Tag: Benjamin Pavard
Football News
ថ្មី! ធ្លាយរឿង Pavard ប៉ះសម្ដីជាមួយ Varane និង Mbappe ច្រណែន Griezmann
រឿងជម្លោះពាក្យសម្ដីរវាងគ្រួសារនៃក្រុមជម្រើសជាតិបារាំងមិនទាន់ទាំងចប់ផង ស្រាប់តែពេលនេះលេចធ្លាយរឿង Benjamin Pavard ប៉ះសម្ដីជាមួយ Raphael Varane ។ បារាំងបានធ្លាក់ពីពាន Euro ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់បាល់ប៉េណាល់ទីជាមួយស្វីស។ Kylian Mbappe ជាអ្នកទាត់មិនចូលគ្រាប់ទី៥ ធ្វើឲ្យបារាំងអស់លទ្ធភាពបន្តដំណើរទៅមុខ។ ចប់ការប្រកួតភ្លាមម្ដាយរបស់ Rabiot បានផ្ដាំទៅឪពុក Mbappe ឲ្យចេះបង្រៀនកូនផងកុំក្រអឺតក្រទមពេក។ ស្រាប់តែពេលនេះលេចរឿង Varane និង Pavard ប៉ះសម្ដីគ្នាពេលប្រកួត ដោយសារការរិះគន់លើ Pogba។ អំឡុងពេលប្រកួត Varane ប្រាប់ Pavard ឲ្យគ្រប់គ្រងបាល់វែងឲ្យល្អបន្តិច។ ភ្លាមនោះ Pavard ក៏តវ៉ាវិញ ថា Pogba ក៏ធ្វើមិនបានល្អដូចគ្នា គេមិនបោះបាល់មកក្រោយខ្លះទេ នាំឲ្យមានការពិបាកដល់គ្រប់គ្នា។ បន្ទាប់ពីរឿងមួយនេះក៏ធ្លាយរឿង Mbappe ច្រណែន Griezmann ដែលមានឥទ្ធិពលខ្លាំងក្នុងជម្រើសជាតិបារាំង។ តាំងពីដំបូង កីឡាកររបស់ PSG រូបនេះទាមទារខ្លាំងឲ្យមានការកោះហៅ Karim Benzema ចូលជម្រើសជាតិវិញ ដើម្បីឲ្យមានផលប៉ះពាល់ខ្លះចំពោះតំណែងរបស់ Griezmann។
02 Jul 2021
226 views
Bundesliga News
Bayern ទិញបានខ្សែការពារសញ្ចាតិបារាំងម្នាក់ពីក្លឹប Stuttgart
កីឡាករដែលបានរួមចំណែកជួយបារាំងឈ្នះជើងឯក FIFA World Cup 2018 នឹងចុះកិច្ចសន្យា5ឆ្នាំជាមួយ Bayern
10 Jan 2019
682 views