Tag: Bernando Silva
Football News
អវត្តមានប្រធានក្រុម Ronaldo ក៏ព័រទុយហ្គាល់បន្ដឈ្នះអាស៊ែបៃហ្សង់បាន ៣-០
ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបន្ដជ័យជម្នះរបស់ខ្លួនទៀតហើយ ដោយយកឈ្នះលើក្រុមអាស៊ែបៃហ្សង់ក្នុងលទ្ធផល ៣-០ នៅវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុប។ ការប្រកួតនេះដែរ ក្រុមព័រទុយហ្គាល់មិនមានវត្តមានប្រធានក្រុម Cristiano Ronaldo នោះទេ ដោយសារតែរូបគេត្រូវទៅលេងឱ្យក្រុម Manchester United ឯណោះ។ តែយ៉ាងណា ក្រុមព័រទុយហ្គាល់នៅតែបន្ដភាពខ្លាំងរបស់ខ្លួនដដែល ដោយឈ្នះក្រុមអាស៊ែបៃហ្សង់បានដល់ទៅ ៣-០ ដែលកើតចេញពី Bernando Silva , Andre Silva និង Diogo Jota ។ ការទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឱ្យព័រទុយហ្គាល់ឈរនៅលេខ១ពូល A ឆ្លងកាត់៥ប្រកួតស្មើ១និងឈ្នះ៤ដង មាន១៣ពិន្ទុ។ ក្រុមលេខ២ សែប មាន១១ពិន្ទុ និងក្រុមលេខ៣ លុចសំបួ មាន៦ពិន្ទុ៕
08 Sep 2021
154 views