Tag: Bruno Fernandes
Football News
អ្នកគាំទ្រ Man United ស្រែកដាក់ Bruno ថារូបគេមិនសមនឹងពាក់អាវក្រុមនេះបន្តទៀត
ខ្សែបម្រើប្រយុទ្ធ Bruno Fernandes បាននិយាយថា អ្នកគាំទ្រ Manchester United ធ្វើត្រូវហើយ ដែលបានស្រែកចំអកឱ្យគាត់ថា “គាត់មិនសមនឹងពាក់អាវមួយនេះបន្តទៀត” ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម Brighton យប់មិញ។ ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League យប់មិញ Man UTD បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Brighton ក្នុងលទ្ធផល ៤ ទល់នឹង ០ ខណៈលទ្ធផលបែបនេះបានធ្វើឱ្យក្រុមបិសាចក្រហមអស់ឱកាសដើម្បីប្រជែងតំណែង top ៤ ហើយ ហើយនៅរដូវកាលក្រោយពួកគេក៏នឹងមិនមានកៅអីលេងនៅ Champions League ឡើយ។ ក្រោយបញ្ចប់ការប្រកួត Bruno ត្រូវបានក្រុមការងារ Sky Sports សួរអំពីចំណាប់អារម្មណ៍យប់មិញ ហើយរូបគេបានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖ “ខ្ញុំក៏បានរួមបញ្ចូលនៅក្នុងចំណែកនោះផងដែរ។អ្វីដែលពួកយើងបានធ្វើនៅថ្ងៃនេះ អ្វីដែលខ្ញុំបានធ្វើនៅថ្ងៃនេះពួកយើងគឺមិនសមនឹងពាក់អាវ Man UTD ឡើយ ហើយខ្ញុំគឺព្រមទទួលយកនូវពាក្យនេះ”៕
08 May 2022
30 views
Football News
Bruno Fernandes បន្តកុងត្រាថ្មីជាមួយ Man Utd ដោយទទួលបានប្រាក់ពលកម្មទ្វេដង
ខ្សែបម្រើ Bruno Fernandes បានបន្តកុងត្រាថ្មីជាមួយ ក្លឹប Manchester United ជាផ្លូវការនៅក្នុងថ្ងៃនេះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ និងក្លឹបបិសាចក្រហមព្រមព្រៀងបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ ខែមិថុនា ឆ្នាំ២០២៦ ជាមួយលក្ខខ័ណ្ឌអាចបន្តកុងត្រា១ឆ្នាំទៀត។ បើយោងតាម The Athletic ក្នុងកុងត្រាថ្មីជាមួយ Man Utd នេះ Fernandes នឹងទទួលបានឡើងប្រាក់ពលកម្មទ្វេដងគឺជិត ៣២ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍។ Fernandes បានមកលេងឲ្យ Man Utd នៅដើមឆ្នាំ២០២០ ដោយចូលលេងបាន ១១៧ប្រកួត ស៊ុតចូល ៤៩គ្រាប់ និង Assist ៣៩ដង៕
02 Apr 2022
43 views
Football News
Bruno ត្រៀមចុះកុងត្រាថ្មីជាមួយ Man Utd ឆាប់ៗនឹងទទួលបានប្រាក់ពលកម្មទ្វេដង
ខ្សែបម្រើ Bruno Fernandes ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា នឹងចុះកុងត្រាថ្មីជាមួយក្លឹប Manchester United ក្នុងពេលឆាប់ៗខាងមុខជាមួយនឹងលក្ខខណ្ឌបន្តរយៈពេលកុងត្រា និងដំឡើងប្រាក់ខែ ខណៈកីឡាករនេះនៅមានកុងត្រាជាមួយក្លឹបនេះដល់២០២៥ ជាមួយនឹងលក្ខខណ្ឌបន្ត១ឆ្នាំថែមទៀត។ នៅខណៈនេះ ការពិភាក្សាកុងត្រាថ្មីនេះជិតមកដល់ទីបញ្ចប់ហើយ ដោយខ្សែបម្រើព័រទុយហ្គាល់នេះ ត្រូវបានគេដឹងថាពេញចិត្តនៅបន្តជាមួយ Man Utd ហើយក្រុម Man Utd ក៏ពេញចិត្តដោយមើលឃើញពីសមត្ថភាពគេ ចង់ឲ្យគេនៅបន្តក្នុងរយៈពេលយូរផងដែរ។ បើតាមការចុះផ្សាយរបស់ Sky Sports ក្លឹប Man Utd នឹងបន្តកុងត្រាថ្មីឲ្យ Bruno ក្នុងរយៈពេល៥ឆ្នាំ និងដំឡើងប្រាក់ពលកម្មទ្វេដង ដោយទទួលបានជិត ៣២ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍។ នៅក្នុងរដូវកាលនេះ Bruno បានចូលលេងឲ្យ Man Utd បាន៣៧ប្រកួត និងរកបាន៩គ្រាប់៕
26 Mar 2022
48 views
Football News
លោក Paul Scholes និយាយថា Fernandes គឺជាបញ្ហាសំខាន់ដែលនាំឱ្យទម្រង់ធ្វើមិនបានល្អ
អតីតវីរបុរសរបស់ Manchester United លោក Paul Scholes បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនជុំវិញការប្រកួតរបស់ ក្រុមបិសាចក្រហមកាលពីយប់មិញ ហើយលោកជឿជាក់ថាតារាឆ្នើម Bruno Fernandes គឺជាបញ្ហាសំខាន់ដែលនាំឱ្យទម្រង់លេងរបស់លោក Ralf Rangnick ធ្វើមិនបានល្អ។ ជាការពិតណាស់ សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ២៥ កាលពីយប់មិញ Man UTD បានទទួលលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ជាមួយ Southampton ក្នុងនោះ Sancho ជាអ្នករកគ្រាប់បាល់បើកឆាកនៅនាទីទី ២១ ចំណែក Che Adams ជាអ្នករកគ្រាប់បាល់តាមស្មើនៅនាទីទី ៤៨។ ក្រោយបញ្ចប់ការប្រកួតលោក Scholes បានថ្លែងប្រាប់កាសែត BT Sport យ៉ាងដូច្នេះថា៖ “គាត់ (Rangnick) ព្យាយាមចាប់ផ្តើមលេងជាមួយទម្រង់ ៤-៣-៣ ដោយដាក់ Scott McTominay និង Fernandes ចំណែក
14 Feb 2022
93 views
Football News
Scott ទម្លាយថាលោក Rangnick ប្រាប់ឱ្យកីឡាករក្នុងក្រុមបញ្ឈប់ការប្រើភាសាកាយវិការ
កីឡាករ Scott McTominay បានទម្លាយថាលោក Ralf Rangnick បានប្រាប់ឱ្យកីឡាករ Manchester United ទាំងអស់កាត់បន្ថយទម្លាប់នៃការប្រើភាសាកាយវិការមិនល្អចោល នៅពេលលោកមកដល់ទឹកដី Old Trafford ដំបូង។ ជាការពិតណាស់ កំលុងពេលលោក Ole Gunnar Solskjaer នៅដឹកនាំមានអតីតកីឡាករបាល់ទាត់ជើងចាស់ជាច្រើនតែងតែរិះគន់លើរឿងនេះជាពិសេសគេតែងតែដាក់បន្ទុកធ្ងន់ទៅលើ Cristiano Ronaldo និង Bruno Fernandes ជាដើមដែលពួកគេទាំង ២ ចូលចិត្តធ្វើសញ្ញាប្រាប់ទៅកាន់មិត្តរួមក្រុមតាមរយៈកាយវិការផ្សេងៗ។ យ៉ាងណាមិញ ក្រោយពេលលោក Rangnick ចូលមកដឹកនាំពួកគេក៏មិនទាន់បោះបង់ចោលទម្លាប់នេះទាំងស្រុងដែរគ្រាន់តែឥលូវគេមិនសូវឃើញកីឡាករ Man UTD ប្រើដូចមុន។ យ៉ាងណាមិញក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នសញ្ជាតិអាល្លឺម៉ង់ក្រុមបិសាចក្រហមក៏ធ្វើបានល្អគួរសមដែរខណៈយប់មិញទៀតសោតពួកគេទើបតែទទួលជ័យជម្នះទៅលើក្រុម Burnley ក្នុងលិទ្ធផល ៣ ទល់នឹង ០។ McTominay បាននិយាយយ៉ាងដូច្នេះថា៖ “ភាសាកាយវិការវាជារឿងមួយ ហើយអ្នកចាត់ការរបស់យើងនៅពេលគាត់មកដល់ភ្លាម គាត់បានមានប្រសាសន៍ថា គាត់ចង់ឱ្យពួកយើងបោះបង់នូវទម្លាប់ហ្នឹងចោល, ដូច្នេះចុងក្រោយយើងកំពុងតែព្យាយាមធ្វើវា។ ពួកយើងបានកាត់បន្ថយធ្វើវាម្តងបន្តិចៗ។ វាជាទម្លាប់ចាស់មួយ ប៉ុន្តែយើងមិនអាចបោះបង់វាចោលទាំងស្រុងទេ។ ប្រកួតបន្ទាប់យើងនឹងត្រូវជួបជាមួយក្រុម Wolves ដែលនេះគឺជាការប្រកួតសំខាន់មែនទែន” ៕
01 Jan 2022
116 views
Football News
លោក Gary Neville បានរិះគន់ទៅលើ Ronaldo នឹង Bruno មិនគោរពដល់អ្នកគាំទ្រ
លោក Gary Neville អតីតកីឡាករ Manchester United បានរិះគន់ទៅលើ Cristiano Ronaldo ចំពោះការមើលងាយអ្នកគាំទ្របិសាចក្រហមក្នុងការប្រកួតជាមួយក្រុម Newcastle United ។ ក្រុម Man Utd លេងបានត្រឹមស្មើក្រុមក្បែរបាតតារាង Newcastle United ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ដោយត្រូវក្រុមម្ចាស់ផ្ទះនាំមុខមុនថែមទៀត ហើយពួកគេតាមស្មើក្រោយនៅពាក់កណ្ដាលតង់ទី២ ដោយខ្សែប្រយុទ្ធ Cavani ជាអ្នករកបាន។ ខណៈដែលចប់ការប្រកួតស្មើគ្នានេះទៅ Ronaldo បានដើរចូលបន្ទប់ភ្លាម ដោយមិនបានឈរទះដៃអរគុណដល់អ្នកគាំទ្រដែលខំមកទស្សនានោះទេ។ ប្រការនេះហើយ ទើបបានជាធ្វើឱ្យលោក Neville មិនពេញចិត្តនោះទេ ហើយថែមទាំងរិះគន់ទៅលើកីឡាករវ័យ៣៦ឆ្នាំនេះថែមទៀត ថាមើលងាយទឹកចិត្តអ្នកគាំទ្របិសាចក្រហម។ ដោយនេះមិនមែនជាលើកទី១ទេ ដែលលោក Neville បានមើលឃើញ ពោលគឺ២ខែចុងក្រោយមកនេះ ទាំង Ronaldo និង Bruno សុទ្ធតែបង្ហាញកាយវិការមិនសមរម្យទាំងពីរ៕
29 Dec 2021
114 views
Football News
លោក Eidur Gudjohnsen រិះគន់កីឡាករ Bruno ចំៗតែម្ដង
លោក Eidur Gudjohnsen បានចេញមុខរិះគន់ កីឡាករ Bruno Fernandes ថា លេងបាល់ពឹងលើ កីឡាករ Cristiano Ronaldo ច្រើនលើសលប់។ ជាការពិតណាស់ Ronaldo បានផ្លាស់ពី Juventus មកចាប់ដៃគូគ្នាជាមួយ Bruno នៅ Manchester United កាលពីខែកញ្ញា កន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា ពួកគេទាំងពីរ ជាមិត្តរួមសញ្ជាតិគ្នា ហើយក៏ធ្លាប់លេងយល់ចិត្តគ្នា ជួយឲ្យជម្រើសជាតិព័រទុយកាល់ យកឈ្នះគូប្រកួតជាច្រើនដង ផងដែរ។ យ៉ាងណាមិញ លោក Eidur ជឿជាក់ថា Bruno អាចនឹងរកគ្រាប់បាល់បានច្រើនជាងនេះ ប្រសិនបើគេលេងមិនរំពឹងទៅលើ Ronaldo ច្រើនពេក ដូចបែបនេះ។ លោក Eidur បាននិយាយថា៖ “ខ្ញុំគិតថា Bruno ដូចជា រំពឹងទៅលើ Ronaldo ច្រើនពេកហើយ។ ខ្ញុំឃើញថា ៩លើ ១០ដង ហើយដែលគេតែងតែសម្លឹងរកមើល Ronaldo
20 Dec 2021
108 views
Football News
Bruno សរសើរ Carrick ថានឹងអាចក្លាយជាកំពូលគ្រូបង្គោល
ខ្សែបម្រើ Bruno Fernandes បានសរសើរលោក Michael Carrick អតីតអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United ក្រោយការប្រកួតនឹងក្លឹប Arsenal នៅក្នុងថ្ងៃនេះថា លោកនឹងក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប។ Bruno បាននិយាយថា៖” កាលពីប្រកួតនឹង Villarreal ខ្ញុំខឹងនឹង Carrick នឹងមែនទែន តែជីវិតជាគ្រូ ជាអ្នកដឹកនាំក្រុមអញ្ចឹងហើយ។ ខ្ញុំមើលឃើញថា អនាគតជាគ្រូបង្គោលរបស់គាត់គឺនឹងល្អមែនទែនទៅថ្ងៃមុខ។ គាត់ដឹងពីរបៀបនិយាយជាមួយកីឡាករ។ បើមានឱកាសគាត់នឹងអាចក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប “។ លោក Carrick បានចាកចេញពី Man Utd ហើយនៅក្នុងថ្ងៃនេះ ក្រោយរួមរស់ជាមួយក្រុមនេះ រយៈពេល១៥ឆ្នាំ បើគិតទាំងអាជីពជាកីឡាករ និងអាជីពជាថ្នាក់ដឹកនាំរបស់ក្រុមនេះ។ លោកធ្លាប់ធ្វើជាជំនួយការអ្នកចាត់ការក្លឹប និងឡើងជាអ្នកជាអ្នកចាត់ការបណ្ដោះអាសន្នក្រោយ Ole បញ្ចប់ពីតួនាទីផងដែរ។ ក្នុងឱកាសជាអ្នកដឹកនាំបណ្ដោះអាសន្ននេះ លោកបានដឹកនាំ៣ប្រកួត ដែលមានលទ្ធផលឈ្នះ២ប្រកួតគឺប្រកួតតទល់នឹង Villarreal និង Arsenal ព្រមទាំងមានលទ្ធផលស្មើមួយដងគឺប្រកួតតទល់នឹង Chelsea ៕
04 Dec 2021
109 views
Football News
Michael Carrick និយាយពីការសម្រេចដាក់ Ronaldo បម្រុងយប់មិញ
គ្រូបង្វឹកបណ្តោះអាសន្នរបស់ Man Utd បានពន្យល់ពីមូលហេតុដែលដាក់ឲ្យតារាឆ្នើម Cristiano Ronaldo អង្គុយនៅកៅអីបម្រុងក្នុងការប្រកួតក្របខ័ណ្ឌ Premier League រវាង Chelsea ជាមួយ Man Utd នៅកីឡដ្ឋាន Stamford Bridge ។ ទោះបី Man United កំពុងធ្វើការធ្ងន់ត្រូវប៉ះជាមួយក្រុម Chelsea ដែលស្ថិតកំពូលតារាង Premier League ក៏ដោយក៏លោក Michael បានសម្រេចចិត្តឲ្យកំពូលខ្សែប្រយុទ្ធពាក់អាវលេខ 7 រូបនេះស្ថិតនៅកៅអីបម្រុង ខណៈដែល Bruno Fernandes, Jadon Sancho និង Marcus Rashford ត្រូវបានឲ្យរាប់រងកន្លែងប្រយុទ្ធក្នុងជម្រើសដំបូង។ យោងតាមលោក Michael Carrick និយាយថា៖ “កីឡាករ Cristiano Ronaldo ប្រហែលជាឈ្មោះដ៏អស្ចារ្យរបស់ពួកគេ ប៉ុន្តែវាគ្រាន់តែជាគំនិតនៃផែនការហ្គេមប៉ុណ្ណោះ។ Ronaldo តាមពិតគាត់ពិតជាអស្ចារ្យណាស់ ប៉ុន្តែលោកត្រូវតែសម្រេចចិត្តធ្វើបែបនេះនៅថ្ងៃនេះ។ និយាយដោយស្មោះត្រង់ទៅវាជាគ្រាន់តែជាការសម្រេចចិត្តជ្រើសរើសដើម្បីក្រុម។ កីឡាករក្មេងទាំងអស់នៅក្នុងក្រុមពិតជាអស្ចារ្យគ្រប់កន្លែងក្នុងជម្រើសដំបូងហើយ Ronaldo
29 Nov 2021
192 views
Football News
Bruno និង Ronaldo រិះគន់ការដឹកនាំ Ole ថាគ្មានគោលដៅ
វិបត្ដិរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងក្រុម កាន់តែបែកធ្លាយច្រើនហើយក្រោយពីលេងចាញ់ Liverpool និង Manchester City នៅទឹកដី Old Trafford ។ ដំបូងឡើយថ្នាក់ដឹកនាំក្រុមបិសាចក្រហម ចង់ឱ្យឱកាសលោក Ole ដឹកនាំក្រុមរហូតដល់ចប់រដូវកលានេះ ទើបពួកគេសម្រេចស្វែងរកអ្នកចាត់ការថ្មី។ តែបន្ទាប់ពីចាញ់ Liverpool និង Man City នៅ Old Trafford ជាប់គ្នា និងរកមិនបាន១គ្រាប់សោះនោះ ទើបធ្វើឱ្យកីឡាករក្នុងក្រុមមិនសប្បាយចិត្ត ហើយបន្ទោសទៅលើការដឹកនាំរបស់អ្នកចាត់ការន័រវែស ថាគ្មានគោលដៅនិងគម្រោងច្បាស់លាស់នោះទេ។ ក្នុងនោះកីឡាករ២នាក់ត្រូវបានគេដឹងថាមិនសប្បាយចិត្តខ្លាំងគឺ Bruno និង Ronaldo ។ កីឡាករទាំងពីរនាក់បានបញ្ជាក់ច្បាស់ថាពួកគេមិនទទួលបានគោលដៅច្បាស់លាស់ក្នុងការលេងពីសំណាក់អ្នកចាត់ការ Ole ឡើយ។ ដោយការរៀបក្បូនប្រកួតមិនច្បាស់នេះហើយ ទើបបានជាធ្វើឱ្យក្រុមលេងមិនល្អ។ ជាក់ស្ដែងក្នុងការប្រកួតទល់ Man City កន្លងទៅ លោក Ole បានដាក់ Rashford ចូលលេង ទាំងដែលខ្សែប្រយុទ្ធអង់គ្លេសរូបនេះមិនបានហាត់ជាមួយក្រុម២ថ្ងៃមកហើយ ដោយសារតែឈឺ។ ស្របពេល Donny
08 Nov 2021
96 views
Football News
ខ្សែបម្រើ Bruno Fernandes ចូលចិត្តផឹកកាពូឈីណូនៅយប់មុនប្រកួត
ខ្សែបម្រើ Bruno Fernandes បានបង្ហើបថាគេតែងតែផឹកកាហ្វេកាពូឈីណូនៅម៉ោង១១យប់ នៅយប់មុនប្រកួត រហូតវាក្លាយជាជំនឿជាប់ខ្លួនទៅហើយ។ កីឡាកររូបនេះទើបតែបានជួយក្រុមបិសាចក្រហម Manchester United យកឈ្នះក្លិប Atalanta ក្នុងការប្រកួតក្របខណ្ឌ Champions League កាលពីថ្ងៃទី២១ខែតុលាកន្លងទៅ ហើយការប្រកួតបន្ទាប់គឺ ក្រុមរបស់គេនឹងត្រូវប្រកួតជាមួយ Liverpool នាថ្ងៃទី២៤ខែតុលាខាងមុខ ដែល Fernandes ទំនងជាអវត្តមានដោយសាររងរបួសកំលុងពេលហ្វឹកហាត់។ Fernandes រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៨លើកនៅរដូវកាលនេះ ហើយរូបគេបានទម្លាយថាដើម្បីឲ្យគេចូលលេងក្នុងការប្រកួតយ៉ាងរលូន គឺគេតែងតែបង្កើតទម្លាប់ផឹកកាពូឈីណូ ដើម្បីរៀបចំខ្លួន។ ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះបានថ្លែងប្រាប់ មិត្តរួមក្រុម Jesse Lingard តាមរយៈ Youtube របស់ KFC ថា៖ យប់មុនការប្រកួតមកដល់ ខ្ញុំតែងតែញ៉ាំអាហារនៅក្នុងបន្ទប់សណ្ឋាគារ បន្ទាប់មកនៅម៉ោង១១ ឬ១១:៣០ នាទីយប់ ខ្ញុំនឹងផឹកកាហ្វេកាពូឈីណូ (Cappuchino) ។ បើសិនខ្ញុំផឹកវាហើយចូលដេកតែម្ដង គឺខ្ញុំអាចដេកលក់ដោយគ្មានបញ្ហា ប៉ុន្តែបើខ្ញុំផឹកវាហើយ ខ្ញុំនៅអង្គុយធ្វើអ្វីផ្សេងទៀតគឺវានឹងមានបញ្ហាហើយ៕
23 Oct 2021
156 views
Football News
Ronaldo ធ្វើបាន Hat-trick ឱ្យជម្រើសជាតិចំនួន ១០លើក
ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន៣គ្រាប់ម្នាក់ឯងជួយក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះលើក្រុមលុចហ្សុំបួរ ក្នុងលទ្ធផល ៥ ទល់នឹង ០ កាលពីយប់មិញ នាការប្រកួតជម្រុះតាមពូល FIFA World Cup 2022 ។ សម្រាប់ការប្រកួតនេះដែរ Ronaldo ទទួលបានបាល់ប៉េណាល់ទី ២គ្រាប់នៅដើមតង់ទី ១ ទៅហើយនៅនាទី៨ និង១៣។ ខណៈដែលឈានដល់នាទី១៧ កីឡាករ Bruno ក៏ថែមបាន១គ្រាប់ទៀត។ ចប់តង់ទី១ ព័រទុយហ្គាល់នាំមុខ ៣ ទល់នឹង ០។ ចូលដល់តង់ទី២ កីឡាករ João Palhinha ក៏បានបន្ថែមគ្រាប់បាល់ទី ៤ បានទៀតនៅនាទី ៦៩ មុនពេល Ronaldo ថែមគ្រាប់ទី ៥ ដែលជាគ្រាប់បាល់ Hat-trick បាននៅនាទី ៨៧។ នេះជាការធ្វើបាន Hat-trick លើកទី ១០ របស់ Ronaldo នៅក្រុមជម្រើសជាតិហើយ និងជាលើកទី
13 Oct 2021
121 views
Football News
Bruno ថា Pogba អាច Assist បាល់រហូតដល់ទៅ ៥ ទៅ៦ដងឯណោះក្នុង ១ប្រកួត
ខ្សែបម្រើ Bruno Fernandes បាននិយាយសរសើរខ្សែបម្រើ Paul Pogba ខ្លាំងៗនៅក្នុងកិច្ចសម្ភាសន៍ជាមួយ MUTV បន្ទាប់ពីជួយ Manchester United ឈ្នះ Leeds United ក្នុងលទ្ធផល ៥-១ ក្នុងប្រកួតបើកឆាក Premier League ដំបូងក្នុងរដូវកាលថ្មីឆ្នាំ២០២១/២២នេះកាលពីថ្ងៃសៅរ៍កន្លងទៅ។ Bruno បាននិយាយថា៖” Pogba គាត់ធ្វើបានល្អណាស់ គាត់ជាកីឡាករដែលមានមាឌធំមាំទាំម្នាក់។ ម្នាក់ៗដឹងពីគាត់ច្បាស់ណាស់ ហើយខ្ញុំសង្ឃឹមថាគាត់នឹងអាចធ្វើឲ្យកាន់តែបានល្អជាងនេះទៅទៀត ព្រោះខ្ញុំគិតថាគាត់នៅអាចធ្វើបានល្អជាងនេះទៀត។ ខ្ញុំច្បាស់ណាស់ គាត់អាច Assist បាល់ឲ្យក្រុមក្នុង១ប្រកួត រហូតដល់ ៥ ទៅ៦ដងឯណោះ “។ កីឡាករនេះបន្តថា៖” គាត់ជាកីឡាករដ៏មានគុណភាពមួយរូប។ ពួកយើងជឿជាក់លើគាត់ យើងដឹងច្បាស់ណាស់ពីអ្វីដែលគាត់ធ្វើមកលើក្រុមរបស់យើង ជាក់ស្ដែងដូចជាការជួយក្រុមឲ្យលេងឈ្នះដូចការប្រកួតកន្លងទៅនេះ និង ជួយក្រុមឲ្យកាន់តែល្អប្រសើរ “៕
16 Aug 2021
208 views
Football News
Man United មានបំណងចង់បន្តកុងត្រាជាមួយខ្សែបម្រើ Bruno Fernandes
ក្រុមបិសាចក្រហម Manchester United មានបំណងចង់បន្តកុងត្រាជាមួយខ្សែបម្រើ Bruno Fernandes របស់ពួកគេ។ យោងតាមគណនី Twitter ឈ្មោះ Nicolo Schira បានសរសេរថាក្លឹប Manchester United បានបើកកិច្ចពិភាក្សាដើម្បីបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៦ តាំងពីសប្តាហ៍មុនមកម្ល៉េះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៥ ។ រដូវកាលមុនខ្សែបម្រើ Bruno Fernandes រកបាន ១៨ គ្រាប់ក្នុង ៣៧ ប្រកួតនៅ Premier League ។
15 Aug 2021
157 views
Football News
កីឡាករ Bruno Fernandes បានបង្ហើបថាលោកចង់និយាយជាមួយលោក Sir Alex Ferguson
ខ្សែបម្រើវ័យ ២៦ ឆ្នាំ Bruno Fernandes បានផ្លាស់ចេញពីក្លិប Sporting Lisbon មកចូលរួមជាមួយក្លិបបិសាចក្រហម Manchester United កាលពីដើមឆ្នាំ២០២០ ក្នុងតម្លៃខ្លួន៤៧លានផោន (ឬ៦៧លានដុល្លារ) ហើយរូបគេដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យក្លិបមួយនេះឈរនៅលេខរៀងទី ២ នៃតារាង Premier League រដូវកាល ២០២០/២១នេះ។ ដោយឡែកថ្មីៗនេះខ្សែបម្រើ Bruno Fernandes បានចេញមកបញ្ជាក់ថារូបគេមានរឿងដែលសោកស្តាយមួយចាប់តាំងពីផ្លាស់មកលេងឲ្យ Man UTD ពោលរូបគេមិនដែលមានឱកាសអង្គុយពិភាក្សាជាមួយនឹងអតីតគ្រូបង្វឹកឆ្នើមលោក Alex Ferguson នោះទេ។ កីឡាករជម្រើសជាតិព័រទុយកាល់រូបនេះបានបន្ថែមទៀតថារូបគេចង់បានដំបូន្មានពី Sir Alex ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម និងដើម្បីជួយក្រុមឲ្យទទួលបានលទ្ធផលកាន់តែល្អផងដែរ៕
16 May 2021
175 views
Other News
Bruno Fernandes និយាយបង្ហើបអាថ៌កំបាំងពិសេសមួយក្រោយផ្ទេរមក Man.Utd
Bruno Fernandes បានផ្តល់បទសម្ភាសន៏ថាៈ ខ្លួន និងតាំងចិត្តខិតខំលេងគ្រប់យ៉ាង ដើម្បីនាំភាពជោគជ័យ និងពានរង្វាន់ធំៗដល់ Man.Utd។ ខ្សែបម្រើកណ្តាលរូបនេះបានទម្លាយចេញពីអាថ៌កំបាំងផ្ទាល់ខ្លួនថាសេចក្តីស្រលាញ់របស់គេចំពោះក្រុមបិសាចក្រហមបានចាប់ផ្តើមនៅពេលរូបគេធ្លាប់បានមើលឃើញទម្រង់លេងរបស់សិស្សច្បង Cristiano Ronaldo ហើយចាប់តាំងពីពេលនោះមកខ្ញុំគឺជាអ្នកគាំទ្រដ៏ធំនៃក្លិបដ៏អស្ចារ្យមួយនេះ។ Fernandes បានប្រាប់យ៉ាងដូច្នេះ បន្ទាប់ពីខ្សែបម្រើកណ្តាលរូបនេះ ផ្ទេរពី Sporting Lisbon ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំកន្លះ និងអាចបន្ត(១ទៅ២ឆ្នាំទៀត) ក្នុងតម្លៃ ៥៥លានអឺរ៉ូ (៤៧ លានផោន) បូករួមផលប្រយោជន៏ផ្សេងៗទៀតអាចនិងកើនដល់ ៨០លានអឺរ៉ូ (៦៧,៧ លានផោន) ។ ខ្សែបម្រើវ័យ ២៥ឆ្នាំ សញ្ជាតិព័រទុយហ្កាល់ជាកីឡាករទី៤ របស់ Sporting ដែលផ្ទេរមក Old Trafford បន្ទាប់ពី Cristiano Ronaldo, Nani, Macos Rojo និងជាកីឡាករព័រទុយហ្គាល់ទី៣ ដែលផ្លាស់មក Man.Utd មុនកាលបរិច្ឆេទបិទបញ្ចប់ទីផ្សារទិញដូរកីឡាករដែលត្រូវផុតកំណត់នៅម៉ោង ២៣:00 ថ្ងៃសុក្រនេះហើយ។
01 Feb 2020
263 views
Other News
Man United ផ្ទេរយក Fernandes មក Old Trafford ជាមួយតម្លៃខ្លួន ៨០លានអឺរ៉ូ
ក្លិប Manchester United បានយល់ព្រមលើការព្រមព្រៀងគ្នាមួយ ដែលមានតម្លៃខ្លួនរហូតដល់៨០លានអឺរ៉ូ (ស្មើនឹង៨៨លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bruno Fernandes ពីក្លិប Sporting Lisbon។ នេះបើយោងទៅតាមការប្រកាសរបស់ក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។ Man United បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «ក្លិប Manchester United ពិតជារីករាយណាស់ក្នុងការប្រកាសថា យើងបានឈានដល់ការព្រមព្រៀងគ្នាជាមួយនឹងក្លិប Sporting Clube de Portugal ដើម្បីទិញយក Bruno Fernandes។ ការផ្ទេរនេះ នៅតែរង់ចាំការត្រួតពិនិត្យសុខភាព និងការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនប៉ុណ្ណោះ»។ Fernandes វ័យ២៥ឆ្នាំ ត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់ក្លិបមានមូលដ្ឋាននៅ Old Trafford ជាច្រើនខែមកហើយ ប៉ុន្តែ ដំបូងឡើយ Man United មិនមានបំណងក្នុងការផ្តល់តម្លៃខ្លួនទៅតាមការស្នើសុំរបស់ក្លិប Sporting។ ក្លិប Sporting បានប្រកាសថា ការផ្ទេរនេះ មានតម្លៃខ្លួនជាមូលដ្ឋាន៥៥លានអឺរ៉ូ ខណៈដែលទឹកប្រាក់២៥លានផោនផ្សេងទៀត គឺជាប្រាក់ឧបត្ថម្ភទាក់ទងនឹងការបង្ហាញពីទម្រង់លេង។ ក្លិប Sporting
30 Jan 2020
224 views
Other News
ក្លឹប Man Utd មានទំនុកចិត្តក្នុងការសម្រេចកិច្ចព្រមព្រៀងផ្ទេរ Bruno Fernandes
កីឡាករ Bruno Fernandes របស់ក្លឹប Spoting បានក្លាយជាកម្មវត្ថុនៃចំណាប់អារម្មណ៍របស់ក្លឹប Man Utd នៅរដូវកាលទិញដូរខែមករានេះ ប៉ុន្តែខ្សែបម្រើរូបនេះគ្រោងដឹកនាំការប្រកួតនៅលើទីលានប្រកួតហើយ។ វាហាក់ដូចជាថា ក្លឹបបិសាចក្រហមបានដាក់សំណើផ្ទេរកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះជាលើកទី៣ ប៉ុន្តែទាំងក្លឹប Man Utd និងក្លឹប Spoting បានប៉ាន់ប្រមាណតម្លៃខុសគ្នា១០លានផោន។ ប្រធានបច្ចេកទេសក្លឹប Sporting លោក Frederico Varandas និងលោក Jorge Mendes ជាភ្នាក់ងាររបស់ Bruno បានធ្វើដំណើរមកក្លឹប Man Utd កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនទាន់ឯភាពលើកិច្ចព្រមព្រៀងនៅឡើយជាមួយនឹងនាយករងប្រតិបត្តិរបស់ក្លឹប Man Utd លោក Ed Woodward។ ទោះបីជាយ៉ាងណា គេរំពឹងថា ការចរចានឹងបន្តនៅសប្តាហ៍នេះ ហើយកីឡាករវ័យ២៥ឆ្នាំរូបនេះអាចនឹងត្រូវបានដកចេញពីក្រុមជម្រើសរបស់លោក Jorge Silas ប្រសិនបើ Man Utd សម្រេចកិច្ចព្រមព្រៀងនោះ៕
28 Jan 2020
510 views