Tag: Atletico
Football News
Ancelotti ជឿជាក់ថា Real Madrid បានឈ្នះពាន La Liga ក្នុងរដូវកាលនេះរួចបាត់ទៅហើយ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយមុនប្រកួតតទល់នឹង Osasuna នៅយប់នេះថា លោកជឿជាក់ក្លឹបលោកបានឈ្នះពាន La Liga ក្នុងរដូវកាលនេះរួចបាត់ទៅហើយ។ លោក Ancelotti បាននិយាយថា៖” ខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់នឹងជឿជាក់ថា យើងបានឈ្នះពាន La Liga រួចបាត់ទៅហើយ។ យើងជិតឈ្នះវាមែនទែនហើយ។ យើងកំពុងធ្វើបានល្អណាស់រាល់ថ្ងៃនេះ ហើយយើងនឹងបន្តអញ្ចឹងទៀត។ ឈ្នះការប្រកួតជាបន្តទៀត គឺផ្ដល់ឱកាសឲ្យយើងកាន់តែកៀកបំផុតនឹងយកពានមួយនេះ “។ នៅក្នុងពេលនេះ Real Madrid កំពុងនាំមុខក្នុងតារាងប្រកួត La Liga ដោយមាន ៧៥ពិន្ទុ រីឯ Barca, Sevilla និង Atletico ជាអ្នកនាំមុខជាបន្តបន្ទាប់ក្នុងតារាងមាន៦០ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅលីគកំពូលនេះសល់ ៦ប្រកួតទៀតប៉ុណ្ណោះ ដូច្នេះក្នុងរដូវកាលនេះ Real Madrid មានឱកាសច្រើនខ្លាំងនឹងឈ្នះពានមួយនេះ៕
22 Apr 2022
29 views
Football News
Pep លេងសើចថា នឹងលេងតិចនិក ប្រើកីឡាករ១២នាក់ក្នុងប្រកួតតទល់នឹង Atletico
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយលេងសើចថា លោកនឹងលេងតិចនិកថ្មីយកពីក្លឹប Bayern Munich ដោយប្រើកីឡាករ១២នាក់ ដាក់ចូលលេងលើទីលានពេលប្រកួត UEFA Champions League តទល់នឹងក្លឹប Atletico Madrid នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ខាងមុខ(ម៉ោងកម្ពុជា)។ លោក Pep បាននិយាយថា៖” ឲ្យពេលប្រកួត UCL ខ្ញុំតែងតែគិតច្រើនរហូត។ ចាំមើលទៅប្រកួតខាងថ្ងៃខានស្អែកនេះនឹងឃើញតិចនិកថ្មីរបស់យើងមិនខាន។ និយាយទៅខ្ញុំតែងតែគិតច្រើនអញ្ចឹងតែរហូតអញ្ចឹងបានជាខ្ញុំទទួលបានលទ្ធផលល្អក្នុងការប្រកួតពានហ្នឹងរហូតមក “។ លោកបានបន្តថា៖” វាពិតជាធុញណាស់បើខ្ញុំលេងរបៀបដដែលៗ។ បើអ្នកគិតថាខ្ញុំនឹងតិចនិកដដែលពេលប៉ះជាមួយ Atletico, Liverpool អីហ្នឹង ខុសហើយមិនមែនអញ្ចឹងទេព្រោះការប្រកួតខុសគ្នា កីឡាករអីហ្នឹងខុសគ្នា។ អញ្ចឹងខ្ញុំក៏គិតជ្រុល ហើយចេញតិកនិកប្លែកបំផុតមួយ។ យប់នេះខ្ញុំមើលគំរូហើយ ខ្ញុំចេញតិចនិកប្លែកបំផុតសម្រាប់ប្រកួតខាងមុខ។ យើងនឹងប្រើកីឡាករ ១២នាក់ លេងលើទីលានប្រកួត “។ គួរបញ្ជាក់ផងដែរ Bayern Munich មានកីឡាករដល់១២នាក់លើទីលាន ក្នុងការប្រកួតទល់ Freiburg ក្នុងលទ្ធផលឈ្នះ ៤-១ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ
05 Apr 2022
48 views
Football News
Ronaldo ចេញសារបណ្ដុះកម្លាំងចិត្តក្រុម Man Utd ឲ្យបន្តក្ដីស្រមៃដណ្ដើមយកពាន UCL
ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញសារមួយនៅក្នុងថ្ងៃនេះ ក្នុងន័យបណ្ដុះទឹកចិត្ត និងកម្លាំងចិត្តក្រុម Manchester United របស់ខ្លួនឲ្យបន្តខិតខំ ដើម្បីបន្តក្ដីស្រមៃដណ្ដើមយកពាន UEFA Champions League។ Ronaldo បានសរសេរថា៖” នៅថ្ងៃស្អែក (ម៉ោងកម្ពុជា) ជាថ្ងៃមួយដែលយើងបានរង់ចាំ។ នៅក្នុងឱកាសមួយនេះនឹងបង្ហាញពិភពលោកឲ្យឃើញពីមូលហេតុដែលបង្ហាញឲ្យឃើញម៉េចបានជាទីលាន Old Trafford ត្រូវបានគេស្គាល់ថាជាទីលាននៃក្ដីស្រមៃ។ យើងនឹងបង្កើតទស្សនីយភាពដ៏អស្ចារ្យដូចអ្វីដែលយើងបានឃើញដូចពេលប្រកួតចុងក្រោយនៅទឹកដីយើងលើកមុននេះអញ្ចឹង។ យើងបន្តក្ដីស្រមៃដណ្ដើមយកពាន UCL តទៀត។ យើងជា Man Utd យើងនឹងធ្វើវាឲ្យបានទាំងអស់គ្នា។ តោះយើងទៅ បិសាចក្រហម “។ នៅក្នុងការប្រកួត UCL ជើងទី២ តទល់នឹង Atletico Madrid ថ្ងៃស្អែកនេះ Rangnick ជឿជាក់ Ronaldo នឹងបង្ហាញទម្រង់លេងល្អដូចកាលពីប្រកួតនឹង Spurs កន្លងទៅនេះដែលអាចរកបាន ៣គ្រាប់។ កាលពីប្រកួតជើងទី១ នៃការប្រកួតខាងលើ Man Utd និង Atletico បានត្រឹមលទ្ធផល ១
16 Mar 2022
64 views
Football News
អតីតមិត្តរួមក្រុម Atletico ថា Torres នឹងអាចក្លាយជា គ្រូក្រុមជម្រើសជាតិអេស្ប៉ាញនៅពេលអនាគត
លោក Armando de la Morena អតីតមិត្តរួមក្រុមដឹកនាំ Atletico Madrid នឹងលោក Fernando Torres ជំនួយការគ្រូបង្គោលក្រុម U19 របស់ AT នេះបាននិយាយក្នុងថ្ងៃនេះថា លោក Torres នឹងអាចក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញនាពេលអនាគត។ លោក Morena បាននិយាយថា៖” គ្រូដូច Torres ដែលដឹងពីអាជីពជាអ្នកដឹកនាំនេះគ្រាន់បើ ហើយធ្លាប់ជាកំពូលកីឡាករមួយដែលគេទទួលស្គាល់ គឺមានលក្ខខ័ណ្ឌសមស្របអាចក្លាយជាគ្រូដ៏ល្អមួយរូប “។ លោកបានបន្តថា៖” អញ្ចឹងអ្វីដែលខ្ញុំឃើញសមត្ថភាពគេនោះគឺឲ្យគេនៅតែដើរត្រូវផ្លូវនេះ គឺនៅពេលអនាគតយើងនឹងមានគ្រូល្អសម្រាប់បាល់ទាត់អេស្ប៉ាញយើងហើយ គេនឹងអាចធ្វើជាគ្រូ Atletico ឬក៏អាចជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញតែម្ដងក៏បាន ឬក៏នៅកន្លែងណាដែលគេចង់ទៅ។ និយាយអត្តចរិតអាកប្បកិរិយារបស់គេតែងត្រូវគេកោតសរសើរតាំងពីក្មេងមក ទាំងនៅលើទីលាន និងក្រៅទីលាន នេះជាអ្វីដែលគ្រូបង្គោលត្រូវតែមាន ហើយគេមានហ្នឹងគ្រប់អស់ហើយហ្នឹង “។ គួរបញ្ជាក់ផងដែរថា Torres ធ្លាប់ជាខ្សែប្រយុទ្ធឲ្យក្លឹប Atletico, Liverpool, Chelsea, AC Milan និង Sagan Tosu ដោយគេចូលនិវត្តន៍ពីកីឡាករបាល់ទាត់ហើយ ដោយមកធ្វើជំនួយការគ្រូបង្គោល U19
05 Mar 2022
53 views
Football News
Kieran Trippier របស់ក្រុម At Madrid បានចូលរួមជាមួយ Newcastle
Kieran Trippier នឹងក្លាយជាកីឡាកររបស់សារិកាព្រៃ Newcastle ក្នុងទីផ្សារដោះដូរកីឡាករខែមករា នេះ ក្រោយក្លឹប Atlético Madrid បានព្រមព្រៀងជាមួយតម្លៃ១២លានផោនជាមួយការបន្ថែមលុយផ្សេងៗ។ ខ្សែបម្រើស្លាបស្ដាំរបស់ជម្រើសជាតិអង់គ្លេសរូបនេះ ក៏ត្រូវបានគេរាយការណ៍ថា ខ្លួនរបស់គេផ្ទាល់បានព្រមព្រៀងជាមួយការផ្ទេរនេះរួចទៅហើយ បន្ទាប់ពីគេបានបញ្ជូនភ្នាក់ងារតំណាងខ្លួនទៅជួបចរចាជាមួយ Newcastle ។ ឥឡូវនេះក្រុមការងាររបស់ក្លឹបនៅអង់គ្លេសកំពុងញាប់ដៃជើងក្នុងការរៀបចំឲ្យ Kieran Trippier ធ្វើតេស្តសុខភាពមុនពេលការប្រកាសផ្លូវការថាជាកីឡាកររបស់សារិកាព្រៃត្រូវបានធ្វើឡើង។ Kieran Trippier គឺជាកីឡាករដែលត្រូវបាន Newcastle ទិញចូលដំបូងគេ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កំពូលអ្នកមានជនជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលបានទិញក្លឹបនេះកាលពីខែតុលា ឆ្នាំ២០២០។ យ៉ាងណាការចរចាទិញយកកីឡាករវ័យ៣១ឆ្នាំខាងលើបានដំណើរការកាលពីខែធ្នូមក ហើយក្លឹប Atlético ក៏បានយល់ព្រមក្នុងការលក់កីឡាកររូបនេះដែរ ក្រោយពេលដឹងថារូបគេចង់ចាកចេញ ដើម្បីវិលទៅកាន់ទឹកដីអង់គ្លេសវិញ៕
06 Jan 2022
121 views
Football News
Kieran Trippier មានចំណាប់អារម្មណ៍ចង់ផ្លាស់ទៅ Man United
ខ្សែការពារ Kieran Trippier របស់ Atletico អាចបន្តអាជីពរបស់គាត់នៅ Manchester United ។ ប្រភពពីកាសែតអង់គ្លេស Evening News បានដកស្រង់សំដីរបស់ប្រភពពត៌មាន Manchester Evening News បានអោយដឹងថាកីឡាករអង់គ្លេសរូបនេះចង់ផ្លាស់ទៅកាន់ក្លឹប Manchester ហើយជឿជាក់ថាកិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងមុនចប់រដូវកាលដោះដូរកីឡាករនារដូវក្តៅ។ Trippier បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរជាមួយ United មុនពេល Euro ២០២០ ចាប់ផ្តើម។ កុងត្រារបស់ Kieran Trippier ជាមួយ Atletico នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ហើយខាងក្រុម Atletico Madrid អាចនឹងលក់រូបគេដើម្បីរកលុយបន្ថែម។ ក្រុមបិសាចក្រហម Manchester United កំពុងមានបំណងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេស Kieran Trippier។ វាត្រូវបានគេចង្អុលបង្ហាញថាខ្សែការពាររូបនេះមិនមានបំណងធ្វើជាអ្នកជំនួសទេតែគាត់ចង់ជំនួស Aaron Wan-Bissaka ក្នុងការចាប់ផ្តើម ។ បុគ្គលិករបស់ Man United មិនពេញចិត្តនឹងការចូលរួមចំណែករបស់ Wan-Bissaka ក្នុងការវាយប្រហារកាលពីរដូវកាលមុន។ Trippier
17 Jul 2021
216 views
Football News
ក្រុម Barcelona លត់ក្រុមភ្ញៀវ Getafe ក្នុងលិទ្ធផល ៥ ទល់នឹង ២
ក្រុម Barcelona បានយកឈ្នះទៅលើក្រុម Getafe ក្នុងលិទ្ធផល ៥-២ ក្នុងដីខ្លួនឯងសប្ដាហ៍ទី ៣១ នៃពានរង្វាន់ La Liga ។ ជាមួយនឹងជ័យជម្នះនេះក្រុមបាសេឡូណាបានដេញតាមពីក្រោយក្រុម Atletico Madrid នឹង Real Madrid ក៏ប៉ុន្តែ Barcelona នូវសល់មួយប្រកួតក្នុងដៃ។ បច្ចុប្បន្ន Barca មាន ៥ ពិន្ទុតាមពីក្រោយ Atletico និង ២ ពិន្ទុពីក្រោយ Real ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្រុម Sevilla ក៏បានចូលរួមក្នុងការប្រជែងដណ្តើមជើងឯកដែលមាន ៦ ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Atletico ។ ចាប់ផ្ដើមការប្រកួតក្រុម Barcelona បាននាំមុខនៅនាទីទី ៨ ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករ Lionel Messi ដែលទទួលបានបាល់ពីកីឡាករ Sergio Busquets ។ ក្រុម Getafe តាមស្មើវិញនៅនាទីទី ១២
23 Apr 2021
326 views
Football News
Bayern München, Borussia Dortmund នឹង PSG អាចនឹងពិចារណានឹង ពានរង្វាន់ថ្មី
ក្រុម Bayern, Borussia Dortmund និង PSG នៅតែមានឱកាសចូលលេងពានរង្វាន់ European Super League ។ ទស្សនាវដ្តីអាឡឺម៉ង់ Der Spiegel បានចុះផ្សាយកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយក្លឹបដែលបង្កើតការប្រកួត។ គេនិយាយថា Bayern, Borussia Dortmund និង PSG អាចនឹងចូលរួមជាមួយក្លឹបស្ថាបនិកនៃ Super League ។ ក្លឹបអាឡឺម៉ង់នឹងមានរយៈពេល ៣០ ថ្ងៃដើម្បីទទួលយកការអញ្ជើញអោយចូលរួមក្នុងការប្រកួត។ ខណះដែល ក្រុម Paris Saint-Germain នឹងមានរយៈពេលត្រឹម ១៤ ថ្ងៃប៉ុណ្ណោះ ។ ទោះយ៉ាងណាគេមិនត្រូវបានបញ្ជាក់ទេថា តើការអញ្ជើញក្រុមអោយចូលរួមត្រូវបានផ្ញើរួចហើយឬនៅ ។ កន្លងមកមានសេចក្ដីរាយការណ៍ថាក្លឹបអាឡឺម៉ង់ទាំង ២ ព្រមទាំងក្លិបមកពី បារាំង PSG បានបដិសេធមិនចូលរួមក្នុងកម្មវិធី Super League ។ ក្លិបចំនួន ១២ បានចុះកិច្ចព្រមព្រៀងបង្កើតការប្រកួតថ្មីរួមមាន : ក្រុម AC Milan,
20 Apr 2021
213 views
Football News
Zidane និយាយពីលឹទ្ធភាពក្នុងការលើកពាន Laliga
Zidane៖ “ គ្រប់ក្រុមទាំងអស់សុទ្ធតែមានសមត្ថភាពអាចដណ្តើមពាន La Liga ។ រដូវកាលមិនទាន់ចប់ទេ ក្រុម Real Madrid មិនទាន់ឈ្នះអ្វីនៅឡើយទេ ” ។ លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បាននិយាយអំពីគំនិតរបស់គាត់មុនពេលការប្រកួត La Liga ប៉ះ Barcelona ។ “ ក្រុម Atletico ពួកគេមានប្រៀប ព្រោះគេមានពិន្ទុនាំមុខ ។ មិនថាមានរឿងអ្វីកើតឡើងនោះទេគ្រប់ក្រុមទាំងអស់មិនទាន់មានរណាដឹងថាក្រុមណាជាអ្នកឈ្នះជើងឯកលីកកំពូល អេស្ប៉ាញនេះឡើយទេ ត្រូវចាំរហូតដល់បញ្ចប់រដូវកាល ” ។ យើងត្រូវតែប្រយុទ្ធអោយបានច្រើនហើយយើងត្រូវតែបង្ហាញការប្រកួតដ៏អស្ចារ្យមួយប្រសិនបើយើងចង់ឈ្នះ ។ រដូវកាលនេះមិនទាន់ចប់ទេហើយយើងមិនទាន់ឈ្នះអ្វីទាំងអស់ ។ យើងត្រូវខិតខំធ្វើការ និង ផ្តោតអារម្មណ៍ ។
10 Apr 2021
198 views
La Liga Highlights
Highlight បាល់ទាត់ Mallorca 0-2 Atletico
Highlight បាល់ទាត់ La Liga (Thu/09/26) Mallorca Vs Atletico
26 Sep 2019
255 views
Other Highlights
Highlight បាល់ទាត់ Atletico 2-1 Juventus
Highlight បាល់ទាត់ International Champions Cup (Sat/08/10) Atletico Vs Juventus X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
11 Aug 2019
503 views
Uefa Chanpions League News
Champions League ពូល A យប់មិញ Dortmund លត់ Atletico 4-0 (វីដេអូ)
Jadon Sancho ត្រូវបាន Dortmund ទិញពី Man City កាលពីឆ្នាំ 2017 យកមកជំនួស Dembele ដែរ Barce ទិញបានគាត់កាលពីឆ្នាំ 2017ដូចគ្នា
25 Oct 2018
407 views
La Liga News
Atletico បានត្រឹមស្មើជាមួយ Valencia សប្តាហ៍ទី1 ពាន La Liga (វីដេអូ)
ខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីន Angel Correa ជាអ្នករកគ្រាប់បាល់មុខគេនៅនាទីទី 26 សម្រាប់ Atletico Madrid ក្រោយពីបាន
21 Aug 2018
381 views
La Liga News
Atletico យល់ព្រមលក់ Griezmann ទៅឱ្យ Barce ក្នុងតម្លៃ 100លានផោន
ពិតណាស់ ខ្សែប្រយុទ្ធ Griezmann វ័យ 27 រូបនេះជាប់កុងត្រាជាមួយក្លឹប Atletico តម្លៃ 88លានផោនក្នុងលក្ខខណ្ឌលក់ ប៉ុន្តែ Barce
15 May 2018
752 views
La Liga News
Atletico ចាញ់ Sociedad យប់មិញ ធ្វើឲ្យ Barca ត្រូវការ3ពិន្ទុទៀតប៉ុណ្ណោះដើម្បីលើកពាន (មានរីដេអូ)
នៅសប្តាហ៍ក្រោយ Barcelona ត្រូវប្រឈមមុខនឹង Deportivo ដូច្នេះក្នុងប្រកួតនោះពួកគេត្រូវតែឈ្នះដើម្បីលើកពាន La Liga
20 Apr 2018
452 views
La Liga Highlights
Highlights បាល់ទាត់ Atletico 2-1 Real Sociedad
Highlight បាល់ទាត់ La liga (Sat,02/12) Atletico 2-1 Real Sociedad
03 Dec 2017
344 views
Uefa Chanpions League News
Griezmann ឆ្លើយសំណួរធំ ៗ អំពីអនាគតរបស់គាត់នៅ Atletico Madrid
ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid លោក Antoine Griezmann បានឆ្លើយតបនឹងសំណួរដ៏ធំមួយស្តីពីអនាគតរបស់
21 Nov 2017
506 views