Tag: Arsene Wenger
Football News
ក្លឹប Arsenal ផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ Mikel Arteta
Arsenal បានផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ លោក Mikel Arteta ដើម្បីបន្តដឹកនាំក្លឹបកាំភ្លើងធំនេះបន្តទៀត ខណៈកុងត្រារបស់លោកនៅមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃនេះ។ នៅក្នុងពេលនេះ Arteta ទទួលបានការទុកចិត្តខ្លាំងពីថ្នាក់ដឹកនាំ Arsenal ក៏ដូចជាម្ចាស់ក្លឹបនេះផ្ទាល់គឺ លោក Stan Kroenke ដែលចង់ឲ្យនៅដឹកនាំបន្ត។ ក្នុងកុងត្រាថ្មីនេះ អ្នកចាត់ការនៅ Premier League ដែលមានវ័យក្មេងជាងគេរូបនេះនឹងបានឡើងប្រាក់ពលកម្ម ដោយទទួលបានប្រាក់ប្រចាំឆ្នាំរហូតទៅដល់ជាង ១១.៣លានដុល្លារ ខណៈពេលបច្ចុប្បន្ននេះ លោកបានជិត ៧លានដុល្លារប៉ុណ្ណោះ។ ប្រាក់ប្រចាំឆ្នាំរបស់ Arteta ក្នុងកុងត្រាថ្មីនេះ ជាប្រាក់ប្រចាំឆ្នាំស្មើនឹង លោក Arsene Wenger ដែលកាលនៅដឹកនាំ Arsenal កាលពីឆ្នាំ២០១៨។ Arsenal នៅខណៈនេះ កំពុងឈរនៅលើលេងរៀងទី៦ នៃតារាងប្រកួត PL ដែលមាន ៤២ពិន្ទុ ខណៈ Man City ក្រុមឈានមុខមាន ៦៣ពិន្ទុ៕
25 Feb 2022
81 views
Football News
Wenger យល់ថា PSG គិតបែបនេះ បានជាបដិសេធសំណើ Real ទិញយក Mbappe លើកមុន
លោក Arsene Wenger បាននិយាយទៅកាន់សារព័ត៌មាន Canal+ កាលពីពេលថ្មីៗថា ក្លឹប Paris Saint Germain ជឿជាក់អាចបញ្ចុះបញ្ចូល ខ្សែប្រយុទ្ធ Kylian Mbappe ឲ្យនៅបន្តហើយ បានជាបដិសេធសំណើចង់បានរបស់ Real Madrid កាលពីរដូវកាលក្ដៅមុននេះ។ លោក Wenger បាននិយាយថា៖” PSG ទទួលបានសំណើសុំទិញពីក្លឹប Real Madrid ត្រឹមត្រូវ។ គិតមើលៗបដិសេធលុយជាង ២០៣លានដុល្លារ លុយប៉ុណ្ណឹងសម្រាប់ PSG ក៏ច្រើនណាស់ដែរ “។ លោកបានបន្តថា៖” អញ្ចឹងពេលដែលពួកគេបដិសេធទំហំលុយប៉ុណ្ណឹង ខ្ញុំគិតថា ពួកគេប្រាកដជានិយាយទៅកាន់ខ្លួនពួកគេថា «យើងកំពុងតែធ្វើបានល្អខ្លាំងក្នុងរដូវកាលនេះ ឥឡូវនេះមាន Messi ហើយ អញ្ចឹងយើងមិនត្រូវបាត់ Mbappe ទេ យើងជឿជាក់ថា នឹងធ្វើយ៉ាងណាបញ្ចុះបញ្ចូលគេឲ្យនៅបន្ត» “។ ទាក់ទងនឹងរឿងបន្តកុងត្រាថ្មីរបស់ Mbappe ខាងសាមីខ្លួនផ្ទាល់មិនទាន់ដែលបញ្ជាក់ចំហយ៉ាងណាឲ្យពិតប្រាកដនោះទេ តែសម្រាប់ PSG ក្លឹបនេះតែងតែចង់បន្តកុងត្រាឲ្យបានគេនៅបន្ត។ Mbappe
28 Jan 2022
82 views
Football News
លោកគ្រូតា Arsene Wenger ស្នើឱ្យអាជ្ញាកណ្តាលចូលរួមក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត
អតីតអ្នកចាត់ការក្រុម Arsenal និងជាប្រធានអភិវឌ្ឍន៍បាល់ទាត់ពិភពលោកបច្ចុប្បន្នរបស់ FIFA លោក Arsene Wenger បានស្នើឱ្យអាជ្ញាកណ្តាលបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត។ នេះបើយោងតាមសារព័ត៌មាន L’Equipe ថា៖ អតីតគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានពន្យល់ថាវានឹងមានប្រយោជន៍សម្រាប់មន្រ្តីដែលមានឱកាសពន្យល់ពីការសម្រេចចិត្តដែលបានធ្វើឡើងអំឡុងការប្រកួត។ វាជាវិធីល្អដើម្បីចៀសវាងការឈ្លោះប្រកែកគ្នាហើយក្លាយជាការជជែកដេញដោលជាសាធារណៈ។ យើងនឹងត្រូវទទួលបានការគាំទ្រពីអាជ្ញាកណ្តាលហើយយើងមិនដឹងថាគេមានអារម្មណ៍បែបណាបន្ទាប់ពីការប្រកួតដើម្បីអាចផ្តល់ជាមតិយោបល់៕
19 Oct 2021
194 views
Football News
អាជ្ញាកណ្ដាលផ្ដល់ប៉េណាល់ទីយប់មិញ ជាអ្នកដែលមិនផ្ដល់បាល់ចូលទីឱ្យ Ronaldo លើកមុន
ក្រុមដាណឺម៉ាកតវ៉ាខ្លាំង ចំពោះអាជ្ញាកណ្ដាលដែលបានផ្ដល់បាល់ប៉េណាល់ទីទៅឱ្យក្រុមអង់គ្លេសកាលពីយប់មិញនេះ ធ្វើឱ្យអង់គ្លេសមានឱកាសឈ្នះក្នុងលទ្ធផល ២-១។ ដោយសូម្បីតែលោក Arsene Wenger អតីតអ្នកចាត់ការក្រុម Arsenal និងបច្ចុប្បន្នកំពុងបម្រើការងារឱ្យ FIFA ក៏មើលឃើញថាបាល់នេះមិនសមឱ្យប៉េណាល់ទីដែរ។ លោកបានដាក់សំនួរទៅកាន់អាជ្ញាកណ្ដាល Danny Makkelie នៅយប់មិញ ហេតុអ្វីមិនទៅមើលអេក្រង់ ត្រួតពិនិត្យ VAR បន្ដិចដើម្បីកាត់សេចក្ដីឱ្យច្បាស់ ព្រោះនេះជាការប្រកួតសំខាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផង។ មួយវិញទៀត ១គ្រាប់ប៉េណាល់ទីនេះក៏ជាគ្រាប់បាល់កាត់សេចក្ដីនៃការប្រកួតផងដែរ។ ស្របពេលឃើញភាពអសកម្មនេះហើយ អ្នកគាំទ្រក៏បានលើកយករឿងលោក Makkelie កាត់សេចក្ដីប្រកួតព័រទុយហ្គាល់ជាមួយសែបផងដែរ។ ដោយកាលនោះ គ្រាប់បាល់របស់ Ronaldo បានចូលទីទៅហើយ ប៉ុន្តែអាជ្ញាកណ្ដាលរូបនេះមិនផ្ដល់ឱ្យទៅវិញ។ ដោយពេលនោះ សំអាងថាមិនមានបច្ចេកវិទ្យា VAR ដើម្បីពិនិត្យ។ ក្រោយពីចប់ការប្រកួតនោះ ក្រុមអាជ្ញាកណ្ដាលក៏ទទួលស្គាល់កំហុស ហើយសុំទោសមកខាងក្រុមព័រទុយហ្គាល់វិញដែរ៕
08 Jul 2021
176 views
Football News
លោក Wenger គិតថា Bruno មិនគួរលេងក្នុងព្រឹត្តិការណ៍ Euro ខាងមុខនេះទេ
អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Arsenal លោក Arsène Wenger គិតថាខ្សែបម្រើឆ្នើមរបស់ក្លឹប Manchester United កីឡាករ Bruno Fernandes បានបញ្ចប់រដូវកាលទាំងអស់កម្លាំងពីខ្លួន បន្ទាប់ពីរូបគេលេងជាច្រើនប្រកួតហើយវាអាចនឹងប៉ះពាល់ដល់ក្រុមជម្រើសជាតិព័រទុយហ្កាលនៅរដូវក្តៅនេះ។ លោក Wenger បានប្រាប់ទូរទស្សន៍ BeIN Sports ថា «ខ្ញុំមានអារម្មណ៍ថាគាត់បានបញ្ចប់រដូវកាលទាំងអស់កម្លាំង ហើយថែមទាំងបាត់បង់គុណភាព។ ហើយពេលខ្លះខ្ញុំអាចមើលឃើញគាត់លេងទាំងភ័យ (វគ្គផ្តាច់ព្រ័ត្រ Europa League)។ ដូច្នេះនោះក៏ជាសញ្ញានៃការអស់កម្លាំង។ កម្រិតកំពូលរបស់អ្នកគឺជាស្ងប់ស្ងាត់, ការផ្តោតអារម្មណ៍, និងការគ្រប់គ្រង។ ហើយនៅក្នុង ៤ ទៅ ៥ ប្រកួតចុងក្រោយរបស់គាត់ខ្ញុំមើលឃើញថាគាត់ខ្សោយបន្តិចនៅចំណុចទាំងអស់នេះ»។ លោក Wenger បានបន្តថា «ខ្ញុំដឹងថាគាត់ប្រាកដជាចង់ចូលលេង ប៉ុន្តែពេលខ្លះអ្នកត្រូវធ្វើការសម្រេចចិត្តដ៏ល្អមួយ ដើម្បីជាផលប្រយោជន៍ដល់ក្រុម និងខ្លួនអ្នកផ្ទាល់។ ក្រុមជម្រើសជាតិព័រទុយហ្កាលបច្ចុប្បន្នគឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើអោយក្រុមដទៃគ្រោះថ្នាក់ ព្រោះពួកគេគឺជាម្ចាស់ជើងឯងទ្វីបអឺរ៉ុបនៅប្រទេសបារាំង»៕
06 Jun 2021
120 views
Other News
FIFA តែងតាំងលោក Arsene Wenger ជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់
លោក Arsene Wenger អតីតអ្នកចាត់ការទូទៅ Arsenal បានវិលត្រឡប់ចូលវិស័យកីឡាបាល់ទាត់វិញហើយ ដោយលោកយល់ព្រមធ្វើជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោកថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ លោក Wenger បានចាកចេញពីក្រុមរហស្សនាមកាំភ្លើងធំ កាលពីខែឧសភា ឆ្នាំ២០១៨ ក្រោយទទួលបន្ទុកដឹកនាំក្រុមនៅអង់គ្លេសមួយនេះអស់រយៈពេល ២២ឆ្នាំ ជាមួយនឹងសមិទ្ធផលឈ្នះជើងឯក Premier League ៣ដង និង FA Cup ចំនួន៧លើក។ ក្រោយតែងតាំងជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោកថ្មីរបស់ FIFA លោក Wenger លើកឡើងថា៖«ខ្ញុំទន្ទឹងរង់ចាំ និងរីករាយក្នុងការទទួលយកតំណែងដ៏សំខាន់នេះ។ នេះមិនត្រឹមតែដោយសារខ្ញុំចាប់អារម្មណ៍ក្នុងការវិភាគកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែដោយសារបេសកកម្មរបស់ FIFA ដែលប្រកបដោយភាពស្មោះត្រង់ និងប្រាកដប្រជា។ ខ្ញុំដឹងថា ខ្ញុំអាចចូលរួមចំណែកក្នុងគោលបំណងនេះ ដោយដាក់ថាមពលទាំងអស់របស់ខ្ញុំទៅក្នុងវិស័យកីឡាបាល់ទាត់»។ តួនាទីថ្មីរបស់លោក Wenger នៅក្នុងស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក គឺជួយអភិវឌ្ឍបាល់ទាត់ផ្នែកបុរសនិងស្ត្រី ក៏ដូចជាផ្នែកបច្ចេកទេសនៃកីឡាបាល់ទាត់ផង។ ហើយបច្ចុប្បន្ន Wenger ក៏នឹងក្លាយជាសមាជិកក្រុមបច្ចេកទេសនៃក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិនិងជាប្រធានក្រុមសិក្សាបច្ចេកទេសរបស់ FIFA ផងដែរ៕
14 Nov 2019
276 views
Other News
Bayern Munich ចាប់អារម្មណ័លោក Wenger បន្ទាប់ពីលោក Kovac ត្រូវបានបណ្តេញចេញ
ខណ:ដែលក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងស្វែងរកអ្នកចាត់ការថ្មីអតីតអ្នកចាត់ការក្លឹប Arsenal លោក Arsene Wenger ក្លាយជាបេក្ខភាពនាំមុខគេសម្រាប់តំណែងគ្រូបង្វឹកដែលនៅទំនេរក្រោយពេលក្លឹបនេះបណ្តេញគ្រូបង្វឹក Niko Kovac ចេញកាលពីពេលថ្មីៗនេះ។ លោក Niko Kovac ត្រូវបានបណ្តាញចេញកាលពីថ្ងៃអាទិត្យ គឺក្រោយពេលក្រុម Bayern Munich ប្រកួតចាញ់ក្រុម Frankfurt ៥-១។ លោក Arsene Wenger វ័យ៧០ឆ្នាំបានក្លាយជាបេក្ខភាពនិងជាជម្រើសដ៏ពេញចិត្តរបស់ថ្នាក់ដឹកនាំក្លឹប Bayern Munich ខណៈពួកគេកំពុងស្វែងរកបេក្ខភាពដែលមានសមត្ថភាពកែប្រែរដូវកាលរបស់ខ្លួន និងគ្រប់គ្រងកីឡាករល្បីៗ។ គ្រូបង្វឹកជើងចាស់សញ្ជាតិបារាំងរូបនេះអាចនិយាយភាសាអាល្លឺម៉ង់បានយ៉ាងស្ទាត់ជំនាញ។ លោក Arsene Wenger នៅទំនេរ មួយរយៈមកហើយចាប់តាំងពីលាលែងពីតំណែងគ្រូបង្វឹកនៅក្លឹប Arsenal កាលពីដំណាច់រដូវកាលឆ្នាំ២០១៧-១៨ មក៕
09 Nov 2019
367 views
Other News
Arsene Wenger អាចត្រលប់មកប្រឡូកក្នុងវិស័យបាល់ទាត់វិញ ដោយទទួលតួនាទីនៅ FIFA
Arsene Wenger ត្រៀមខ្លួនរួចរាល់ដើម្បីត្រលប់មកប្រឡូកក្នុងវិស័យបាល់ទាត់វិញ ដោយអាចមានតួនាទីនៅក្នុងស្ថាប័នសហព័ន្ធកីឡាបាល់ទាត់ FIFA
07 Sep 2019
209 views
Other News
Arsene Wenger ចង់ដឹកនាំ Real Madrid ឫក៏ Bayern Munich នៅពេលដែលគាត់ត្រលប់មកដឹកនាំវិញ
លោក Arsene Wenger មានបំណងចង់មកដឹកនាំក្លឹបអធិរាជសរ Real Madrid និងក្លឹប Bayern Munich នៅពេលដែលគាត់ត្រលប់មកកាន់ដំណែងជាគ្រូបង្វឹកវិញ។
19 Oct 2018
496 views
Premier League News
លោក Arsene Wenger ក៏មានឈ្នោះក្នងបញ្ចីរបស់ Manchester United ដែរ
របាយការណ៏ជាច្រើនបានចុហផ្សាយថា ប្រធានក្លឹប Man Utd កំពុងពិចារណាលើតួនាទីរបស់លោក Mourinho ដោយសាតែលោក
10 Oct 2018
320 views
Other News
ជប៉ុន ចង់យកលោក Arsene Wenger មកដឹកនាំជម្រើសជាតិរបស់ពួកគេ
ពិតណាស់ កាលពី 22ឆ្នាំមុនលោកលោកធ្លាប់ធ្វើជាគ្រូបង្វឹករបស់ក្លឹប Nagoya Grampus ដែលមានមូដ្ធាននៅជប៉ុនបានមួយរដូវកាល
22 Jul 2018
292 views
Other News
Allegri ថាខ្លួននឹងធ្វើជាគ្រូបង្វឹករបស់ Juventus ទាល់តែក្លឹបបណ្ដេញចេញ
ពិតណាស់ គ្រូជនជាតិអ៊ីតាលីវ័យ 50ឆ្នាំរូបនេះត្រូវបានភ្ជាប់ទៅនឹងការចូលជំនួសតំណែងលោក Wenger និងលោក Antonio Conte
16 May 2018
357 views
Premier League News
គ្រូបង្វឹក Arsene Wenger ប្រកាសដកខ្លួនពីក្រុម Arsenal ក្រោយបញ្ចាប់រដូវកាលនេះ
គ្រូបង្វឹកជើងចាស់ ក្នុងលីកកំពូល Premier League លោក Arsene Wenger បានប្រកាសដកខ្លួនចេញពីក្រុម Arsenal ហើយ ក្រោយពីបញ្ចាប់ភារកិច្ចរបស់ខ្លួនក្នុងរដូវកាលនេះ
21 Apr 2018
429 views
Premier League News
Arsene Wenger ថា ខ្លួននឹងចាក់ចេញពី Arsenal ចុងរដូវកាលនេះ
ការចាកចេញនេះគឺមុនកុងត្រាមួយឆ្នាំ ពោលបុរសសញ្ជាតិបារាំងនៅសល់កិច្ចសន្យាជាមួយឆ្នាំទៀតជាមួយ Arsenal
20 Apr 2018
274 views
Other News
Sanchez បាននិយាយថាលោក Wenger បានបញ្ចុះបញ្ចូលគាត់យ៉ាងខ្លាំង មិនអោយរួមជាមួយ Man Utd
ការពិតណាស់ Sanchez បានចាកចេញពី Arsenal ហើយចូលរួមជាមួយក្រុមគូបដិបក្ខ Manchester United កាលពីខែមករា
16 Mar 2018
1121 views
Uefa Europa League News
លោក Arsene Wenger មិនចង់ជួបក្រុម Atletico Madrid នៅវគ្គ ១៨ ក្រុមនៅទេ
Arsene Wenger គ្រូបង្វឹកក្រុម Arsenal បាននិយាយថា លោកចង់ជៀសវាងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League
16 Mar 2018
701 views
Other News
Arsenal កំពុងសំឡឹងមើល Nagelsmann ក្នុងនាមជាអ្នកជំនួសលោក Wenger
ក្លឹបកាំភ្លើងធំ Arsenal កំពុងកំណត់យកគ្រូបង្វឹករបស់ក្រុម Hoffenheim លោក Nagelsmann ជាអ្នកស្នងតំណែងលោក Wenger
01 Mar 2018
404 views
Other News
តំណែងរបស់ Arsene Wenger ត្រូវបានពិនិត្យឡើងវិញនៅចុងបញ្ចប់នៃរដូវកាល
តួនាទីរបស់ Wenger ជាអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal នឹងត្រូវបានពិនិត្យឡើងវិញនៅចុងបញ្ចប់នៃរដូវកាលនេះ
27 Feb 2018
654 views