Tag: Atletico Madrid Vs Villarreal
Other News
La Liga ស្នើទៅកាន់សហព័ន្ធបាល់ទាត់អេស្ប៉ាញឱ្យ Atletico និង Villarreal ប្រកួតគ្នានៅអាមេរិក
La Liga បានស្នើសុំក្ដីអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ដើម្បីសុំក្ដីអនុញ្ញាតរៀបចំការប្រកួតរវាង Atletico Madrid និង Villarreal នៅខែធ្នូខាងមុខនេះ ទៅធ្វើនៅ Miami សហរដ្ឋអាមេរិក។ ក្លិបទាំង២បានយល់ព្រមតាមសំណើរបស់ La Liga ដើម្បីប្រកួតនៅកីឡដ្ឋាន Hard Rock នៅ Miami នាថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩។ សូមរំឭកថា រដូវកាលមុន La Liga បានបរាជ័យម្ដងហើយក្នុងការព្យាយាមយកការប្រកួតរវាង Barcelona និង Girona ទៅធ្វើនៅ Miami ក្នុងខែមករាឆ្នាំ២០១៩ ដោយកាលណោះសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញនិងសហជីពកីឡាករ (AFE) ជំទាស់នឹងផែនការនោះ ទោះបីជាសាមីក្លិប Barcelona និង Girona យល់ព្រមហើយក៏ដោយ។ La Liga បានប្ដឹងតុលាការស៊ីវិលអំពីរឿងនេះដើម្បីជំរុញឱ្យសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញយល់ព្រម ប៉ុន្តែ La Liga បានចាញ់ក្ដី។ គួរដឹងផងដែរថា ការលើកការប្រកួតមួយទៅធ្វើនៅក្រៅប្រទេស ក្រៅតែពីត្រូវការការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់ក្នុងប្រទេសនោះហើយ នៅត្រូវការការអនុញ្ញាតពីសហព័ន្ធទ្វីបនោះ (UEFA), ពីសហព័ន្ធប្រទេសដែលពួកគេចង់យកការប្រកួតទៅដាក់ (អាមេរិក)
19 Oct 2019
243 views