Tag: Beppe
Football News
នាយកផ្នែកកីឡារលោក Marotta បស់ក្លឹប Inter Milan ចាប់អារម្មណ៍ចង់បាន Dybala
លោក Beppe Marotta នាយកផ្នែកកីឡារបស់ក្លឹប Inter Milan បាននិយាយនៅក្នុងកម្មវិធីមួយកន្លងទៅនេះថា លោកសង្ឃឹមថា ខ្សែប្រយុទ្ធ Paulo Dybala អាចមកចូលរួមជាមួយក្លឹបលោកនៅរដូវកាលថ្មីខាងមុខ។ លោក Beppe បាននិយាយថា៖” Dybala នឹងទៅលេងនៅក្លឹបនៅឆ្នាំក្រោយ? នៅក្នុងផ្នែកកីឡា និយាយកុហកធ្វើមិនដឹងអញ្ចឹងអាចទទួលយកបានមិនអីទេ (និយាយបែបលេងសើច) “។ លោកបានបន្តថា៖” នៅក្នុងខណៈនេះខ្ញុំមិនដឹងទេ ក៏ប៉ុន្តែច្បាស់ណាស់និយាយមែនទែន សង្ឃឹមថាគេអាចមកលេងជាមួយយើងទៅចុះ “។ Dybala នឹងចាកចេញពី Juventus នៅរដូវកាលខាងមុខនេះដោយ Free Transfer។ កីឡាករនេះបានរួមរស់ជាមួយក្លឹបអ៊ីតាលីនេះអស់រយៈពេល ៧ឆ្នាំហើយ ដោយចូលរួមលេងបាន ២៩៣ប្រកួត និងស៊ុតចូល ១១៥គ្រាប់៕
31 May 2022
23 views