Tag: Brighton
Football News
អ្នកគាំទ្រ Man United ស្រែកដាក់ Bruno ថារូបគេមិនសមនឹងពាក់អាវក្រុមនេះបន្តទៀត
ខ្សែបម្រើប្រយុទ្ធ Bruno Fernandes បាននិយាយថា អ្នកគាំទ្រ Manchester United ធ្វើត្រូវហើយ ដែលបានស្រែកចំអកឱ្យគាត់ថា “គាត់មិនសមនឹងពាក់អាវមួយនេះបន្តទៀត” ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម Brighton យប់មិញ។ ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League យប់មិញ Man UTD បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Brighton ក្នុងលទ្ធផល ៤ ទល់នឹង ០ ខណៈលទ្ធផលបែបនេះបានធ្វើឱ្យក្រុមបិសាចក្រហមអស់ឱកាសដើម្បីប្រជែងតំណែង top ៤ ហើយ ហើយនៅរដូវកាលក្រោយពួកគេក៏នឹងមិនមានកៅអីលេងនៅ Champions League ឡើយ។ ក្រោយបញ្ចប់ការប្រកួត Bruno ត្រូវបានក្រុមការងារ Sky Sports សួរអំពីចំណាប់អារម្មណ៍យប់មិញ ហើយរូបគេបានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖ “ខ្ញុំក៏បានរួមបញ្ចូលនៅក្នុងចំណែកនោះផងដែរ។អ្វីដែលពួកយើងបានធ្វើនៅថ្ងៃនេះ អ្វីដែលខ្ញុំបានធ្វើនៅថ្ងៃនេះពួកយើងគឺមិនសមនឹងពាក់អាវ Man UTD ឡើយ ហើយខ្ញុំគឺព្រមទទួលយកនូវពាក្យនេះ”៕
08 May 2022
30 views
Football News
Man United អស់ឱកាសប្រជែង top 4 ហើយ ក្រោយចាញ់ Brighton យប់មិញ
កាលពីរាត្រីម្សិលមិញត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Brighton បានបើកទ្វាកីឡដ្ឋាន Falmer Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League។ ជាការពិតណាស់ ក្រុម Brighton ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេបានទទួលជ័យជម្នះយ៉ាងចាស់ដៃទៅលើក្រុមភ្ញៀវ Man UTD ក្នុងលទ្ធផល ៤ ទល់នឹង ០ ។ក្នុងនោះគ្រាប់ដំបូងរបស់ក្រុមម្ចាស់ផ្ទះគឺរកបានដោយ Moises Caicedo នៅនាទីទី ១៥ គ្រាប់ទី ២ រកបានដោយ Marc Cucurella នៅនាទីទី ៤៩ គ្រាប់ទី ៣ រកបានដោយ Pascal Grob នៅនាទីទី ៥៧ និងគ្រាប់ចុងក្រោយរកបានដោយ Leandro Trossard នៅនាទីទី ៦០។ គួរបញ្ជាក់ថា
08 May 2022
19 views
Football News
Veltman អតីតកីឡាកររបស់ក្លឹប Ajax ថា Ten Hag ស័ក្ដិសមនឹងទៅដឹកនាំ Man Utd ណាស់
ខ្សែការពារ Joel Veltman អតីតកីឡាកររបស់ក្លឹប Ajax បច្ចុប្បន្ននៅលេងឲ្យ Brighton បាននិយាយទៅកាន់ Sky Sports នៅក្នុងថ្ងៃនេះថា លោក Erik Ten Hag ស័ក្ដិសមនឹងទៅដឹកនាំក្លឹប Manchester United នេះណាស់។ Veltman បាននិយាយថា៖” ខ្ញុំគិតថាវាជម្រើសល្អណាស់សម្រាប់ក្លឹប Man Utd ព្រោះលោក Ten Hag តិចនិកបច្ចេកទេសគាត់គឺល្អណាស់ ហើយខ្ញុំក៏គិតផងដែរថានេះជាអ្វីក្លឹបនេះកំពុងត្រូវការឥឡូវនេះផងដែរ “។ កីឡាករនេះបន្តថា៖” និយាយទៅក្លឹបហ្នឹងពួកគេមានកីឡាករលំដាប់ៗអស់ហើយ កីឡាករនីមួយៗសុទ្ធតែបង្ហាញកម្រិតសមត្ថភាពដល់កម្រិតកំពូលប្រចាំលីគ អញ្ចឹងពួកគេគ្រាន់តែត្រូវការអ្នកដឹកនាំប្រាប់តិចតួចច្បាស់លាស់តែប៉ុណ្ណឹង។ ច្បាស់ណាស់លោកត្រូវការដើម្បីធ្វើអញ្ចឹងបាន តែខ្ញុំគិតថាគាត់ស័ក្ដិសមនឹងក្លឹបហ្នឹងណាស់។ សង្ឃឹមថាគាត់នឹងរៀបចំក្លឹបហ្នឹងក្លាយក្រុមល្អប្រសើរ ដឹកនាំបាននៅរដូវកាលក្រោយនេះ “។ លោក Ten Hag ត្រូវបានតែងតាំងជាផ្លូវការជាអ្នកចាត់ការថ្មីរបស់ Man Utd ចាប់ពីរដូវកាលក្រោយនេះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា លោកនឹងអាចជួយក្រុមនេះឲ្យល្អប្រសើរឡើងវិញ៕
05 May 2022
18 views
Football News
Chelsea លេងក្នុងក្របខណ្ឌ Premier League ចំនួន ៤ប្រកួតអត់ទាន់ស្គាល់ពាក្យថាឈ្នះ
ក្រុមតោខៀវ Chelsea លេងបានត្រឹមស្មើជាមួយក្រុម Brighton ក្នុងលទ្ធផល ១ ទល់នឹង ១ ប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ English Premier League នៅយប់មិញ។ ខ្សែប្រយុទ្ធ Ziyech ជាអ្នករកគ្រាប់បាល់បានមុនឱ្យក្រុមតោខៀវ Chelsea នៅនាទី២៨ ក្រោយពីទទួលបានបាល់ពីខ្សែបម្រើ Kante ។ តែលទ្ធផលនេះមិនរក្សារហូតដល់ចប់ការប្រកួតឡើយ នៅនាទី៦០ Webster ក៏រកគ្រាប់បាល់តាមស្មើឱ្យក្រុម Brighton បានវិញ។ ដោយចប់ការប្រកួត ក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ។ នេះជាប្រកួតទី៤ហើយនៅក្របខណ្ឌ Premier League ដែលក្រុមរបស់លោក Thomas Tuchel មិនទាន់ស្គាល់ពាក្យថាឈ្នះនោះទេ។ ដោយក្នុងនោះពួកគេលេងស្មើ៣ប្រកួត និងចាញ់ ១ប្រកួត៕
20 Jan 2022
110 views
Football News
លោក Tuchel បានខឹងសម្បារយ៉ាងខ្លាំងក្រោយក្រុមរបស់ខ្លួនបានត្រឹមស្មើ
យប់មិញនេះតោខៀវ Chelsea បានត្រឹមស្មើក្រុម Brighton ក្នុងលិទ្ធផល ១ ទល់នឹង ១ ក្នុងដីរបស់តោខៀវ ក្រោយប្រកួតចប់ អ្នកចាត់ការរបស់ក្លឹបលោក Thomas Tuchel បាននិយាយទាំងខឹងថា ក្រុមរបស់ខ្លួនពេលនេះស្ថិតក្នុងស្ថានភាពដូចឆ្កួត ក្នុងការប្រជែងពាន English Premier League រដូវកាលនេះ ដោយសារកីឡាកររបួសច្រើន ព្រមទាំងមានកីឡាករឆ្លងកូវីដ១៩ថែមទៀត។ លោក Tuchel បានខឹងសម្បារយ៉ាងខ្លាំងក្រោយក្រុមរបស់ខ្លួនបានត្រឹមស្មើគ្នាជាមួយ Brighton ក្នុងលិទ្ធផល ១ ទល់នឹង ១ កាលពីយប់មិញនេះ បន្ថែមលើសពីនេះ Chelsea មានកីឡាកររងរបួសបន្ថែមទៀតគឺខ្សែការពារកំពុងពេញល្អ Reece James ។ លោកបានសង្កត់ធ្ងន់ជុំវិញរបួសរបស់ Reece James ថា គឺជាបួសសរសៃពួរ។ ខណៈដែលការប្រកួតបន្ទាប់ត្រូវធ្វើការធ្ងន់គឺត្រូវលេងទល់ Liverpool ស្របពេលតោខៀវកំពុងមានវិបត្តិរឿងកីឡាករ ប៉ុន្តែលោកគ្មានជម្រើសផ្សេង ដើម្បីស្វែងរកកីឡាករមកជួយក្រុមតាមលទ្ធភាពដែលអាចធ្វើទៅបាននោះឡើយ។ អ្នកចាត់ការដដែលថាកង្វះកីឡាករធ្ងន់បំផុតគឺខ្សែការពារស្លាបដែលពេលនេះគឺរបួសទាំងអស់ ដោយអ្នកខ្លះឆ្លងកូវីដនិងអ្នកអ្នកខ្លះរងរបួសដោយសារការប្រកួតជាប់ៗគ្នា។ យ៉ាងណាក៏មានកីឡាករមួយចំនួនកំពុងត្រឡប់ពីកូវីដវិញដែរប៉ុន្តែលោកក៏ត្រូវការពេលដើម្បីថែរក្សាសុខភាពពួកគេពោលគឺមិនអាចដាក់ឲ្យលេងបានភ្លាមៗនោះដែរ។ ក្រោយស្មើគ្នាជាមួយ Brighton យប់មិញធ្វើឲ្យ Chelsea ត្រូវដាច់ពិន្ទុពីក្រុមកំពូលតារាង
31 Dec 2021
121 views
Football News
កីឡាករមួយចំនួននៅ Man United រកឃើញជំងឺកូវីដ អាចប៉ះពាល់ដល់ការប្រកួត
ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរងការរីករាលដាលដោយជំងឺកូវីដក្នុងជួរកីឡាកររបស់ពួកគេ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការប្រកួតពេលខាងមុខ។ កីឡាករនិងសមាជិកបុគ្គលិកមួយចំនួនត្រូវបានគេដឹងថា បានវិជ្ជមានជំងឺកូវីដ ក្រោយពីធ្វើការតេស្ដ។ ដំណឹងនេះបានលេចចេញឡើងមួយថ្ងៃ បន្ទាប់ពីខ្សែការពារ Victor Lindelof បានផ្លាស់ប្ដូរចេញក្នុងជំនួបជាមួយ Norwich ដោយសារបញ្ហាដកដង្ហើម។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា Lindelof មានជំងឺកូវីដឬយ៉ាងណាទេ។ ក្រុមបិសាចក្រហមបានជូនដំណឹងនេះទៅកាន់ Premier League ហើយវាមានន័យថា ការប្រកួតរបស់ពួកគេនៅពាក់កណ្ដាលសប្ដាហ៍នេះជាមួយ Brentford អាចនឹងលើកពេល។ សម្រាប់អ្នកដែលរកឃើញវិជ្ជមានត្រូវបានបញ្ជូនទៅផ្ទះ មុនពេលហ្វឹកហាត់កាលពីថ្ងៃអាទិត្យ។ គួរឲ្យដឹងថា Spurs គឺជាក្រុមដំបូងដែលត្រូវរាតត្បាតដោយជំងឺកូវីដក្នុងរដូវកាលនេះ។ ពួកគេត្រូវបានផ្អាកការប្រកួតនៅ UEFA Conference League ជាមួយ Rennes កាលពីសប្ដាហ៍មុន និង Brighton កាលពីចុងសប្ដាហ៍៕
13 Dec 2021
96 views
Football News
អបអរសាទរ Arsenal ទិញកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានហើយ
ក្លិប Brighton ត្រូវបានគេរាយការណ៍ថា បានយល់ព្រមក្នុងការលក់ខ្សែការពារ Ben White ទៅកាន់ Arsenal ក្នុងតម្លៃ៥០លានផោន ហើយ ការប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ គឺ លោក Mikel Arteta ពិតជាចង់បានខ្សែការពារកណ្តាលថ្មីម្នាក់មែនទែន បន្ទាប់ពីការប្រកាសចាកចេញរបស់ David Luiz ហើយ គោលដៅទីមួយដែលលោកចង់បានបំផុត គឺ កីឡាករសញ្ជាតិអង់គ្លេស White ដែលទើបតែបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ EURO។ បើយោងទៅតាមរបាយការណ៍ពីប្រទេសអងគ្លេស បានចុះផ្សាយថា Brighton បានយល់ព្រមទទួលសំណើ Arsenal ហើយ រូបគេនឹងត្រូវធ្វើការតេស្តសុខភាពជាមុនសិន មុនពេលការដោះដូរក្នុងតម្លៃខ្លួន៥០លានផោនទទួលបានជោគជ័យដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នាចាប់សប្តាហ៍ក្រោយ៕
18 Jul 2021
147 views
Football News
Man Utd វាយបកយកឈ្នះ Brighton ២ ទល់នឹង ១
ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះលើក្រុម Brighton បានក្នុងលទ្ធផល ២-១ កាលពីយប់មិញនេះ សម្រាប់ការប្រកួតពានរង្វាន់ Premier League ។ Danny Welbeck ជាអ្នកស៊ុតបញ្ចូលទីឱ្យក្រុម Brighton បានមុនតាំងពីនាទី១៣ ដើមតង់ទី១។ ក្រុមបិសាចក្រហម ត្រូវការពេលដល់នាទី៦២ ទើបមានឱកាសតាមស្មើវីញបាន ដោយ Rashford ជាអ្នកធ្វើបានសម្រេច។ ការប្រកួតឈានដល់នាទី៨៣ Greenwood ក៏សម្រេចគ្រាប់ទី២បានទៀតឱ្យក្រុមរបស់លោក Ole ទទួលបានជ័យជម្នះក្នុងការប្រកួតនេះតែម្ដង។ ការទទួលបាន៣ពិន្ទូបន្ថែមទៀតនេះ ក្រុម Man Utd ស្ថិតនៅលេខ២ក្នុងតារាង Premier League ដដែល ដោយចាញ់ពិន្ទុក្រុម Manchester City ដល់ទៅ១៤ពិន្ទុឯណោះ៕
05 Apr 2021
156 views
Premier League Highlights
Highlight បាល់ទាត់ Spurs 2-1 Brighton
Highlight បាល់ទាត់ Spurs Vs Brighton Premier League ក្របខ័ណ : Premier League ថ្ងៃទី : ២៦ ធ្នូ ២០១៩ លទ្ធផល : Spurs Vs Brighton
27 Dec 2019
234 views
Premier League Highlights
Highlight បាល់ទាត់ Brighton 3-0 Tottenham Hotspur
Highlight បាល់ទាត់ Premier League (Sat/10/05) Brighton Vs Tottenham Hotspur
06 Oct 2019
180 views
Other News
Lloris រងរបួស តែកីឡាករ Harry Kane របស់ Spurs លេងអន់បំផុតយប់មិញ
Tottenham Hotspur បានបញ្ចប់លទ្ធផលបរាជ័យ ៣-០ ទល់ក្រុមម្ចាស់ផ្ទះ Brighton កាលពីយប់មិញ។ ការខកខានស្វែងរកជ័យជម្នះសម្រាប់ក្រុមមួយនេះបានកើតឡើងបន្តកន្ទុយគ្នាឥតឈប់ នៅប៉ុន្មានប្រកួតចុងក្រោយដែលបង្កឲ្យមានការរិះគន់ជាខ្លាំង។ កាលពីយប់មិញ Hugo Lloris បានជួបបញ្ហារបួស ក្រោយភ្លាត់ហក់ចាប់បាល់ខុសបច្ចេកទេសនៅដើមតង់ដំបូងបានប៉ុន្មាននាទី។ ប៉ុន្តែបើនិយាយពីការលេង ៩០ នាទីពេញ កីឡាករបង្ហាញទម្រង់លេងខ្សោយបំផុតនោះគឺ Harry Kane ដែលជាខ្សែប្រយុទ្ធជួរមុខ។ នៅតំបន់ជួរមុខមាន Son, Eriksen និង Lamela អមដោយខ្សែប្រយុទ្ធកណ្តាល Harry Kane ប៉ុន្តែឱកាសនៃការស៊ុតចំគោលដៅគឺកើតឡើងត្រឹម ៣ លើកគត់ ដែលក្នុងនោះមានចំណែករបស់ Harry Kane ត្រឹម ១ ជើងប៉ុណ្ណោះ។ ការវាយតម្លៃរួមកីឡាករសញ្ជាតិអង់គ្លេសទទួលបានពិន្ទុ ៥,៩ ខណៈ Man Of The Match ក្នុងការប្រកួតធ្លាក់ទៅលើកីឡាករ Aaron Connolly រកបានពីរគ្រាប់ម្នាក់ឯងឲ្យ Brighton។ នេះបើយោងតាមគេហទំព័រ WhoScored បានធ្វើការវាយតម្លៃ៕
05 Oct 2019
301 views
Premier League Highlights
Highlight បាល់ទាត់ Manchester City 4-0 Brighton
Highlight បាល់ទាត់ Premier League (Sat/08/31) Manchester City Vs Brighton X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
01 Sep 2019
185 views
Premier League Highlights
Highlight បាល់ទាត់ Brighton 1-4 Manchester City
Highlight បាល់ទាត់ Premier League (Sun/05/12) Brighton 1-4 Manchester City
14 May 2019
319 views
Premier League Highlights
Highlight បាល់ទាត់ Manchester City 2-0 Brighton
Highlight បាល់ទាត់ Premier League (Sun/30/09) Manchester City 2-0 Brighton
30 Sep 2018
544 views
Premier League News
Tottenham រកបានជ័យជំនះហើយក្រោយផ្តួល Brighton ២-១ ក្រោយបរាជ័យ៣ប្រកួតជាប់គ្នា
ក្រោយប្រកួត៣ប្រកួតជាប់ៗគ្នាមិនដែលឈ្នះសោះ ពេលនេះ Tottenham អាចរកជ័យជំនះឲ្យក្រុមខ្លួនបានហើយ បន្ទាប់ពីពីផ្តួលក្រុម Brighton ២-១ កាលពីថ្ងៃសៅរ៏ក្នុងក្របខណ្ឌ Premier League សប្តាហ៏ទី៦ ដើម្បីបញ្ចប់បរាជ័យ ៣ប្រកួតមិនដែលឈ្នះសោះជាប់ៗគ្នា ខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់បាល់បញ្ចូលទីការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៤២ ខណៈខ្សែបម្រើអាហ្សង់ទីន Eric Lamela រកបានគ្រាប់បាល់បញ្ចូលទីនៅនាទីទី៧៦ មុនពេលកីឡាករ Anthony Knockaert រកបានគ្រាប់បាល់វាយបកតាមពីក្រោយ ១គ្រាប់វិញនៅម៉ោងបន្ថែមនាទីទី(៩០+៣)មុនបញ្ចប់ការប្រកួតតង់ទី២។ បញ្ចប់ការប្រកួតក្រុមភ្ញៀវយកឈ្នះម្ចាស់ផ្ទះដោយលទ្ធផល២:១។ ក្រុម Tottenham និងត្រូវទទួលស្វាគមន៏ក្រុម Inter MIlan ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅពាក់កណ្តាលសប្តាហ៍នេះ។ លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ ក្រុមមាន់ខ្នាយមាស Tottenham បាននិយាយថា ” Spurs ត្រូវបន្តទម្រង់លេងអោយបានល្អបន្ថែមទៀតដើម្បីទទួលជ័យជំនះ បន្ទាប់ពីពីផ្តួលក្រុម Brighton ២:១ កាលពីថ្ងៃសៅរ៏ក្នុងក្របខណ្ឌ Premier League សប្តាហ៏ទី៦ ដើម្បីបញ្ចប់បរាជ័យ
24 Sep 2018
472 views
Premier League News
Salah ស៊ុតមួយគ្រាប់ជួយ Liverpool ឡើងកំពូលតារាងក្របខ័ណ្ឌ PL (វីដេអូ)
ក្រុមហង្សក្រហម Liverpool ឡើងឈរកំពូលតារាងក្របខ័ណ្ឌ Premier League ក្នុងសប្ដាហ៍ទី3 ក្រោយទទួលបានជ័យជម្នះលើកទី3 ជាប់ៗគ្នា
26 Aug 2018
376 views
Premier League Highlights
Highlight បាល់ទាត់ Liverpool 1-0 Brighton
Highlight បាល់ទាត់ Premier League (Sun/26/08) Liverpool 1-0 Brighton
26 Aug 2018
354 views
Premier League News
Mourinho កាចាញ Brighton យប់មិញ គឺលោកមិនបន្ទោះខ្សែការពារឡើយ
ពិតណាស់ ខ្សែការពារ Eric Bailly និង Victor Lindelof បានរងនូវការរិះគន់យ៉ាងខ្លាំងក្រោយពីការបង្ហាញខ្លួនមិនាបល្អនៅឯកីឡដ្ឋាន AMEX
20 Aug 2018
364 views