Tag: Ante Budimir
Football News
ក្រុម Villarreal ភ្លាត់ចាញ់ក្រុម Osasuna នៅក្នុងទឹកដីខ្លួនឯង
ក្រុម Villarreal បានភ្លាត់ចាញ់ក្រុម Osasuna ក្នុងលទ្ធផល ១: ២ ក្នុងផ្ទះខ្លួនឯងនៃការប្រកួតដណ្តើមជើងឯកលីកអេស្ប៉ាញក្នុងសប្ដាហ៍ទី ៣០ ពោលគឺ ៤ ថ្ងៃមុនពេលទទួលភ្ញៀវ Dinamo ក្នុងការប្រកួត Europa League វគ្គ ៨ ក្រុមចុងក្រោយ ។ ក្រុមភ្ញៀវបាននាំមុខនៅនាទីទី ៦៤ ដោយគ្រាប់បាល់បញ្ចូលទីដោយកីឡាករ Jon Moncayola ។ នៅ ៦ នាទីក្រោយមកខ្សែការពារ David Garcia របស់ក្រុម Osasuna បានភ្លាត់ស៊ុតបញ្ចូលក្នុងសំណាញ់ទីរបស់ខ្លួនឯង ធ្វើអោយម្ខាស់ផ្ទះតាមបានស្មើនៅនាទីទី ៧០ ។ ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត កីឡាករ Ante Budimir បានរកគ្រាប់បាល់ជ័យជំនះដ៏សំខាន់របស់ Osasuna អោយកាន់តែសុវត្ថិភាពគេចពីតំបន់កាត់ចោល ។ David Garcia ដែលជាអ្នកស៊ុតបាល់បញ្ចូលទីខ្លួនឯងបានលួងចិត្តមិត្តរួមក្រុមខ្លួនគាត់ដោយការបញ្ជូនបាល់យ៉ាងល្អពីជ្រុងអោយកីឡាករ Budimir ស៊ុតបញ្ចូលទីសម្រេចដោយក្បាលរបស់គាត់ ។ ខ្សែប្រយុទ្ធ Ante Budimir ដែលក្រុម
12 Apr 2021
170 views