Tag: Bayern Munich
Football News
Davies បាននិយាយថា Ronaldo សមនឹងពាក់ស្លាក់ប្រធានក្រុមជាង Maguire
ខ្សែការពារស្លាបឆ្វេងរបស់ក្លិប Bayern Munich កីឡាករ Alphonso Davies សឹងមិនគួរឲ្យជឿ ថាហេតុអ្វី ក្លិបបិសាចក្រហម Manchester United មើលរំលងខ្សែប្រយុទ្ធ Cristiano Ronaldo បែរទៅឲ្យស្លាកប្រធានក្រុមទៅកាន់ខ្សែការពារ Harry Maguire ទៅវិញ។ Maguire បានទទួលរងការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ នៅរដូវកាលនេះ ជុំវិញការបង្ហាញទម្រង់លេងមិនសូវល្អ អមជាមួយការបង្ហាញកំហុសជារឿយៗរបស់គេ ខណៈបច្ចុប្បន្ន Man United ក៏កំពុងយ៉ាប់យ៉ឺន ដោយកំពុងឈរលេខ៧ ក្នុងលីគ។ ជាមួយគ្នានេះ ដោយសារទម្រង់លេងមិនល្អរបស់ Maguire បានធ្វើឲ្យអ្នកគាំទ្រជាច្រើន តែងមិនពេញចិត្តនឹងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដែលដើរតួរជាប្រធានក្រុម។ យ៉ាងណាមិញ មិនត្រឹមតែអ្នកគាំទ្រទេ សូម្បីតែតារាឆ្នើមក្រុមយក្សអាល្លឺម៉ង់ Bayern Munich កីឡាករ Davies ក៏មិនយល់ថាហេតុអីក្លិបបិសាចក្រហម ផ្ដល់តំណែងប្រធានក្រុមទៅ Maguire ដែរ។ ដោយ Davies បាននិយាយកំឡុងពេលឡាយ ហ្គេម FIFA 22 ថា៖ “តើអ្នករាល់គ្នា
10 Apr 2022
62 views
Football News
Pep លេងសើចថា នឹងលេងតិចនិក ប្រើកីឡាករ១២នាក់ក្នុងប្រកួតតទល់នឹង Atletico
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយលេងសើចថា លោកនឹងលេងតិចនិកថ្មីយកពីក្លឹប Bayern Munich ដោយប្រើកីឡាករ១២នាក់ ដាក់ចូលលេងលើទីលានពេលប្រកួត UEFA Champions League តទល់នឹងក្លឹប Atletico Madrid នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ខាងមុខ(ម៉ោងកម្ពុជា)។ លោក Pep បាននិយាយថា៖” ឲ្យពេលប្រកួត UCL ខ្ញុំតែងតែគិតច្រើនរហូត។ ចាំមើលទៅប្រកួតខាងថ្ងៃខានស្អែកនេះនឹងឃើញតិចនិកថ្មីរបស់យើងមិនខាន។ និយាយទៅខ្ញុំតែងតែគិតច្រើនអញ្ចឹងតែរហូតអញ្ចឹងបានជាខ្ញុំទទួលបានលទ្ធផលល្អក្នុងការប្រកួតពានហ្នឹងរហូតមក “។ លោកបានបន្តថា៖” វាពិតជាធុញណាស់បើខ្ញុំលេងរបៀបដដែលៗ។ បើអ្នកគិតថាខ្ញុំនឹងតិចនិកដដែលពេលប៉ះជាមួយ Atletico, Liverpool អីហ្នឹង ខុសហើយមិនមែនអញ្ចឹងទេព្រោះការប្រកួតខុសគ្នា កីឡាករអីហ្នឹងខុសគ្នា។ អញ្ចឹងខ្ញុំក៏គិតជ្រុល ហើយចេញតិកនិកប្លែកបំផុតមួយ។ យប់នេះខ្ញុំមើលគំរូហើយ ខ្ញុំចេញតិចនិកប្លែកបំផុតសម្រាប់ប្រកួតខាងមុខ។ យើងនឹងប្រើកីឡាករ ១២នាក់ លេងលើទីលានប្រកួត “។ គួរបញ្ជាក់ផងដែរ Bayern Munich មានកីឡាករដល់១២នាក់លើទីលាន ក្នុងការប្រកួតទល់ Freiburg ក្នុងលទ្ធផលឈ្នះ ៤-១ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ
05 Apr 2022
63 views
Football News
ក្រុម Bayern Munich ដាក់កីឡាករលើស ១២ នាក់ក្នុងជំនួបទល់ក្រុម SC Freiburg
មានរឿងភ្ញាក់ផ្អើលមួយនៅក្នុងក្របខណ្ឌ Bundesliga យប់មិញ បន្ទាប់ពីក្រុម Bayern Munich ដាក់កីឡាករលើសដល់ទៅ ១២ នាក់នៅលើទីលានប្រហែលជា ១០ វិនាទីជាង។ ជាការពិតណាស់ យប់មិញនេះក្រុមភ្ញៀវ Bayern បានលត់ក្រុម SC Freiburg ក្នុងលទ្ធផល ៤-១ ដែលរកបានដោយ Leon Goretzka មួយគ្រាប់ Serge Gnabry មួយគ្រាប់ Kingsley Coman មួយគ្រាប់ និង Marcel Sabitzer មួយគ្រាប់។ ដោយឡែក ១ គ្រាប់របស់ក្រុមម្ចាស់ផ្ទះគឺរកបានដោយកីឡាករ Nils Petersen។ យ៉ាងណាមិញ នៅក្នុងការប្រកួតនោះបានមានរឿងចម្រូងចម្រាស់មួយ ដោយនៅនាទីទី ៨៥ Bayern Munich បានបង្កើតកំហុសបច្ចេសទេសមានកីឡាករដល់ទៅ ១២ នាក់នៅលើទីលាន។ ក្នុងនោះត្រូវបានគេដឹងថា Bayern បានផ្លាស់ប្តូរកីឡាករ ២ រូប ប៉ុន្តែមានតែកីឡាករម្នាក់ប៉ុណ្ណោះដែលដើរចេញពីទីលាន ខណៈ Coman
04 Apr 2022
74 views
Football News
ខ្សែបម្រើ Paul Pogba សរសើរកីឡាករ Emre Can និង N’Golo Kante ថាជាគូប្រជែងពិបាកទប់ទល់បំផុត
ខ្សែបម្រើ Paul Pogba ត្រូវគេស្គាល់ថាជាកីឡា្រឆ្នើមជួរមុខមួយរូបក្នុងពិភពលោកដោយធ្លាប់លេងសុទ្ធតែនៅក្លិបកំពូលៗ ប៉ុន្តែរូបគេបានបង្ហើបឲ្យដឹងថាកីឡាករ Emre Can និង N’Golo Kante គឺជាគូប្រជែងដែលពិបាកនឹងទប់ទល់បំផុត។ Can ជាខ្សែបម្រើ ធ្លាប់លេងនៅក្លិប Liverpool, Bayern Munich, Juventus ហើយឥលូវនេះគេបន្តលេងនៅក្លិប Borussia Dortmund ឯក្របខណ្ឌ Bundesliga ។ ឯចំណែក Kante វិញកំពុងលេងនៅ Chelsea ដោយបានជួយក្រុមមួយនេះលើកពាន Champions League និង Club World Cup ជាដើម។ យ៉ាងណាមិញ Pogba បានបកស្រាយមូលហេតុដែលគេជ្រើសរើសយកកីឡាករទាំងពីរថា៖ “ហ្នឹងហើយ គឺ Emre Can ។ ពិតណាស់ N’Golo ផងដែរ ប៉ុន្តែថ្ងៃមួយខ្ញុំចាំបានថាបានប្រកួតទល់នឹង Emre Can ។ ប៉ុន្តែជាមួយ Kante វិញ បើសិនអ្នកអូសបាល់ផុតពីមុខគេ
20 Mar 2022
64 views
Football News
Benzema៖ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង
ប្រធានក្រុម Karim Benzema បានដើរតួនាទីយ៉ាងសំខាន់ធ្វើបាន Hat-Trick ជួយ Real Madrid វាយបកឈ្នះ PSG នៅជើងទីពីរពានរង្វាន់ UCL លទ្ធផល ៣ ទល់នឹង ១។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានចំណាយពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះសម្រាប់ការរកបាន៣គ្រាប់ក្នុងកីឡដ្ឋាន Bernabeu។ ដូច្នេះសរុបទាំងពីរជើង Madrid បានយកឈ្នះ PSG លិទ្ធផល ៣ ទល់នឹង ២ បន្តដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមួយ Man City, Liverpool, Bayern Munich។ ក្រោយពីបញ្ចប់ការប្រកួតខ្សែប្រយុទ្ធទាត់ច្បាស់ខាងលើបាននិយាយថា៖ “ពានរង្វាន់ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង( Real Madrid)។ ពួកយើងឈ្នះព្រោះតែកម្លាំងផ្លូវចិត្តរបស់ពួកយើង”។ ការនិយាយបែបនេះដោយសារតែ Real Madrid ជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់ UCL ពោលឈ្នះដល់ទៅ១៣សម័យឯណោះ។ ៣គ្រាប់បន្ថែមរបស់ Benzema ក៏បានធ្វើឲ្យគេក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេលំដាប់ទី ៣ នៅ Real
11 Mar 2022
101 views
Football News
Lewandowski ស៊ុតចាប់ពី ៤០គ្រាប់ក្នុង ៦រដូវកាលជាប់គ្នាឲ្យ Bayern
ខ្សែប្រយុទ្ធ Robert Lewandowski អាចធ្វើបានគ្រាប់ Hat-Trick លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Champions League ក្រោយជួយ Bayern Munich ឈ្នះ RB Salzburg លិទ្ធផល ៧ ទល់នឹង ១។ ៣គ្រាប់របស់ Lewandowski ប្រើរយៈពេលត្រឹមតែ២៣នាទីប៉ុណ្ណោះ ខណៈ៤គ្រាប់របស់ Bayern ផ្សេងទៀតរកបានដោយ Gnabry, Thomas Muller និង Leroy Sane។ ម្ចាស់កំណត់ត្រាចាស់គ្រាប់បាល់ Hat-Trick លឿនបំផុតនៅ UCL គឺបានកាន់កាប់ដោយលោក Marco Simone របស់ AC Milan ដែលធ្វើបានកាលឆ្នាំ១៩៩៦ ពេលលេងទល់ Rosenborg។ ៣គ្រាប់បន្ថែមកាលពីយប់មិញ Lewandowski អាចរកបានគ្រាប់ចាប់ពី៤០គ្រាប់ឡើងក្នុង៦រដូវកាលជាប់គ្នានៅ Bayern Munich ។
10 Mar 2022
67 views
Football News
ក្លិប Man Utd កំពុងតាមចែចូវ Robert Lewandowski របស់ Bayern Munich
ក្លិប Manchester United កំពុងតាមចែចូវ កីឡាករ Robert Lewandowski មកពីក្លិប Bayern Munich។ ជាការពិតណាស់ ខ្សែប្រយុទ្ធរបស់ក្លិប Man Utd ដូចជា Cavani និង Ronaldo កំពុងតែមានភាពស្រពិចស្រពិល រឿងអនាគតនៅក្លិប ដូច្នេះហើយទើប Man Utd កំពុងស្វះស្វែងរកសមាសភាព ខ្សែប្រយុទ្ធថ្មី មកជំនួស។ បើយោងទៅតាមសារកាសែត 90 min បានចុះផ្សាយថា Lewandowski កំពុងតែជាគោលដៅចម្បង របស់ក្លិប Man Utd ដោយរបាយការណ៍បានបញ្ចាក់ទៀតថា អ្នកតំណាងឲ្យ Lewandowski បានធ្វើការទាក់ទងជាមួយលោក Rangnick រួចហើយ សម្រាប់ពិចារណា ក្នុងការផ្ទេរ នៅទីផ្សារដោះដូរខាងមុខនេះ៕
07 Mar 2022
94 views
Football News
Fabrizio Romano បង្ហើបថា Real Madrid នឹង Barca ប្រជែងគ្នាយក Florian Wirtz របស់ក្លឹប Bayer Leverkusen
អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាក្លិបបីធំៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona និង Bayern Munich កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើ Florian Wirtz នៃក្លិប Bayer Leverkusen ។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ទើបនឹងឡើងមកលេងនៅឈុតធំរបស់ក្លិបកាលពីឆ្នាំ ២០២០ និងកំពុងក្លាយជាតារាវ័យក្មេងជួរមុខម្នាក់នៅលីគប្រទេសអាល្លឺម៉ង់ ដោយក្នុងនោះ គេរកបាន ៧គ្រាប់និងបញ្ជូនបាល់បាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ២២ប្រកួតនៅរដូវកាលនេះ។ ប៉ុន្តែ ខ្សែបម្រើវ័យ ១៨ឆ្នាំរូបនេះ គ្មានបំណងចង់ចាកចេញពីក្លិប Bayer Leverkusen នៅឆ្នាំ ២០២២ នេះឡើយខណៈក្លិបក៏មិនចង់លក់គេដែរ៕
06 Mar 2022
85 views
Football News
លោកគ្រូបង្វឹក Allegri ក្រុមកំពូលក្នុងតំបន់អ៊ឺរ៉ុបទាំង ៥ នេះមានលិទ្ទភាពឈ្នះពាន UCL
លោកគ្រូបង្វឹក Massimiliano Allegri ជឿជាក់ថាក្រុមមកពីអង់គ្លេសដូចជា Liverpool និង Man City , Paris Saint-Germain, Real Madrid និង Bayern Munich មានភាគរយខ្ពស់អាចឈ្នះពាន Champions League ខ្ពស់ជាងគេនៅរដូវកាលនេះ។ Liverpool, Manchester City និង PSG សុទ្ធតែបានលេងឈ្នះនៅការប្រកួតវគ្គ១៦ក្រុមពាន UCL ជើងទី១ ដោយ Liverpool យកឈ្នះ Inter Milan ក្នុងលិទ្ធផល ២ ទល់នឹង ០ រីឯ Man City យកឈ្នះ Sporting Lisbon ក្នុងលិទ្ធផល ៥ ទល់នឹង ០ ខណះក្រុម PSG យកឈ្នះ Real Madrid ក្នុងលិទ្ធផល ១ ទល់នឹង
20 Feb 2022
72 views
Football News
គោលដៅរបស់ Man UTD កីឡាករ Youri Tielemans បានច្រានចោលសំណើកុងត្រាថ្មីពី Leicester
យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែតល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើក្រុម Leicester City កីឡាករ Youri Tielemans បានសម្រេចចិត្ត មិនបន្តកុងត្រាថ្មីជាមួយក្លិប។ Tielemans បានបង្ហាញទម្រង់លេងលេចធ្លោ កាលពីមកលេងខ្ចីជើងឲ្យ Leicester កាលពីខែមករាឆ្នាំ២០១៩ ខណៈ៦ខែក្រោយមក រូបគេត្រូវបានក្រុមរហស្សនាមកញ្ជៀងខៀវទិញផ្ដាច់ក្នុងតម្លៃ៤០លានផោន (ឬប្រមាណ ៥៤លានដុល្លារ) ដោយគិតមកទល់ពេលនេះ ខ្សែបម្រើសញ្ជាតិប៊ែលហ្សិក បង្ហាញខ្លួនបាន១៣៥ប្រកួត។ Tielemans ជាតួឯកសំខាន់ សម្រាប់ការប្រកួតពានរង្វាន់ FA Cup វគ្គផ្ដាច់ព្រ័ត្រ កាលពីរដូវកាលមុន ដោយគ្រាប់បាល់តែ១គត់របស់គេ បានជួយ Leicester លើកពាន។ ដោយសារតែ Tielemans បានសាងគុណសម្បតិ្តធំធេងដូចនេះ ដូច្នេះទើប Leicester ស្រែកឃ្លាន ក្នុងការបន្តកុងត្រាថ្មីឲ្យរូបគេ។ គួរបញ្ជាក់ដែរថា កុងត្រារបស់ខ្សែបម្រើវ័យ២៤ឆ្នាំខាងលើ នៅសល់សុពលភាពមិនដល់១៨ខែទៀតនោះទេ ខណៈរូបគេ កំពុងមានដំណឹងលេចឮពាក់ព័ន្ធជាមួយក្លិបធំៗដូចជាបិសាចក្រហម Manchester United ហង្សក្រហម Liverpool កាំភ្លើងធំ Arsenal និង Bayern
13 Feb 2022
82 views
Football News
Lewandowski បញ្ចេញមតិអំពីបញ្ហារ Messi កំពុងជួបនៅ PSG
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski បានបញ្ចេញមតិខ្លះៗ អំពីឧបសគ្គដែល Lionel Messi កំពុងជួប នៅ Paris Saint Germain។ ជាការពិតណាស់ Messi បានផ្លាស់ពី Barcelona មកកាន់ PSG កាលពីរដូវក្តៅកន្លងទៅនេះ បន្ទាប់ពី Barca មិនអាចបន្តកុងត្រាថ្មីឲ្យគេបាន។ ជាក់ស្តែង ចាប់ផ្តើមតាំងពីមកដល់ PSG យើងឃើញថាគេមានឧបសគ្គច្រើន ជាពិសេសនោះគឺ កត្តាអាកាសធាតុដែលគេ ពិបាកក្នុងការសម្របខ្លួន។ លើសពីនេះទៅទៀត យើងឃើញថា គេពុំសូវមានឥទ្ធិពលខ្លាំងដូចកាលនៅ Barca ទេ ដោយរដូវកាលនេះនៅ PSG គេចំណាយពេល ១៤ប្រកួត ទើបតែរកគ្រាប់បាល់បាន១គ្រាប់ប៉ុណ្ណោះ។ Lewandowski បាននិយាយថា៖ “ការផ្លាស់ពីទ្រនំចាស់ មកទ្រនំថ្មី របស់ Messi វាជាកត្តាដែលជះឥទ្ធិពលអវិជ្ជមានខ្លាំងណាស់មកលើគេ។ គេធ្លាប់តែប្រកបអាជីព នៅក្លិបតែមួយគត់នៅ អេស្ប៉ាញ ហើយគេមិនចេះភាសាអ្វីក្រៅពីភាសាដែលគេប្រើប្រាស់រាល់ថ្ងៃទៀត អ៊ីចឹងសូម្បីតែការសន្ទនាគ្នា ក៏ពិបាកសម្រាប់គេដែរ។
07 Feb 2022
85 views
Football News
Pique ថា បើគេជា Haaland គឺមិនទៅលេងនៅក្លឹបណាដែលមាន Mbappe ឡើយ
ខ្សែការពារ Gerard Pique បានផ្ដល់យោបល់ថា Erling Haaland គួរតែផ្លាស់ទៅលេងនៅក្លឹបដែលមិនមានវត្តមានរបស់ Kylian Mbappe។ ខ្សែប្រយុទ្ធ Haaland កំពុងតែក្លាយជាគោលដៅរបស់ក្លឹបធំៗជាច្រើននៅអឺរ៉ុប ក្រោយបង្ហាញសមត្ថភាពល្អជាមួយក្លឹប Borussia Dortmund។ រដូវកាលនេះក្នុងលីគកីឡាករវ័យ២១ឆ្នាំរកបាន១៦គ្រាប់ ក្នុងការបង្ហាញខ្លួន១៤ប្រកួត។ Real Madrid ជាក្លឹបដាក់ការចាប់អារម្មណ៍ខ្លាំងលើកីឡាករសញ្ជាតិន័រវែស ខណៈ Man City, United, Bayern Munich និង Barcelona សុទ្ធសឹងតែជាក្លឹបចង់ទិញ Haaland។ ថ្មីៗនេះលេចឮថា Real Madrid បានចរចាគ្នាត្រូវរ៉ូវគ្នាជាមួយ Mbappe ដោយហ៊ានឲ្យ៥០លានអឺរ៉ូក្នុងមួយឆ្នាំ។ ពាក់ព័ន្ធនឹងរឿងនេះ Pique បញ្ចេញមតិមួយជាមួយកាសែតអេស្ប៉ាញថា ប្រសិនបើគេជាមួយ Haaland គេចង់ឈ្នះពាន Ballon d’Or ហើយនឹងមិនទៅក្លឹបណាមាន Mbappe ឡើយ។ នេះអាចជាយុទ្ធសាស្ត្រមួយរបស់ Pique ដើម្បីទាក់ចិត្ត Haaland ឲ្យមកលេងនៅ Barca៕
04 Feb 2022
90 views
Football News
Newcastle និង Everton ចង់ទិញ Muller មកលេងនៅ Premier League
តារារបស់ក្លឹប Bayern Munich កីឡាករ Thomas Muller ត្រូវបានក្រុមពីរទាក់ទងផ្លាស់ទៅលេងនៅ Premier League។ កីឡាករវ័យ ៣៣ឆ្នាំនៅតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាមួយ Bayern ដោយរកបាន ៩គ្រាប់ និង Assist ឲ្យមិត្តរួមក្រុម ២០ លើកក្នុងរដូវកាលនេះ។ កុងត្រារបស់ Muller ជាមួយ Bayern នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ បន្ទាប់ពីរដូវកាលនេះ។ យោងតាមសារព័ត៌មានរបស់អាល្លឺម៉ង់ Sport Bild បានចេញផ្សាយថា កីឡាករពោរពេញដោយបទពិសោធន៍សញ្ជាតិអាល្លឺម៉ង់កំពុងស្ថិតក្នុងការចង់បានពីក្លឹប Newcastle និង Everton។ ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះក្លឹប Newcastle ត្រូវបានគេរំពឹងនឹងចាយប្រាក់បន្ថែមទៀតដើម្បីនាំកីឡាករថ្មីចូលដើម្បីពង្រឹងក្រុម។ ថ្មីៗកន្លងទៅ Newcastle ទើបតែទិញបាន Kieran Trippier ពី Atletico Madrid និង Chris Wood ពី Burley។ Everton បច្ចុប្បន្នគម្លាតតែ៤ពិន្ទុប៉ុណ្ណោះពីក្រុមស្ថិតនៅតំបន់កាត់ចោល ដូច្នេះពួកគេក៏ចង់បានកីឡាករបន្ថែមដើម្បីជួយក្រុមផងដែរ៕
28 Jan 2022
123 views
Football News
Juventus ឈានដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករ Dusan Vlahovic ក្នុងតម្លៃ ៧៥លានអឺរ៉ូ
យោងតាមការចុះផ្សាយរបស់កាសែត Sky Sports Italia បានឲ្យដឹងថា កិច្ចចរចារវាងក្លិបសេះបង្កង់ Juventus និង ក្លិប Fiorentina បានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរម៉ាស៊ីនរកគ្រាប់បាល់កីឡាករ Dusan Vlahovic ទៅកាន់ទឹកដីទូរីន។ ប្រភពដដែលបានបន្ថែមទៀតថា កិច្ចចរចាផ្ទេរ Vlahovic ទៅកាន់ Juventus គឺស្ថិតក្នុងទំហំទឹកប្រាក់ចំនួន ៧៥លានអឺរ៉ូ (ឬប្រមាណ ៨៤លានដុល្លារ)។ បន្ថែមពីនេះ បើតាមរបាយការណ៍របស់កាសែត La Gazzetta dello Sport ខ្សែប្រយុទ្ធវ័យក្មេង Vlahovic បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ចុះកុងត្រាលេងឲ្យ Juventus រយៈពេល ៥ឆ្នាំ ដោយទទួលបាន ៧លានអឺរ៉ូ (ឬប្រមាណ ៧,៩លានដុល្លារ) ក្នុងមួយឆ្នាំ។ Vlahovic ជាខ្សែប្រយុទ្ធកំពុងលេចធ្លោមួយរូប ក្នុងឆ្នាំ២០២១នេះ ជាក់ស្ដែង គេស៊ុតបាន៣៣គ្រាប់ ក្នុងចំណោមនការបង្ហាញខ្លួន ៤៣ប្រកួតឲ្យ Fiorentina ហើយបើគិតនៅលីគធំៗទាំង ៥នៅអឺរ៉ុប មានតែខ្សែប្រយុទ្ធក្រុម Bayern Munich
27 Jan 2022
115 views
Football News
ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយក Frenkie de Jong របស់ក្លឹប Barcelona
យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយកខ្សែបម្រើក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Frenkie de Jong ដោយបានទាក់ទងចរចាជាមួយ ភ្នាក់ងារជម្រើសជាតិហូឡង់វ័យក្មេងរូបនេះ រួចរាល់ហើយ។ De Jong វ័យ២៤ឆ្នាំ បានផ្លាស់ពីក្លិប Ajax មកកាន់ក្លិបយក្សតំបន់កាតាឡាន់ កាលពីឆ្នាំ២០១៩ ក្នុងតម្លៃមហាសាល ៧៤,៥លានផោន (ឬប្រមាណ ១០០លានដុល្លារ)។ យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិហូឡង់ខាងលើ មិនបានបង្ហាញគុណភាពល្អណាស់ណា ក្នុងការលេងឲ្យ Barca នោះឡើយ ខណៈបច្ចុប្បន្ន ក្លិបជើងឯក Bundesliga ៣១សម័យកាល Bayern Munich បានត្រៀមសាងយករូបគេ ទៅលេងនៅទឹកដីអាល្លឺម៉ង់។ ជាមួយគ្នានេះ បើតាមប្រភពដដែល ប្រសិន Bayern បរាជ័យក្នុងការបញ្ចុះបញ្ចូលយក De Jong ក្នុងខែមករានេះ នោះពួកគេនឹងព្យាយាមសាជាថ្មីម្ដងទៀតនាទីផ្សាររដូវក្ដៅខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់កាសែត Sport អ្នកចាត់ការទូទៅរបស់ Barca ថ្មីលោក
25 Jan 2022
161 views
Football News
Chelsea ដាក់សំណើទិញយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona
ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានដាក់សំណើទិញយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona នេះបើយោងតាមការរាយការណ៍ពី Mundo Deportivo ។ កីឡាករសញ្ជាតិហូឡង់រូបនេះបានផ្ទេរពី Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០១៩ ប៉ុន្តែទម្រង់លេងរបស់គេនៅ Barca មិនទាន់ល្អគ្រប់គ្រាន់ដូចកាលលេងនៅក្លិបចាស់ឡើយ។ ឥលូវនេះ Barcelona ក៏មានខ្សែបម្រើវ័យក្មេងពោរពេញដោយសមត្ថភាពដូចជា Pedri, Gavi និង Nico Gonzalez ដែលធ្វើឲ្យឱកាសចូលលេងរបស់ De Jong អាចនឹងត្រូវបាត់បង់។ យ៉ាងណាមិញ លោក Xavi Hernandez ទំនងជាមិនចង់ឲ្យក្លិបលក់ De Jong នោះឡើយខណៈដែលក្រៅពី Chelsea គឺ Bayern Munich ក៏ធ្លាប់ដាក់សំណើចង់ទិញយកគេផងដែរ៕
18 Jan 2022
94 views
Football News
លោក Perez និយាយថាខ្សែបម្រើឆ្នើម Kroos កើតមកដើម្បីលេងឲ្យក្លិប Real Madrid
ប្រធានក្លិបលោក Florentino Perez បានបង្ហាញការកោតសរសើរជាខ្លាំងចំពោះសមត្ថភាពរបស់ខ្សែបម្រើឆ្នើម Toni Kroos ក្នុងនោះលោកបានលើកឡើងដោយមិនលាក់លាមថា កីឡាករសញ្ជាតិ អាល្លឺម៉ង់ រូបនេះកើតមកគឺដើម្បីលេងឱ្យតែក្លិប Real Madrid មួយប៉ុណ្ណោះ។ ជាការពិតណាស់ Kross បានរួមរស់ជាមួយក្រុម អធិរាជស អស់រយៈពេល ៧ ឆ្នាំមកហើយ ដោយរូបគេបានផ្លាស់ចេញពីក្រុម Bayern Munich មកកាន់ទឹកដី Santiago Bernabeu តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ខណៈបច្ចុប្បន្នខ្សែបម្រើវ័យ ៣២ ឆ្នាំកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្លិបក្រោមការដឹកនាំរបស់លោក Carlo Ancelotti។ ទាក់ទងនឹងរឿងខាងលើ, លោក Perez បានមានប្រសាសន៍យ៉ាងដូច្នេះថា៖“Kroos មានស្ទីលលេងមួយ ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់ចង់ធ្វើដំណើរមកកាន់ទីលានដើម្បីមើលគាត់លេងមែនទែន។ សម្រាប់ខ្ញុំ គាត់ជាកីឡាករម្នាក់ ដែលកើតមកសម្រាប់លេងឱ្យ Real Madrid មួយប៉ុណ្ណោះ” ៕
10 Jan 2022
153 views
Football News
Alaba ថារូបគេលះបង់ភាពស្រណុកសុខស្រួលអស់ហើយដើម្បីបានលេងឲ្យ R.Madrid
ខ្សែការពារ David Alaba ថា គេលះបង់ភាពស្រណុកសុខស្រួលអស់ហើយ ដើម្បីមកចូលរួមជាមួយក្លិប Real Madrid។ ជាការពិតណាស់ Alaba បានផ្លាស់ពី Bayern Munich មកចូលរួមជាមួយ Real Madrid កាលពីរដូវក្តៅកន្លងទៅនេះ ដោយគ្មានតម្លៃខ្លួន ព្រោះតែគេផុតកុងត្រាជាមួយ Bayern។ គួរបញ្ជក់ផងដែរថា Alaba បានលេងនៅទឹកដីអាល្លឺម៉ង់ជាមួយក្រុម Bayern អស់រយៈពេល ១៣ឆ្នាំហើយ ដូច្នេះទើបការផ្លាស់មកទឹកដីថ្មីនេះ វាហាក់ដូចជាបង្កជាឧបសគ្គច្រើនដល់រូបគេ។ Alaba បាននិយាយថា៖ “Bayern ប្រៀបដូចជាផ្ទះទីពីរ របស់ខ្ញុំហើយ ព្រោះខ្ញុំនៅទីនោះ ១៣ឆ្នាំហើយ មួយវិញទៀតខ្ញុំក៏មានតួនាទីសំខាន់មួយដែរជាមួយក្រុម Bayern។ លើសពីនេះទៅទៀត ខ្ញុំក៏ស្គាល់ទីក្រុងនៅទីនោះច្បាស់ដែរ ហើយខ្ញុំក៏មានមិត្តភក្កិច្រើនដែរ ប៉ុន្តែពេលមកដល់ Madrid ខ្ញុំត្រូវលះបង់រឿងទាំងនេះអស់ហើយ ណាមួយនៅទីនេះគ្មានអ្នកនិយាយអង់គ្លេសទេ អ៊ីចឹងហើយខ្ញុំត្រូវបង្ខំខ្លួន ឲ្យនិយាយភាសាអេស្ប៉ាញច្រើនណាស់”៕
03 Jan 2022
124 views