Tag: Brest
Football News
Messi នឹង Neymar Jr គឺអវត្តមានពេលក្លឹប PSG ប៉ះក្រុម Brest
ក្លិប Paris Saint-Germain បានចេញមកបញ្ជាក់ជាផ្លូវការថា ខ្សែប្រយុទ្ធ Lionel Messi នឹងអវត្តមានក្នុងការប្រកួត Ligue 1 រវាង PSG និងក្លិប Brest ដែលធ្វើឡើងនៅយប់ថ្ងៃទី១៦វេលាម៉ោង៣ទាបភ្លឺ។ ក្រៅពី Messi គឺ Neymar Jr ក៏នៅតែបន្តអវត្តមានដែរដោយសាររបួសមិនទាន់ជាសះស្បើយ។ Messi បានឆ្លងជំងឺកូវីដ១៩ កាលពីដើមខែនេះនិងបានសម្រាកព្យាបាលប៉ុន្តែរូបគេបានបង្ហោះសារមួយប្រាប់អ្នកគាំទ្រថាការព្យាបាលជំងឺនេះអូសបន្លាយយូរជាងការដែលគេគិតទុក។ឥលូវនេះ PSG បានប្រកាសហើយថា Messi នឹងត្រូវអវត្តមានប៉ុន្តែយ៉ាងណាមិញកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានមកហ្វឹកហាត់ដាច់ដោយឡែកពីគេហើយ។ គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Lionel Messi ស៊ុតបញ្ចូលទីបានតែ៦គ្រាប់ប៉ុណ្ណោះតាំងពីផ្ទេរពី Barcelona មកកាន់ PSG កាលពីរដូវក្ដៅកន្លងទៅ ៕
16 Jan 2022
87 views
Ligue 1 Highlights
Highlight បាល់ទាត់ Brest 1-2 Paris Saint-Germain
Highlight បាល់ទាត់ Ligue 1 (Sat/11/09) Brest Vs Paris Saint-Germain
10 Nov 2019
1338 views