Tag: Brenford
Football News
Pogba ពិតជាស៊យមែនទែនក្រុមធ្លាក់ពី UCL ហើយផ្ទះក៏ត្រូវចោរចូលទៀត
ខ្សែបម្រើរបស់ក្លឹប Manchester United កីឡាករ Paul Pogba បាននិយាយថា ផ្ទះរបស់គេត្រូវបានចោរចូល អំឡុងពេលក្រុមរបស់គេលេងនៅ Champions League ទល់នឹង AT Madrid កាលពីថ្ងៃអង្គារ។ ក្នុងការប្រកួតខាងលើ កីឡាករសញ្ជាតិបារាំងបានប្ដូរចូលនៅនាទី៦៧ ប៉ុន្តែមិនអាចជួយក្រុមបានឡើយ ដោយ Man United ចាញ់ AT Madrid ក្នុងលិទ្ធផល ១ ទល់នឹង ០ អស់ឱកាសឡើងវគ្គ៨ក្រុមចុងក្រោយ។ រឿងដែលស៊យមួយទៀត ក្នុងយប់ជាមួយគ្នានោះផ្ទះរបស់ Pogba ត្រូវចោរចូល ខណៈកូនៗរបស់គេកំពុងដេកក្នុងផ្ទះ។ Pogba បាននិយាយថា វាជាសុបិនអាក្រក់សម្រាប់គ្រួសាររបស់គេ ពេលដែលថាមានចោរចូលផ្ទះ ខណៈកូនៗកំពុងដេកក្នុងបន្ទប់។ រូបគេនិងប្រពន្ធបានប្រញាប់ទៅផ្ទះយ៉ាងលឿន ទាំងមិនដឹងថាកូនៗមានសុវត្ថិភាពយ៉ាងណានោះទេ។ ក្នុងនាមជាឪពុកគ្មានអាក្រក់ណាខកចិត្តជាងមិនបានមើលថែកូនៗរបស់ខ្លួននោះទេ។ គ្មានការបញ្ជាក់ថា ផ្ទះរបស់ Pogba បាត់បង់ទ្រព្យអ្វីខ្លះទេ។ កាលពីខែមករាកន្លងទៅ ប្រពន្ធរបស់ខ្សែការពារ Victor Lindelof ធ្លាប់និយាយថា ផ្ទះរបស់នាងត្រូវចោរចូល ពេលដែលប្ដីទៅប្រកួតទល់នឹង Brenford។ ក្លឹប
18 Mar 2022
53 views