Tag: Ancelotti
Football News
Ancelotti បានអះអាងថា Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយ
អ្នកចាត់ការលោក Carlo Ancelotti បានអះអាងថា ខ្សែប្រយុទ្ធស្លាប Eden Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយនេះទេ។ ជាការពិតណាស់ Hazard ក្រោយចាកចេញពី Chelsea មកចូលរួមជាមួយ Real Madrid រូបគេពុំសូវបានលេងទៀងទាត់ឡើយ ដោយសារមានបញ្ហារបួសរ៉ាំរ៉ៃជាញឹកញាប់, ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិករូបនេះក៏ធ្លាក់ទម្រង់លេងខ្លាំងណាស់ដែរ ដោយនៅតំណែងរបស់គេតែងតែត្រូវបានជំនួសដោយ Vinicius Jr.។ យ៉ាងណាមិញ តាមរយៈភាពអសកម្មបែបនេះបានធ្វើឱ្យអ្នកគាំទ្រក្លិបមិនសូវសប្បាយចិត្តនោះទេ ហើយមួយរយៈមុនក៏មានព័ត៌មាននៅបរទេសជាច្រើនបានចុះផ្សាយថា Real Madrid ចង់លក់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះផងដែរ ប៉ុន្តែនៅពេលនេះអ្វីៗហាក់មានការប្រែប្រួលមកជាល្អឡើងវិញ ក្រោយពេលលោក Ancelotti បញ្ជាក់ថា Hazard នឹងបន្តស្នាក់នៅជាមួយក្រុមអធិរាជសបន្តទៀត។ ដកស្រង់ពាក្យសម្តីដើមលោក Ancelotti បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Hazard បានបញ្ជាក់ពីគម្រោងរបស់គាត់យ៉ាងច្បាស់ ដោយគាត់ចង់បង្ហាញពីគុណភាពខ្លួននៅរដូវកាលក្រោយ”៕
15 May 2022
19 views
Football News
លោក Ancelotti ប្រាប់ពីមូលហេតុដែល Benzema លេងបានល្អនៅពេលដែលគ្មាន Ronaldo
គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានប្រាប់ពីមូលហេតុដែលកីឡាករ Karim Benzema បង្ហាញទម្រង់លេងបានល្អនៅពេលដែលគ្មានវត្តមានរបស់ Cristiano Ronaldo។ ជាការពិតណាស់ គ្រប់គ្នាពិតជាបានទទួលស្គាល់អំពីសមត្ថភាពរបស់ Benzema ចាប់តាំងពី Ronaldo ចាកចេញពី Real Madrid នៅក្នុងឆ្នាំ២០១៨ មក គឺ កីឡាករសញ្ជាតិបារាំងខាងលើ ពិតជាបានរួមចំណែកជួយក្រុមច្រើនមែនទែនទាក់ទងនឹងការស្វែងរកគ្រាប់បាល់ ជាក់ស្តែងនៅក្នុងរដូវកាលនេះគេបានជួយក្រុមឈ្នះពានរង្វាន់ La Liga ព្រមទាំងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ផងដែរ។ លោក Ancelotti បាននិយាយថា៖ “ខ្ញុំពិតជាពិបាកណាស់ក្នុងការហៅ Benzema ជា ខ្សែប្រយុទ្ធកណ្តាលពីព្រោះគាត់ជាកីឡាករដ៏អស្ចារ្យដែលរ៉ាប់រងនៅផ្នែកខាងលើ។ គាត់មិនមែនត្រឹមតែជាអ្នកគ្រាប់ទេច្រើនទេ ប៉ុន្តែគាត់ក៏រួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុម និង រួមចំណែកក្នុងការបង្កើតប្រព័ន្ធលេងផងដែរ។ ខ្ញុំគិតថា Benzema បានក្លាយជាអ្នកដឹកនាំក្រុមនៅពេលដែល Ronaldo ចាកចេញជាហេតុធ្វើឲ្យគាត់មានទំនួលខុសត្រូវ និង បានក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងក្រុម”៕
13 May 2022
21 views
Football News
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលចប់ការងារជាមួយ Real Madrid
លោក Carlo Ancelotti បាននិយាយទៅកាន់ Amazon Prime នៅក្នុងថ្ងៃនេះថា លោកនឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលលោកចប់ការងារជាមួយក្លឹប Real Madrid នៅថ្ងៃខាងមុខ។ លោក Ancelotti បាននិយាយថា៖” បន្ទាប់ចប់ពី Real Madrid នេះទៅ ប្រហែលជាខ្ញុំឈប់ដឹកនាំក្លឹប។ តែយ៉ាងណាបើក្លឹបនេះចង់ឲ្យខ្ញុំដឹក ១០ឆ្នាំទៀត ខ្ញុំនឹងខំបន្ត១០ឆ្នាំទៀត “។ លោកបានបន្តថា៖” និយាយទៅខ្ញុំចង់ឈប់សម្រាកកម្សាន្តជាមួយចៅខ្ញុំ ប្រពន្ធខ្ញុំម្ដង។ ព្រោះខ្ញុំនៅសល់កិច្ចការច្រើនណាស់ ដែលខ្ញុំចង់ធ្វើជាមួយពួកគាត់។ ណាមួយខ្ញុំមិនដែលបានសូវទៅណាផង ដូចអូស្ត្រាលី និងប្រេស៊ីលកន្លែង Rio de Janeiro ខ្ញុំអត់ដែលទាន់បានទៅទេ។ មួយទៀតខ្ញុំក៏ទៅជួបបងប្អូនស្រីខ្ញុំញឹកញាប់ផងដែរ។ អញ្ចឹងថ្ងៃដែលខ្ញុំឈប់ពីការងារនេះ គឺខ្ញុំចង់ធ្វើរឿងទាំងនេះ “។ លោកក៏បានបន្ថែមផងដែរថា ក្រោយឈប់ពីអ្នកដឹកនាំក្លឹប លោកអាចនឹងទៅដឹកនាំក្រុមជម្រើសជាតិម្ដង ជាពិសេសគឺដឹកនាំសម្រាប់ប្រកួត World Cup 2026 ដោយលោកក៏ចាប់អារម្មណ៍ទៅដឹកនាំក្រុមជម្រើសជាតិកាណាដាផងដែរ ប្រសិនជាគេត្រូវការ។ សូមរំលឹកផងដែរថា Ancelotti នឹងអស់កុងត្រានឹង Real នៅឆ្នាំ២០២៤ខាងមុខ។ ក្នុងអាជីពជាអ្នកដឹកនាំក្លឹបរបស់លោក
04 May 2022
22 views
Football News
Ancelotti ជឿជាក់ថា Real Madrid បានឈ្នះពាន La Liga ក្នុងរដូវកាលនេះរួចបាត់ទៅហើយ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយមុនប្រកួតតទល់នឹង Osasuna នៅយប់នេះថា លោកជឿជាក់ក្លឹបលោកបានឈ្នះពាន La Liga ក្នុងរដូវកាលនេះរួចបាត់ទៅហើយ។ លោក Ancelotti បាននិយាយថា៖” ខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់នឹងជឿជាក់ថា យើងបានឈ្នះពាន La Liga រួចបាត់ទៅហើយ។ យើងជិតឈ្នះវាមែនទែនហើយ។ យើងកំពុងធ្វើបានល្អណាស់រាល់ថ្ងៃនេះ ហើយយើងនឹងបន្តអញ្ចឹងទៀត។ ឈ្នះការប្រកួតជាបន្តទៀត គឺផ្ដល់ឱកាសឲ្យយើងកាន់តែកៀកបំផុតនឹងយកពានមួយនេះ “។ នៅក្នុងពេលនេះ Real Madrid កំពុងនាំមុខក្នុងតារាងប្រកួត La Liga ដោយមាន ៧៥ពិន្ទុ រីឯ Barca, Sevilla និង Atletico ជាអ្នកនាំមុខជាបន្តបន្ទាប់ក្នុងតារាងមាន៦០ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅលីគកំពូលនេះសល់ ៦ប្រកួតទៀតប៉ុណ្ណោះ ដូច្នេះក្នុងរដូវកាលនេះ Real Madrid មានឱកាសច្រើនខ្លាំងនឹងឈ្នះពានមួយនេះ៕
22 Apr 2022
29 views
Football News
លោក Thomas Tuchel បានខឹងលោកអាជ្ញាកណ្តាលកាត់សេចក្តី កាលពីយប់មិញ
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel ថា លោកខឹងលោកអាជ្ញាកណ្តាលកាត់សេចក្តី កាលពីយប់មិញ ដោយសារលោកបានធ្វើរឿងមួយ ជាមួយលោក Carlo Ancelotti។ ជាការពិតណាស់ ជំនួបជើងទីពីរដ៏ញាក់សាច់ រវាងក្រុម Real Madrid និង Chelsea បានបញ្ចប់ត្រឹម៩០នាទី ជាមួយនឹងលទ្ធផលក្រុម Chelsea យកឈ្នះ ៣-១ ក៏ប៉ុន្តែត្រូវថែមម៉ោងបន្ថែម ១៥នាទី ពីរដងទៀត ធ្វើឲ្យកីឡាករ Karim Benzema ជាអ្នកស៊ុតចូលនៅនាទី ទី៩៦ ជួយឲ្យ Real Madrid ឡើងវគ្គបន្ត សរុបលទ្ធផលទាំងពីរជើង គឺ ៥-៤។ លោក Tuchel បាននិយាយថា៖ “ខ្ញុំចូលចិត្ត លោក Ancelotti ណាស់ ក៏ប៉ុន្តែនៅពេលដែលខ្ញុំដើរទៅចាប់ដៃគេ ខ្ញុំឃើញលោកអាជ្ញាកណ្តាល បានញញឹម និង សើចដាក់ លោក Ancelotti រហូត រួចខ្ញុំក៏បានប្រាប់គាត់វិញថា
15 Apr 2022
35 views
Football News
Carlo Ancelotti គ្រូបង្គោល Real Madrid ឆ្លងជំងឺកូវីដ-១៩
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបអេស្ប៉ាញនេះផ្ទាល់។ យ៉ាងណាខាងក្លឹបមិនបានបញ្ជាក់ថា លោកមានអាការៈបែបណានោះទេ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩។ នៅក្នុងសប្ដាហ៍នេះ Real Madrid ត្រូវប្រកួតជាមួយក្លឹប Celta Vigo ក្របខ័ណ្ឌ La Liga នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ខាងមុខ រីឯសប្ដាហ៍ក្រោយមានប្រកួតដែលសំខាន់បំផុតនោះគឺ ត្រូវប្រកួតតទល់នឹងក្លឹប Chelsea ក្របខ័ណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ (ម៉ោងកម្ពុជា)។ ដូច្នេះបើ លោក Ancelotti មិនមានលទ្ធផលតេស្តអវិជ្ជមានមុនថ្ងៃប្រកួតខាងមុខនេះ លោកនឹងមិនអាចទៅចូលរួមដឹកនាំការប្រកួតទាំងនេះឡើយ៕
31 Mar 2022
32 views
Football News
អ្នកចាត់ការ Carlo Ancelotti ថាការចាញ់ Barcelona គឺជាកំហុសរបស់ខ្លួន
អ្នកចាត់ការ Carlo Ancelotti បានទទួលស្គាល់ថា លោកបានសាងកំហុសដែលធ្វើឲ្យ Real Madrid ចាញ់ Barcelona ដល់ទៅ ៤ ទល់នឹង ០ ក្នុងជំនួប El Clasico ក្នុងទឹកដីរបស់ខ្លួនឯង។ ត្បិតតែបរាជ័យបែបនេះក្ដី Real Madrid នៅតែបន្តគម្លាត ១២ពិន្ទុពី Barca ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលី Ancelotti បានយល់ច្បាស់អំពីការខកចិត្តជាមួយការលេងនៃក្រុមរបស់លោក។ នៅក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត Carlo បានប្រាប់កីឡាករ Real Madrid ទាំងអស់ថា កំហុសបរាជ័យគឺមកពីលោក។ នៅក្នុងការប្រកួតក៏មានសកម្មភាពចម្រូងចម្រាសមួយចំនួន ប៉ុន្តែ Ancelotti មិនបានលើករឿងនោះមកនិយាយដើម្បីជាលេសសម្រាប់ការចាញ់ឡើយ។ ដោយទទួលស្គាល់ថា ក្រុមពិតជាលេងមិនបានល្អមែនៗ។ Real Madrid បច្ចុប្បន្ននៅតែបន្តឈរកំពូលតារាង La Liga ដាច់ពីក្រុមលេខពីរ Sevilla ចំនួន ៩ពិន្ទុ។ Barcelona ពេលនេះកំពុងកើនទម្រង់លេងមែនទែនក្រោមការដឹកនាំរបស់លោក Xavi ដោយ ១២ប្រកួតចុងក្រោយមិនទាន់ចាញ់សោះ៕
22 Mar 2022
54 views
Football News
លោក Ancelotti ជាជម្រើសមួយដែល Man Utd ចង់យកមកធ្វើអ្នកចាត់ការបន្តពី Rangnick
ក្លឹប Manchester United នៅតែកំពុងគិតគូរជ្រើសរើសអ្នកចាត់ការថ្មីពេញសិទ្ធរបស់ខ្លួន សម្រាប់រដូវកាលក្ដៅខាងមុខ ខណៈនៅពេលនេះមានលោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន ដែលនឹងធើអ្នកប្រឹក្សាឲ្យក្លឹបនេះវិញនៅរដូវក្រោយ។ បេក្ខជនឈានមុខដែលអាចនឹងដឹកនាំក្លឹបខាងមុខគឺ លោក Mauricio Pochettino គ្រូបង្គោល Paris Saint Germain ប៉ុន្តែថ្មីៗនេះ លោក Carlo Ancelotti ជាជម្រើសមួយដែល Man Utd ពិចារណាផងដែរ។ Ancelotti ត្រូវបានគេដឹងមានទំនាក់ទំនងល្អ និងទទួលបានការទុកចិត្តពី Sir Alex និងថ្នាក់ដឹកនាំ Man Utd ។ យ៉ាងណា Man Utd នឹងគិតគូរយកលោក Ancelotti មកដឹកនាំក្លឹបសម្រាប់រដូវកាលថ្មីខាងមុខ ប្រសិនបើ លោក Pochettino មិនព្រមមកដឹកនាំ ហើយការឲ្យដឹកនាំនេះគឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។ ជម្រើសដែលក្រុមបិសាចក្រហមចង់បានបំផុតនោះគឺ មានអ្នកចាត់ការដឹកនាំក្នុងរយៈពេលវែង ដូច្នេះបេក្ខជនដែលក្លឹបនេះនឹងគិតគូរបន្ទាប់គឺ លោក Erik Ten Hag គ្រូបង្គោល
05 Mar 2022
72 views
Football News
លោក Carlo Ancelotti បានហៅខ្សែប្រយុទ្ធ Kylian Mbappe ថាជាកីឡាករល្អជាងគេបំផុត
លោក Carlo Ancelotti បានហៅខ្សែប្រយុទ្ធ Kylian Mbappe ថាជាកីឡាករល្អជាងគេបំផុតនៅតំបន់អឺរ៉ុប ក្រោយពីរូបគេរកបាន១គ្រាប់ជួយ PSG យកឈ្នះលើក្រុម Real Madrid ក្នុងលិទ្ធ ១ ទល់នឹង ០ នៅពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ ក្នុងការប្រកួតជើងទី១នេះដែរ ក្រុម PSG មានឱកាសរកគ្រាប់បាល់ ១គ្រាប់មុនទៅហើយ ដោយខ្សែប្រយុទ្ធ Lionel Messi ទទួលបានបាល់ប៉េណាល់ទី តែមិនសំណាង រូបគេទាត់មិនចូលនោះទេ។ ការប្រកួតជិតនឹងចប់ទៅហើយ នាទី៩០+ កីឡាករ Mbappe ក៏មានឱកាសរកគ្រាប់បាល់បាន ១គ្រាប់ឱ្យក្រុម PSG ដើម្បីយកឈ្នះក្នុងលទ្ធផល ១ ទល់នឹង ០ លើក្រុម Real Madrid ។ ក្រោយចប់ការប្រកួត លោក Ancelotti អ្នកចាត់ការក្រុម Real Madrid បាននិយាយថា៖ “Mbappe
17 Feb 2022
78 views
Football News
លោក Ancelotti បាននិយាយថាក្រុម Barca របស់លោក Xavi មិនមែនជាគូប្រជែងឡើយ
អ្នកចាត់ការរបស់ក្រុម Real Madrid លោក Carlo Ancelotti បានមានប្រសាសន៍ដោយបើកចំហថា ការប្រកួតនៅក្នុងក្របខណ្ឌ La Liga សម្រាប់រដូវកាល ២០២១-២០២២ នេះ, លោកមិនបានចាត់ទុក Barcelona ជាក្រុមគូប្រជែងឡើយ។ ជាការពិតណាស់ នៅរដូវកាលនេះ Barca ហាក់ធ្លាក់ទម្រង់លេងខ្លាំងមែនទែន, ជាពិសេសក្រោយពេល Lionel Messi និងកីឡាករឆ្នើមៗមួយចំនួនទៀតចាកចេញ, ខណៈបច្ចុប្បន្នពួកគេឈរនៅលេខរៀងទី ៧ នៃក្របខណ្ឌ La Liga ដោយឆ្លងកាត់ ១៧ ប្រកួត, ឈ្នះ ៧ ស្មើ ៦ និង ចាញ់ ៤ មាន ២៧ ពិន្ទុ, ហើយថ្មីៗនេះពួកគេក៏ទើបតែធ្លាក់ចេញពី Champions League ផងដែរ។ រម្លឹក មុនប្រកួតជាមួយក្រុម Elche យប់មិញលោក Xavi បានមានប្រសាសន៍ថា លោកនឹងខិតខំប្រឹងជួយឱ្យ Barca ឈរនៅចំណាត់ថ្នាក់ក្រុមកំំពូលទាំង
20 Dec 2021
124 views
Football News
Ancelotti ៖ Hazard មិនរបួសទេ តែខ្ញុំចង់ដាក់អ្នកផ្សេងលេងជាង
លោក Carlo Ancelotti បាននិយាយថាខ្សែប្រយុទ្ធ Eden Hazard មិនមានបញ្ហារបួសទេ ប៉ុន្តែលោកមើលឃើញខ្សែប្រយុទ្ធស្លាបដទៃទៀតធ្វើបានល្អជាងនិងចង់ដាក់ឱ្យលេង។ Hazard កីឡាករទិញចូលថ្លៃរបស់ក្រុម Real Madrid មិនបានចូលលេងទេក្នុងការប្រកួតទល់ក្រុម FC Barcelona កន្លងទៅនេះ ដោយសូម្បីដូរចូលក៏អត់ដែរ។ កត្ដានេះ បានធ្វើឱ្យមានមតិដាក់ចម្ងល់ជាខ្លាំង ថាតើរបួសឬយ៉ាងណាបានជាមិនបានចូលលេងបែបនេះ? តែបើតាមចម្លើយរបស់អ្នកចាត់ការ Ancelotti ថា ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំនេះមិនមានរបួសអ្វីទេ។ លោកជាអ្នកសម្រេចចិត្តមិនដាក់ឱ្យរូបគេចូលលេង ក៏ព្រោះតែមានកីឡាករដទៃទៀតធ្វើបានល្អជាង និងលោកចង់ដាក់កីឡាករនោះដើម្បីចូលប្រកួត។ អ្នកចាត់ការសំបូរបទពិសោធខាងលើបានបន្ថែមថា Hazard របួសច្រើនពេកដែលធ្វើឱ្យរូបគេមិនអាចបង្ហាញកម្រិតខ្ពស់បំផុតខ្លួនបាន ដែរនារដូវកាលនេះបន្ទាប់ពីជាសះស្បើយម្ដងបន្ដិចមក Hazard នឹងមានរដូវកាលល្អរបស់ខ្លួនត្រលប់មកវិញនាពេលខាងមុខមិនខាន៕
27 Oct 2021
160 views
Football News
Ancelotti៖ “ខ្ញុំសប្បាយចិត្តក្នុងការឈ្នះការប្រកួតដ៏សំខាន់បំផុត El Clasico”
គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានបញ្ចេញមតិលើទម្រង់លេងរបស់ក្រុម បន្ទាប់ពីយកឈ្នះក្រុម Barcelona ក្នុងលិទ្ធផល ២ ទល់នឹង ១ នៅកីឡដ្ឋាន Camp Nou កាលពីយប់មិញ។ តាមរយះសារពត័មាន Marca ដកស្រង់សម្ដីលោក Carlo Ancelotti៖ “ ខ្ញុំរីករាយក្នុងការឈ្នះ ។ El Clasico គឺជាការប្រកួតដ៏សំខាន់បំផុត។ ជាអកុសលនេះគ្រាន់តែជាបីពិន្ទុប៉ុណ្ណោះ។ យើងបានលេងទល់នឹងក្រុមដ៏អស្ចារ្យមួយដែលជាការប្រកួតដ៏អស្ចារ្យ។ ហើយយើងធ្វើបានល្អណាស់។ លើផ្នែកការពារ ខ្ញុំពេញចិត្តខ្លាំងណាស់។ ក្រុមនេះមានការប្រកួតប្រជែងខ្លាំង និងមានគុណភាពច្រើន យើងត្រូវរីករាយជាមួយវា។ នេះមិនមែនជាការប្រកួតងាយស្រួលទេ ហើយការឈ្នះធ្វើឱ្យយើងពិតជាសប្បាយចិត្ត” ។ Real Madrid ឈរនៅលេខរៀងទី 2 ក្នុងតារាងលីគដោយមាន 20 ពិន្ទុក្នុង 9 ប្រកួត និងនៅសល់មួយប្រកួតទៀតក្នុងដៃ៕
25 Oct 2021
249 views
Football News
Ancelotti ថាក្រុម Sheriff លេងល្អ ជាពិសេសប្រយុទ្ធលឿន
លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid មិនហ៊ានមើលស្រាលដៃគូដែលជាក្រុមចំណូលថ្មី Sheriff នោះទេ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅរាត្រីនេះ។ អ្នកចាត់ការសំបូរបទពិសោធខាងលើបាននិយាយថាក្រុមរបស់ប្រទេសម៉ូដូរ៉ាខាងលើ ត្បិតតែមិនសូវល្បីឈ្មោះពិតមែន ប៉ុន្តែពួកគេរៀបចំក្រុមបានល្អណាស់។ Real Madrid ត្រូវប្រយ័ត្នខ្ពស់ ព្រោះ Sheriff ជាក្រុមដែលលេងប្រយុទ្ធលឿន។ តែយ៉ាងណាលោក Ancelotti ក៏រំពឹងថា Real Madrid អាចយក៣ពិន្ទុនៅក្នុងដីរបស់ខ្លួនបានផងដែរ។ និយាយពីប្រវត្តិក្លឹបថ្មីនេះបន្តិច Sheriff ជាក្រុមដែលទើបបង្កើតឡើងបាន២៤ឆ្នាំប៉ុណ្ណោះក្នុងប្រទេសម៉ូដូរ៉ា។ តែការទទួលបានការវិនិយោគច្រើន ទើបបានជាក្លឹបនេះទទួលបានជោគជ័យក្នុងប្រទេស រហួតមានឈ្មោះលេងពានរង្វាន់ UEFA Champions League នារដូវកាលនេះបាន។ អ្វីដែលកាន់តែធ្វើឱ្យគេចាប់អារម្មណ៍ថែមទៀតនោះ គឺពួកគេបើកឆាកយកឈ្នះក្រុម Shakhtar របស់អ៊ុយក្រែនបានក្នុងលទ្ធផលដល់ទៅ ២-០៕
28 Sep 2021
175 views
Football News
Ancelotti ៖“ Benzema គាត់ដូចជាស្រា អាយុកាន់តែចាស់កាន់តែល្អ”
គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានឆ្លុះបញ្ចាំងពីឱកាសរបស់ Karim Benzema ក្នុងការឈ្នះពានរង្វាន់ Ballon d’Or ។ តាមសារពត៍មាន Marca បានរាយការណ៍ថាលោក Ancelotti បាននិយាយថា ៖“ Benzema គាត់ត្រូវតែស្ថិតនៅក្នុងបញ្ជីសម្រាប់ពានរង្វាន់ដែលគាត់កំពុងធ្វើ។ ដូចខ្ញុំបាននិយាយពីមុន Benzema នៅតែមានពេលវេលាដើម្បីឈ្នះវា។ គាត់គ្រាន់តែដូចជាស្រាអាយុកាន់តែចាស់គាត់កាន់តែល្អ ” ។ Benzema បានស៊ុតបាល់បញ្ចូលទីចំនួន ៨ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៧ គ្រាប់បន្ថែមទៀតក្នុងការបង្ហាញខ្លួនតែ ៦ លើកដែលជាពេលចាប់ផ្តើមរដូវកាលឆ្នាំ ២០២១/២២ ដែលមិនគួរឱ្យជឿ។
25 Sep 2021
150 views
Football News
លោក Ancelotti បានបោះសម្តីមួយម៉ាត់ឱ្យ Mbappe ក្រោយមួយរយៈនេះ លេចឮថារូបគេចង់ផ្ទេរមក R.Madrid
ទោះបីមិនទាន់បានក្លាយជាកីឡាកររបស់ Real Madrid យ៉ាងណាក្តី, ប៉ុន្តែ Kylian Mbappe មួយរយៈនេះតែងតែមានព័ត៌មានផ្សារភ្ជាប់ជាច្រើនលើកច្រើនសារជាមួយការផ្ទេរមកកាន់ក្រុមអធិរាជស, ប៉ុន្តែផ្ទុយមកវិញអ្នកចាត់ការលោក Carlo Ancelotti បានលើកឡើងថា ឥឡូវនេះនៅក្នុងក្រុមទាំងមូល គឺមានកីឡាករល្អៗដែលធ្វើឱ្យលោកពេញចិត្តរួចរាល់ហើយ។ គួរបញ្ជាក់ថា ក្រុម Real Madrid នឹងត្រូវជួបជាមួយក្រុម Levante នាល្ងាចថ្ងៃ អាទិត្យនេះ, ខណៈកាលពីសប្តាហ៍មុននៅក្នុងការប្រកួតសប្តាហ៍ដំបូងនៃក្របខណ្ឌ La Liga ពួកគេទើបតែបានបំបាក់ក្រុម Alaves យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ១ ហើយក្នុងនោះ Karim Benzema រកបាន ២ គ្រាប់, Nacho ១ គ្រាប់ និង Vinicius Junior ១ គ្រាប់ផងដែរ។ លោក Ancelotti បានមានប្រសាសន៍ដូច្នេះថា៖ ញុំមិនខ្វល់ថាមានរឿងអ្វីកើតឡើងជាមួយ Mbappe ទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ព្រោះថាបច្ចុប្បន្នយើងមានក្រុមដែលខ្លាំងមួយទៅហើយ។ ចក្ខុវិស័យរបស់យើងគឺមានភាពដូចគ្នា, ក្រុមមួយនេះគឺអាចប្រកួតប្រជែងបានគ្រប់ស្ថានការណ៍។
22 Aug 2021
159 views
Football News
រវល់តែចង់ចាកចេញពេក! James ថាគេមិនទាំងដឹងស្អែក Everton នឹងត្រូវប៉ះជាមួយក្លឹបណាផង
ខ្សែបម្រើ James Rodriguez បាននិយាយនៅក្នុងបណ្ដាញសង្គម Twitch របស់ខ្លួននៅក្នុងថ្ងៃនេះថា គេមិនដឹងទាំង Everton នឹងត្រូវប្រកួតជាមួយក្លឹបណាទេនៅថ្ងៃស្អែកនេះ។ James បាននិយាយថា៖” ខ្ញុំគិតថាខ្ញុំនឹងចាប់ផ្ដើមមកហ្វឹកហាត់វិញនៅថ្ងៃច័ន្ទខាងមុខនេះចុះ។ នៅថ្ងៃឈប់សម្រាកសៅរ៍ អាទិត្យហ្នឹងខ្ញុំនឹងអត់ចូលរួមលេងទេ។ ខ្ញុំថែមទាំងមិនដឹងថា Everton នឹងត្រូវប៉ះជាមួយក្លឹបណាដែរ។ តើមាននរណាអាចប្រាប់ខ្ញុំបានទេ? “។ កីឡាករនេះបន្តថា៖” ខ្ញុំគិតថាការប្រកួតមួយហ្នឹងគឺនៅដីគេ ព្រោះប្រកួតលើកមុនគឺនៅដីរបស់យើង។ អូហ្នឹងហើយ ប្រកួតតទល់នឹង Leeds ការប្រកួតហ្នឹងធ្វើឡើងនៅដីរបស់ក្លឹបហ្នឹង ប្រកួតតទល់នឹងលោក Marcelo Bielsa ។ ប្រកួតហ្នឹងពិបាកដែរ។ ចាំមើលៗនឹងមានអ្វីកើតឡើង សង្ឃឹមថាពួកគេនឹងឈ្នះចុះ “។ គួរបញ្ជាក់ផងដែរថា James ហាក់បីដូចជាចង់ចាកចេញពី Everton ក្រោយលោក Ancelotti ចេញទៅកាន់ Real Madrid ដោយកីឡាករនេះធ្លាប់និយាយថានៅក្នុងរដូវកាលទិញដូរកីឡាករនេះ អ្វីៗអាចនឹងកើតឡើង គេមិនដឹងថាគេនឹងត្រូវលេងណាទេ ប៉ុន្តែគេនឹងទៅកន្លែងដែលស្រួលសម្រាប់គេ។ ទាក់ទងនឹងក្លឹបដែល James អាចនឹងទៅនេះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា អាចជាក្លឹប AC Milan និងក្លឹប
20 Aug 2021
164 views
Football News
Ancelotti៖“ Cristiano គឺជាវីរបុរសរបស់ Real Madrid ប៉ុន្តែខ្ញុំមិនមានបំណងនាំគាត់មកវិញទេ”
គ្រូបង្វឹកក្រុម Real Madrid ដែលទើបតែងតាំងថ្មីលោក Carlo Ancelotti បានបដិសេធពាក្យចចាមអារ៉ាមអំពីការវិលត្រឡប់របស់កំពូលកីឡាករឆ្នើម Cristiano Ronaldo ។ មានពាក្យចចាមអារ៉ាមជាច្រើនត្រូវបានគេរាយការណ៍ថាអ្នកចាត់ការជនជាតិអ៊ីតាលី Ancelotti ចង់បានខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Cristiano Ronaldo មកចូលរួមជាមួយក្រុមរបស់គាត់។ លោក Ancelotti បានសរសេរក្នុង Twitter ថា៖“ Cristiano Ronaldo គឺជាវីរបុរសរបស់ក្រុម Real Madrid ហើយខ្ញុំពិតជាគោរពគាត់។ ប៉ុន្តែខ្ញុំមិនមានបំណងចង់នាំគាត់ត្រឡប់មកចូលរួមក្នុងក្រុមនៅរដូវក្តៅនេះទេ។ ពួកយើងគឺត្រូវរង់ចាំ”៕
18 Aug 2021
171 views
Football News
Hazard យល់យ៉ាងណាដែរ ពេល Real តែងតាំង Ancelotti?
ខ្សែស្លាបបែលហ្សិកកីឡាករ Eden Hazard យល់ថា រឿងដែល Real Madrid តែងតាំងលោក Carlos Ancelotti ធ្វើជាគ្រូបង្គោល ជាដំណឹងល្អសម្រាប់ខ្លួន។ និយាយប្រាប់ RTBF កាលពីពេលថ្មីៗនេះ Hazard បានលើកឡើងថា៖ ” គ្រប់គ្នានៅ Real Madrid ដឹងពីស្នាដៃរបស់ Ancelotti ចំពោះក្លឹប។ គាត់ឈ្នះ Champions League ហើយគាត់ស្គាល់កីឡាករជាច្រើននាក់។ យើងដឹងថា គាត់ជាគ្រូបង្វឹកមួយដ៏មានបទពិសោធន៍ ” ។ Hazard បានបន្ថែមថា៖ ” ខ្ញុំមិនស្គាល់គាត់ក្នុងលក្ខណៈជាមិត្តភាពផ្ទាល់ខ្លួននោះទេ តែបើខ្ញុំឮគាត់ជាមនុស្សល្អណាស់ ដែលចង់តែឈ្នះ។ នេះហើយជាអ្វីដែលយើងត្រូវការ។ យើងនឹងមានពេលវេលាធ្វើការជាមួយគ្នា។ នេះជារឿងល្អសម្រាប់ខ្ញុំ ” ៕
03 Jun 2021
199 views