Tag: Belarus
Other News
Toni Kroos រកបាន២គ្រាប់លើកដំបូងជួយអាល្លឺម៉ង់កក់កៅអី Euro 2020
ខ្សែបម្រើកណ្ដាល Toni Kroos រកបាន២គ្រាប់ម្នាក់ឯងជាលើកដំបូងសម្រាប់អាល្លឺម៉ង់ក្នុងពេល៥ឆ្នាំចុងក្រោយនេះ ស្របពេលជម្រើសជាតិរបស់គេលត់ Belarus ៤-០ ក្នុងវគ្គជម្រុះពូល C យប់ថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ ហើយធានាបានកៅអីជុំផ្ដាច់ព្រ័ត្រ Euro 2020។ លើកចុងក្រោយដែល Kroos រកបាន២គ្រាប់ម្នាក់ឯងសម្រាប់ជម្រើសជាតិ គឺពេល អាល្លឺម៉ង់ ព្រលះម្ចាស់ផ្ទះ ប្រេស៊ីល ៧-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2014។ យប់មិញ Matthias Ginter បានបើកការនាំមុខសម្រាប់អាល្លឺម៉ង់នៅ Monchengladbach ក្នុងនាទី៤១ មុន Leon Goretzka ថែមមួយគ្រាប់ទៀតក្នុងនាទី៤៩។ បន្ទាប់មក Kroos ដាក់២គ្រាប់ក្នុងនាទី៥៥និង៨៣។ ជ័យជម្នះនេះបានធានាកៅអីជុំផ្ដាច់ព្រ័ត្រ Euro ឆ្នាំក្រោយសម្រាប់អាល្លឺម៉ង់ជាមួយហុល្លង់ ខណៈ អៀរឡង់ខាងជើង នឹងត្រូវព្យាយាមក្ដោបយកឱកាស play-off។ ប្រកួតចុងក្រោយ អាល្លឺម៉ង់ ទទួល អៀរឡង់ខាងជើង នៅ Frankfurt ថ្ងៃអង្គារទី១៩ខែវិច្ឆិកា៕
17 Nov 2019
453 views
Other Highlights
Highlight បាល់ទាត់ Germany 4-0 Belarus
Highlight បាល់ទាត់ UEFA EURO Qualifying (Sun/11/17) Germany Vs Belarus
17 Nov 2019
244 views
Uefa Europa League Highlights
Highlight បាល់ទាត់ Netherlands 4-0 Belarus
Highlight បាល់ទាត់ Uefa Euro 2020 (Fri/03/22) Netherlands 4-0 Belarus
22 Mar 2019
632 views