Tag: bettingexpert.com
Football News
Supercomputer ទាយថា Man United នឹងបញ្ចប់នៅលេខ៤ នៃតារាង EPL
ក្រុមបិសាចក្រហម Manchester United នឹងបញ្ចប់នៅលេខ៤ នៃតារាង English Premier League រដូវកាលនេះ បើតាមការទាយរបស់ Supercomputer បើទោះពួកគេបច្ចុប្បន្នស្ថិតនៅលេខរៀងទី៧ក៏ដោយ។ បិសាចក្រហមបានបរាជ័យក្រោមថ្វីជើង Wolves ១ កាលពីសប្ដាហ៍ទី១៩ របស់ពួកគេ ដែលលទ្ធផលនេះធ្វើឲ្យ Manchester United តាមពីក្រោយក្រុមលេខ៤ បច្ចុប្បន្ន Arsenal ចំនួន៤ពិន្ទុដោយកាំភ្លើងធំមាន៣៥ ឆ្លងកាត់ការប្រកួត២០លើក ខណៈដែលបិសាចក្រហមមាន៣១ឆ្លងកាត់១៩ប្រកួត។ យ៉ាងណាបើតាមការបង្ហាញរបស់ bettingexpert.com បានឲ្យដឹងថា បិសាចក្រហមកំពុងស្ថិតក្នុងការរៀបចំឲ្យបានល្អឡើងវិញក្រោមការដឹកនាំរបស់ Ralf Rangnick ដើម្បីឲ្យក្រុមមួយនេះអាចមានកៅអីប្រជែងក្នុងពានរង្វាន់ អឺរ៉ុបបាននារដូវកាលក្រោយ។ នេះមានន័យថា ពួកគេនឹងត្រូវតែប្រឹងប្រែងដើម្បីស្វែងរកលេខរៀងក្នុងប្រអប់ Top 4 ក្នុងតារាងក្រោយពេលបញ្ចប់រដូវកាលនេះ។
06 Jan 2022
121 views