Tag: Anthony Martial
Football News
គ្រូ Sevilla ថា Martial នឹងត្រលប់ទៅកាន់ Man Utd វិញដូចការរំពឹងទុក
លោក Julen Lopetegui គ្រូបង្គោលក្លឹប Sevilla បាននិយាយទៅកាន់កាសែតនៅថ្ងៃនេះថា ខ្សែប្រយុទ្ធ Anthony Martial នឹងត្រលប់ទៅកាន់ក្លឹប Manchester United វិញដូចការរំពឹងទុកក្រោយចប់កុងត្រាខ្ចីជើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ លោក Lopetegui បាននិយាយថា៖” ខ្ញុំនឹងត្រូវជួយ Martial ដើម្បីឲ្យគេរកឃើញ និងទទួលបានភាពខ្លាំងឲ្យក្លាយជាកីឡាករខ្លាំងដែលគេមាន អញ្ចឹងហើយគេត្រូវតែខិតខំប្រឹងប្រែងដោយខ្លួនគេផង និងសម្របទៅអ្វីដែលក្លឹបយើងទាមទារផង “។ លោកបានបន្តថា៖” យ៉ាងណាគេនឹងចាកចេញពី Sevilla នៅចុងខែមិថុនា ខាងមុខហើយ គេនឹងត្រលប់ទៅកាន់ Man Utd វិញដូចការរំពឹងទុក “។ នៅក្នុងរដូវកាលឆ្នាំ២០២១/២២ Martial មិនសូវជាមានម៉ោងលេងច្រើននោះទេនៅ Man Utd ដោយសារតែរបួស និងអ្នកចាត់ការមិនដាក់ឲ្យចូលលេង លុះនៅចុងខែមករា កន្លងទៅ ខ្សែប្រយុទ្ធក៏ផ្លាស់ទៅ Sevilla ក្នុងលក្ខខណ្ឌខ្ចីជើង ដោយចូលលេងបាន ៩ប្រកួត និងរកបាន១គ្រាប់ហើយឲ្យក្លឹបនេះ៕
09 Apr 2022
65 views
Football News
Anthony Martial នឹងត្រូវផ្ទែទៅក្លឹប Sevilla ក្នុងលក្ខខណ្ឌខ្ចីដល់ចប់រដូវកាល
ក្លឹប Sevilla កំពុងព្យាយាមបញ្ចប់លក្ខខណ្ឌជាមួយ Manchester United លើការខ្ចីជើងខ្សែបម្រើ ប្រយុទ្ធ Anthony Martial បន្ទាប់ពីបាននិយាយគ្នាកាលពីថ្ងៃច័ន្ទ។ Sevilla ត្រូវបានគេដឹងថាបានស្នើផ្ដល់ទឹកប្រាក់ចំនួន៥លានផោនសម្រាប់ការខ្ចីជើង ខណៈ Martial ក៏ត្រូវថ្លៃពលកម្មដូចគ្នាដើម្បីបានផ្លាស់ទៅក្លឹបថ្មី។ កីឡាករសញ្ជាតិបារាំងត្រូវបានគេរំពឹងនឹងហោះទៅកាន់ទីក្រុង Sevilla នៅថ្ងៃអង្គារនេះ ដើម្បីធ្វើតេស្ដពិនិត្យសុខភាព។ យ៉ាងណាក្ដី Sevilla គ្មានលក្ខខណ្ឌក្នុងគម្រោងទិញ Martial ផ្ដាច់ឡើយ។ កីឡាករវ័យ២៦ឆ្នាំបានប្រាប់ United ថា គេចង់ចាកចេញដើម្បីទៅលេងនៅ Sevilla។ មានក្លឹបមួយចំនួននៅអង់គ្លេសដូចជា Newcastle និង Spurs បានចាប់អារម្មណ៍ដូចគ្នា ប៉ុន្តែ Martial ចង់ទៅលេងនៅបរទេសជាង។ Sevilla កំពុងប្រជែងជាមួយ Real Madrid ក្នុងពានរង្វាន់ La Liga ដែលនៅសល់ ១៦ប្រកួតទៀត។ ក្លឹបអធិរាជស Real Madrid បច្ចុប្បន្នកំពុងមាន ៥០ពិន្ទុ ដាច់ក្រុម Sevilla ចំនួន ៤ពិន្ទុ៕
26 Jan 2022
77 views
Football News
លោក Ralf Rangnick មានបំណងលក់កីឡាកររបស់ខ្លួន ៣នាក់ចេញក្នុងខែមករានេះ
លោក Ralf Rangnick ហាក់មានការខកចិត្តចំពោះផែនការរបស់លោកក្នុងការកែប្រែស្ថានភាពរបស់ Manchester United ហើយបើតាមរបាយការណ៍បានឱ្យដឹងថាលោកបានស្នើសុំថ្នាក់លើក្លិបឱ្យលក់កីឡាកររបស់ខ្លួន ៣ នាក់ចេញនៅខែ មករា នេះ។ ជាការពិតណាស់ គ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ បានជួបស្ថានភាពគ្រប់បែបយ៉ាងក្នុងការស្នាក់នៅទឹកដី Old Trafford ទោះបីជាមួយរយៈចុងក្រោយនេះលោកហាក់ដឹកនាំ Man UTD ឱ្យទទួលបានលទ្ធផលល្អគួរសមក៏ដោយ ក៏លោកនៅតែមិនទាន់ពេញចិត្តខ្លាំងដែរ។ យ៉ាងណាមិញ កំលុងពេលដឹកនាំរបស់លោក Rangnick មានកីឡាករមួយចំនួនបានស្នើសុំចាកចេញ ដោយសារពួកគេមិនសប្បាយចិត្តចំពោះការទទួលបាននាទីលេងតិចតួច ប៉ុន្តែរហូតមកដល់ពេលនេះ Man UTD មិនទាន់បានលក់កីឡាករណាចេញសូម្បីម្នាក់ទេ។ យោងតាមការចុះផ្សាយរបស់កាសែត Sport Bild បានឱ្យដឹងថា Anthony Martial គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៣ នាក់ដែលលោក Rangnick ពេញចិត្តឱ្យលក់ចេញ ខណៈ Paul Pogba និង Edinson Cavani ក៏ Man UTD កំពុងសម្លឹងរកទីផ្សារលក់ចេញនៅខែ មករា នេះផងដែរ៕
24 Jan 2022
120 views
Football News
ខ្សែប្រយុទ្ធ Anthony Martial បានបដិសេធសំណើខ្ចីជើងពីក្លឹប Newcastle United
ខ្សែប្រយុទ្ធ Anthony Martial បានបដិសេធសំណើខ្ចីជើងពីក្លឹប Premier League ទាំងពីរក្លឹបនេះគឺ ក្លឹប Newcastle United និងក្លឹប Tottenham Hotspur ។ នេះបើយោងតាមសារព័ត៌មាន Guardian ។ កីឡាករវ័យ២៦ឆ្នាំរូប ធ្លាប់ត្រូវបានប្រកាស នឹងចាកចេញពីក្លឹប Manchester United នៅខែមករា ឆ្នាំ២០២២នេះ តែម្ដងឲ្យមានក្លឹបណា ដែលគេពេញចិត្តទាក់ទងចង់បាន។ បើតាម Daily Mail បានឲ្យដឹងថា Martial ចង់ទៅក្លឹបក្រៅពី PL ដោយក្លឹបដែលខ្សែប្រយុទ្ធ រូបនេះ ចង់ទៅនឹងធ្លាប់បានទាក់ទងកន្លងមកមានដូចជាក្លឹប Barcelona ក្លឹប Sevilla និងក្លឹប Juventus ជាដើម។ ក្នុងចំណោមក្លឹបទាំង៣នេះ Sevilla បានទាក់ទងចង់ខ្ចីជើង Martial រហូតប៉ុន្តែរាថយវិញដោយសារតែ Man Utd ទាមទារខ្ពស់ពេក ដោយទារឲ្យបង់ថ្លៃខ្ចីជើង និងបង់ថ្លៃពលកម្មជាង ២០ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ទាំងអស់តែម្ដង។ បើកីឡាករខាងលើនេះមិនត្រូវរ៉ូវជាមួយក្លឹបណាមួយនោះ
19 Jan 2022
101 views
Football News
លោក Ralf Rangnick បានបញ្ជាក់ថា Martial ពិតជាចង់ចាកចេញពីក្លឹបពិតមែន
អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានបញ្ជាក់យ៉ាងច្បាស់ៗថា កីឡាករ Anthony Martial ចង់ចាកចេញពីកីឡដ្ឋាន Old Trafford នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។ ជាការពិតណាស់ នាពេលថ្មីៗនេះ ភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងខាងលើ បានទម្លាយឲ្យដឹងថា Martial ពិតជាមានបំណងចង់ចាកចេញពី Man Utd មែនទែននៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ដោយសាររូបគេទទួលបាននាទីបង្ហាញខ្លួននៅលើទីលានស្តួចស្តើងពេក ខណៈ ពេលនេះលោក Rangnick បានទម្លាយឲ្យដឹងថា រូបគេពិតជាចង់ចាកចេញពិតមែន។ លោក Rangnick បាននិយាយថា៖ “Martial បានពន្យល់មកខ្ញុំថា គាត់បានរួមរស់ជាមួយ Man Utd ៧ឆ្នាំហើយ ហើយ គាត់មានអារម្មណ៍ថា វាជាពេលវេលាដ៏ស័ក្តិសមបំផុតក្នុងការផ្លាស់ប្តូរទៅកាន់ក្រុមផ្សេង។ ខ្ញុំអាចនឹងយល់ស្របតាមគំនិតរបស់គាត់ ប៉ុន្តែ វាក៏ជារឿងសំខាន់ផងដែរក្នុងការតាមដានស្ថានការរបស់ក្រុម។ ពួកយើងស្ថិតក្នុងជីវិតជាមួយមេរោគកូវីដ-១៩ ហើយ យើងមានពានរង្វាន់បីដែលត្រូវលេង” ៕
28 Dec 2021
95 views
Football News
ភ្នាក់ងារ៖ Martial ចង់ចាកចេញពី Man Utd
លោក Philippe Lamboley ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Anthony Martial បាននិយាយទៅកាន់ Sky Sports នៅក្នុងថ្ងៃនេះថា កីឡាកររូបនេះចង់ចាកចេញពី Manchester United នៅខែមករា ឆ្នាំ២០២២ខាងមុខ។ លោក Philippe បាននិយាយថា៖” Anthony គេចង់ចាកចេញពីក្លឹបនៅខែមករា ខាងមុខនេះ។ គេត្រូវការចង់ចូលរួមលេងក្នុងការប្រកួតឲ្យបានច្រេីន។ គេមិនចង់ទាំងនៅបន្តនៅរហូតដល់ខែមករា ខាងមុខនេះផង អញ្ចឹងហើយខ្ញុំនឹងនិយាយជាមួយខាងក្លឹបឆាប់ៗនេះ។ នៅក្នុងរដូវកាលនេះ Martial ចូលលេងបាន ១០ប្រកួតឲ្យ Man Utd ដោយរកបាន ១គ្រាប់ កីឡាករនេះត្រូវបានដាក់អង្គុយលើបង់៦ប្រកួត អវត្តមានពីប្រកួតដោយសាររបួស៦ប្រកួត៕
12 Dec 2021
104 views
Football News
Manchester United សម្រេចចិត្តថាលក់ ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United អាចនឹងចាកចេញពីក្លឹបនៅខែមករានេះ។ Eurosport អះអាងថាប្រធានក្លឹបបានបើកភ្លើងខៀវដល់ភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងរូបនេះដើម្បីស្វែងរកក្លឹបថ្មីនៅរដូវកាលដោះដូរកីឡាករខែមករាខាងមុខនេះ។ យោងតាមប្រភពបានឲ្យដឹងថាក្រុម Atletico Madrid បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៥ឆ្នាំរូបនេះមុនពេល Antoine Griezmann បានចូលរួមជាមួយពួកគេវិញ។ ក្លឹបបិសាចក្រហម Man United រំពឹងថានឹងលក់ Martial ក្នុងតម្លៃ ៤០ លានផោនខណៈប្រាក់ខែរបស់កីឡាកររូបនេះគឺប្រហែល ២៥០ ០០០ ផោនក្នុងមួយសប្តាហ៍ដែលអាចជាចំណុចសំខាន់ក្នុងការតាមប្រមាញ់ក្លឹបថ្មី។ កិច្ចសន្យារបស់ ខ្សែប្រយុទ្ធ Anthony Martial បច្ចុប្បន្នជាមួយក្រុម Man United នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៤ ៕
22 Sep 2021
186 views
Football News
ក្រុម Man United បានបង្ហាញផែនការផ្ទេរកីឡាកររបស់ខ្លួនហើយ
យោងតាមសារព័ត៌មាន ESPN បានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានត្រៀមលក់កីឡាករមួយចំនួនដើម្បីបញ្ចូលទឹកប្រាក់ក្នុងការផ្ទេររបស់ពួកគេដែលបានផ្តល់ឱ្យ Solskjaer ដែលមានតម្លៃប្រមាណ ១០០ លានផោនសម្រាប់រដូវក្តៅនេះ។ ក្រុម Man United កីឡាករ Jesse Lingard, Diogo Dalot, Alex Telles, Phil Jones, Andreas Pereira, Daniel James និង Anthony Martial អាចនឹងចាកចេញពី United នៅរដូវក្តៅនេះប្រសិនបើមានសំណើរដែលអាចទទួលយកបានដើម្បីចុះហត្ថលេខាលើពួកគេ។ ខណៈដែលក្លឹបបិសាចក្រហម Man United បានចុះហត្ថលេខារួចហើយលើខ្សែបម្រើប្រយុទ្ធស្លាប Jadon Sancho ពីក្រុម Dortmund ក្នុងតម្លៃ ៧២ លានផោនហើយបច្ចុប្បន្នកំពុងចរចាថ្លៃជាមួយ Real Madrid ដើម្បីចុះហត្ថលេខាលើខ្សែការពារ Raphael Varane ដែលអាចចំណាយនៅរដូវក្តៅរបស់ពួកគេលើសពី ១០០ លានផោនដូច្នេះពួកគេនឹងត្រូវរកវិធីដើម្បី នាំយកប្រាក់បន្ថែមទៀតសម្រាប់ការផ្ទេរប្រាក់បន្ថែមទៀត។
28 Jul 2021
208 views
Football News
Man Utd ចង់បាន Sancho ជាង Kane និងទុក Cavani រហូត Haaland ចេញពី Dortmund
សារព័ត៌មាន Dailymail របស់អង់គ្លេសថ្មីៗនេះបានចុះផ្សាយថា Man Utd ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Jadon Sancho ជាង Harry Kane របស់ Spurs នារដូវក្ដៅនេះ ហើយរក្សាទុក Cavani រហូត Erling Haaland ចេញពី Borussia Dortmund។ ខ្សែប្រយុទ្ធស្លាបវ័យ២១ឆ្នាំ Sancho បានបង្ហាញទម្រង់លេងយ៉ាងល្អឱ្យ Dortmund និងជួយពួកគេឈ្នះ German Cup និងលេងវគ្គជម្រុះ Champions League ដោយរកបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតចុងក្រោយនេះ។ លោក Ole Gunnar Solskjaer បានប្រាប់ទៅម្ចាស់ក្លឹបពីជម្រើសខ្សែប្រយុទ្ធថា Sancho, Cavani, Mason Greenwood, Marcus Rashford និង Anthony Martial នឹងធ្វើឱ្យ United អាចប្រកួតប្រជែងដណ្ដើមពានសំខាន់ៗជាមួយ Manchester City, Liverpool
30 May 2021
267 views
Premier League News
Man Utd បន្តកុងត្រាមួយឆ្នាំបន្ថែមទៀតដល់ខ្សែប្រយុទ្ធ Anthony Martial
កិច្ចសន្យានាពេលបច្ចុប្បន្នរបស់កីឡាករវ័យ 23 ឆ្នាំនេះនឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ប៉ុន្តែឥឡូវនេះក្លឹបបានចុះកុងត្រាថ្មីដល់រូបគេ
18 Dec 2018
404 views
Premier League News
ភ្នាក់ងារ Anthony Martial ថា គេចង់ចាកចេញពី Man Utd
ពិតណាស់ លោក Philippe Lamboley ដែលជាភ្នាក់ងាររបស់ Martial បាននិយាយថា United ចង់ពង្រីកកុងត្រាជាមួយ Martial
14 Jun 2018
329 views
Other News
Man Utd ត្រៀម 53លានផោនរួមទាំង Martial ម្នាក់ទៀត ដើម្បីដោះដូរយក Bale
យោងតាមសារព័ត៌មាន Express បានឱ្យដឹងថា Manchester United កំពុងត្រៀមទឹកប្រាក់ បូករួមទាំងខ្សែប្រយុទ្ធសញ្ចាតិបារាំងម្នាក់
14 May 2018
279 views
Other News
Mourinho ខកចិត្តចំពោះក្លឹបដែរពន្យារពេលបន្តកុងត្រាដល់ Martial និង Rojo
ភ្នាក់ងារ របស់ Martial និង Rojo សុទ្ធតែធ្លាប់បានពិភាក្សាជាមួយនឹង Man Utd មួយលើកមកហើយ កាលពីខែធ្នូ កន្លងទៅ
01 Mar 2018
693 views
Other News
Mourinho រារាំងការស្នើសុំផ្លាស់ប្តូរកីឡាករ Sanchez ជាមួយនឹង Martial
យោងតាមរបាយការណ៍បានឱ្យដឹងថា Jose Mourinho រារាំងការស្នើសុំផ្លាស់ប្តូរកីឡាករ Sanchezជាមួយនឹង Martial
17 Jan 2018
380 views
Premier League News
Jose Mourinho ថាកីឡាកររបស់ Man Utd មានការរីកចំរើនច្រើនជាងគេនៅរដូវកាលនេះ
Mourinho បានបង្ហាញថាគាត់ជឿជាក់ថាកីឡាករ Anthony Martial ដែលបានស៊ុតបាល់បញ្ចូលទីចំនួន 5 គ្រាប់នៅ Premier League
26 Nov 2017
910 views