Tag: Barcalona
Football News
ឥទ្ធិពល Messi ធ្វើឲ្យ Barca លក់សំបុត្រសល់រាប់ពាន់សន្លឹកក្នុងជំនួបជាមួយ Bayern
ក្លឹប Barcelona កំពុងជួបវិបត្តិលក់សំបុត្រមិនអស់ក្នុងការប្រកួត Champions League ដំបូងរបស់ពួកគេទល់នឹង Bayern Munich ក្នុងកីឡដ្ឋាន Camp Nou ក្រោយអវត្តមាន Lionel Messi។ ក្នុងជំនួបធំនារាត្រីនេះ គេអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាត្រឹមតែ៤ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែក្លឹប Barcelona បាននៅសល់សំបុត្រជាច្រើនពាន់សន្លឹក។ សំបុត្រសរុបលក់អស់៣១ ២១៣សន្លឹក នេះមានន័យថាសំបុត្រជិត៨០០០សន្លឹកផ្សេងទៀតគឺនៅសល់។ សំបុត្រសម្រាប់ការចូលទស្សនាប្រកួតរវាង Barca និង Bayern មានតម្លៃចាប់ពី១២៩ដុល្លារ ដល់ ២៣៥ដុល្លារ។ ក្លឹបមានមូលដ្ឋានក្នុងតំបន់កាតាឡាន់កំពុងពិបាកទាក់ទាញអ្នកទស្សនា ក្រោយ Messi ចាកចេញទៅកាន់ PSG។
14 Sep 2021
137 views
Football News
Koeman គិតថា Messi ជាបេក្ខជនដ៏ស័ក្ដិសមបំផុត សម្រាប់ពាន Ballon d’Or នៅឆ្នាំនេះ
លោក Ronaldo Koeman គ្រូបង្គោលក្លឹប Barcelona បាននិយាយនៅក្នុងពេលសម្ភាសន៍ជាមួយក្លឹបរបស់ខ្លួនកាលពីម្សិលមិញថា ខ្សែប្រយុទ្ធ Lionel Messi ជាបេក្ខជនដ៏ស័ក្ដិសមបំផុត សម្រាប់ពាន Ballon d’Or នៅឆ្នាំនេះ។ លោក Koeman បាននិយាយថា៖” Messi បានដើរតួយ៉ាងសំខាន់ជានិច្ចសម្រាប់ក្រុម។ គេជាប្រធានក្រុមគំរូមួយរូបសម្រាប់ក្លឹបយើង។ គេនៅតែរកគ្រាប់បាល់បាន ទោះជានៅពេលចាប់ផ្ដើមរដូវកាលនេះលំបាកក្ដី។ គេបានបង្ហាញឲ្យឃើញច្បាស់ថា គេជាកីឡាករល្អបំផុតនៅលើពិភពលោក។ ខ្ញុំដឹងថាគេចង់ឈ្នះពាន Copa America ឥឡូវនេះគេធ្វើបានហើយ។ អញ្ចឹងហើយសម្រាប់ខ្ញុំ Messi ជាបេក្ខជនដ៏ស័ក្ដិសមបំផុត សម្រាប់ពាន Ballon d’Or នៅឆ្នាំនេះ “។ នៅក្នុងរដូវកាលឆ្នាំ២០២០/២១កន្លេងទៅនេះ Messi បានចូលលេងឲ្យ Barca បាន៤៧ប្រកួត និងរកគ្រាប់បាល់បាន ៣៨គ្រាប់។ កីឡាករនេះក៏បានជួយអាហ្សង់ទីនឲ្យឈ្នះពាន Copa America ផងដែរ។ ដូច្នេះលើកនេះជាលើកទី៧ហើយសម្រាប់ Messi ប្រសិនបើកីឡាករនេះឈ្នះពាន Ballon d’Or នៅឆ្នាំនេះមែន ខណៈដែរកីឡាករនេះធ្លាប់ឈ្នះបាន ៦ដងរួចទៅហើយ
19 Jul 2021
165 views
Other News
Napoli ទារ ១៨០ លានដាច់ខាត ប្រសិន Barca ចង់បានកីឡាករមួយរូបរបស់ខ្លួន
សម្របនឹងការចង់បានរបស់ក្លឹប FC Barcelona បង្វែរទៅមើលក្លឹបយក្ស Napoli ក៏បានដាក់តម្លៃកប់ពពកសម្រាប់ខ្សែបម្រើឆ្នើម Fabian Ruiz។ Ruiz សព្វថ្ងៃមិនទាន់សម្រេចលើការបន្តកុងត្រាថ្មីជាមួយក្លឹបនៅឡើយ ប៉ុន្តែ Napoli ហាក់ព្យាយាមរាំងស្ទះខ្លាំង ទន្ទឹមពេលដែលក្លឹបទើបដកចោលតំណែងលោក Carlo Ancelotti កាលពីប៉ុន្មានថ្ងៃមុន បែបនេះស្ថានការណ៍វឹកវរក្នុងក្លឹបក៏មិនទាន់ជាដោះស្រាយចេញ ព្រោះការចាប់យកអ្នកចាត់ការថ្មីក៏មិនទាន់សម្រេច។ ហេតុផលនេះហើយទើប Napoli ដាក់កំហិតនៅតម្លៃធ្ងន់ធ្ងរមួយ ផ្ញើទៅអ្នកមានបុណ្យប្រសិនណាជាបាក់ចិត្តលើ Fabian Ruiz ហើយចង់នាំយកនៅរដូវរងាខាងមុខ នោះព្រមទម្លាក់លុយ ១៨០ លានអឺរ៉ូទើបអាចព្រមព្រៀងទៅបាន៕
14 Dec 2019
191 views
Other News
Pique ថា Messi និង Griezmann គ្មានទំនាស់និងគ្នាទេ ហើយពួកគេចុះសម្រុងនឹងគ្នាណាស់
មានការយល់ឃើញពីសំណាក់អ្នកគាំទ្រមួយចំនួនគិតថាទំនាក់ទំនងរវាង Lionel Messi និងខ្សែប្រយុទ្ធចំណូលថ្មី Antoine Griezmann គឺមានភាពមិនប្រក្រតី ពោលគឺគិតថា Messi ចង់ឲ្យ Barca យក Neymar តែបែរជាមិនបានដូចចិត្ត។ តែអតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ ខ្សែការពារកណ្ដាល Gerard Pique បានអះអាងអំពីទំនាក់ទំនងតារាឆ្នើមទាំងពីររបស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺរវាងកីឡាករ Lionel Messi និង Antoine Griezmann ពួកគេមានទំនាក់ទំនងល្អធម្មតានោះទេ ។ កាលពីដើមខែនេះ ខ្សែប្រយុទ្ធចំណូលថ្មី Griezmann បានសារភាពថា វាពិបាកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រធានក្រុមដែលជាតារាកំពូលរបស់ Barca ខណៈដែលពួកគេទាំងពីរមិនមែនជាអ្នកពូកែនិយាយនោះឡើយ ។ មានពាក្យចចាមអារ៉ាមថា Messi ចង់ឱ្យក្លឹបនាំយក Neymar វិលត្រឡប់មកទឹកដី Camp Nou វិញ ដែលបានជំទាស់ទៅនឹងការតាមប្រមាញ់របស់ក្លិបក្នុងការនាំយកកីឡាករជួរមុខបារាំងរូបនេះជំនួសខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៧ ឆ្នាំទៅវិញ ។ បញ្ជាក់ប្រាប់សារព័ត៌មាន Cadena SER ខ្សែការពារ Pique ប្រាប់ថា៖
01 Nov 2019
207 views
Other News
Ansu Fati បំបែកកំណត់ត្រាទាំងវ័យក្មេងនៅ Barcalona
Ansu Fati ក្លាយជាកីឡាករវ័យក្មេងបំបែកកំណត់ត្រានៅ Barcalona ក្នុងនាមអ្នកជាប់ជម្រើសដំបូង និង ស៊ុតបញ្ចូលទីជាថ្មី ត្រឹមវ័យ ១៦ ឆ្នាំ
16 Sep 2019
268 views