Tag: Brugge
Football News
នោះ! Messi, Neymar និង Mbappe នឹងចូលលេងអោយ PSG ទល់នឹងក្រុម Club Brugge
យោងតាម L’Équipe របស់បារាំង បានបញ្ជាក់ថាក្រុម PSG នឹងដាក់ខ្សែប្រយុទ្ធ Lionel Messi, Neymar និង Kylian Mbappe ឱ្យលេងជាមួយគ្នាហើយក្នុងការប្រកួត UEFA Champions League ទល់ក្រុម Club Brugge ។ តាំងពី Messi មកលេងនៅទឹកដីបារាំងមក រូបគេនៅមិនទាន់បានចាប់ដៃគូជាមួយ Neymar និង Mbappe នោះទេ។ ដោយប្រកួតដំបូងនៅលីគ រូបគេប្ដូរចូលនោះ គឺជំនួស Neymar ទៀត ទើបមិនទាន់បានចាប់ដៃគូប្រយុទ្ធជាមួយគ្នា។ តែសម្រាប់ការប្រកួត UCL នៅយប់ស្អែកទល់ក្រុម Brugge គេសង្ឃឹមថាខ្សែប្រយុទ្ធទាំង៣របស់ក្រុម PSG អាចលេងជម្រើសដំបូងជាមួយគ្នាបានហើយ។ លោក Mauricio Pochettino អ្នកចាត់ការក្រុម PSG ក៏បង្ហាញទំនុកចិត្តថាអតីតកីឡាករ Barcelona នឹងធ្វើបានល្អ លេងដល់កម្រិតកំពូលរបស់ខ្លួនជាមួយក្រុមបារាំងនេះដែរ។ ត្បិតតែប្រកួតដំបូងមិនអាចរកគ្រាប់បាល់បាន ប៉ុន្តែលោកជឿថានាពេលខាងមុខនេះ Messi នឹងជួយក្រុមបានច្រើន សម្រេចកិច្ចការធំមិនខាន៕
14 Sep 2021
342 views
Uefa Europa League Highlights
Highlight បាល់ទាត់ Club Brugge 1-1 Manchester United
Highlight បាល់ទាត់ Club Brugge Vs Manchester United Europa League ក្របខ័ណ : Europa League ថ្ងៃទី : ២១ កុម្ភះ ២០២០ លទ្ធផល : Club Brugge 1-1 Manchester United
21 Feb 2020
372 views