Tag: Audi
Other News
ក្រុមហ៊ុន Audi ចែកឡានទំនើបដល់កីឡាករ Real Madrid ម្នាក់១គ្រឿងសម្រាប់កាដូបុណ្យណូអែល, Ramos រើសយកអាថ្លៃជាងគេ
កីឡាកររបស់ក្រុម Real Madrid ត្រូវបានប្រគល់ជូនជាកាដូបុណ្យណូអែលដោយក្រុមហ៊ុន Audi ដែលជាម្ចាស់ឧបត្ថម្ភ ខណៈរាល់សមាជិកក្រុមឈុតធំទាំងអស់បើកឡានថ្មីចេញទៅប្រុយៗ។ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ដាក់ស្នាមញញឹមនៅលើមុខរបស់លោក Zinedine Zidane និងកីឡាកររបស់គាត់ ខណៈដែលកីឡាករក្រុមយក្សអេស្ប៉ាញទាំងអស់អាចជ្រើសរើសម៉ូដែលរថយន្ត និងពណ៌តាមអំពើចិត្ត។ ប្រធានក្រុម Sergio Ramos បានជ្រើសរើសរថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតដោយជ្រើសរើសយកឡាន Lunar Blue Audi A8 50 TDI Quattro Tiptronic តម្លៃ ៨៦.០០០ ផោន។ កីឡាករទាំងអស់បាននាំគ្នាមករើសយកម្នាក់មួយៗនិងចុះហត្ថលេខាលើស្លាកលេខកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃពិធីប្រចាំឆ្នាំរបស់ពួកគេ។ Zidane បានបង្ហាញពីភាពរម្យទមរបស់គាត់ ដោយបានជ្រើសរើសយករថយន្ត RS 3 Sportback TFSI quattro S tronic ពណ៌ខ្មៅ ដែលជាម៉ូដែលថោកបំផុតនៅក្នុងបញ្ជី គឺត្រឹម ៦៥.០០០ ផោន។ Karim Benzema និង Thibaut Courtois ក៏បានចូលរួមជាមួយអ្នកចាត់ការទូទៅរបស់ពួកគេផងដែរដោយរើសយកម៉ូដែលថោកបំផុត ទោះបីជាមានចំណង់ចំណូលចិត្តខុសៗគ្នាលើពណ៌ក៏ដោយ៕
19 Dec 2019
840 views