Tag: Andrea Christiansen
Football News
Chelsea ហ៊ានផ្ដល់ប្រាក់ពលកម្មដល់ Koulibaly ក្នុងទឹកប្រាក ៨,៥លានផោន ក្នុង ១ឆ្នាំ
នៅក្នុងកិច្ចចរចា Chelsea បានផ្តល់ជូនលក្ខខណ្ឌ ដោយហ៊ានឱ្យប្រាក់ពលកម្មចំនួន ៨.៥ លានផោន ឬប្រមាណជា (១០ លានដុល្លាអាមេរិក) ក្នុងមួយឆ្នាំ ក្នុងការល្បួង Kalidou Koulibaly ខ្សែការពាររបស់ Napoli ផ្ទេរមកកាន់ទឹកដី Stamford Bridge នេះបើតាមរបាយការណ៍របស់កាសែតនៅបរទេស។ ជាការពិតណាស់ Chelsea នាពេលនេះកំពុងត្រូវការខ្សែការពារកណ្តាលជាចាំបាច់ ដើម្បីយកមកជំនួសតំណែងរបស់ Antonio Rudiger ដែលចាកចេញទៅ Real Madrid និង Andrea Christiansen ដែលរៀបនឹងចាកចេញនៅរដូវក្តៅនេះដូចគ្នា។ ខណៈបច្ចុប្បន្ន Jules Kounde ខ្សែការពាររបស់ Sevilla និង Koulibaly គឺជាគោលដៅចម្បងមួយ ដែលក្រុមតោខៀវចង់បានបំផុត។ យោងតាមការចុះផ្សាយរបស់កាសែត Gazzetta dello Sport បានឱ្យដឹងថា Chelsea ពេលនេះកំពុងចាប់អារម្មណ៍លើ Koulibaly ខ្លាំងមែនទែន ហើយថ្មីៗនេះពួកគេគ្រោងនាំយកខ្សែការពារសញ្ជាតិ សេណេហ្គាល់ខាងលើ ដោយផ្តល់ជូនប្រាក់ពលកម្មលើសបច្ចុប្បន្នចំនួន ៦៥ ពាន់ផោន
12 Jun 2022
36 views