Tag: Arteta
Football News
Arsenal ចង់បាន តែ Dybala ថា ចាប់អារម្មណ៍តែក្រុមណាបានលេងនៅ UCL ប៉ុណ្ណោះ
Arsenal កំពុងចាប់អារម្មណ៍ចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Paulo Dybala ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ។ ត្បិតមានការចង់បានបែបនេះក្ដី ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ២៨ឆ្នាំបានបង្ហើបថា គេចាប់អារម្មណ៍តែជាមួយក្លឹបណាដែលបានលេងនៅ Champions League រដូវក្រោយប៉ុណ្ណោះ។ ងាកទៅមើលស្ថានភាពរបស់ Arsenal ពេលនេះ បានរបូតតំណែងលេខ៤ឲ្យ Spurs បាត់ទៅហើយ ក្រោយប្រកួតចាញ់ Newcastle កាលពីយប់មិញ។ រដូវក្ដៅនេះ ខ្សែប្រយុទ្ធ Alexandre Lacazette នឹងចាកចេញពីកាំភ្លើងធំ ហើយ Eddie Nketiah រំពឹងអាចនឹងចេញដូចគ្នា។ ដូច្នេះអ្នកចាត់ការ Mikel Arteta កំពុងពិនិត្យមើលក្នុងទីផ្សារដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មី២រូបមកជំនួសកន្លែង។ កីឡាករដល់ទៅ៧រូបកំពុងស្ថិតក្នុងការចាប់អារម្មណ៍ពី Arteta ប៉ុន្តែកញ្ចប់ទឹកប្រាក់របស់ក្លឹបនៅមានកម្រិតមិនអាចទិញស្រេចតែចិត្តបានទេ។ Dybala ជាជម្រើសល្អបំផុតសម្រាប់ Arsenal ព្រោះក្លឹបអាចយកបានដោយគ្មានតម្លៃខ្លួនដោយសារតែគេនឹងអស់កុងត្រាជាមួយ Juventus នៅរដូវក្ដៅនេះហើយ។ តាមដំណឹង Dybala ដែលធ្លាប់ជួយ Juventus ឈ្នះពានលីគកំពូលអ៊ីតាលី៥សម័យចង់បានថ្លៃពលកម្ម២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ យ៉ាងណា ប្រសិនបើ Arsenal មិនអាចមានកៅអីទៅលេងនៅ UCL រដូវកាលក្រោយទេ
17 May 2022
15 views
Football News
Arteta បន្តកុងត្រាថ្មីធ្វើជាអ្នកចាត់ការ Arsenal រហូតដល់ឆ្នាំ២០២៥
លោក Mikel Arteta បានធ្វើការបន្តកុងត្រាថ្មីជាផ្លូវការរយៈពេល៣ឆ្នាំជាមួយក្លឹប Arsenal ដើម្បីបន្តធ្វើជាអ្នកចាត់ការក្លឹបរហូតដល់រដូវកាលឆ្នាំ២០២៤/២៥។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបក្នុងថ្ងៃនេះ។ ថ្នាក់ដឹកនាំរបស់ក្លឹប Arsenal សុទ្ធតែពេញចិត្តនឹងការដឹកនាំរបស់ Arteta និងចង់ឲ្យលោកនៅបន្តដើម្បីដឹកនាំក្លឹបនេះឲ្យទុកមុខជាបន្តបន្ទាប់។ ក្រោយចុះកុងត្រាថ្មីជាផ្លូវការនេះ អ្នកចាត់ការវ័យ៤០ឆ្នាំ ក៏សម្ដែងនូវភាពសប្បាយរីករាយនូវការទុកចិត្តរបស់ក្លឹប ដោយលោកបានដាក់ទិសដៅ នឹងទៅលេងនៅប្រកួត UEFA Champions League ដោយនឹងដឹកនាំក្លឹបនេះឲ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញអ្នកគាំទ្រតទៅមុខទៀត។ នៅខណៈនេះក្រោមការដឹកនាំរបស់ Arteta ក្លឹប Arsenal កំពុងឈរនៅចំណាត់ថ្នាក់ទី៤ នៃតារាងប្រកួត Premier League ដោយមាន៦៣ពិន្ទុ បើការប្រកួតទៅមុខក្លឹបនេះនៅតែធ្វើបានល្អប្រសើរ ក្លឹបនេះនឹងមានឱកាសទៅប្រកួត UCL នៅរដូវកាលក្រោយ៕
06 May 2022
22 views
Football News
Arteta សុំទោសអ្នកគាំទ្រចំពោះការចាញ់របស់ Arsenal កាលពីយប់មិញ
អ្នកចាត់ករ Mikel Arteta បានចេញមកសុំទោសទៅកាន់អ្នកគាំទ្រ Arsenal បន្ទាប់ពីលោកដឹកនាំក្រុមចាញ់ Crystal Palace ដល់ទៅ ៣-០ ក្នុងក្របខណ្ឌ Premier League។ Arsenal បច្ចុប្បន្នកំពុងតែប្រជែងយកឲ្យបានតំណែងក្រុមកំពូលទាំង៤ដើម្បីមានឱកាសបានទៅលេង Champions League រដូវកាលក្រោយ។ ប៉ុន្តែក្រោយចាញ់ Crystal ពួកគេនៅតែបន្តស្ថិតនៅចំណាត់ថ្នាក់លេង៥ក្នុងតារាងពិន្ទុ Premier League មាន៥៤ពិន្ទុស្មើគ្នាជាមួយក្រុមលេង៤ Spurs ប៉ុន្តែកាំភ្លើងធំនៅសល់មួយប្រកួតក្នុងដៃ។ ក្រោយបរាជ័យដោយសារ Crystal លោក Arteta បានសុំទោសកាន់អ្នកគាំទ្រដែលធ្វើឲ្យពួកគេខកចិត្ត។ លោកបាននិយាយថា វាជារឿងមិនគួរឲ្យជឿសម្រាប់របៀបលេងរបស់ក្រុមកាលពីយប់មិញ។ ក្រុមលេងមិនស៊ីសង្វាក់គ្នា ហើយក្នុងកម្រិតនេះវាពិតជាមិនអាចទទួលយកបាន។ ក្នុងតារាង Premier League បច្ចុប្បន្ន Manchester City កំពុងស្ថិតនៅកំពូលតារាង តាមពីក្រោយមួយពិន្ទុដោយ Liverpool។ Chelsea ឈរនៅលេខ៣គម្លាត៥ពិន្ទុពី Spurs និង Arsenal៕
06 Apr 2022
55 views
Football News
ក្លឹប Arsenal ផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ Mikel Arteta
Arsenal បានផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ លោក Mikel Arteta ដើម្បីបន្តដឹកនាំក្លឹបកាំភ្លើងធំនេះបន្តទៀត ខណៈកុងត្រារបស់លោកនៅមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃនេះ។ នៅក្នុងពេលនេះ Arteta ទទួលបានការទុកចិត្តខ្លាំងពីថ្នាក់ដឹកនាំ Arsenal ក៏ដូចជាម្ចាស់ក្លឹបនេះផ្ទាល់គឺ លោក Stan Kroenke ដែលចង់ឲ្យនៅដឹកនាំបន្ត។ ក្នុងកុងត្រាថ្មីនេះ អ្នកចាត់ការនៅ Premier League ដែលមានវ័យក្មេងជាងគេរូបនេះនឹងបានឡើងប្រាក់ពលកម្ម ដោយទទួលបានប្រាក់ប្រចាំឆ្នាំរហូតទៅដល់ជាង ១១.៣លានដុល្លារ ខណៈពេលបច្ចុប្បន្ននេះ លោកបានជិត ៧លានដុល្លារប៉ុណ្ណោះ។ ប្រាក់ប្រចាំឆ្នាំរបស់ Arteta ក្នុងកុងត្រាថ្មីនេះ ជាប្រាក់ប្រចាំឆ្នាំស្មើនឹង លោក Arsene Wenger ដែលកាលនៅដឹកនាំ Arsenal កាលពីឆ្នាំ២០១៨។ Arsenal នៅខណៈនេះ កំពុងឈរនៅលើលេងរៀងទី៦ នៃតារាងប្រកួត PL ដែលមាន ៤២ពិន្ទុ ខណៈ Man City ក្រុមឈានមុខមាន ៦៣ពិន្ទុ៕
25 Feb 2022
81 views
Football News
Mikel Arteta ស្ដីបន្ទោសកីឡាករ ក្រោយធ្លាក់ចេញពីពានរង្វាន់ FA Cup យប់មិញ
អ្នកចាត់ការ Mikel Arteta បានចោទកីឡាករកីឡាករ Arsenal ថាខ្វះភាពចង់ឈ្នះ បន្ទាប់ពីពួកគេលេងចាញ់ក្រុម Nottingham Forest ធ្លាក់ចេញពីពានរង្វាន់ FA Cup កាលពីយប់មិញ។ Arsenal បានចាញ់ក្នុងលិទ្ធផល ១ ទល់នឹង ០ ដោយសារក្រុមមកពីលីគ Championship ខណៈមួយគ្រាប់របស់ Forest ធ្វើបានដោយប្រធានក្រុម Lewis Grabban នៅមុន៧នាទីបញ្ចប់ការប្រកួត។ ក្រុមការប្រកួតនេះដែរ Arsenal ទាត់មិនចំគោលដៅសូម្បីមួយជើង ហើយលោក Arteta មិនសប្បាយចិត្តសោះចំពោះលទ្ធផលនេះ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា Arsenal ត្រូវការថាមពលនិងភាពស្រែកឃ្លានដើម្បីឈ្នះគ្រប់ឱកាស។ លោកពិតជាខកចិត្តជាមួយការលេងយប់មិញខ្លាំងណាស់។ ប៉ុន្តែវាបានកើតឡើងទៅហើយ ហើយក្រុមត្រូវតែវិភាគដើម្បីរកហេតុផល។ ជ័យជម្នះរបស់ Nottingham Forest ពួកគេនឹងឡើងទៅប៉ះក្រុម Leicester City នៅជុំទី ៤ នៃពានរង្វាន់ FA Cup៕
11 Jan 2022
116 views
Football News
Arteta នឹងមិនឃាត់ Saka នោះទេប្រសិនបើជាគេចង់ផ្លាស់ទៅ Liverpool
លោក Mikel Arteta បានទទួលឱ្យ Bukayo Saka គួរតែមានមោទកភាពលើខ្លួនឯង បន្ទាប់ពីឮដំណឹងថាក្លិប Liverpool ចាប់អារម្មណ៍ចង់ចុះកុងត្រាយករូបគេពីក្រុម Arsenal។ ជាការពិតណាស់ ថ្នាលយុវជនរបស់សាលាបាល់ទាត់ Hale End Academy រូបនេះបានឈ្នះពានរង្វាន់ល្អបំផុតប្រចាំរដូវកាលរបស់ Arsenal នៅរដូវកាលមុនហើយរដូវកាលនេះទៀតសោត រូបគេនៅតែបង្ហាញទម្រង់លេងបានល្អក្រោមការដឹកនាំរបស់លោក Arteta ខណៈ ៨ ប្រកួតចុងក្រោយ រូបគេរកបាន ៥ គ្រាប់ផងដែរ។ នៅពេលគេសួរអំពីពាក្យចចាមអារ៉ាមដែល Liverpool ចាប់អារម្មណ៍ចង់បាន Saka លោក Arteta បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថាវាជាដំណឹងមួយដ៏ល្អទៅវិញ នៅពេលអ្នកត្រូវបានគេយកមកជជែកវែកញែកច្រើន ហើយមនុស្សម្នានឹងស្គាល់អ្នកក្នុងនាមជាកីឡាករកាន់តែច្រើន, វាពិតជាការចុះកុងត្រាដ៏ល្អមែនទែន។ ពួកគេគួរតែមានមោទកភាព ព្រោះថាមានន័យថាឥឡូវអ្នកកំពុងធ្វើបានល្អបំផុត”៕
10 Jan 2022
83 views
Football News
Mikel Arteta ខឹង Aubameyang សឹងតែដើរចេញពីក្លឹប
អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ទំនងជាមានជម្លោះខ្លាំងជាមួយ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រហូតដល់លោកថា លោកចង់ចាកចេញពីក្លិប ដោយខ្លួនឯង។ ជាការពិតណាស់ បញ្ហារបស់ Aubameyang កំពុងតែមានច្រើននៅក្នុងក្លិប Arsenal ថ្មីៗនេះ ដូចជា ការដកស្លាកប្រធានក្រុមចេញពីគេ ហើយក្លិបធ្វើបែបនេះ គឺមកពីគេមិនគោរពវិន័យក្រុម លើសពីនេះទៅទៀត គេក៏ធ្លាប់ត្រូវលោក Arteta មិនដាក់ចូលប្រកួតផងដែរ ដោយសារតែគេមិនគោរពពេលវេលាហ្វឹកហាត់ ហើយតែងតែមានការយឺតយ៉ាវជារឿងៗ។ លោក Arteta បាននិយាយថា៖ “ខ្ញុំមិនចង់ប្រើអំណាចដាក់របបផ្តាច់ការអ្វីនៅក្នុងក្រុមទេ ខ្ញុំសុំតែរឿងម្យ៉ាងគត់ គឺការគោរព និងការតាំងចិត្ត ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ មួយវិញទៀត គេជាកីឡាករកម្រិតពិភពលោកប៉ុណ្ណឹងដែរ ប្រសិនជាខ្ញុំសុំរឿងតូចតាចមួយហ្នឹងមិនបានទេ ខ្ញុំស័្មគ្រចិត្តវេចបង្វិច ដើរចេញពីទីនេះ ដោយខ្លួនឯងក៏បានដែរ” ៕
25 Dec 2021
135 views
Football News
Liverpool ប្រឈមជាមួយក្លិប Barcelona ក្នុងការប្រជែងយក Sterling
យោងតាមសារព័ត៌មាន Sport Bild បានឲ្យដឹងថា Liverpool នឹងប្រឡូក ក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ ដើម្បីនាំចូល កីឡាករថ្មី បន្ទាប់ពីខកខាន នាំចូលខ្សែប្រយុទ្ធ កាលពីទីផ្សារដោះដូរកន្លងទៅ។ ប្រភពដដែលបន្ថែមទៀតថា Liverpool នឹងត្រូវប្រឈមជាមួយក្លិបអ្នកមានបុណ្យ Barcelona ក្នុងការប្រជែងយក ខ្សែប្រយុទ្ធក្លិបមេឃខៀវ Manchester City កីឡាករ Raheem Sterling ។ Sterling ធ្លាប់បង្ហើបពីគម្រោងក្នុងការចាកចេញ ពីទឹកដី Etihad កាលពីពេលថ្មីៗកន្លងទៅនេះ ។ បន្ថែមពីនេះ មិនត្រឹមតែក្លិបទាំង២ខាងលើទេ ក្នុងនោះ ក្លិបកាំភ្លើងធំ Arsenal ក៏មានដំណឹងចចាមអារ៉ាម ជុំវិញការតាមយក Sterling ផងដែ ក៏ព្រោះថា ជម្រើសជាតិអង់គ្លេសរូបនេះ មានទំនាក់ទំនងល្អ ជាមួយលោកគ្រូ Arteta កាលពីគ្រូបង្វឹករូបនេះ នៅជាជំនួយការលោក Pep៕
23 Oct 2021
126 views
Football News
ខ្លាំងណាស់! Fan កាំភ្លើងធំស្ទាក់ឡាន Arteta ហើយប្រាប់ថាឲ្យចេញពី Arsenal ទៅ
អ្នកគាំទ្ររបស់ Arsenal មួយក្រុមបានស្ទាក់រថយន្តរបស់ Mikel Arteta ពេលដែលលោកចាកចេញពីកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យក្រោយប្រកួតចាញ់ Chelsea ២-០។ វីដេអូដែលបានចែកចាយលើអនឡាញ បង្ហាញឲ្យឃើញអ្នកគាំទ្រមួយក្រុមព័ទ្ធរថយន្ត Arteta និងស្រែកឲ្យលោកចាកចេញពីក្លឹបទៅ ក្រោយ Arsenal ចាញ់២ប្រកួតជាប់គ្នាក្នុងការបើករដូវកាលថ្មី។ ប្រកួតបើកឆាករដូវកាល២០២១-២២ Arsenal បានចាញ់ Brentford ២-០ បន្ទាប់ក៏ទៅ Chelsea ២-០ ធ្វើឲ្យចិត្តអ្នកគាំទ្រក្ដៅមែនទែន។ នេះជាកំណត់ត្រាអាក្រក់បំផុតក្នុងរយៈពេល១១៨ឆ្នាំដែលកាំភ្លើងធំចាប់ផ្ដើមរដូវកាលជាមួយលទ្ធផលមិនល្អបែបនេះ។ Arsenal ពេលនេះកំពុងស្ថិតនៅលេខ១៩នៃតារាងពិន្ទុ Premier League គ្មានពិន្ទុរាប់សោះ និងជំពាក់គ្រាប់បាល់៤គ្រាប់។ ប្រសិនបើ Arteta បន្តដឹកនាំក្លឹបជាមូយលទ្ធផលអាក្រក់បែបនេះ តំណែងរបស់លោកកាន់តែផុយស្រួយហើយ៕
24 Aug 2021
150 views
Football News
ចាញ់២ប្រកួតជាប់គ្នា Arteta ថា Arsenal កំពុងនៅស្ថានភាពពិបាកមិនធ្លាប់មានពីមុនមក
Arsenal កំពុងស្ថិតនៅស្ថានភាពលំបាក និងមិនធ្លាប់មានពីមុនមក ក្រោយពីចាប់ផ្ដើមរដូវកាលធ្វើបានមិនល្អសោះ។ នេះជាការលើកឡើងរបស់លោក Mikel Arteta។ បន្ទាប់ពីចាញ់ Brentford ២-០ ហើយពេលនេះបរាជ័យក្រោមថ្វីជើង Chelsea ២-០ ទៀត។ នេះជាកំណត់ត្រារបស់ Arsenal បានចាញ់២ប្រកួតដំបូងបើឆាកលីគដោយគ្មានគ្រាប់បាល់សោះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ពួកគេ។ ក្រុមកាំភ្លើងធំកំពុងជួបវិបត្តិកីឡាករ ដោយមួយចំនួនកើតជំងឺកូវីដ-១៩ និងរបួស ដែលជាហេតុធ្វើឲ្យពួកគេធ្វើមិនបានល្អក្នុងការប្រកួតបើកឆាក។ អ្នកចាត់ការ Arteta បានប្រាប់ BBC ថា លោកមិនគិតថាក្នុងប្រវត្តិសាស្រ្ដរបស់ក្លឹបធ្លាប់ជួបរឿងបែបនេះពីមុនមកទេ។ Arteta បញ្ជាក់ទៀតថា ក្រុមត្រូវតែប្រឈមមុខនឹងការប្រជែងនេះ។ តារាងពិន្ទុមិនមែនសម្រេចត្រឹមខែសីហាទេ។ គ្រប់គ្នាត្រូវយល់ពីស្ថានភាពពេលនេះដែលក្រុមកំពុងជួបប្រទះ។ ក្រុមបានអវត្តមានកីឡាករ៩នាក់ ហើយក្នុងនោះមានកីឡាករល្អៗទៀត។ វាពិតជាពិបាកខ្លាំងណាស់៕
23 Aug 2021
154 views