Tag: Athletic Club
Other News
Casemiro នឹងខកខានជួយ Real ក្នុងការប្រកួតទល់នឹង Athletic Club ក្រោយទទួលបានកាតលឿងកាលពីយប់មិញ
អំឡុងការប្រកួត El Clasico កាលពីយប់មិញ ខ្សែបម្រើ Casemiro បានទទួលកាតលឿងមួយផ្សេងទៀតហើយ ដែលនេះជាកាតលឿងទី ៥ ជាប់ឈ្មោះរបស់គេរុញឲ្យកីឡាកររបស់ Real Madrid រូបនេះ ត្រូវខកខាននៅប្រកួតបន្ទាប់ទល់ Athletic Club។ កន្លងទៅពេលលេងប៉ះ Valencia កាលពីថ្ងៃអាទិត្យ R.Madrid ហាក់ប្រុងប្រយ័ត្នបំផុត ដោយមិនហ៊ានដាក់ឲ្យ Casemiro ចូលលេងឡើយ ព្រោះបញ្ចៀសខ្លាចជាប់កាតខកខានប្រកួតសំខាន់នៅ El Clasico ហើយទីបំផុតនៅទឹកដី Camp Nou កាលពីយប់មិញ កីឡាករប្រេស៊ីលបង្កកំហុសទល់តែបាននៅនាទី ៦៦ ទៅលើ Luis Suarez។ នេះមានន័យថា Casemiro បានលេងប្រកួតចុងក្រោយរបស់គេនៅឆ្នាំ ២០១៩ ត្រឹមជំនួប El Clasico នេះឯង ខណៈប្រកួតបិទទំព័រទល់ Athletic គឺគ្មានវត្តមានរបស់គេឡើយ៕
19 Dec 2019
243 views
Other News
Real Madrid ផ្ដល់ដំណឹងដល់ Athletic Club អំពីការចុះហត្ថលេខាលើ Kepa
វាជារឿងដ៏ធំបំផុតមួយក្នុងចំណោមការផ្ទេរធំ ៗ នៅខែមករាហើយ Real Madrid បានជូនដំណឹងដល់ក្លិប Athletic Club
16 Jan 2018
391 views