Tag: Azpilicueta
Football News
Barcelona ត្រៀមលក់កីឡាករ៨នាក់ចេញ ដើម្បីយកលុយទិញ Salah ឬ Raphinha
ក្លឹប Barcelona គ្រោងលក់កីឡាកររបស់ខ្លួន៨នាក់ចេញក្នុងរដូវកាលនេះដើម្បីកាត់បន្ថយការចំណាយនិងយកលុយទៅទិញខ្សែប្រយុទ្ធ Mohamed Salah ឬ Raphinha។ កីឡាករទាំង៨រូបដែល Barca ចង់លក់ចេញមានដូចជា Neto, Sergi Roberto, Clement Lenglet, Samuel Umtiti, Oscar Mingueza, Riqui Puig, Martin Braithwaite និង Luuk de Jong។ អ្នកចាត់ការ Xavi ចង់ពង្រឹងកីឡាកររបស់លោកក្នុងរដូវកាលថ្មី ហើយក៏កំពុងសម្លឹងក្នុងទីផ្សារក្នុងការនាំចូលកីឡាករ Free ផងដែរ។ យ៉ាងណាមិញ លោកត្រូវលក់កីឡាករចេញខ្លះ ដើម្បីនាំកីឡាករថ្មីចូល។ កុងត្រារបស់ខ្សែការពារ Christensen និង Azpilicueta នឹងអស់នៅរដូវក្ដៅនេះជាមួយ Chelsea ហើយវាជាឱកាសដ៏ល្អដែល Barca ចង់បានពួកគេ។ ពួកគេទាំងពីរទំនងមិនបន្តនៅ Stamford Bridge ទៀតឡើយ ដោយសារតែក្លឹបកំពុងត្រូវជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស។ Salah និង Rafinha ជាគោលដៅខ្សែប្រយុទ្ធដែល Barca
30 Mar 2022
42 views
Football News
Azpilicueta មិនទាន់សម្រេចនឹងសំណើ Barca ទាក់ទងចង់បាននូវឡើយទេ
ខ្សែការពារ César Azpilicueta មិនទាន់សម្រេចយ៉ាងណានឹងអនាគតរបស់ខ្លួននោះទេនៅក្នុងពេលនេះ ខណៈកីឡាករនេះនឹងចប់កុងត្រាជាមួយនឹង Chelsea នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ Azpilicueta បាននិយាយក្នុងសន្និសីទរបស់ក្រុមជម្រើសជាតិអេស្ប៉ាញនៅក្នុងថ្ងៃនេះថា៖” នៅខណៈនេះវាមិនមែនជាកន្លែង ក៏ដូចជាពេលវេលាសមស្របសម្រាប់ពិភាក្សារឿងអនាគតរបស់ខ្ញុំនោះទេ “។ បើតាមកំពូលអ្នកកាសែតអ៊ីតាលី Fabrizio Romano នៅខណៈនេះក្លឹប Barcelona បានដាក់សំណើទាក់ទងចង់បាន Azpilicueta ពី Chelsea ដោយឲ្យកុងត្រារហូតដល់ឆ្នាំ២០២៤។ យ៉ាងណាកីឡាករនេះត្រូវបានគេដឹងថាចាំមើលការវិវត្តន៍ស្ថានភាពរបស់ក្លឹប Chelsea សិនព្រោះនៅខណៈនេះក្រុមតោខៀវនេះគឺមិនអាចទិញ ដូរ និងបន្តកុងត្រាថ្មីកីឡាករនោះ ក្រោយរដ្ឋាភិបាលអង់គ្លេសបានដាក់ទណ្ឌកម្ម តែនៅពេលនេះក្លឹបតោខៀវនេះទើបអាចលក់សំបុត្រចូលមើលប្រកួតវិញប៉ុណ្ណោះ៕
25 Mar 2022
41 views