Tag: Andre Onana
Football News
Barcelona ចាប់អារម្មណ៍ចង់បាន Kepa Arrizabalaga របស់ក្រុម Chelsea
យោងតាមសេចក្ដីរាយការណ៍ក្លិបអ្នកមានបុណ្យ Barcelona ចង់ទិញយកអ្នកចាំទីដៃទី២របស់ Chelsea គឺ Kepa Arrizabalaga ។ Kepa នៅតែគ្រងតំណែងជាអ្នកចាំទីដែលមានតម្លៃផ្ទេរថ្លៃបំផុតគឺជាង ៩៧.៩លានដុល្លារអាមេរិកពេល Chelsea បានទិញយកគេពីក្លិប Athletic Bilbao កាលពីឆ្នាំ ២០១៨។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបានចុះកុងត្រាដល់ទៅ៧ឆ្នាំជាមួយក្លិបដោយកាលលោក Frank Lampard នៅដឹកនាំគឺ កីឡាកររូបនេះបានចូលលេងឆ្លាស់គ្នានឹងអ្នកចាំទី Edouard Mendy ប៉ុន្តែក្រោយ Thomas Tuchel ផ្លាស់ចូលមកដឹកនាំគឺ Mendy បានក្លាយជាអ្នកចាំទីដៃទី ១ វ៉ាដាច់តំណែងរបស់ Kepa ទៅហើយ។ យ៉ាងណាមិញ សារព័ត៌មាន Fichajes បានរាយការណ៍ថា Barcelona ចង់ទាក់ទងយកគេមកជំនួសអ្នកចាំទី Marc-Andre ter Stegen ដៃទី១ ដែលកំពុងមានអនាគតស្រពេចស្រពិលនៅឯទឹកដី Camp Nou ។ ក្រៅពី Kepa គឺ Barcelona ក៏បានចុចយក អ្នកចាំទី Gianluigi
09 Oct 2021
138 views
Football News
ក្រុម Arsenal និង អ្នកចាំទី Andre Onana បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំ
អ្នកចាំទី Andre Onana របស់ក្រុម Ajax ជិតឈានដល់ការផ្លាស់ទៅកាន់ក្លឹប Arsenal ហើយ។ បើយោងទៅតាមអ្នកសារព័ត៌មាន Nicolo Schira អ្នកចាំទីរូបនេះបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុមកាំភ្លើងធំ Arsenal រហូតដល់ឆ្នាំ ២០២៤ ជាមួយនឹងជម្រើសនៃការបន្តរដូវកាលបន្ថែម។ ក្លិបកំពុងចរចាលម្អិតចុងក្រោយដើម្បីបញ្ចប់កិច្ចព្រមព្រៀង។ អ្នកចាំទី Andre Onana លេងបាន ២០ ប្រកួតជាមួយក្រុមជើងឯកហូឡង់កាលពីរដូវកាលមុន។ គាត់ត្រូវបានគេព្យួររយៈពេល 12 ខែបន្ទាប់ពីការរកឃើញសារធាតុញៀននៅក្នុងទឹកនោមរបស់គាត់។
02 Jun 2021
181 views
Other News
Spurs កំពុងពិចារណាផ្ទេរអ្នកចាំទី Andre Onana របស់ក្លឹប Ajax
បើតាមការអះអាងរបស់កាសែត The Sun ថា ក្លឹប Spurs មានគម្រោងដាក់សំណើផ្ទេរអ្នកចាំទី Andre Onana របស់ក្លឹប Ajax ខណ:ទម្រង់លេងរបស់អ្នកចាំទី Hugo Lloris បានបង្កក្តីបារម្ភចំពោះថ្នាក់ដឹកនាំក្លឹប Spurs ហើយពួកគេត្រៀមរកកម្លាំងជំនួយបន្ថែម។ បច្ចុប្បន្នអ្នកចាំទី Lloris អវត្តមានពីការប្រកួតដោយសារមានបញ្ហារបួសកែងដៃ ប៉ុន្តែទម្រង់លេងមានឡើងមានចុះក្នុងរយៈពេល១២ខែចុងក្រោយ ហើយក្លឹប Spurs ត្រៀមឲ្យកីឡាកររូបនេះចាកចេញ។ ក្លឹប Ajax មានបំណងលក់អ្នកចាំទីរបស់ខ្លួន ប្រសិនបើមានសំណើសមស្របសម្រាប់អ្នកចាំទីជម្រើសទី១របស់ខ្លួនរូបនេះ។ក្លឹប Ajax ចង់បានតម្លៃចន្លោះពី ៣០លានផោន ទៅ៣៥លានផោន។ Onana មានកំហុសដែលធ្វើឲ្យក្រុម Ajax បាត់បង់ឱកាសឆ្លងទៅវគ្គបន្ត ដោយសារចាញ់ក្រុម Spurs នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
06 Nov 2019
208 views