Tag: Bayern Munich Team
Football News
Bayern ១០ ប្រកួតដំបូងនៅរដូវកាលនេះរកបានដល់៤៦គ្រាប់
Bayern Munich ចាប់ផ្ដើមរដូវកាលជាមួយនឹងការបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយលេង១០ប្រកួតដំបូងនៅរដូវកាលនេះរកបានដល់ទៅ ៤៦ គ្រាប់ឯណោះ។ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល Champions League កាលពីយប់មិញ Bayern ទើបតែលត់ Dynamo Kyiv ៥-០។ Robert Lewandowski រកបាន២គ្រាប់ម្នាក់ឯងនិង Serge Gnabry, Leroy Sane ជាមួយ Eric Maxim Choupo-Moting ធ្វើបានម្នាក់មួយគ្រាប់។ បើគិតពីស្ថិតិ ១០ប្រកួតដំបូងក្នុងរដូវកាល ២០២១-២២ នេះរបស់ Bayern រកបាន ៤៦ គ្រាប់ហើយនិងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។ មានន៏យថាគិតជាមធ្យមពួកគេរកបាន ៤,៦ គ្រាប់ក្នុងមួយប្រកួត។
30 Sep 2021
178 views