ២០២៤ខាងមុខ។ ក្នុងអាជីពជាអ្នកដឹកនាំក្លឹបរបស់លោក
04 May 2022
22 views
Football News
Mbappe នៅតែមិនទាន់សម្រេចពីអនាគតរបស់ខ្លួន
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Amazon Prime ទាក់ទងនឹងអនាគតរបស់ខ្លួននៅរដូវកាលខាងមុខ ក្រោយក្លឹប Paris Saint Germain ប្រកួតឈ្នះនឹងក្លឹប Lorient នូវលទ្ធផល ៥-១ នៅក្នុងថ្ងៃនេះ (ម៉ោងកម្ពុជា)។ Mbappe បាននិយាយថា៖” មកទល់នឹងពេលនេះខ្ញុំមិនទាន់សម្រេចចិត្តពីអនាគតរបស់ខ្ញុំនៅឡើយទេ ដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹង។ ខ្ញុំនៅតែកំពុងគិតរឿងនេះជាមួយគ្រួសារខ្ញុំ។ និយាយទៅខ្ញុំកំពុងតែគិតព្រោះមានរឿងរ៉ាវថ្មីៗកើតឡើង។ ពេលណាដែលខ្ញុំសម្រេចច្បាស់លាស់នោះ ខ្ញុំនឹងប្រកាសហើយ ព្រោះតែខ្ញុំមិនចង់សម្រេចចិត្តខុសទាក់ទងនឹងអនាគតនេះនោះទេ “។ យ៉ាងណាខ្សែប្រយុទ្ធរូបនេះក៏ឆ្លើយតបថា លទ្ធភាពនៅបន្តជាមួយ PSG នៅតែមាន នៅពេលសួរថាគេតើអាចនឹងបន្តជាមួយ PSG ឬក៏យ៉ាងណា។ សូមរំលឹកផងដែរថា កាលពីរដូវកាលមុន Mbappe ធ្លាប់បញ្ជាក់ច្បាស់ៗថា គេចង់ផ្លាស់ទៅ Real Madrid តែត្រូវខកខានដោយសារ PSG បដិសេធ យ៉ាងណាសម្រាប់រដូវកាលខាងមុខ អនាគតរបស់គេនៅតែមិនទាន់សម្រេចច្បាស់លាស់ ខណៈនឹងចប់កុងត្រាជាមួយ PSG នៅរដូវកាលនេះ៕
05 Apr 2022
32 views
Football News
Pulisic និយាយថា Ronaldo គឺជាកីឡាករល្អជាងគេក្នុងក្របខ័ណ្ឌ Premier League
Christian Pulisic ខ្សែប្រយុទ្ធរបស់ក្រុម Chelsea បានចុចឈ្មោះកីឡាករម្នាក់ ដែលគាត់គិតថាជាកីឡាករល្អបំផុតប្រចាំក្របខណ្ឌ Premier League នៅរដូវកាលនេះ ហើយគាត់ក៏បានចាត់ទុករូបគេជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញផងដែរ។ Pulisic កំពុងរីករាយនឹងវត្តមានរបស់គាត់ ក្នុងការរួមរស់ជាមួយក្រុម Chelsea រយៈពេល ៣ រដូវកាលមកនេះ ហើយគាត់បានលើកឡើងថា វីរបុរសរបស់ក្រុម Manchester United កីឡាករ Cristiano Ronaldo គឺជាកីឡាករល្អដាច់គេប្រចាំក្របខណ្ឌ Premier League ម្នាក់ដែលគាត់ធ្លាប់បានប្រឈមមុខជាមួយ ចាប់តាំងផ្លាស់មកកាន់ទឹកដី Stamford Bridge។ នៅពេលគេសួរអំពីកីឡាករល្អបំផុតនៅក្របខណ្ឌ Premier League រដូវកាលនេះ, Pulisic បានឆ្លើយតបទៅវិញ ដោយប្រាប់គេហទំព័រ Amazon Prime យ៉ាងដូច្នេះថា៖ ខ្ញុំគិតថា ប្រសិនបើមើលនៅក្នុងក្រុមរបស់យើង គឺមានកីឡាករមួយចំនួនដែលបង្ហាញទម្រង់លេងមិនគួរឱ្យជឿ នោះគឺ Jorginho និង N’Golo Kante។ វាពិតជាពិបាកប្រកែកណាស់ចំពោះ Cristiano Ronaldo ប៉ុន្តែក៏មានកីឡាករកំពូលៗជាច្រើនទៀតដែរ។ គាត់ជាកីឡាករល្អដាច់គេម្នាក់ ប៉ុន្តែក៏មានកីឡាករជាច្រើនទៀតដែរ៕
27 Dec 2021
107 views