Tag: Angel Di Maria
Football News
Kylian Mbappe តកុងត្រាជាមួយ PSG ភ្លាមស៊ុត Hat-trick ភ្លាមថ្ងៃបិទលីក
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Metz នៅក្នុងការប្រកួតសប្តាហ៍ទី ៣៨ ដែលជាសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Ligue 1។ ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ PSG ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេលត់ទៅលើក្រុម Metz ក្នុងលទ្ធផល ៥ ទល់នឹង ០, ក្នុងនោះ Kylian Mbappe ចូលរួមចំណែកស៊ុត ៣ គ្រាប់ម្នាក់ឯង(hat-trick) ពោលនៅនាទីទី ២៥, ២៨ និង ៥០, ដោយឡែក ២ គ្រាប់ទៀតគឺរកបានដោយ Neymar នៅនាទីទី ៣១ និង Angel Di Maria នៅនាទីទី ៦៧។
22 May 2022
20 views
Football News
ខ្សែបម្រើ Angél Di Maria មិត្តរួមក្រុម PSG ខណៈអាចនឹងទៅ Juventus
ខ្សែបម្រើ Angél Di Maria នឹងចាកចេញពីក្លឹប Paris Saint Germain នៅរដូវកាលក្ដៅខាងមុខនេះហើយក្នុងលក្ខណៈ Free Transfer បន្ទាប់ពីក្លឹបមិនផ្ដល់លក្ខខណ្ឌបន្តកុងត្រា១ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano ។ នៅក្នុងថ្ងៃនេះជាថ្ងៃចុងក្រោយនៃការហ្វឹកហាត់នៅក្នុងរដូវកាលនេះ Di Maria ក៏បានមកថតរូបជុំគ្នាជាមួយមិត្តក្រុម PSG ហើយក៏បានលាគ្នាផងដែរ។ ខ្សែបម្រើរូបនេះបានមករួមរស់នៅ PSG អស់រយៈពេល ៧ឆ្នាំហើយ ដោយចូលរួមប្រកួតបាន ២៩៤ប្រកួត និងស៊ុតចូលបាន ៩១គ្រាប់។ Di Maria ត្រូវបានគេដឹងថានឹងអាចផ្លាស់ទៅកាន់ Juventus ក្រោយក្លឹបនេះបានទាក់ទងចរចាជាមួយកីឡាកររូបនេះនៅប៉ុន្មានអាទិត្យចុងក្រោយនេះ៕
21 May 2022
23 views
Football News
Di Maria សឹងមិនជឿថាអ្នកគាំទ្រស្រែកចំអកដាក់ Messi
ខ្សែប្រយុទ្ធ Angel Di Maria បានទម្លាយឲ្យដឹងពីអារម្មណ៍ពិតរបស់កីឡាករ Lionel Messi បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានអ្នកគាំទ្ររបស់ Paris Saint Germain ស្រែកហ៊ោបង្អាប់។ ជាការពិតណាស់ អ្នកគាំទ្ររបស់ PSG បានបង្ហាញអំពីអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងចំពោះ Messi បន្ទាប់ពីក្រុមបានធ្លាក់ចេញពីបានរង្វាន់ Champions League ក្រោមថ្វីជើងរបស់ Real Madrid ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ខណៈមិត្តសម្លាញ់របស់គេ គឺ Neymar ក៏ទទួលបានការស្រែកបង្អាប់ដូចគ្នា។ Di Maria បាននិយាយថា៖ “កីឡាករដែលល្អជាងគេនៅលើលោកទទួលបានការស្រែកចម្អក វាពិតជាពិបាកឲ្យជឿណាស់។ វាតែងតែកើតឡើងគ្រប់ទីកន្លែង ហើយ វាបានកើតឡើងចំពោះកីឡាករដែលល្អជាងគេនៅលើលោក។ Messi មិនខ្វាយខ្វល់ពីរឿងនោះឡើយ។ ពួកយើងដឹងថាវាជារឿងធម្មតាព្រោះនេះជាបាល់ទាត់”៕
13 May 2022
26 views
Football News
ក្រោយលេងបានល្អឲ្យជម្រើសជាតិ Messi ត្រូវបានអ្នកគាំទ្រ PSG រិះគន់ថាយ៉ាងដូច្នេះ…
Lionel Messi បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលបន្ទាប់ពីគាត់បង្ហាញទម្រង់ បានយ៉ាងអស្ចារ្យជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនខណៈស្ថានភាពបែបនេះគឺវាមានភាពផ្ទុយស្រឡះនៅពេលដែលគាត់លេងឱ្យក្រុមអ្នកមាន Paris Saint-Germain។ ជាការពិតណាស់ Messi នៅទឹកដីបារាំងគឺបង្ហាញទម្រង់លេងពុំសូវបានល្អប៉ុន្មានទេជាក់ស្តែងថ្មីៗនេះគាត់រួមជាមួយមិត្តរួមក្រុមនៅ PSG ផ្សេងទៀតទើបតែបានធ្លាក់ចេញពីពាន Champions League ត្រឹមវគ្គ ១៦ ក្រុមក្រោមថ្វីជើងក្រុម Real Madrid។ ហើយដោយសារតែមូលហេតុនេះគាត់ក៏ទទួលបានពាក្យរិះគន់និងពាក្យចម្អកជាច្រើនពីសំណាក់អ្នកគាំទ្រក្លិបផងដែរ។ ដោយឡែក Messi នៅក្រុមជម្រើសជាតិ អាហ្សង់ទីនគឺមិនដូចជា Messi នៅ PSG ឡើយ។ អំឡុងការប្រកួតទល់នឹង វ៉េណេស៊ុយអេឡា កាលពីម្សិលមិញ ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន ដោយគាត់បានស៊ុតបញ្ចូលទីមួយគ្រាប់ ចូលរួមចំណែកជួយឱ្យក្រុមពពកសឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ០។ ក្រោយ Messi បង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយ អាហ្សង់ទីន បែបនេះបានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិនៅលើ Twitter យ៉ាងដូច្នេះថា៖ “Lionel Messi និង Angel Di Maria ពួកគេទាំង ២ នាក់ហាក់ធ្វើមិនបានល្អទាល់តែសោះជាមួយ PSG
28 Mar 2022
56 views
Football News
Neymar បានស៊ុតបញ្ចូលគ្រាប់ទី 400 ក្នុងអាជីពកាលពីយប់មិញ
ក្រុម Paris Saint-Germain បានយកឈ្នះលើក្រុម Bordeaux ក្នុងលទ្ធផល 3 ទល់នឹង 2 ជាមួយនឹងកីឡាករ Neymar Junior ស៊ុតបញ្ចូលទីបាន 2 គ្រាប់។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបានសម្រេចជោគជ័យសំខាន់មួយក្នុងការចុះបញ្ជីលេខគ្រាប់ទី 400 និង 401 ក្នុងអាជីពរបស់ខ្លួនកាលពីយប់មិញ។ នេះបើយោងតាមស្ថិតិរបស់ ESPN បញ្ជាក់ថា កីឡាករវ័យ 29 ឆ្នាំរូបនេះអាចស៊ុតបាន 90 គ្រាប់សម្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់នៅក្នុងការប្រកួតទាំងអស់ ថែមទាំងស៊ុតបញ្ចូលទីបាន 136 គ្រាប់នៅ Santos, 105 គ្រាប់នៅ Barcelona និង 70 គ្រាប់ទៀតសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ ។ លើសពីនេះ Neymar បានតាមស្មើចំនួន 90 គ្រាប់របស់ Angel Di Maria សម្រាប់ក្រុមបារាំង PSG នឹងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី 5 នៅក្លឹប Paris Saint-Germain ។
07 Nov 2021
155 views
Ligue 1 News
គ្មានវត្តមានតារាឆ្នើម Neymar ក៏ PSG នៅតែអាចផ្តួល Nantes បន្តរកបាន ៣ ពិន្ទុ Ligue 1
ក្លិបអ្នកមាននៅបារាំង Paris Saint-Germain បន្តរកបាន ៣ពិន្ទុពីការប្រកួតសប្ដាហ៍ទី២៣ ក្នុងក្របខណ្ឌ Ligue 1 កាលពីយប់មិញ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Nantes ដោយលទ្ធផល ១ទល់នឹង២។ ២គ្រាប់របស់ក្រុមលោក Thomas Tuchel រកបានដោយកីឡាករ Mauro Icardi ប៉ះបាល់បញ្ចូលទីក្រោយការស៊ុតពីខ្សែបម្រើស្លាបនិងជាមិត្តរួមជាតិអាហ្សង់ទីន Di Maria ព្រមទាំងគ្រាប់ទី២រកបានដោយកីឡាករខ្សែការពារអាឡឺម៉ង់ Thilo Kehrer។ ក្រុមភ្ញៀវមិនមានវត្តមាន Neymar មុនពេលកីឡាករក្រុមម្ចាស់ផ្ទះ Moses Simon ធ្វើការវាយបកយកចិត្តអ្នកគាំទ្ រ១គ្រាប់មកវិញមុនបញ្ចប់លទ្ធផល ១ទល់និង២។ យ៉ាងណាស្ថានភាពលេងរបស់ PSG ហាក់មានភាពប្រសើរឡើងវិញក្រោយជួបប្រទះបញ្ហារបួសឆ្អឹងជំនីរបស់ Neymar ក្រោយពេលពិធីខួបកំណើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យនិងទំនាក់ទំនងរបស់លោក Tuchel ជាមួយ Mbappe បានប្រសើរឡើងវិញ បន្ទាប់ពីរូបគេ មានការខឹងសម្បារកំលុងពេលផ្តួល Montpellier ៥:0កាលពីសប្តាហ៏មុន។ គួរឲ្យដឹងផងដែរថា PSG បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់កំពូលតារាងក្នុងក្របខណ្ឌ Ligue 1 ដោយលេង២៣ប្រកួត មាន៥៨ពិន្ទុ និងដាច់ដល់ទៅ១៥ពិន្ទុពីក្រុមលេខ២ Marseille
05 Feb 2020
1203 views
Other News
Manchester United មានការភ័យខ្លាចថា Sanchez នឹងផ្ទេរចេញដូច Angel Di Maria
ក្រុម Manchester United មានការព្រួយបារម្ភថា Alexis Sanchez
21 Mar 2018
423 views
Other News
Angel Di Maria ថា ខ្ញុំនឹងមិនមានបញ្ហាទេការលេងសម្រាប់ក្រុម Barcelona
Angel Di Maria បានអះអាងថា វាមិនមែនជាបញ្ហាទេប្រសិនបើ Barcelona ចង់ចុះហត្ថលេខាជាមួយគាត់
14 Feb 2018
236 views
Other News
Angel Di Maria ក៏មាននៅវិធីជប់លៀងផងដែរក្រោយរកបានបីគ្រាប់
Angel Di Maria ជាវីរៈបុរសក្នុងការវាយកំទេចក្រុមរបស់ Sochaux នៅក្នុងការប្រកួត French Cup
07 Feb 2018
243 views
Football News
Angel Di Maria : ខ្ញុំចង់លេងច្រើនប្រកួតទៀតនៅក្លឹបនេះ មុនពេលខ្ញុំចាកចេញ
Angel Di Maria បានជួបការលំបាកក្នុងការលេងនៅក្រោមគ្រូបង្វឹក Unai Emery នៅរដូវកាលនេះ
16 Dec 2017
266 views
Ligue 1 News
Angel Di Maria កំពុងរង់ចាំការផ្លាស់ប្ដូរទៅ Barcelona នៅខែមករាខាងមុខនេះ
អតីតតារាបាល់ទាត់របស់ក្លឹប Real Madrid រូបនេះត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើល
01 Dec 2017
570 views