Tag: Anfield
Football News
អ្នកគាំទ្រ Liverpool ចង់ឲ្យ Luis Diaz រៀនបញ្ចប់ទីឲ្យកាន់តែប្រសើជាងនេះ
អ្នកគាំទ្រ Liverpool ចង់ឲ្យកីឡាករ Luis Diaz ហ្វឹកហាត់ការបញ្ចប់ទី ឲ្យបានប្រសើរជាងនេះ។ ជាការពិតណាស់ Diaz បានផ្លាស់ពីក្លិប Porto មកចូលរួមជាមួយ Liverpool កាលពីចុងខែមករា ដើមឆ្នាំ ២០២២ នេះ ក្នុងតម្លៃខ្លួន ៤៥លានអឺរ៉ូ (ឬប្រមាណ ៤៧លានដុល្លាអាមេរិក)។ ចាប់តាំងពីមកដល់កីឡដ្ឋាន Anfield មក Diaz ត្រូវបានអ្នកគាំទ្រក្រុមហង្សក្រហម និង អ្នកវិភាគបាល់ជាច្រើន ស្ញើចសរសើរចំពោះទម្រង់លេងដ៏គួរឲ្យកត់សម្គាល់របស់គេ។ គួរបញ្ជាក់ផងដែរថា Diaz បានបង្ហាញខ្លួន ២១ប្រកួតហើយឲ្យ Liverpool និង រកគ្រាប់បាល់បាន ៥គ្រាប់។ អ្នកគាំទ្របានបង្ហោះលើបណ្តាញសង្គម Twitter ថា៖ “គេល្អហើយ តែគេគួរតែដឹងថា ទីនៅខាងណា”៕
15 May 2022
16 views
Football News
អ្នកគាំទ្រ Liverpool នាំគ្នាជ្រួលច្របល់ ក្រោយឮដំណឹង Bayern ចង់ឆក់យក Mane
អ្នកគាំទ្ររបស់ Liverpool មិនសប្បាយចិត្តសោះ បន្ទាប់ពីឮដំណឹង Sadio Mane ជាគោលដៅផ្ទេររបស់ Bayern Munich ក្នុងរដូវក្ដៅនេះ។ សេចក្ដីរាយការណ៍ពីប្រទេសអាល្លឺម៉ង់បានចេញផ្សាយថា នាយកផ្នែកកីឡារបស់ Bayern លោក Hasan Salihamidzic បានជួបជាមួយអ្នកតំណាងរបស់ Mane លើកោះ Majorca កាលពីថ្ងៃសុក្រមុនដើម្បីពិភាក្សាលទ្ធភាពនៃការផ្ទេរ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ Liverpool ភ្ញាក់ផ្អើលខ្លាំង ដោយតែ Mane ជាកីឡាករដើរតួសំខាន់ក្នុងក្រុមក្រោមការដឹកនាំរបស់លោក Jurgen Klopp ចាប់តាំងចុះកុងត្រាពីក្លឹប Southampton កាលពីឆ្នាំ២០១៦។ លើបណ្ដាញសង្គម Twitter កាលពីថ្ងៃច័ន្ទ អ្នកគាំទ្ររបស់ហង្សក្រហមម្នាក់បាននិយាយថា៖ “Sadio Mane ចាកចេញទៅ Bayern នឹងធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំង”។ ឯម្នាក់ទៀតបានសរសេរថា៖ “ប្រសិនបើ Sadio Mane ផ្ទេរទៅ Bayern ខ្ញុំនឹងយំ”។ ជាមួយគ្នានេះអ្នកគាំទ្រផ្សេងម្នាក់ទៀតបានអង្វរ Mane កុំឲ្យធ្វើបែបនេះ។ Mane នឹងឈានចូលដល់កុងត្រាឆ្នាំចុងក្រោយនៅ Anfield ក្នុងរដូវក្ដៅនេះ
10 May 2022
18 views
Football News
Son Heung-min នូវតែបន្តរកគ្រាប់ជួយឲ្យក្រុមលេងស្មើនឹង Liverpool កាលពីយប់មិញ
នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League។ ជាការពិតណាស់ ទាំង Liverpool និង Spur ពិតជាវាយសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ប៉ុន្តែជារួមពួកគេបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញពួកគេស្មើគ្នា ១-១ ក្នុងនោះខ្សែប្រយុទ្ធ Son Heung-min ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ Spurs នៅនាទីទី ៥៦ មុនពេល Luis Diaz ស៊ុតគ្រាប់តាមស្មើឱ្យ Liverpool វិញនៅនាទីទី ៧៤។ គួរបញ្ជាក់ថា ក្រោយបានត្រឹមស្មើយប់មិញ ពេលនេះ Liverpool ហាក់ខើចឱកាសបន្តិចក្នុងការប្រជែងពាន Premier League ជាមួយ Manchester City ដ្បិតពេលនេះកំពុងឈរនៅលើកំពូលតារាងមាន
08 May 2022
22 views
Football News
Klopp ថាប្រហែល Juve និង Bayern មើលស្រាល Villarreal ទើបធ្លាក់ តែ Liverpool មិនដូចគ្នាទេ
អ្នកចាត់ការ Jurgen Klopp បានសន្យាថា Liverpool នឹងមិនមើលស្រាល Villarreal ក្រុមរបស់លោក Unai Emery ឡើយសម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។ ហង្សក្រហមនឹងបើកកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមខ្លាំងមកពី La Liga សម្រាប់ជើងទីមួយនៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រ។ Villarreal បានបង្កភាពភ្ញាក់ផ្អើលក្នុងរដូវកាលនេះដោយបានទម្លាក់ Juventus ក្នុងវគ្គ១៦ក្រុមចុងក្រោយ រួចបន្តបំបាក់ Bayern Munich នៅវគ្គ៨ក្រុមចុងក្រោយទៀត។ ចំណុចនេះហើយលោក Klopp បានរំឭកថា Liverpool នឹងមិនមើលស្រាល Villarreal ឡើយ។ មុនការប្រកួតមកដល់លោក Klopp បាននិយាយថា Villarreal បានទទួលផលចំណេញ ដោយសារតែប្រហែល Juventus និង Bayern បានមើលស្រាលពួកគេ ប៉ុន្តែវាមិនអាចកើតឡើងឡើយសម្រាប់ Liverpool។ Villarreal ចង់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ តែនេះក៏ជារឿងសំខាន់ដូចគ្នាសម្រាប់ហង្សក្រហម។ Klopp ក៏បានសរសើរផងដែរថា Unai ជាអ្នកចាត់ការពូកែម្នាក់។ រំឭកថា លោក
28 Apr 2022
27 views
Football News
Ronaldo ចេញសារអរគុណអ្នកគាំទ្រនៅ Anfield បានរំលែកទុក្ខដល់ការបាត់បង់កូនរបស់ខ្លួន
ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញសារនៅលើបណ្ដាញសង្គម Instagram អរគុណដល់អ្នកគាំទ្រនៅទីលាន Anfield ដែលបានចូលរួមរំលែកទុក្ខការបាត់បង់កូនប្រុសម្នាក់របស់ខ្លួន ដែលស្ថិតក្នុងចំណោមកូនភ្លោះ ប្រុសម្នាក់ និងស្រីម្នាក់ ក្នុង អំឡុងពេលមិតស្រីរបស់ខ្លួនគឺ Georgia Rodriguez ឆ្លងទន្លេកាល។ នៅក្នុងការប្រកួតរវាងក្លឹប Liverpool ឈ្នះនឹងក្លឹប Manchester United ៤-០ ក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅឯទីលាន Anfield កន្លងទៅនេះដោយនៅក្នុងនាទីទី៧នៃការប្រកួត អ្នកគាំទ្រ Liverpool និងបន្តបន្ទាប់មកគឺអ្នកគាំទ្រ Man Utd ទាំងពាសពេញទីលានសុខៗបាននាំគ្នាចូលរួមរលែកទុក្ខដោយច្រៀង ‘You’ll Never Walk Alone’ ផ្ញើទៅកាន់ Ronaldo និងក្រុមគ្រួសារដែលបានជួបរឿងបាត់បង់ដ៏បំផុតបែបនេះ។ Ronaldo បានសរសេរ៖” ពិភពលោកតែមួយ កីឡាតែមួយ គ្រួសារធំមួយ អរគុណ Anfield។ ខ្ញុំនិងក្រុមគ្រួសារនឹងមិនភ្លេចសកម្មភាពនៃស្មារតីការគោរព ចូលរួមរំលែកបែបនេះរបស់អ្នកទាំងអស់គ្នានោះទេ “។ កាលពីប្រកួតខាងលើនេះ
22 Apr 2022
40 views
Football News
កាសែត Fabrizio Romano បង្ហើបថា Salah បានបដិសេធមិនបន្ដកុងត្រាថ្មីនោះទេ
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធ Mohamed Salah គ្មានគម្រោងទទួលយកកុងត្រាថ្មីដែលក្លិប Liverpool ទើបតែស្នើមកនោះឡើយ។ អ្នកកាសែតជនជាតិអ៊ីតាលីរូបនេះក៏បានបង្ហើបថា ការចរចាកុងត្រាមានភាពយឺតយ៉ាវតាំងពីខែធ្នូមកម៉្លេះ ស្របពេលដែល កុងត្រារបស់កីឡាករសញ្ជាតិអេស៊ីប រូបនេះនឹងអស់សុពុលភាពនៅឆ្នាំ២០២៣ខាងមុខនេះហើយ។ នៅរដូវកាលនេះ Salah ពិតជាធ្វើបានល្អណាស់ដោយស៊ុតបញ្ចូលទីបាន២៧គ្រាប់ហើយ និងកំពុងទទួលបានការកោតសរសើរថាជាខ្សែប្រយុទ្ធឆ្នើមជាងគេនៅ Premier League ដូច្នេះ Liverpool អាចនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីចងជើងគេទុក។ យ៉ាងណាមិញ អ្នកកាសែត Romano បានចុះផ្សាយបន្ថែមថា Salah ចង់បន្តស្នាក់នៅ Liverpool ប៉ុន្តែគេគិតថាក្លិបគួរតែដាក់សំណើកុងត្រាដែលល្អជាងនេះ។ គួរបញ្ជាក់ផងដែរថា Mohamed Salah ផ្ទេរពីក្លិប Roma មកកាន់ទឹកដី Anfield កាលពីឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន២៣៧ប្រកួតនិងស៊ុតបញ្ចូលទីបាន១៥២គ្រាប់៕
13 Mar 2022
67 views
Football News
Gerrad សប្បាយចិត្តខ្លាំង ត្រលប់ទៅ Anfield ប្រកួតតទល់នឹង Liverpool
លោក Steven Gerrard អ្នកចាត់ការក្លឹប Aston Villa បាននៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា លោកសប្បាយចិត្តខ្លាំង ដែលបានត្រលប់ទៅ Anfield ទៅប្រកួតតទល់នឹងក្លឹប Liverpool នៅថ្ងៃស្អែកនេះ។ ថ្លែងនៅក្នុងសន្និសីទកាសែតខាងលើនេះ អតីតកីឡាករ ក៏ដូចអតីតគ្រូក្រុមថ្នាលជាច្រើនឆ្នាំរបស់ Liverpool រូបនេះបានលើកឡើងថា ការប្រកួតខាងលើនឹងមានសំឡេងស្រែកហូរច្រើន ដោយការប្រកួតនេះ លោកសប្បាយចិត្តមែនទែន ដោយបានត្រលប់ទៅទីនោះ ម្នាក់ៗនឹងស្គាល់លោក ព្រោះលោកជាក្មេងនៅទីនោះរាប់ឆ្នាំ។ យ៉ាងណាអ្វីលោកក៏បាននិយាយផងដែរ អ្វីដែលលោកផ្ដោតលើនៅថ្ងៃស្អែក គឺនឹងធ្វើយ៉ាងណាតទល់នឹងក្លឹប Liverpool ដែលមានកីឡាករល្អៗ និងអ្នកចាត់ការខ្លាំងនេះឲ្យអស់លទ្ធភាព។ សូមរំលឹកផងដែរថា អាជីពជាកីឡាករ ក៏ដូចជាគ្រូក្រុមថ្នាលឲ្យ Liverpool បើគិតរួមគ្នាជិត២០ឆ្នាំឯណោះចាប់តាំងពីឆ្នាំ១៩៩៦មក រហូតដល់ឆ្នាំ២០១៨។ លុះនៅក្នុងខែមុន ឆ្នាំនេះលោក ក៏ត្រូវបាន Aston Villa ទាក់ទងមកដឹកនាំនៅក្នុង Premier League នេះតែម្ដង៕
12 Dec 2021
88 views
Football News
Salah ជាប់ជាកីឡាករល្អបំផុតប្រចាំខែរបស់ Premier League
ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ Premier League សម្រាប់ខែតុលា នេះបើយោងតាមគេហទំព័រផ្លូវការរបស់លីកបានចុះផ្សាយ។ ដោយចាប់ផ្តើមជាមួយនឹងការខិតខំប្រឹងប្រែងជាបុគ្គលដ៏អស្ចារ្យប្រឆាំងនឹងក្រុម Manchester City នៅកីឡដ្ឋាន Anfield កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 4 ដងសម្រាប់ក្រុម Liverpool កាលពីខែមុន។ នេះជាលើកទី 4 ហើយដែលខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះទទួលបានពានរង្វាន់ និងជាលើកដំបូងរបស់គេចាប់តាំងពីខែមីនា 2018 មក។ តារាឆ្នើមសញ្ជាតិអេហ្ស៊ីបរូបនេះបានឈរនៅលើកំពូលតារាងកីឡាករទាំង 8 ដែលរួមមាន Ben Chilwell (Chelsea), Phil Foden (Manchester City), Maxwel Cornet (Burnley), Tino Livramento (Southampton), Aaron Ramsdale (Arsenal), Declan Rice (West Ham United
12 Nov 2021
113 views
Football News
ក្រុម Barcelona មានក្ដីស្រមៃចង់បានលោក Klopp មកដឹកនាំក្រុម
ក្រុម FC Barcelona មានក្ដីស្រមៃចង់បានលោក Jurgen Klopp មកធ្វើជាអ្នកចាត់ការក្រុមរបស់ខ្លួន ប៉ុន្តែឱកាសនោះហាក់នៅឆ្ងាយបន្តិច ព្រោះពេលនេះលោកនៅសល់កុងត្រាជាមួយ Liverpool ច្រើនឆ្នាំទៀត។ ក្លឹបយក្សអេស្ប៉ាញខាងលើកំពុងមានទម្រង់លេងមិនល្អនោះទេ ក្រោមការដឹកនាំរបស់លោក Ronald Koeman ដោយឈរនៅលេខ៩ក្នុងលីគ La Liga ។ ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថាក្លឹបអ្នកមានបុណ្យនេះ ក៏កំពុងស្វែងរកអ្នកចាត់ការថ្មីមកត្រៀមជំនួសតំណែងអ្នកចាត់ការហុល្លង់ខាងលើនេះផងដែរ។ ដោយម្នាក់នោះគឺលោក Klopp ដែលកំពុងដឹកនាំក្រុម Liverpool បានយ៉ាងល្អ មិនទាន់ចាញ់សោះ។ ការចិញ្ចឹមចិត្តចង់បានរបស់ក្រុម Barcelona ទំនងជាពិបាកខ្លាំងបន្ដិចហើយ ក៏ព្រោះតែលោក Klopp នៅពេលនេះមានកុងត្រានៅទឹកដី Anfield ដល់ឆ្នាំ ២០២៤។ ខណៈដែលអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះក៏មិនមានបំណងចង់ចាកចេញពីក្រុម Liverpool ដែរ។ លោកធ្លាប់និយាយថាចង់ដឹកនាំក្រុមហង្សក្រហមនេះ រហូតដល់ថ្ងៃចូលនិវត្តន៍តែម្ដងផង៕
27 Oct 2021
160 views
Football News
ខ្សែប្រយុទ្ធ Mohamed Salah ៖“ យើងនឹងឈ្នះពាន”
ខ្សែប្រយុទ្ធរបស់ក្រុមក្រុមហង្សក្រហម Liverpool និងជម្រើសជាតិអេហ្ស៊ីប Mohamed Salah បាននិយាយអំពីមហិច្ឆតារបស់ក្រុមសម្រាប់រដូវកាល ២០២១/២២ ដែលកំពុងបន្តបន្ទាប់ពីការប្រកួតស្មើ ២ ទល់នឹង ២ ជាមួយក្រុមមេឃខៀវ Manchester City នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ។ Mo Salah បានសរសេរនូវលើ Twitter ថា៖“ យើងពិតជាចង់ឈ្នះការប្រកួតនេះប៉ុន្តែយើងបានត្រឹមតែស្មើសម្រាប់ប្រកួតនេះ។ យើងកំពុងស្វែងរកពិន្ទុដើម្បីក្លាយជាម្ចាស់ជើងឯកករបខ័ណ្ឌ Premier League” ។ ក្រុមក្រុមហង្សក្រហម Liverpool មាន ១៥ ពិន្ទុក្នុងការប្រកួតនួន ៧ លើកក្នុងក្របខ័ណ្ឌ Premier League ដែលស្ថិតលេខពីរបន្ទាប់ពីក្រុមតោខៀវ Chelsea ដែលមាន ១៦ ពិន្ទុកំពុងកាន់កាប់កំពូលតារាង៕
05 Oct 2021
195 views
Football News
Pep ខឹងខ្លាំងណាស់ថា ដោយសារនេះជា Anfield ទើប Milner មិនបានកាតក្រហម
អ្នកចាត់ការ Pep Guardiola បានបង្ហាញការមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងជំនួបរវាង Manchester City និង Liverpool កាលពីយប់មិញ។ Liverpool និង City បានចែកគ្នាម្នាក់មួយពិន្ទុ ក្រោយប្រកួតស្មើគ្នា ២-២ ក្នុងកីឡដ្ឋាន Anfield។ Sadio Mane និង Mohamed Salah ជាអ្នករកគ្រាប់ឲ្យហង្សក្រហម ខណៈ Phil Foden និង Kevin De Bruyne ជាអ្នកទាត់បញ្ចូលទីឲ្យ City។ Jame Milner ដែលចូលមកលេងនៅខ្សែការពារស្ដាំជំនួស Trent Alexander-Arnold បានបង្កកំហុសជាញឹកញយ ជាពិសេសលើ Foden និង Bernado Silva ប៉ុន្តែគេបានត្រឹមទទួលបានកាតលឿងមួយប៉ុណ្ណោះក្នុងប្រកួតនេះ។ ចំណុចនេះហើយបានធ្វើឲ្យលោក Pep ខឹងនឹងអាជ្ញាកណ្ដាលមែនទែន ដោយចោទថាលម្អៀងទឹកដី។ ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា Milner សមតែបានកាតលឿងមួយទៀត ដែលជាកាតលឿងទីពីរស្មើកាតក្រហម។ ហើយវាច្បាស់ណាស់ ប៉ុន្តែដោយសារតែនេះជាការប្រកួតនៅ Anfield។
04 Oct 2021
175 views
Football News
អ្នកគាំទ្រ Liverpool គប់កញ្ចក់ឡាន Real Madrid បែកខ្ទេច
រថយន្ដក្រុងរបស់ក្រុម Real Madrid បានបែកកញ្ចក់អំឡុងពេលធ្វើដំណើរមក Anfield ដោយសារតែអ្នកគាំទ្រក្រុម Liverpool នៅពេញផ្លូវអំឡុងធ្វើដំណើរមក ។ អាជ្ញាធរនៅអង់គ្លេស ហាក់ដូចជាដឹងមុនចំពោះហេតុការណ៍ ដោយបានប្រាប់ឱ្យក្រុម Real Madrid ជិះឡានក្រុងដែលមានកញ្ចក់២ជាន់ក្រាស់ ។ ខណៈដែលរឿងមិនល្អពិតជាកើតមានឡើងមែន អំឡុងពេលធ្វើដំណើរមកកីឡដ្ឋានប្រកួត ពោលគឺមានដបជាច្រើនកប់ចេញពីបណ្ដាអ្នកគាំទ្រដែលឈរនៅតាមផ្លូវ បណ្ដាលឱ្យបែកកញ្ចប់ឡាន១ជាន់ ១ចន្លោះ ។ ជាលទ្ធផលក្នុងការប្រកួតនៅយប់មិញនេះ ក្រុម Liverpool មិនអាចយកឈ្នះលើក្រុម Real Madrid បាននោះទេ ពោលគឺជើងទី២នេះ ស្មើគ្នា ០-០។ ដូច្នេះ មានន័យថាក្រុម Real Madrid ជាអ្នកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ព្រោះជើងទី១ ពួកគេឈ្នះ ៣-១ ៕
15 Apr 2021
200 views
Premier League News
Liverpool ត្រៀមខ្លួនផ្តល់កិច្ចសន្យាតម្លៃ 20ម៉ឺនផោនក្នុងមួយសប្ដាហ៍ដល់ Salah
ប្រសិនបើដំណើរសម្រេចជោគជ័យ កីឡាករវ័យ 26ឆ្នាំស្ថិតក្នុងចំណោមអ្នកបានប្រាក់ឈ្នួលថ្លៃជាងគេនៅលីគកំពូលអង់គ្លេសទាំង 10រូប
26 Mar 2018
326 views
Football News
Jurgen Klopp និយាយថាកីឡាករជាច្រើនអាចនឹងចាកចេញពី Liverpool
Jurgen Klopp ថា ប្រហែលជាមានកីឡាករ ម្នាក់ឬពីរ នាក់ចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ
02 Dec 2017
277 views
Football News
Emre Can សារភាពថាគាត់និងចុះកិច្ចសន្យាថ្មីជាមួយ Liverpool
Juventus មានចំណាប់អារម្មណ៍យ៉ាងមុតមាំក្នុងការយល់ព្រមលើកិច្ចព្រមព្រៀងមុននៅខែក្រោយនេះ
02 Dec 2017
352 views