Tag: Borussia Dortmund
Football News
ល្បីថា Haaland ឲ្យនាឡិកា Rolex តម្លៃខ្ទង់ម៉ឺនដុល្លារ ឲ្យមិត្តរួមក្រុម ៣៣នាក់ ម្នាក់១គ្រឿង ជាកាដូរលាគ្នា
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Bild ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះបានឲ្យកាដូរនាឡិកាម៉ាក Rolex ឲ្យក្នុងម្នាក់១គ្រឿងតែម្ដង ទៅកាន់មិត្តរួមក្រុម Borussia Dortmund ៣៣នាក់ របស់ខ្លួនជាកាដូរលាគ្នា មុនផ្លាស់ទៅកាន់ក្លឹប Manchester City ។ តម្លៃនាឡិកា ដែលជាកាដូររបស់ Haaland ឲ្យទៅកាន់មិត្តរួមក្រុមរបស់ខ្លួនគឺមានតម្លៃចន្លោះ ១៤,០០០ ដល់ ១៦,០០០ដុល្លារអាមេរិក។ មិនប៉ុណ្ណោះខ្សែប្រយុទ្ធរូបនេះក៏បានឲ្យវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតដូចជា អាវដែលមានឈ្មោះរបស់គេ ក៏ដូចជារូបថតជាដើម។ លើសពីទៅទៀត Haaland ក៏បានឲ្យកាដូរនាឡិកាម៉ាក Omega ដែលមានតម្លៃចន្លោះ ៥,០០០-៧,៥០០ដុល្លារអាមេរិក ឲ្យទៅកាន់បុគ្គលិក Dortmund ក្នុងម្នាក់១គ្រឿងជាវត្ថុអនុស្សាវរីយ៍លាគ្នាផងដែរ។ Haaland នឹងផ្លាស់ទៅលេង Man City នៅរដូវកាលខាងមុខនេះហើយ ដោយខាងក្លឹបនិងសាមីខ្លួនព្រមព្រៀងរួចរាល់ហើយចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ៕
21 May 2022
13 views
Football News
Marco Rose ត្រូវបាន Dortmund បញ្ចប់តំណែងពីគ្រូបង្គោល ក្រោយមកដឹកនាំមិនដល់ ១ឆ្នាំ
លោក Marco Rose ត្រូវបានក្លឹប Borussia Dortmund បញ្ចប់តំណែងពីគ្រូបង្គោលក្លឹបជាផ្លូវការក្នុងថ្ងៃនេះ ក្រោយមកដឹកនាំក្លឹបនេះមិនដល់ ១ឆ្នាំពេញផង។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនៅក្នុងថ្ងៃនេះ។ លោក Rose ត្រូវបាន Dortmund តែងតាំងធ្វើជាគ្រូបង្គោលក្លឹបចាប់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅមក ដោយដឹកនាំសរុបបាន៤៦ប្រកួត ឈ្នះ២៧ប្រកួត ចាញ់១៥ប្រកួត ស្មើ៤ប្រកួត ក្នុងចំណាត់ថ្នាក់ទី២ នៃតារាងប្រកួត Bundesliga ក្នុងរដូវកាលនេះ ដោយមាន៦៩ពិន្ទុ។ មុនប្រកាសបញ្ចប់តួនាទីនេះ លោក Rose ក៏បានលើកឡើងផងដែរថា លោកមានអារម្មណ៍ថាខាងថ្នាក់ដឹកនាំក្លឹបលែងទុកចិត្តលើការដឹកនាំលោកហើយ។ បើតាមកំពូលអ្នកកាសែត Fabrizio Romano ចំពោះគ្រូបង្គោលថ្មីមកជំនួសលោក Rose ខាង Dortmund កំពុងទាក់ទងលោក Edin Terzić នាយកបច្ចេកទេសក្លឹបហ្នឹងផ្ទាល់ ឲ្យមកដឹកនាំក្លឹបហ្នឹងតែម្ដង៕
21 May 2022
15 views
Football News
Klopp ថា Haaland នឹងជួយ Man City ឲ្យកាន់តែល្អបានច្រើន
ទាក់ទងនឹងការមកដល់របស់ ខ្សែប្រយុទ្ធ Erling Haaland ទៅកាន់ Manchester City រដូវកាលខាងមុខនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយក្រោយប្រកួតឈ្នះ Aston Villa ២-១ យប់មិញថា ខ្សែប្រយុទ្ធរូបហ្នឹង អាចជួយច្រើនដល់ក្លឹបហ្នឹងឲ្យកាន់តែល្អបន្ថែមទៀត។ លោក Klopp បាននិយាយថា៖” Haaland ជាកីឡាករដ៏ល្អ។ យ៉ាងណា Man City មិនធ្លាប់ នឹងមិនមែនជាក្រុមដែលឈ្នះការប្រកួតដោយពឹងលើកីឡាករតែម្នាក់នោះទេ។ ខ្ញុំគិតថា Haaland នឹងដឹងចំណុចនេះ យ៉ាងណាគេនឹងនៅតែអាចរកគ្រាប់បានច្រើនអញ្ចឹង ដោយគ្រាន់តែចាំស៊ុតបញ្ចូលអញ្ចឹងគេនឹងចូលចិត្តនៅហ្នឹង “។ លោកបានបន្តថា៖” សួរថាគេនឹងអាចជួយ Man City ឲ្យកាន់តែល្អបានប៉ុណ្ណា? ខ្ញុំថា គេនឹងជួយបានច្រើនណាស់។ គេធ្លាប់ឈឺប៉ុន្មានដងដែរនៅ Dortmund តែពេលគេជាពេញលេញគឺថា គេខ្លាំងណាស់។ និយាយទៅគួរឲ្យសោកស្ដាយមែនទែន ខាង Man City គេយកបាន “។ ខ្សែប្រយុទ្ធ Erling
11 May 2022
23 views
Football News
តំបន់ប្រយុទ្ធរបស់ Man City កាន់តែខ្លាំង ក្រោយខិតជិតទិញបាន Haaland ពី Dortmund
Manchester City គ្រោងប្រកាសព័ត៌មានក្នុងការទិញបាន Erling Haaland ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនិយាយតម្លៃខ្លួនត្រូវជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund។ Haaland វ័យ២១ឆ្នាំបានក្លាយជាគោលដៅទីមួយរបស់លោក Pep Guardiola ជាយូរមកហើយ ខណៈពេលនេះ Man City បានត្រៀមកញ្ចប់ទឹកប្រាក់៦៣លានផោនដើម្បីទិញគេផ្ដាច់ពី Dortmund។ Haaland ត្រូវបាន Dortmund ផ្ដល់ពេលវេលាសម្រាកកាលពីថ្ងៃច័ន្ទ ហើយគេជឿជាក់ថារូបគេបានធ្វើតេស្ដពិនិត្យសុខភាពនៅឯទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ដើម្បីត្រៀមមក City។ ប្រភពពីប្រទេសអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង City និងខាង Haaland បានសម្រេចកាលពីសប្ដាហ៍មុន ដោយកីឡាករសញ្ជាតិន័រវេសរំពឹងនឹងទទួលបាន៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដំណើរការផ្ទេរកំពុងរៀបចំ ប៉ុន្តែការចូលរួមរបស់ Haaland មកកាន់កីឡដ្ឋាន Etihad Stadium អាចនឹងត្រូវប្រកាសក្នុងសប្ដាហ៍នេះ។ រកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួត Haaland នឹងធ្វើការលាអ្នកគាំទ្រ Dortmund បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅ Bundesliga ទល់នឹង Hertha Berlin នៅចុងសប្ដាហ៍នេះ៕
10 May 2022
21 views
Football News
ល្បីថា Haaland ព្រមព្រៀងមកលេងនៅ Man City ហើយនឹងប្រកាសផ្លូវការសប្ដាហ៍នេះ
ខ្សែប្រយុទ្ធ Erling Haaland បានព្រមព្រៀងផ្លាស់ពីក្លឹប Borussia Dortmund មកលេងឲ្យក្លឹប Manchester City នៅរដូវកាលក្ដៅខាងមុខ នឹងចុះផ្សាយជាផ្លូវការនៅក្នុងសប្ដាហ៍នេះ។ បើតាមសារព័ត៌មាន The Athletic ដែលមានចុះផ្សាយលើសារព័ត៌មាន Marca នៅក្នុងថ្ងៃនេះ។ កន្លងមកសារព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាកររូបនេះមានបំណងចាកចេញពី Dortmund ទៅកាន់ Barcelona ឬ Real Madrid ប៉ុន្តែក្រោយមកគេក៏ស្ដាប់ឪពុករបស់គេ ដែលចង់ឲ្យកូនមកកាន់ Man City នេះ។ បើតាមការបញ្ជាក់របស់លោក Sebastian Kehl នាយកកីឡាក្លឹប Dortmund បានបញ្ជាក់ទៅកាន់លោក Fabrizio Romano កំពូលអ្នកកាសែតខាងទិញដូរលក់កីឡាករកាលពីម្សិលមិញបានឲ្យដឹងដែរថា អនាគត Haaland នឹងបញ្ជាក់ច្បាស់លាស់ក្នុងសប្ដាហ៍នេះ ដោយលោករំពឹងថាកីឡាករនេះនឹងចាកចេញពី Dortmund ។ Man City ត្រូវបានគេដឹងបានទាក់ទងចង់បាន Haaland ជិតដិតប៉ុន្មានអាទិត្យចុងក្រោយ បើអ្វីៗទៅតាមការគ្រោងទុកក្លឹបនេះនឹងប្រកាសជាផ្លូវការក្នុងសប្ដាហ៍នេះហើយ។ ក្នុងរដូវកាលនេះ Haaland ចូលលេងឲ្យ Dortmund
10 May 2022
24 views
Football News
Haaland លួចសួរពត៍មានអំពីក្លឹប Real Madrid ពី Odegaard
កីឡាករ Martin Odegaard បានទម្លាយថា មិត្តរួមសញ្ជាតិ Erling Haaland បានសួរនាំគាត់អំពីព័ត៌មានមួយចំនួននៅ Real Madrid ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស រូបនេះក៏កំពុងមានព័ត៌មានចង់ចាកចេញពី Borussia Dortmund ផងដែរ។ ជាការពិតណាស់ អំឡុងពេលថ្មីៗនេះ Haaland ហាក់មានទំនាក់ទំនងផ្ទេរទៅកាន់ក្រុម Barcelona និង Manchester City ខ្លាំងមែនទែនប៉ុន្តែសម្រាប់រយៈពេលចុងក្រោយនេះរូបគេត្រូវបានគេដឹងថា បែជាមានដំណឹងផ្ទេរទៅកាន់ក្រុមមេឃខៀវខ្លាំងជាងទៅវិញ។ ទោះបីយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះក៏ត្រូវបាន Real Madrid និង Manchester United កំពុងចាប់អារម្មណ៍ផងដែរ។ ដ្បិត Haaland កំពុងមានទំនាក់ទំនងផ្ទេរខ្លាំងជាមួយ Man City, ប៉ុន្តែរូបគេក៏ទំនងមានការចាប់អារម្មណ៍ទៅលើក្លិប Real Madrid ផងដែរ បន្ទាប់ពីថ្មីៗនេះរូបគេបានលួចសួរព័ត៌មានខ្លះអំពីក្រុមម្ចាស់ជើងឯក Champions League ១៣ សម័យ។ ទាក់ទងនឹងរឿងខាងលើ Odegaard ដែលជាអតីតកីឡាកររបស់ Real Madrid
26 Mar 2022
37 views
Football News
ខ្សែបម្រើ Paul Pogba សរសើរកីឡាករ Emre Can និង N’Golo Kante ថាជាគូប្រជែងពិបាកទប់ទល់បំផុត
ខ្សែបម្រើ Paul Pogba ត្រូវគេស្គាល់ថាជាកីឡា្រឆ្នើមជួរមុខមួយរូបក្នុងពិភពលោកដោយធ្លាប់លេងសុទ្ធតែនៅក្លិបកំពូលៗ ប៉ុន្តែរូបគេបានបង្ហើបឲ្យដឹងថាកីឡាករ Emre Can និង N’Golo Kante គឺជាគូប្រជែងដែលពិបាកនឹងទប់ទល់បំផុត។ Can ជាខ្សែបម្រើ ធ្លាប់លេងនៅក្លិប Liverpool, Bayern Munich, Juventus ហើយឥលូវនេះគេបន្តលេងនៅក្លិប Borussia Dortmund ឯក្របខណ្ឌ Bundesliga ។ ឯចំណែក Kante វិញកំពុងលេងនៅ Chelsea ដោយបានជួយក្រុមមួយនេះលើកពាន Champions League និង Club World Cup ជាដើម។ យ៉ាងណាមិញ Pogba បានបកស្រាយមូលហេតុដែលគេជ្រើសរើសយកកីឡាករទាំងពីរថា៖ “ហ្នឹងហើយ គឺ Emre Can ។ ពិតណាស់ N’Golo ផងដែរ ប៉ុន្តែថ្ងៃមួយខ្ញុំចាំបានថាបានប្រកួតទល់នឹង Emre Can ។ ប៉ុន្តែជាមួយ Kante វិញ បើសិនអ្នកអូសបាល់ផុតពីមុខគេ
20 Mar 2022
49 views
Football News
Jadon Sancho ថារូបគេលេងបានល្អសព្វថ្ងៃគឺដោយសារ ខ្សែបម្រើ Christian Pulisic
ខ្សែប្រយុទ្ធ Jadon Sancho នៃក្លិប Manchester United បានបង្ហើបឲ្យដឹងថា ខ្សែបម្រើ Christian Pulisic ជាគំរូដល់រូបគេនិងជាអ្នកជំរុញឲ្យគេលេងល្អមកដល់សព្វថ្ងៃនេះ។ Sancho និង Pulisic ធ្លាប់លេងជាមួយគ្នាកាលនៅ Borussia Dortmund ហើយពួកគេក៏បានផ្ទេរមកលេងនៅក្របខណ្ឌ Premier League ដូចគ្នា គ្រាន់តែ Pulisic ផ្លាស់មក Chelsea ហើយ Sancho ជ្រើសរើសយក Man UTD ។ Sancho បានថ្លែងប្រាប់ Sky Sport Germany ថា៖ “ក្លិប Dortmund ពិតជាចង់បានខ្ញុំខ្លាំងណាស់។ បន្ទាប់មកខ្ញុំក៏បានឃើញកីឡាករដែលកំពុងលេងនៅ Dortmund ឧទាហរណ៍ដូចជា Christian Pulisic ដែលទើបនឹងមានអាយុ១៩ ឆ្នាំកាលណោះ។ គេប្រៀបដូចកីឡាករគំរូមួយសម្រាប់ខ្ញុំ។ ខ្ញុំបានឃើញគេនិងគិតក្នុងចិត្តថា នោះអាចជាខ្ញុំនាថ្ងៃណាមួយដែរ។ ជាសំណាងល្អ Dortmund បានឲ្យឱកាសខ្ញុំ ហើយខ្ញុំគិតថាខ្ញុំបានបំពេញវាហើយ”៕
13 Mar 2022
53 views
Football News
Messi អាចនឹងចេញពី PSG ប្រសិនលោក Zidane កកាន់តំណែងនឹងនាំយក Ronaldo មករួមក្រុម
តារាឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Paris Saint Germain ប្រសិនបើលោក Zinedine Zidane ដែលជាបេក្ខភាពឈានមុខគេមកកាន់តំណែងក្រុមអ្នកមានបារាំងខាងលើព្យាយាមក្នុងការនាំយក Cristiano Ronaldo មករួមក្រុម។ ជាការពិតណាស់លោក Zidane គឺ ជាបេក្ខភាពឈានមុខគេក្នុងការមកជំនួសតំណែងរបស់លោក Mauricio Pochettino ក្រោយបញ្ចប់រដូវកាលនេះ ខណៈ ពេលដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើមានទំនាក់ទំនងក្នុងការផ្លាស់ទៅដឹកនាំ Manchester United។ បើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា PSG ចង់បាន Erling Haaland មកជំនួសកន្លែងរបស់ Kylian Mbappe ដែលលេចឮថានឹងផ្លាស់ទៅកាន់ Real Madrid ក្រោយបញ្ចប់រដូវកាលនេះ ប៉ុន្តែ គំនិតរបស់ Zidane គឺ លោកចង់បាន Ronaldo ប្រសិនបើក្រុមបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាកររបស់ Borussia Dortmund រូបនេះ។ យ៉ាងណាក្តី របាយការណ៍នោះបានបន្តទៀតថា Messi មិនគាំទ្រគំនិតឲ្យ
27 Feb 2022
70 views
Football News
ក្លឹប Chelsea ចាប់ផ្ដើមចរចានាំយក Dembele ពីក្លិប Barcelona ហើយ
ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានចាប់ផ្ដើមបើកការចរចានាំយក ខ្សែប្រយុទ្ធ Ousmane Dembele ពីក្លិប Barcelona ដោយគ្មានតម្លៃខ្លួនហើយ។ កុងត្រារបស់ Dembele នឹងអស់សុពុលភាពនៅចុងបញ្ចប់រដូវកាលនេះដោយលោកប្រធានផ្នែកកីឡារបស់ក្លិប Barcelona បានបង្ហើបថា កីឡាករសញ្ជាតិបារាំងរូបនេះនឹងចាកចេញពីក្លិបដោយគ្មានការបន្តកុងត្រាថ្មីទេ។ ដូច្នេះហើយទើប Chelsea បានទាក់ទងទៅភ្នាក់ងាររបស់ Dembele នេះបើយោងតាមកាសែត Sport ប៉ុន្តែ Dembele បានប្រាប់ទៅមិត្តរួមក្រុមគេថាចង់ស្នាក់នៅទឹកដី Camp Nou បន្ត។ យ៉ាងណាមិញ ក្រៅពី Chelsea គឺ Manchester United និង Juventus ក៏សុទ្ធតែចង់បានខ្សែប្រយុទ្ធរូបនេះផងដែរ ប៉ុន្តែ Chelsea អាចនឹងមានអាទិភាពជាងព្រោះលោក Thomas Tuchel ធ្លាប់ជាអតីតគ្រូរបស់ Dembele កាលគេនៅ Borussia Dortmund ៕
27 Feb 2022
64 views
Football News
Haaland ថា គេនឹងផ្លាស់ទៅ Real Madrid លុះត្រាតែKarim Benzema ចាកចេញ
ខ្សែប្រយុទ្ធក្លិប Borussia Dortmund កីឡាករ Erling Haaland ត្រូវបានគេរាយការណ៍ថា នឹងយល់ព្រមផ្លាស់មកកាន់ Real Madrid លុះត្រាតែ Karim Benzema ចាកចេញពីកីឡដ្ឋាន Santiago Bernabeu។ ជាការពិតណាស់កីឡាករវ័យ២១ឆ្នាំខាងលើបានវិវត្តន៍ខ្លួនទៅជាខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោកតាមរយៈការបង្ហាញថ្វីជើងបញ្ចប់ទីយ៉ាងអស្ចារ្យរបស់ Dortmund ដោយក្នុងចំណោមការបង្ហាញខ្លួន ៧៩ប្រកួតគេអាចស៊ុតបញ្ចូលទីបានរហូតដល់ទៅ៨០គ្រាប់ឯណោះ។ Haaland ក៏តែងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ក្លិបធំៗដូចជា Real Madrid, Barcelona និង Manchester City ជាដើម។ យ៉ាងណាក្តីបើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា Haaland បានរាយការណ៍ទៅកាន់ភ្នាក់ងាររបស់គេលោក Mino Raiola ថាគេនឹងចូលរួមជាមួយ Real Madrid លុះត្រាតែ Benzema ចាកចេញពីព្រោះគេគិតថាវត្តមានរបស់កីឡាករសញ្ជាតិបារាំងខាងលើនឹងក្លាយជាតួអង្គសំខាន់និង ជាអ្នកដឹកនាំក្លិប៕
27 Feb 2022
94 views
Football News
ក្លិប Real Madrid បញ្ចុះបញ្ចូលឲ្យ Haaland បន្តស្នាក់នៅ Dortmund មួយរដូវកាលទៀតសិន
ក្លិប Real Madrid ត្រូវបានរាយការណ៍ថា ពួកគេកំពុងបញ្ចុះបញ្ចូលឲ្យ Erling Haaland ស្នាក់នៅ Borussia Dortmund មួយរដូវកាលទៀតសិន សឹមគិតគូរឿងផ្លាស់មកទឹកដីថ្មី នៅរដូវកាលក្រោយ។ ជាការពិតណាស់ Haaland ទំនងជាមិនបន្តស្នាក់នៅជាមួយក្លិប Borussia Dortmund ទៀតទេ នៅរដូវក្តៅខាងមុខនេះ។ លើសពីនេះទៅទៀត មានក្លិបយក្សជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតាមប្រមាញ់រូបគេផងដែរ រួមមានក្លិប Barcelona, Real Madrid, Manchester United, Manchester City និង Chelsea ជាដើម។ គួរបញ្ចាក់ផងដែរថា តម្លៃផ្តាច់កុងត្រារបស់គេ គឺ ៦៤លានអឺរ៉ូ (ឬប្រមាណ ៧២លានដុល្លា)។ បើយោងទៅតាមសារកាសែត SER Deportivos បានចុះផ្សាយថា ដោយក្លិប Real Madrid មានគម្រោងចង់បាន Mbappe មុនក្នុងរដូវកាលនេះ ហើយពួកគេមិនចង់ចាយលុយច្រើនពេក។ ដូច្នេះហើយ ទើបពួកគេសម្រេចចិត្តចង់ឲ្យ Haaland បន្តស្នាក់នៅ Dortmund
26 Feb 2022
50 views
Football News
លោក Allegri បានប្រៀបធៀប Vlahovic នឹង Haaland និង Kylian Mbappe
គ្រូបង្គោលរបស់ក្រុម Juventus លោក Massimiliano Allegri បានបៀបធៀបកូនក្រុមរបស់ខ្លួនកីឡាករ Dusan Vlahovic ជាមួយខ្សែប្រយុទ្ធ Erling Haaland របស់ Borussia Dortmund និង Kylian Mbappe របស់ Paris Saint-Germain។ ជាការពិតណាស់ នៅរដូវកាលនេះ Vlahovic ហាក់ត្រូវបានក្លិបធំៗនៅតំបន់ អឺរ៉ុប ចាប់អារម្មណ៍ខ្លាំងមែនទែន ក្នុងនោះមានទាំង Arsenal ផងដែរ ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្លិបយក្សនៃប្រទេស អ៊ីតាលី វិញដោយ Juventus យកបានខ្សែប្រយុទ្ធ ស៊ែប៊ី រូបនេះពីក្រុម Fiorentina ក្នុងតម្លៃ ៩០ លានដុល្លាអាមេរិក។ លោក Allegri បានមានប្រសាសន៍លើកឡើងពី Vlahovic យ៉ាងដូច្នេះថា៖ “Vlahovic ជាកីឡាករម្នាក់ដែលពូកែរកគ្រាប់បាល់ ហើយគាត់មានលក្ខណៈមួយដែលពួកយើងកំពុងត្រូវការបំផុត។ ក្លិបបានដំណើការលើរឿងនេះបានយ៉ាងល្អ ព្រោះខ្ញុំជឿថា គាត់ជាមួយ Haaland ឬក៏ Mbappe បច្ចុប្បន្នសុទ្ធតែជាកីឡាករល្អដាច់គេ”៕
07 Feb 2022
103 views
Football News
Arsenal ប្រជែងដណ្ដើមជាមួយ Dortmund ក្នងការចង់បាន Calvert-Lewin របស់ Everton
ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងតាមប្រមាញ់រកខ្សែប្រយុទ្ធថ្មីមករួមក្រុម ខណៈតារាជួរមុខ ក្រុមស្ករគ្រាប់ Everton កីឡាករ Dominic Calvert-Lewin កំពុងស្ថិតក្នុងការពិចារណារបស់ក្លិបនៅទីក្រុងឡុងដ៍មួយនេះ។ យ៉ាងណាមិញ Arsenal ត្រូវប្រឈមនឹងការប្រជែងយក Calvert-Lewin ក៏ព្រោះតែក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ក៏កំពុងសម្លឹងមិនដាក់ភ្នែក ក្នុងការនាំយកជើងស៊ុតសញ្ជាតិអង់គ្លេសខាងលើ មកទុកជំនួសខ្សែប្រយុទ្ធ Erling Haaland ដែលអាចនឹងចាកចេញ នារដូវក្ដៅខាងមុខផងដែរ។ Calvert-Lewin បានបាត់មុខពីទីលានច្រើប្រកួតនៅរដូវកាលនេះ ដោយសារតែជួបបញ្ហារបួសម្រាមជើង ដោយទើបតែវិលមកបង្ហាញខ្លួនលើទីលានវិញក្នុងខែមករានេះប៉ុណ្ណោះ ក្នុងនោះគេចូលលេងបាន៣ប្រកួត ស៊ុតបាន៣គ្រាប់។ ទោះជាយ៉ាងណាក៏ដោយ Everton ទំនងមិនងាយដោះលែង Calvert-Lewin ក្នុងខែនេះនោះទេ ក៏ព្រោះតែក្លិបមួយនេះ កំពុងតែព្យាយាមរកពិន្ទុ ក្នុងលីគ ដើម្បីរក្សាកៅអីលេងនៅ Premier League ។ គួររម្លឹកដែរថា អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងស្វះស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang៕
29 Jan 2022
86 views
Football News
Dembele ត្រៀមបន្តកុងត្រាជាមួយក្លឹបអ្នកមានបុណ្យ Barcelona
យោងតាមរបាយការណ៍របស់ Diario Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele នឹងបន្ដកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ Barcelona នាសប្ដាហ៍ក្រោយ។ Dembele នឹងបន្ដកុងត្រានៅទឹកដី Camp Nou រយៈពេល ៥រដូវកាលទៀត ហើយបានព្រមកាត់បន្ថយប្រាក់ឈ្នួលផងដែរ។ តាមពិតទៅ ភ្នាក់ងាររបស់ Dembele ហាក់មានបំណងស្វែងរកទ្រនំថ្មីដល់កីឡាករវ័យ២៤ឆ្នាំរូបនេះ តែទោះជាយ៉ាងណា Dembele មានការជឿជាក់លើគម្រោងរបស់អ្នកចាត់់ការថ្មីរបស់ Barca គឺលោក Xavi ហើយចង់ក្លាយជាតួអង្គសំខាន់សម្រាប់ក្រុមយក្សអេស្ប៉ាញនេះផងដែរ។ គួរបញ្ជាក់ថា Dembele បានផ្ទេរពីក្លិបអាល្លឺម៉ង់ Borussia Dortmund មកកាន់ក្លិប Barca តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្ដែរូបគេហាក់មិនទាន់ជោគជ័យនៅលើទឹកដីអេស្ប៉ាញនៅឡើយ ដោយសារបញ្ហារបួសតែងតែញាំញីឥតស្រាកស្រាន្ដ៕
25 Dec 2021
145 views
Football News
យុវជន១៩ឆ្នាំ Karim Adeyemi របស់ Salzburg បានបដិសេធ Barcelona
កីឡាករដែលត្រូវបានគេមើលឃើញថា មានភាពល្អនិងច្បាស់ក្នុងការប្រយុទ្ធ Karim Adeyemi ដែលជាយុវជនឆ្នើមរបស់ក្លឹប FC Red Bull Salzburg ទើបតែមានវ័យ១៩ឆ្នាំបានឆ្លើយបដិសេធជាមួយក្លឹបយក្សរបស់អេស្ប៉ាញ Barcelona ទៅវិញ។ ជាការពិត Barcelona ជាក្លឹបយក្សរបស់ពិភពលោកមួយដែលមានកីឡាករគ្រប់រូបតែងស្រមៃចង់ទៅលេងនៅទីនោះ ប៉ុន្តែយុវជនខាងលើបានឆ្លើយបដិសេធក្នុងការចង់បានរបស់ Barcelona ទៅវិញ។ ដោយគេបានបញ្ជាក់ថា គោលដៅរបស់គេគឺចង់ទៅលេងនៅតែអាល្លឺម៉ង់មួយមុខប៉ុណ្ណោះ។ សម្រាប់ក្លឹបដែលគេចង់ទៅលេងនោះគឺជាក្លឹប Borussia Dortmund ហើយក្លឹបនេះក៏បានដាក់សំណើក្នុងការចង់បានគេដូចគ្នា។ Karim Adeyemi រកបាន១៤គ្រាប់ហើយ និងជួយក្លឹប Salzburg ឲ្យកាន់កាប់កំពូលតារាងលីគកំពូល អូទ្រីស គិតត្រឹមសប្ដាហ៍ទី១៧ ក្នុងរដូវកាលនេះ៕
14 Dec 2021
88 views
Football News
គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុម Man United ចង់នាំយក Haaland មកចូលរួមក្រុម
លោក Rangnick ត្រូវបានប្រកាសជាគ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់បិសាចក្រហម Man United កាលពីថ្ងៃច័ន្ទកន្លងទៅ លោកនឹងត្រូវដឹកនាំក្រុមរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលគាត់ចូលកាន់តួនាទីប្រឹក្សារយៈពេលពីរឆ្នាំនៅ Old Trafford ។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះមិនត្រឹមតែត្រូវបានគេស្គាល់ចំពោះការបង្វឹកដ៏ល្អរបស់គាត់តាមរយៈស្ទីលលេងដ៏ទាក់ទាញប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងទីផ្សារផ្ទេរកីឡាករតាមរយៈតួនាទីជានាយកកីឡារបស់គាត់នៅ RB Leipzig, RB Salzburg និង Lokomotiv Moscow ជាដើម។ បើយោងតាមរបាយការណ៍ Rangnick ចង់នាំយក Haaland ខ្សែប្រយុទ្ធ Borussia Dortmund មកកាន់ Old Trafford ខណៈដែលគ្រូបង្វឹកវ័យ 63ឆ្នាំរូបនេះស្គាល់ឪពុក និងភ្នាក់ងាររបស់ Haaland គឺលោក Alf-Inge ផងដែរ។ គួរបញ្ជាក់ផងដែរថា Rangnick ស្ថិតក្នុងតួនាទីជានាយកកីឡានៅ Salzburg នៅពេលដែល Haaland ទទួលបានភាពល្បីល្បាញនៅក្នុងប្រទេសអូទ្រីសក្នុងរដូវរងាឆ្នាំ 2019 ខណៈដែលកីឡាករសញ្ជាតិន័រវេសរូបនេះស៊ុតបញ្ចូលទីបាន 28 គ្រាប់ក្នុង 22 ប្រកួត មុនពេលផ្ទេរទៅ Dortmund ក្នុងតម្លៃ 18
02 Dec 2021
79 views
Football News
Pedri ឈ្នះពានរង្វាន់ Golden Boy
កាសែត Tuttosport ទើបតែបានប្រកាសថា កីឡាករវ័យក្មេង Pedri Gonzalez របស់ Barcelona បានឈ្នះពានរង្វាន់ Golden Boy ឆ្នាំ 2021 ។ ខ្សែបម្រើវ័យ 18 ឆ្នាំរូបនេះបានជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងចំណោមកីឡាករអឺរ៉ុបទាំងអស់ដែលមានអាយុក្រោម 21 ឆ្នាំ។ សរុបមក កីឡាករដូចជា Eduardo Camavinga (Real Madrid), Karim Adeyemi (RB Salzburg), Gavi (Barcelona), Jude Bellingham (Borussia Dortmund) និង Mason Greenwood (Manchester United) ក៏ស្ថិតក្នុងបញ្ជីសម្រាប់ពានរង្វាន់ Golden Boy ដែលនឹងត្រូវប្រគល់ជូន Pedri នៅខែក្រោយ។ ពិធីប្រគល់ពានរង្វាន់ Golden Boy នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែធ្នូ ក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី៕
23 Nov 2021
122 views