Tag: Bugatti Centodieci
Football News
មើលកន្លែងដាក់ឡានរបស់ Ronaldo ជាង ២០គ្រឿងសុទ្ធតែថ្លៃៗកបពពក
Georgina Rodriguez ដែលជាសង្សាររបស់ Cristiano Ronaldo បានថតវីដេអូជាលក្ខណៈឯកសារមួយ ជាមួយ Netflix កាលពីពេលថ្មីៗនេះ។ ដោយក្នុងវីដេអូនោះ ក៏បានបង្ហាញពីការរស់នៅរបស់គូសង្សារខាងលើដែរ ហើយមានប្លង់ចាប់ទៅកន្លែងដាក់ឡានរបស់ Ronaldo ទៀតផង។ ដោយក្នុងនោះ មានឡានមិនតិចជាង២០គ្រឿងទេចតចោល ហើយសុទ្ធតែជាសេរីទំនើបៗទាំងអស់។ ដោយឡានថ្លៃជាងគេរបស់ Ronaldo ត្រូវបានគេដឹងថាជាសេរី Bugatti Centodieci ដែលមានតែ១០គ្រឿងប៉ុណ្ណោះលើលោកនេះ មានតម្លៃមិនក្រោម ១០លានដុល្លារឡើយ។ ប្រភេទឡាន Bugatti នេះដែរ ក្នុងហ្គារាសគេ មានមិនតិចជាង៣គ្រឿងឡើយ។ ស្របពេលឡានដែលថោកជាងគេក្នុងហ្គារាសនេះ គឺ Chevrolet Camaro ដែលវាមានតម្លៃប្រមាណជាជាង៥ម៉ឺនដុល្លារអាមេរិក។ សរុបតម្លៃឡានរបស់គេទាំងអស់ មិនក្រោម២០លានដុល្លារនោះទេក្នុងហ្គារាសនេះ៕
03 Feb 2022
76 views