Tag: Bruno Guimaraes
Football News
ខ្សែបម្រើ Bruno Guimarães ថា Newcastle នឹងក្លាយជើងជាឯក UCL នៅថ្ងៃណាមួយ
ខ្សែបម្រើ Bruno Guimarães ដែលជាកីឡាករទើបផ្លាស់ពីក្លឹប Lyon មកកាន់ក្លឹប Newcastle United បាននិយាយទៅកាន់សារព័ត៌មានកាលពីម្សិលមិញថា គេជឿជាក់ក្លឹប Newcastle របស់គេនឹងក្លាយជាជើងឯកពាន UEFA Champions League ក៏ដូចជាក្លាយជាក្លឹបដ៏ខ្លាំងជាងគេ នៅថ្ងៃណាមួយនាពេលអនាគត។ Guimaraes បាននិយាយថា៖” ក្លឹប Newcastle នេះនឹងក្លាយជាក្លឹបដ៏មានឥទ្ធិពលខ្លាំងជាងគេនៅក្នុងពិភពបាល់ទាត់។ នេះជាក្លឹបដ៏ក្លឹបជាប្រវត្តិសាស្ត្រមួយ ដែលមានទំនៀមទម្លាប់ដ៏ល្អ ក៏ដូចជាប្រវត្តិដ៏អស្ចារ្យមួយ។ ខ្ញុំអត់មានអីត្រូវសង្ស័យពីការសម្រេចចិត្តមកក្លឹបនេះទេ “។ ខ្សែបម្រើរូបនេះក៏បាននិយាយដោយការជឿជាក់ថា គោលបំណងរបស់ក្លឹបគេនៅរដូវកាលខាងមុខៗនេះគឺចូលរួមក្នុងការប្រកួត UCL និងយកឈ្នះការប្រកួតពានមួយនេះផងដែរ។ គួរបញ្ជាក់ផងដែរថា Newcastle បានផ្លាស់មកម្ចាស់ថ្មីកាលពីឆ្នាំទៅគឺ ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាបុគ្គលម្នាក់ដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារ ដោយកាលពីរដូវកាលទិញដូរខែមករាកន្លងទៅនេះក្លឹប Newcastle ក៏បានចំណាយលុយនាំចូលកីឡាករច្រើនជាងគេផងដែររហូតទៅដល់៧នាក់។ នៅខណៈនេះក្លឹបខាងលើមានការលំបាកនៅក្នុងការប្រកួត Premier League ដោយឈរនៅលើចំណាត់ថ្នាក់ទី១៩ នៃការប្រកួត និងមាន ១៥ពិន្ទុប៉ុណ្ណោះ៕
10 Feb 2022
70 views
Football News
Newcastle នាំចូលកីឡាករ ២រូបថែមមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ
ក្លិបសារកាព្រៃ Newcastle United បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយក បានកីឡាករបន្ថែម ២រូបទៀត ជាផ្លូវការនៅថ្ងៃចុងក្រោយ នៃទីផ្សារដោះដូរកីឡាករ ពោលរួមមានខ្សែការពារ Dan Burn ពីក្លិប Brighton & Hove Albion និង ខ្សែការពារស្លាបឆ្វេង Matt Targett ពីក្លិប Aston Villa។ សម្រាប់កីឡាករ Matt Targett គឺ Newcastle យកមកពី Aston ត្រឹមលក្ខខណ្ឌខ្ចីជើងរយៈពេលខ្លី រហូតដល់បញ្ចប់រដូវកាលនេះ ប៉ុណ្ណោះ។ ចំណែកឯខ្សែការពារវ័យ២៩ឆ្នាំ Dan Burn គឺ Newcastle ចុះកុងត្រាយករយៈពេល២ឆ្នាំកន្លះ ក្នុងតម្លៃខ្ទង់១៣លានផោន (ឬប្រមាណ ១៧លានដុល្លារ)។ គួរបញ្ជាក់ដែរថា សរុបទីផ្សារដោះដូរខែមករានេះ Newcastle យកបានកីឡាករចំណូលថ្មីចំនួន៥នាក់ ពោលកាលពីពេលថ្មីៗកន្លងទៅក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីប្រាក់ពាន់លានសញ្ជាតិអារ៉ាប់មួយនេះ ទើបយកកីឡាករ Bruno Guimarães, Chris Wood, និង Kieran Trippier
02 Feb 2022
76 views
Football News
ក្លឹប Newcastle ចាប់អារម្មណ៍ទៅលើខ្សែបម្រើ Bruno Guimarães របស់ Lyon
ក្លឹប Newcastle បានដាក់សំណើទៅលើខ្សែបម្រើ Bruno Guimarães របស់ Lyon រហូតដល់ ៤០ លានអឺរ៉ូ ខណៈដែលខាងក្លឹប Lyon កំពុងពិចារណាទៅលើខ្សែបម្រើរូបនេះ។ ខ្សែបម្រើ Bruno មិនមែនចាប់អារម្មណ៍ចង់បានតែ Newcastle ទេក្នុងនោះ Arsenal, Juventus និងក្លឹបធំៗមួយចំនួនទៀតកំពុងតាមទាក់ទងដូចគ្នា។ កីឡាករដដែលខាងលើធ្លាប់ជាប់ជម្រើសជាតិប្រេស៊ីល និងបានលេង៣ប្រកួតផងដែរឲ្យជម្រើសជាតិ។ គេបានចាប់ផ្ដើមលេងឲ្យ Lyon នៅឆ្នាំ២០២០ រហូតមកដល់ពេលនេះគឺលេងបានចំនួនសរុប ៥៦ ប្រកួត និងរកបាន៣គ្រាប់ក្នុងនាមជាខ្សែបម្រើ។ បច្ចុប្បន្ន Bruno មានវ័យ២៤ ឆ្នាំហើយ រដូវកាលនេះគេបង្ហាញខ្លួនបាន ២០ ប្រកួតហើយឲ្យ Lyon ក្នុងលីគកំពូលរបស់បារាំង និងមិនទាន់រកបានគ្រាប់បាល់ទេ៕
27 Jan 2022
61 views
Football News
Juventus ចាប់អារម្មណ៍ខ្ចីជើង Loftus-Cheek ពីក្រុម Chelsea ក្នុងខែមករានេះ
ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បាន ខ្សែបម្រើ Ruben Loftus-Cheek ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Chelsea ។ ភាគីលោក Max Allegri ចង់បានគេដោយចង់យកមកជំនួសខ្សែបម្រើ Arthur Melo ដែលទំនងជាចាកចេញនៅខែមករានេះហើយ។ យ៉ាងណាមិញ គេពុំទាន់ដឹងថា Chelsea បានយល់ព្រមឲ្យ Loftus-Cheek ចាកចេញឬក៏អត់នោះទេព្រោះ Juventus ចង់ស្នើឲ្យមានលក្ខខណ្ឌអាចទិញផ្ដាច់ នេះបើយោងតាមការរាយការណ៍ពី Sky Italia ។ Ruben Loftus-Cheek បានចូលលេងចំនួន១៦ប្រកួតនៅរដូវកាលនេះគឺនៅ Premier League ចំនួន១២ប្រកួតនិង Champions League ចំនួន៤ប្រកួត។ យ៉ាងណាមិញ ក្រៅពី Loftus-Cheek គឺ Juventus ក៏ចាប់អារម្មណ៍ កីឡាករផ្សេងទៀតដូចជា Bruno Guimaraes និង Renato Sanches ផងដែរ៕
16 Jan 2022
76 views