Tag: Atson Villa
Football News
Man City ត្រៀមរួចរាល់ ១៧៥លានដុល្លារយក Kane ពី Spurs
មេឃខៀវ Manchester City បានត្រៀមលុយប្រមាណ ១២៧លានផោនស្មើ១៧៥ លានដុល្លារ ដើម្បីទិញយក Harry Kane ពីមាន់ខ្នាយមាស Tottenham។ យ៉ាងណាមាន់ខ្នាយមាសមិនចង់លក់ខ្សែប្រយុទ្ធខាងលើក្នុងតម្លៃ ១២៧លានផោននេះឡើយ ពោលគឺគេចង់បាន១៥០លានផោន។ ប៉ុន្តែនេះជាការបើកការចរចាមួយរវាង City និង Spurs ដែលក្រុមមេឃខៀវជឿថា អាចលួង Spurs ឲ្យព្រមលក់ក្នុងតម្លៃណាមួយក្រោម១៥០លានផោន។ រំលឹកថា កាលពីពេលថ្មីៗនេះ City ទើបតែយកបានខ្សែបម្រើប្រយុទ្ធម្ចាស់អាវលេខ១០ Jack Grealish ពី Atson Villa ក្នុងតម្លៃប្រមាណ ១០០ លានផោនហើយគោលដៅបន្ទាប់របស់ Pep ពេលនេះគឺលោកកំពុងចង់បាន Kane ខ្លាំងមែនទែន៕
13 Aug 2021
254 views