Tag: Bournemouth
Football News
Rooney ដឹកនាំ Derby ធ្លាក់ទៅកាន់លីគទី៣ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦
ក្លឹប Derby County ត្រូវបានកាត់ចេញពីក្របខណ្ឌ Championship ហើយ បន្ទាប់ពីចាញ់ Queens Park Rangers ១-០ កាលពីយប់មិញ។ មួយគ្រាប់ជ័យជម្នះរបស់ Queens Park ធ្វើបានដោយកីឡាករ Luke Amos នៅនាទី៨៨ ខណៈលទ្ធផលនេះធ្វើឲ្យក្រុមលោក Wayne Rooney ត្រូវកាត់ចេញធ្លាក់ទៅលេងនៅ League One។ នេះមានន័យថា Derby នឹងធ្លាក់ទៅលេងលីគទី៣របស់អង់គ្លេសជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦។ Rooney បានចូលដឹកនាំ Derby ដំបូងកាលពីឆ្នាំ២០២០ ដោយកាលនោះគេដើរតួជាអ្នកចាត់ការផងនិងកីឡាករផង។ រហូតដល់រដូវកាល២០២១-២១ បុរសវ័យ៣៦ឆ្នាំបានកាន់ជាតួនាទីអ្នកចាត់ការអចិន្ត្រៃយ៍តែម្ដង។ យ៉ាងណាមិញ រដូវកាលដំបូងសម្រាប់ Rooney មិនបានជួបផ្លែផ្កាល្អឡើយ។ ក្របខណ្ឌ Championship បច្ចុប្បន្នក្លឹប Fulham កំពុងឈរកំពូលតារាងមាន៨៣ពិន្ទុ គម្លាតពីក្រុមពីរ Bournemouth ចំនួន ៦ពិន្ទុ។ ទាំង Fulham និង Bournemouth នៅសល់៥ប្រកួតទៀតដែលត្រូវលេងក្នុងលីគ ដើម្បីរកមួយក្រុមជាជើងឯក៕
20 Apr 2022
31 views
Football News
Defoe អតីតខ្សែប្រយុទ្ធរបស់ Spurs និងជម្រើសជាតិអង់គ្លេសបានចូលនិវត្តន៍នៅវ័យ៣៩ឆ្នាំ
ខ្សែប្រយុទ្ធ Jermain Defoe អតីតកីឡាកររបស់ក្លឹប Tottenham Hotspur និងក្រុមជម្រើសជាតិអង់គ្លេស បានប្រកាសខ្លួនចូលនិវត្តន៍ពីវិស័យបាល់ទាត់ នៅក្លឹប Sunderland ក្នុងវ័យ៣៩ឆ្នាំ នៅថ្ងៃនេះ។ នេះបើយោងតាមការប្រកាសរបស់កីឡាករនេះផ្ទាល់លើបណ្ដាញសង្គម Twitter ។ Defoe បានសម្រេចចិត្តចូលនិវត្តន៍នេះ ក្រោយប្រឡូកក្នុងវិស័យបាល់ទាត់ជាកីឡាករអាជីពចាប់ពីឆ្នាំ១៩៩៩មក ក្នុងកំឡុងពេលគេកំពុងមានវ័យ ១៧ឆ្នាំមកម្ល៉េះ។ ឆ្លងកាត់ដំណើរក្នុងអាជីពជាកីឡាករបាល់ទាត់អាជីព២៣ឆ្នាំនេះ ខ្សែប្រយុទ្ធរូបនេះធ្លាប់លេងឲ្យក្លឹបដូចជា West Ham, Bournemouth, Tottenham Hotspur, Portsmouth, Toronto, Rangers និង Sunderland ក៏ដូចជាលេងក្រុមជម្រើសជាតិអង់គ្លេសផងដែរ ដោយធ្លាប់ចូលលេងការប្រកួតសរុប ៨២០ប្រកួត និងរកគ្រាប់បាល់បាន ៣២៥គ្រាប់។ ជាចុងក្រោយ Defoe បានអរគុណទៅដល់ក្រុមគ្រួសារ អ្នកគាំទ្រ មិត្តរួមក្រុម គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំក្លឹបទាំងអស់ ដែលជួយគាំទ្រ និងជ្រោមជ្រែងគេក្នុងអាជីពមួយនេះ៕
25 Mar 2022
35 views
Football News
គ្រូថ្មីរបស់ Newcastle មិនហ៊ានធានាអនាគតថាអាចបន្តនៅ Premier League
លោក Eddie Howe មិនហ៊ានសន្យាធានាថា លោកអាចជួយ Newcastle United អាចបន្តនៅ Premier League បានឬយ៉ាងណាទេ។ អតីតអ្នកចាត់ការរបស់ក្លឹប Bournemouth បានចុះកុងត្រារយៈពេល២ឆ្នាំកន្លះនៅកីឡដ្ឋាន St James’ Park កាលពីថ្ងៃច័ន្ទ ជំនួសកន្លែងលោក Steve Bruce។ ម្ចាស់ក្លឹបថ្មីរបស់ Newcastle មានមហិច្ឆតាធំសម្រាប់ក្លឹប ដោយគ្រងបោះ ៥០លានផោនឲ្យលោក Howe ទុកទិញកីឡាករថ្មីចូលនៅខែមករាខាងមុខ។ យ៉ាងនេះក្ដី លោក Howe បានបញ្ជាក់ថា លោកកំពុងស្ថិតក្នុងកិច្ចការលំបាកសម្រាប់ការស្រោចស្រង់ក្រុម។ និយាយកាលពីពេលថ្មីៗ បុរសវ័យ៤៣ឆ្នាំបញ្ជាក់ថា លោកពិតជាមានទំនុកចិត្តអាចជួយ Newcastle បន្តមានជីវិត ប៉ុន្តែលោកមិនហ៊ានសន្យាទេ។ ភារកិច្ចនៅខាងមុខពិតជាធំខ្លាំងណាស់។ វាពិតជាពិបាកៗណាស់។ វាត្រូវមានការងារធ្វើច្រើន អ្វីដែលលោកត្រូវធ្វើគឺដឹកនាំក្លឹបឲ្យអស់ពីលទ្ធភាព។ Newcastle United មិនទាន់ស្គាល់ពាក្យឈ្នះមួយប្រកួតនៅឡើយទេ បន្ទាប់ពីលេង១១ប្រកួតក្នុងលីគ ក្នុងនោះស្មើ៥ ចាញ់៦ ស្ថិតនៅលេខ១៩ក្នុងតារាងពិន្ទុ៕
11 Nov 2021
107 views
Football News
ក្រុមកាំភ្លើងធំ Arsenal នឹងផ្តល់ទឹកប្រាក់ ៣២ លានផោនសម្រាប់អ្នកចាំទីរបស់ក្រុម Sheffield United
ក្រុមរហ័សនាមកាំភ្លើង Arsenal បានចាប់អារម្មណ៍នឹងអ្នកចាំទី Aaron Ramsdale របស់ក្រុម Sheffield United ។ យោងតាមសារព័ត៌មាន The Times បានអោយដឹងថាក្រុមដែលមានមូលដ្ធានក្នុងទីក្រុងឡុងដ៍នេះបានផ្តល់ជូនសំណើរក្នុងទិញយកអ្នកចាំទីវ័យ ២៣ ឆ្នាំរូបនេះចំនូនពីរដងរួចទៅហើយប៉ុន្តែត្រូវបានបដិសេធ។ ក្រុម Sheffield United ចង់បានប្រាក់ ៣២ លានផោនសម្រាប់កីឡាករអង់គ្លេសដែលត្រូវមានឈ្មោះក្នុងក្រុមជម្រើសជាតិសម្រាប់ Euro ឆ្នាំ ២០២០ កន្លងផុតទៅ។ អ្នកចាំទី Aaron Ramsdale បានផ្លាស់ប្តូរក្លិបកាលពីរដូវក្តៅមុនដោយចាកចេញពី Bournemouth ក្នុងតម្លៃ ១៨.៥ លានផោននិងចុះហត្ថលេខាជាមួយក្រុម Sheffield United លើកិច្ចសន្យា ៤ ឆ្នាំ៕
22 Jul 2021
224 views
Football News
Eddie Howe អតីតអ្នកចាត់ការ Bournemouth បានក្លាយជាអ្នកចាត់ការថ្មីរបស់ Celtic
លោក Eddie Howe នឹងត្រូវតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុម Celtic បន្ទាប់ពីអតីតអ្នកចាត់ការ Bournemouth បានយល់ព្រមទទួលបន្ទុកដឹកនាំក្លឹបជាគោលការណ៍។ Howe បានបាត់បង់ការងារធ្វើចាប់តាំងពីចាកចេញពីក្រុម Bournemouth បន្ទាប់ពីពួកគេត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League កាលពីខែសីហាឆ្នាំ ២០២០ ។ Newcastle United និង Sheffield United ទាំងពីរត្រូវបានផ្សារភ្ជាប់ជាមួយនឹងការនាំយកអ្នកចាត់ការវ័យ ៤៣ ឆ្នាំរូបនេះប៉ុន្តែកាសែត Scottish Sun បានរាយការណ៍ថាពេលនេះគាត់ត្រូវបានគេរំពឹងថានឹងមកកាន់កាប់នៅឯ Celtic Park ។ យោងតាមរបាយការណ៍ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះត្រូវបានគេលុបចោលហើយលោក Howe នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ២ លានផោនក្នុងមួយឆ្នាំជាមួយក្រុមម្ចាស់ជើងឯកស្កុតលែនរដូវកាលមុន ។ ការប្រកាសជាផ្លូវការដែលគេរំពឹងទុកថានៅសប្តាហ៍ក្រោយ ។
04 Apr 2021
201 views
Other News
Mikel Arteta សប្បាយចិត្តក្រោយកីឡាករក្មេងៗ Arsenal បង្ហាញភាពក្លាហាននៅផ្ទះ Bournemouth
អ្នកចាត់ការ Arsenal លោក Mikel Arteta សប្បាយចិត្តខ្លាំងបន្ទាប់ពីក្រុមកីឡាករវ័យក្មេងរបស់លោកបានបង្ហាញភាពក្លាហានដើម្បីយកឈ្នះក្រុម Bournemouth ២-១ នៅកីឡដ្ឋាន Vitality ក្នុងជុំទី៤ FA Cup យប់ថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២០។ ក្រុមកីឡាករវ័យក្មេងរបស់លោក Arteta បានបង្ហាញសមត្ថភាពល្អដើម្បីយកជ័យជម្នះដែលបានពីគ្រាប់បាល់ក្នុងវគ្គទី១របស់ Bukayo Saka និង Eddie Nketiah។កីឡាករបម្រុង Sam Surridge របស់ Bournemouth តបត១គ្រាប់វិញក្នុងនាទី៩០+៤។ ការប្រកួតបន្ទាប់ Bournemouth នឹងស្វាគមន៍ Aston Villa ក្នុង Premier League នៅថ្ងៃទី១ខែកុម្ភៈ ចំណែក Arsenal នឹងទៅផ្ទះ Burnley នៅថ្ងៃទី២ខែកុម្ភៈ៕
28 Jan 2020
287 views
Premier League Highlights
Highlight បាល់ទាត់ Bournemouth 1-1 Arsenal
Highlight បាល់ទាត់ Bournemouth Vs Arsenal Premier League ក្របខ័ណ : Premier League ថ្ងៃទី : ២៦ ធ្នូ ២០១៩ លទ្ធផល : Bournemouth 1-1 Arsenal
27 Dec 2019
312 views
Premier League Highlights
Highlight បាល់ទាត់ Chelsea 0-1 Bournemouth
Highlight បាល់ទាត់ Chelsea Vs Bournemouth Premier League ក្របខ័ណ : Premier League ថ្ងៃទី : ១៤ ធ្នូ ២០១៩ លទ្ធផល : Chelsea 0-1 Bournemouth
15 Dec 2019
174 views
Premier League Highlights
Highlight បាល់ទាត់ Bournemouth 0-3 Liverpool
Highlight បាល់ទាត់ Bournemouth Vs Liverpool Premier League ក្របខ័ណ : Premier League ថ្ងៃទី : ០៧ ធ្នូ ២០១៩ លទ្ធផល : Bournemouth 0-3 Liverpool
08 Dec 2019
323 views
Premier League Highlights
Highlight បាល់ទាត់ Bournemouth 1-0 Manchester United
Highlight បាល់ទាត់ Premier League (Sat/11/02) Bournemouth Vs Manchester United
03 Nov 2019
368 views
Other News
Callum Wilson ខ្សែប្រយុទ្ធរបស់ក្លឹប Bournemouth ក្លាយជាគោលដៅរបស់ក្លឹប Man Utd នៅខែមករា
ក្លឹប Manchester United ផ្តោតគោលដៅផ្ទេរលើខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Bournemouth នៅរដូវកាលទិញដូរខែមករាខាងមុខនេះ ខណ:ពេលគ្រូបង្វឹកក្លឹប Manchester United លោក Ole Gunnar Solskjaer ចង់បានខ្សែប្រយុទ្ធថ្មីម្នាក់បន្ថែមទៀត ។ យោងតាមកាសែត Sky Sports បានឲ្យដឹងថា កីឡាករវ័យ២៧ឆ្នាំរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកំពូលជាគោលដៅផ្ទេររបស់ខ្លួននៅខែមករាខាងមុខ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះពេញចិត្តនឹងការចាប់ផ្តើមក្នុងយុទ្ធនាការថ្មីនេះ ដោយរកបាន៥គ្រាប់នៅក្របខណ្ឌម PL ក្នុង៧ប្រកួតកន្លងមកនេះ។ Manchester United ដែលជួបរដូវកាលដ៏លំបាកនោះក៏កំពុងពិចារណារកកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធចាស់វស្សា Mario Mandzukic របស់ក្លឹប Juventus ផងដែរ៕
05 Oct 2019
187 views
Other News
Man Utd ដាក់គោលដៅលើ ខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Bournemouth
ក្លឹប Man Utd ផ្តោតគោលដៅផ្ទេរលើខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Bournemouth នៅរដូវកាលទិញដូរខែមករាខាងមុខនេះ ខណ:ពេលគ្រូបង្វឹកក្លឹប Man Utd លោក Ole Gunnar Solskjaer ចង់បានខ្សែប្រយុទ្ធថ្មីម្នាក់បន្ថែមទៀត ។ យោងតាមកាសែត Sky Sports បានឲ្យដឹងថា កីឡាករវ័យ២៧ឆ្នាំរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកំពូលជាគោលដៅផ្ទេររបស់ខ្លួននៅខែមករាខាងមុខ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះពេញចិត្តនឹងការចាប់ផ្តើមក្នុងយុទ្ធនាការថ្មីនេះ ដោយរកបាន៥គ្រាប់នៅក្របខណ្ឌម PL ក្នុង៧ប្រកួតកន្លងមកនេះ។ Man Utd ដែលជួបរដូវកាលដ៏លំបាកនោះក៏កំពុងពិចារណារកកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធចាស់វស្សា Mario Mandzukic របស់ក្លឹប Juventus ផងដែរ៕
05 Oct 2019
164 views
Premier League Highlights
Highlight បាល់ទាត់ Bournemouth 1-3 Manchester City
Highlight បាល់ទាត់ Premier League (Sun/08/25) Bournemouth vs Manchester City X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
26 Aug 2019
176 views
Premier League Highlights
Highlight បាល់ទាត់ Bournemouth 1-0 Tottenham
Highlight បាល់ទាត់ Premier League (Sat/05/04) Bournemouth 1-0 Tottenham
06 May 2019
294 views
Premier League News
ខ្សែប្រយុទ្ធ Aubameyang ជួយឲ្យ Arsenal បន្តកំណត់ត្រាមិនស្គាល់ចាញ់ ១៧ប្រកួត
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានជួយឲ្យកំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមកាំភ្លើងធំ Arsenal មួយនេះ បន្តរហូតដល់ទៅ ១៧ប្រកួត។
26 Nov 2018
467 views
Premier League Highlights
Highlight បាល់ទាត់ Bournemouth 1 – 2 Arsenal
Highlight បាល់ទាត់ Premier League (Mon/26/11) Bournemouth 1 - 2 Arsenal
26 Nov 2018
440 views
Premier League News
Lukaku និង Smalling ស៊ុតមួយម្នាក់គ្រាប់ជួយ Man Utd ឈ្នះ Bournemouth (មានវីដេអូ)
ក្រុមបិសាចក្រហម បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ AFC Bournemouth យ៉ាងងាយស្រួលដោយលទ្ធផល 2-0 (មានវីដេអូ)
19 Apr 2018
406 views
Other News
របួសជើងរបស់ Kane បង្កក្ដីបារម្ភដល់ Tottenham និងអង់គ្លេស
កាពិតណាស់ Kane បានប្ដូរចេញនៅនាទីទី 30 ក្នុងការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ក្រោយពីបានរងរបួសកជើងខាងស្តាំ
12 Mar 2018
396 views