Tag: Antonio Miguel Mateu Lahoz
Football News
អាជ្ញាកណ្ដាលធ្លាប់ទាស់សម្ដីជាមួយ Pep នឹងកាត់ក្ដីវគ្គផ្ដាច់ព្រ័ត្ររវាង City និង Chelsea
UEFA បានប្រកាសថា លោក Antonio Miguel Mateu Lahoz នឹងធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League រវាង Manchester City ជាមួយ Chelsea។ Lahoz វ័យ៤៤ឆ្នាំសញ្ជាតិអេស្ប៉ាញនឹងកាត់សេចក្ដីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ជាលើកដំបូង។ លោកបានកាត់សេចក្ដីចំនួន៦ប្រកួតនៅ Champions League នាដូវកាលនេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍គឺ Lahoz ធ្លាប់ប៉ះពាក្យសម្ដីគ្នាជាមួយលោក Pep Guardiola នៅ UCL កន្លងទៅ។ នៅឆ្នាំ២០១៧ Guardiola ធ្លាប់អន់ចិត្ត ពេលដែលលោក Lahoz ផ្ដល់កាតលឿងឲ្យ Sergio Aguero រឿងធ្វើដួលចង់បានបាល់ប៉េណាល់ទី ក្នុងការប្រកួតជាមួយ Monaco ក្នុងវគ្គ១៦ក្រុមចុងក្រោយ UCL។ រដូវកាលបន្ទាប់ Lahoz បានបណ្ដេញ Guardiola ចេញពីតំបន់ Touchline ឲ្យទៅអង្គុយខាងលើ បន្ទាប់ពីលោកតវ៉ាការបដិសេធគ្រាប់បាល់របស់ Leroy Sane ក្នុងជំនួបជាមួយ
13 May 2021
202 views