Tag: Andrily Yarmolenko
Football News
David Moyes ប្រាប់មូលហេតុប្ដូរ Noble ចូលឲ្យទាត់ប៉េណាល់ទីទល់ Man United
អ្នកចាត់ការ David Moyes បាននិយាយថា លោកមិនស្ដាយក្រោយឡើយ បន្ទាប់ពីសម្រេចចិត្តប្ដូរ Mark Noble ចូលដើម្បីទាត់ប៉េណាល់ទីទល់នឹង United។ West Ham ទទួលបានប៉េណាល់ទីមួយបាល់នៅចុងម៉ោង ក្រោយពេល Andrily Yarmolenko ទាត់បាល់ប៉ះដៃ Luke Shaw ក្នុងប្រអប់គ្រោះថ្នាក់។ លោក Moyes បានប្ដូរ Noble ចូលដើម្បីសម្រេចលទ្ធផល ប៉ុន្តែសំណាងអាក្រក់ទាត់មិនផុតពីដៃរបស់អ្នកចាំទី David de Gea។ មូលហេតុដែល Moyes សម្រេចចិត្តឲ្យ Noble ចូលទាត់ ដោយសារតែគេជាអ្នកទាត់ប៉េណាល់ទីច្បាស់បំផុតប្រចាំក្រុម។ កំណត់ត្រារបស់ Noble ទាត់ប៉េណាល់ទី៤២ដង ចូល៣៨ដង និងមិនដែលភ្លាត់សោះចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០១៦។ នេះក៏ជាការសង្គ្រោះបាល់ប៉េណាល់ទីជាលើកដំបូងសម្រាប់ De Gea ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕
20 Sep 2021
141 views