Tag: Aurelio De Laurentiss
Other News
លោក Aurelio De Laurentiss ប្រធានក្លឹប Napoli ចង់បានអតីតគ្រូបង្វឹកលោក Carlo Ancelotti មកដឹកនាំវិញ
លោក Aurelio De Laurentiss ប្រធានក្លឹប Napoli បានសម្តែងការសោកស្តាយជុំវិញការបណ្តេញអតីតគ្រូបង្វឹកលោក Carlo Ancelotti ហើយបានដាក់ លោក Gennaro Gattuso ឲ្យដឹកនាំបន្ត។ ប៉ុន្តែលទ្ធផលនៅក្រោមការដឹកនាំរបស់ Gattuso មិនបានប្រសើរឡើងនោះទេ ស្របពេលពួកគេប្រកួតចាញ់ក្រុម Fiorentina ២-០ កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យពួកគេចាញ់បួនក្នុង៥ប្រកួតចុងក្រោយនៅក្របខណ្ឌ Serie A ។ លោក Aurelio ចង់បានលោក Carlo វិលត្រឡប់មកដឹកនាំវិញ។ ប៉ុន្តែនៅពេលនេះលោក Gattuso គ្រោងនឹងដឹកនាំក្រុមចូលរួមហ្វឹកហាត់។ លោក Gattuso បាននិយាយថា “ខ្ញុំបាននិយាយជាមួយក្រុម ហើយពួកគេបានធ្វើការសម្រេចចិត្តចូលហ្វឹកហាត់។ វាគឺជាការសម្រេចចិត្តរបស់ពួកគេ។ យើងត្រូវតែស្វែងរកដំណោះស្រាយ ពីព្រោះអ្វីដែលយើងកំពុងធ្វើនៅពេលនេះមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ”៕
20 Jan 2020
290 views