Tag: Braut Haaland
Football News
Haaland នៅតែជាតួសំខាន់របស់ Dortmund ក្រោយស៊ុតចុងម៉ោងយប់មិញ
កាលពីយប់មិញនេះ Erling Braut Haaland នៅតែជាតួឯករបស់ក្រុម Dortmund បន្ទាប់ពីបានស៊ុតគ្រាប់បាល់យកឈ្នះ ៣-២ នៅចុងម៉ោងទៅលើក្រុម Hoffenheim ក្នុងការប្រកួតក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់ Bundesliga សប្ដាហ៍ទី៣ នៅទឹកដីរបស់ខ្លួន។ គ្រាប់បាល់ចុងម៉ោងរបស់ Erling Braut Haaland រកបាននៅនាទីទី៩០+១ទៅហើយ ក្រោយពេលក្រុមផ្ញៀវ Hoffenheim ស៊ុតតាមបាន២-២ នៅនាទីទី៩០។ គ្រាប់បាល់ពីគ្រាប់ផ្សេងទៀតរបស់ម្ចាស់ផ្ទះ Giovanni Reyna នាទីទី៤៩ និងមួយគ្រាប់ទៀតរកបានដោយ Jude Bellingham នាទីទី៦៩។ ចំណែកគ្រាប់បាល់ពីរគ្រាប់របស់ក្រុមផ្ញៀវគឺរកបានដោយ Christoph Baumgartner នាទីទី៦១ និងមួយគ្រាប់ទៀតរកបានដោយ Munas Dabbur នៅនាទីទី៩០។ រំលឹកថា នេះជាគ្រាប់បាល់ទី៣របស់ Erling Braut Haaland នៅក្របខណ្ឌអាល្លឺម៉ង់ Bundesliga ដែលទើបតែចាប់ផ្ដើមបាន៣សប្ដាហ៍ ដោយពេលនេះ Dortmund ក៏កំពុងឈរកំពូលតារាងបណ្ដោះអាសន្នផងដែរ៕
28 Aug 2021
202 views