Tag: Bacelona
Other News
Roma ជឿជាក់ថាអាចនាំយកខ្សែប្រយុទ្ធ Carles Perez ពី Bacelona
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន El Mundo Deportivo ក្លឹប Roma បាននឹងកំពុងជឿជាក់កាន់តែខ្លាំង ថាអាចជោគជ័យលើការចរចានាំយកខ្សែប្រយុទ្ធ Carles Perez មកចូលរួមជាមួយក្លឹបរបស់ខ្លួននាសប្តាហ៍នេះ។ កីឡាករវ័យ ២១ ឆ្នាំ បានបង្ហាញខ្លួន ១២ ប្រកួតហើយសម្រាប់ក្លឹប Barcelona ដោយក្នុងនោះមានចាប់ផ្តើមជម្រើសដំបូង ៧ លើក តែភាគច្រើនបានត្រឹមជាតួអង្គជំនួសពេលកីឡាករសំខាន់រងរបួសតែប៉ុណ្ណោះ។ តាមប្រភពបានឲ្យដឹងថាកិច្ចព្រមព្រៀងអាចនឹងបញ្ចប់ទៅបានក្រោមការចរចារវាងភាគីខាងប្រធានជាន់ខ្ពស់លោក Ginaluca Petrachi របស់ Roma និងភាគីខាង Barcelona លើតម្លៃខ្លួនប្រមាណ ១៥ លានអឺរ៉ូ៕
28 Jan 2020
292 views
Other News
កីឡាកររបស់ Bacelona ម្នាក់បានក្លាយជាកីឡាករស៊ុតបញ្ចូលទីវ័យក្មេងជាងគេបំផុតប្រចាំ Champions League
Ansu Fati បានក្លាយជាកីឡាករស៊ុតបញ្ចូលទីវ័យក្មេងជាងគេបំផុតប្រចាំ UEFA Champions League ដោយរកគ្រាប់បាល់នៅក្នុងពានរង្វាន់កំពូលអឺរ៉ុបនេះ នៅក្នុងអាយុទើបតែ ១៧ ឆ្នាំនិង ៤០ ថ្ងៃប៉ុណ្ណោះ ។ ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងខ្លាំង Ansu Fati កំពុងបង្ករឱ្យមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីស៊ុតគ្រាប់ជ័យជម្នះនៅចុងម៉ោងជួយឱ្យក្រុមជើងឯកអេស្ប៉ាញ Barcelona យកឈ្នះក្រុមខ្លាំងអ៊ីតាលី Inter Milan ទាំងប្រថុយប្រថាន ក្នុងជំនួបជម្រុះសន្សំពិន្ទុតាមពូលនៃការប្រកួតក្របខណ្ឌ Champions League ។ ខណះ Barcelona និង Borussia Dortmund បានកាន់ដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានលំដាប់កំពូលអឺរ៉ុប ។ គួរបញ្ជាក់ឱ្យដឹងផងដែរថា មួយគ្រាប់ដ៏អស្ចារ្យកាលពីព្រឹកយប់មិញរបស់ Ansu Fati បានបំបែកកំណត់ត្រាដែលបានធ្វើឡើងដោយលោក Peter Ofori-Quaye ដែលបានស៊ុតបាល់បញ្ចូលទីឱ្យក្លឹប Olympiacos នៅអាយុ ១៧ ឆ្នាំនិង ១៩៤ ថ្ងៃ កាលពីឆ្នាំ ១៩៩៧ ៕
11 Dec 2019
234 views