Tag: Bergwijn
Football News
Spur កំពុងតែព្យាយាមឆ្មក់ Antony ដែលជាគោលដៅរបស់ Man United
ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានរាយការណ៍មកថា គ្រោងនឹងបញ្ជូនកីឡាករ Steven Bergwijn ទៅកាន់ Ajax ដើម្បីជាផ្នែកមួយក្នុងកិច្ចព្រមព្រៀង ផ្ទេរយកខ្សែប្រយុទ្ធ Antony ។ Antony ជាកីឡាករដ៏លេចធ្លោមួយរូប និង អភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ក្រោមការដឹកនាំរបស់លោក Erik Ten Hag នៅរដូវកាល២០២១/២២កន្លងទៅ ដោយរកបាន១២គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១០ដង ក្នុងចំណោមការបង្ហាញខ្លួន ៣២ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានជួយ Ajax លើកពានលីគកំពូលហូឡង់ផងដែរ។ ជាមួយគ្នានេះ ក្លិបបិសាចក្រហម Manchester United បានចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពរបស់ Antony ដោយលោកគ្រូ Ten Hag ចង់នាំកូនក្រុមសំណព្វចិត្តរូបនេះ មកកាន់កីឡដ្ឋាន Old Trafford ដែរ ។ យ៉ាងណាមិញ បើយោងតាមកាសែត The Independent បានបញ្ជាក់ថា បច្ចុប្បន្ន Spurs ក៏បានចូលប្រជែងជាមួយ Man
18 Jun 2022
39 views