Tag: Bundesliga
Football News
Marco Rose ត្រូវបាន Dortmund បញ្ចប់តំណែងពីគ្រូបង្គោល ក្រោយមកដឹកនាំមិនដល់ ១ឆ្នាំ
លោក Marco Rose ត្រូវបានក្លឹប Borussia Dortmund បញ្ចប់តំណែងពីគ្រូបង្គោលក្លឹបជាផ្លូវការក្នុងថ្ងៃនេះ ក្រោយមកដឹកនាំក្លឹបនេះមិនដល់ ១ឆ្នាំពេញផង។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនៅក្នុងថ្ងៃនេះ។ លោក Rose ត្រូវបាន Dortmund តែងតាំងធ្វើជាគ្រូបង្គោលក្លឹបចាប់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅមក ដោយដឹកនាំសរុបបាន៤៦ប្រកួត ឈ្នះ២៧ប្រកួត ចាញ់១៥ប្រកួត ស្មើ៤ប្រកួត ក្នុងចំណាត់ថ្នាក់ទី២ នៃតារាងប្រកួត Bundesliga ក្នុងរដូវកាលនេះ ដោយមាន៦៩ពិន្ទុ។ មុនប្រកាសបញ្ចប់តួនាទីនេះ លោក Rose ក៏បានលើកឡើងផងដែរថា លោកមានអារម្មណ៍ថាខាងថ្នាក់ដឹកនាំក្លឹបលែងទុកចិត្តលើការដឹកនាំលោកហើយ។ បើតាមកំពូលអ្នកកាសែត Fabrizio Romano ចំពោះគ្រូបង្គោលថ្មីមកជំនួសលោក Rose ខាង Dortmund កំពុងទាក់ទងលោក Edin Terzić នាយកបច្ចេកទេសក្លឹបហ្នឹងផ្ទាល់ ឲ្យមកដឹកនាំក្លឹបហ្នឹងតែម្ដង៕
21 May 2022
15 views
Football News
Lewandowski សម្រក់ទឹកភ្នែកនិយាយទាំងអួលដើមកក្នុងពិធីលាគ្នាជាមួយអ្នកគាំទ្រ Bayern
កាលពីយប់មិញខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានសម្រក់ទឹកភ្នែកនៅមុខអ្នកគាំទ្រក្រុម Bayern Munich ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Wolfsburg នៃក្របខណ្ឌ Bundesliga។ ជាការពិតណាស់ នៅក្នុងការប្រកួតនោះក្រុម Bayern Munich បានទទួលលទ្ធផលស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Wolfsburg ០-០ ក្នុងនោះ Lewandowski ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ឱ្យក្រុមជើងឯកនៃលីគកំពូល អាល្លឺម៉ង់ផងដែរ។ យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត Lewandowski បានឈរសម្រក់ទឹកភ្នែក និងនិយាយលាគ្នាទៅកាន់អ្នកគាំទ្រក្រុម Bayern Munich ទាំងអួលដើមក ហើយតាមរយៈសកម្មភាពបែបនេះយើងអាចសន្មតបានថាខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ ទំនងជានឹងចាកចេញពី Bayern នៅដំណាច់រដូវកាលនេះហើយ ទោះមិនទាន់មានការប្រកាសផ្លូវការពីក្លិបក៏ដោយខណៈបច្ចុប្បន្ន Barcelona ត្រូវបានគេមើលឃើញថា កំពុងនាំគេដែលអាចយកបានខ្សែប្រយុទ្ធរូបនេះ។ ទាក់ទងនឹងរឿងខាងលើ Lewandowski បានថ្លែងប្រាប់កាសែត Sport Polska យ៉ាងដូច្នេះថា៖ “វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលនេះជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយ Bayern”៕
15 May 2022
22 views
Football News
តំបន់ប្រយុទ្ធរបស់ Man City កាន់តែខ្លាំង ក្រោយខិតជិតទិញបាន Haaland ពី Dortmund
Manchester City គ្រោងប្រកាសព័ត៌មានក្នុងការទិញបាន Erling Haaland ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនិយាយតម្លៃខ្លួនត្រូវជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund។ Haaland វ័យ២១ឆ្នាំបានក្លាយជាគោលដៅទីមួយរបស់លោក Pep Guardiola ជាយូរមកហើយ ខណៈពេលនេះ Man City បានត្រៀមកញ្ចប់ទឹកប្រាក់៦៣លានផោនដើម្បីទិញគេផ្ដាច់ពី Dortmund។ Haaland ត្រូវបាន Dortmund ផ្ដល់ពេលវេលាសម្រាកកាលពីថ្ងៃច័ន្ទ ហើយគេជឿជាក់ថារូបគេបានធ្វើតេស្ដពិនិត្យសុខភាពនៅឯទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ដើម្បីត្រៀមមក City។ ប្រភពពីប្រទេសអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង City និងខាង Haaland បានសម្រេចកាលពីសប្ដាហ៍មុន ដោយកីឡាករសញ្ជាតិន័រវេសរំពឹងនឹងទទួលបាន៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដំណើរការផ្ទេរកំពុងរៀបចំ ប៉ុន្តែការចូលរួមរបស់ Haaland មកកាន់កីឡដ្ឋាន Etihad Stadium អាចនឹងត្រូវប្រកាសក្នុងសប្ដាហ៍នេះ។ រកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួត Haaland នឹងធ្វើការលាអ្នកគាំទ្រ Dortmund បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅ Bundesliga ទល់នឹង Hertha Berlin នៅចុងសប្ដាហ៍នេះ៕
10 May 2022
23 views
Football News
Thomas Muller បន្តកុងត្រាថ្មីជាមួយ Bayern Munich រហូតដល់ឆ្នាំ ២០២៤
ខ្សែប្រយុទ្ធ Thomas Muller បានធ្វើការបន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich រយៈពេល១ឆ្នាំបន្ថែមទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។ Muller បានចាប់អាជីពកីឡាករបាល់ទាត់ជាមួយ Bayern តាំងពីអាយុ១០ឆ្នាំ ។ កីឡាករនេះលេងឲ្យក្លឹបនេះតាំងពីក្រុមថ្នាល ផ្លាស់មកក្រុមបម្រុង រហូតផ្លាស់មកក្រុមឈុតធំនៅឆ្នាំ២០០៩។ តាំងពីចូលមកក្រុមឈុតធំរបស់ Bayern ចាប់តាំងពីឆ្នាំ២០០៩មក Muller ឈ្នះបានពានលីគកំពូលអាល្លឺម៉ង់ជាមួយក្លឹបនេះរហូតទៅដល់ ១២ដង ឈ្នះ UCL ២ដង UEFA Super Cup ២ដង FIFA Club World Cup ២ដង German Super Cup ៧ដង German Cup ៦ដង។ កីឡាកររូបនេះក៏ធ្លាប់ឈ្នះពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់របស់ខ្លួនផងដែរ។ ក្នុងរដូវកាលនេះ កីឡាករនេះចូលលេងឲ្យ Bayern បាន៤២ប្រកួត និងស៊ុតចូល១២គ្រាប់ ដែលចូលរួមចំណែកជួយឲ្យឈ្នះពាន
04 May 2022
39 views
Football News
ក្រុម Bayern Munich ដាក់កីឡាករលើស ១២ នាក់ក្នុងជំនួបទល់ក្រុម SC Freiburg
មានរឿងភ្ញាក់ផ្អើលមួយនៅក្នុងក្របខណ្ឌ Bundesliga យប់មិញ បន្ទាប់ពីក្រុម Bayern Munich ដាក់កីឡាករលើសដល់ទៅ ១២ នាក់នៅលើទីលានប្រហែលជា ១០ វិនាទីជាង។ ជាការពិតណាស់ យប់មិញនេះក្រុមភ្ញៀវ Bayern បានលត់ក្រុម SC Freiburg ក្នុងលទ្ធផល ៤-១ ដែលរកបានដោយ Leon Goretzka មួយគ្រាប់ Serge Gnabry មួយគ្រាប់ Kingsley Coman មួយគ្រាប់ និង Marcel Sabitzer មួយគ្រាប់។ ដោយឡែក ១ គ្រាប់របស់ក្រុមម្ចាស់ផ្ទះគឺរកបានដោយកីឡាករ Nils Petersen។ យ៉ាងណាមិញ នៅក្នុងការប្រកួតនោះបានមានរឿងចម្រូងចម្រាស់មួយ ដោយនៅនាទីទី ៨៥ Bayern Munich បានបង្កើតកំហុសបច្ចេសទេសមានកីឡាករដល់ទៅ ១២ នាក់នៅលើទីលាន។ ក្នុងនោះត្រូវបានគេដឹងថា Bayern បានផ្លាស់ប្តូរកីឡាករ ២ រូប ប៉ុន្តែមានតែកីឡាករម្នាក់ប៉ុណ្ណោះដែលដើរចេញពីទីលាន ខណៈ Coman
04 Apr 2022
39 views
Football News
ខ្សែបម្រើ Paul Pogba សរសើរកីឡាករ Emre Can និង N’Golo Kante ថាជាគូប្រជែងពិបាកទប់ទល់បំផុត
ខ្សែបម្រើ Paul Pogba ត្រូវគេស្គាល់ថាជាកីឡា្រឆ្នើមជួរមុខមួយរូបក្នុងពិភពលោកដោយធ្លាប់លេងសុទ្ធតែនៅក្លិបកំពូលៗ ប៉ុន្តែរូបគេបានបង្ហើបឲ្យដឹងថាកីឡាករ Emre Can និង N’Golo Kante គឺជាគូប្រជែងដែលពិបាកនឹងទប់ទល់បំផុត។ Can ជាខ្សែបម្រើ ធ្លាប់លេងនៅក្លិប Liverpool, Bayern Munich, Juventus ហើយឥលូវនេះគេបន្តលេងនៅក្លិប Borussia Dortmund ឯក្របខណ្ឌ Bundesliga ។ ឯចំណែក Kante វិញកំពុងលេងនៅ Chelsea ដោយបានជួយក្រុមមួយនេះលើកពាន Champions League និង Club World Cup ជាដើម។ យ៉ាងណាមិញ Pogba បានបកស្រាយមូលហេតុដែលគេជ្រើសរើសយកកីឡាករទាំងពីរថា៖ “ហ្នឹងហើយ គឺ Emre Can ។ ពិតណាស់ N’Golo ផងដែរ ប៉ុន្តែថ្ងៃមួយខ្ញុំចាំបានថាបានប្រកួតទល់នឹង Emre Can ។ ប៉ុន្តែជាមួយ Kante វិញ បើសិនអ្នកអូសបាល់ផុតពីមុខគេ
20 Mar 2022
49 views
Football News
លោក Ralf Rangnick គិតថា Jadon Sancho ចាប់ផ្ដើមធ្វើបានល្អហើយ
លោក Ralf Rangnick ជឿជាក់ថា Jadon Sancho នឹងអាចស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនត្រឡប់មកវិញ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស រូបនេះបង្ហាញខ្លួនបានយ៉ាងល្អនៅក្នុងការប្រកួតទល់នឹងក្រុម Southampton កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅ។ ជាការពិតណាស់ Jadon Sancho ជាអ្នកស៊ុតគ្រាប់បាល់បើកឆាកឱ្យ Man UTD នៅវគ្គទី ១ លុះក្រោយមកនៅដើមវគ្គទី ២ កីឡាករ Che Adams ក៏បានស៊ុតគ្រាប់តាមស្មើមកវិញឱ្យក្រុម Southampton។ ទើបចុងក្រោយក្រុមទាំង ២ បញ្ចប់ការប្រកួត ដោយទទួលលទ្ធផលស្មើគ្នា ១ ទល់នឹង ១។ ក្រោយបញ្ចប់ការប្រកួតលោក Rangnick បានមានប្រសាសន៍ពី Sancho ថ្លែងប្រាប់កាសែត BT Sport យ៉ាងដូច្នេះថា៖ “Jadon Sancho គាត់បង្ហាញទម្រង់លេងបានល្អ មិនត្រឹមតែវគ្គទី ១ទេ សូម្បីវគ្គទី ២ ក៏គាត់ធ្វើបានល្អដូចគ្នា។ ជាមួយការបង្ហាញទម្រង់លេងដ៏ល្អរបស់ Sancho អំឡុង
14 Feb 2022
89 views
Football News
ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយក Frenkie de Jong របស់ក្លឹប Barcelona
យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយកខ្សែបម្រើក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Frenkie de Jong ដោយបានទាក់ទងចរចាជាមួយ ភ្នាក់ងារជម្រើសជាតិហូឡង់វ័យក្មេងរូបនេះ រួចរាល់ហើយ។ De Jong វ័យ២៤ឆ្នាំ បានផ្លាស់ពីក្លិប Ajax មកកាន់ក្លិបយក្សតំបន់កាតាឡាន់ កាលពីឆ្នាំ២០១៩ ក្នុងតម្លៃមហាសាល ៧៤,៥លានផោន (ឬប្រមាណ ១០០លានដុល្លារ)។ យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិហូឡង់ខាងលើ មិនបានបង្ហាញគុណភាពល្អណាស់ណា ក្នុងការលេងឲ្យ Barca នោះឡើយ ខណៈបច្ចុប្បន្ន ក្លិបជើងឯក Bundesliga ៣១សម័យកាល Bayern Munich បានត្រៀមសាងយករូបគេ ទៅលេងនៅទឹកដីអាល្លឺម៉ង់។ ជាមួយគ្នានេះ បើតាមប្រភពដដែល ប្រសិន Bayern បរាជ័យក្នុងការបញ្ចុះបញ្ចូលយក De Jong ក្នុងខែមករានេះ នោះពួកគេនឹងព្យាយាមសាជាថ្មីម្ដងទៀតនាទីផ្សាររដូវក្ដៅខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់កាសែត Sport អ្នកចាត់ការទូទៅរបស់ Barca ថ្មីលោក
25 Jan 2022
137 views
Football News
Chelsea និង Barça បានដាក់ដៅទៅលើខ្សែបម្រើ Coman របស់ Bayern Munich
ការសែត Sport Bild អះអាងថាខ្សែបម្រើ Kingsley Coman របស់ Bayern Munich អាចនឹងចាកចេញពីក្លឹប។ អ្នកតំណាងរបស់ភាគីអាល្លឺម៉ង់ Bayern Munich មិនអាចបន្តកិច្ចសន្យាបានទេ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិបារាំងរូបនេះនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ខាងមុខនេះ។ ចំណុចជាប់គាំងត្រូវបានគេនិយាយថាជាប្រាក់ខែរបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះចង់រកបាន ២០ លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈដែលក្លឹបផ្តល់ជូនត្រឹម ១៣ លានអឺរ៉ូ។ យោងតាមប្រភព ភ្នាក់ងាររបស់ Coman ចាត់ទុកការចាកចេញពី Bayern ជាការផ្ទេឥតគិតថ្លៃ ខណៈដែល Barcelona និង Chelsea យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនេះ។ Kingsley Coman រកបាន 2 គ្រាប់ក្នុង 5 ប្រកួតឲ្យក្លឹបក្នុងក្របខ័ណ្ធ Bundesliga នៅរដូវកាលនេះ៕
05 Nov 2021
151 views
Football News
Haaland ស្នើសុំប្រាក់ឈ្នួល 30 លានផោនសម្រាប់ក្លឹបណាចង់បានរូបគេ
សម្រាប់បណ្ដារក្លឹបដែលចង់បានខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Borussia Dortmund ត្រូវតែហ៊ានចំណាយទៅលើប្រាក់ខែដ៏ខ្ពស់សម្រាប់រូបគេ។ យោងតាម ESPN ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះបានស្នើសុំប្រាក់ឈ្នួលយ៉ាងហោចណាស់ 30 លានផោនក្នុងមួយឆ្នាំ ប្រសិនជាចង់ឲ្យរូបគេចាកចេញពីក្លឹប Borussia Dortmund របស់លីកអាល្លឺម៉ង់។ កន្លងមកមានការរាយការណ៍ថាក្លឹបជាច្រើនរួមមាន Chelsea, Real Madrid, Manchester City និង Manchester United កំពុងប្រជែងគ្នាក្នុងការចុះហត្ថលេខាលើតារាវ័យក្មេងរូបនេះ។ កីឡាករសញ្ជាតិន័រវែសរូបនេះអាចចាកចេញពីក្លឹប Dortmund ប្រសិនបើក្លឹបណាមួយព្រមបង់ថ្លៃផ្ដាច់កុងត្រារបស់គេចំនួន ៧៥ លានអឺរ៉ូនៅរដូវក្តៅក្រោយនេះ។ Haaland រកបាន 9 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 3 លើកបន្ថែមទៀតក្នុងការបង្ហាញខ្លួន 6 លើកនៅ Bundesliga សម្រាប់ក្លឹបនៅរដូវកាលនេះ៕
22 Oct 2021
164 views
Football News
Lewandowski គ្រោងបន្តកុងត្រាជាមួយ Bayern
ខ្សែប្រយុទ្ធ Robert Lewandowski ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Bayern Munich មានបំណងចង់បន្តនៅក្លឹបនេះបន្ត។ យោងតាមអ្នកសារព័ត៌មាន Bild អះអាងថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះគ្រោងនឹងបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ខាងមុខនេះ ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញត្រូវបានគេរាយការណ៍ថាកំពុងរង់ចាំភាគីក្លឹប Bayern Munich ផ្តល់ភ្លើងខៀវថាពួកគេនឹងពិចារណាពីការបន្តកុងត្រាថ្មី។ ម្ចាស់ពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអ៊ឺរ៉ុប Robert Lewandowski បានស៊ុតបាល់បញ្ចូលទី ៧ គ្រាប់ក្នុង ៧ ប្រកួតនៃក្របខ័ណ្ឌ Bundesliga ក្នុងរដុវកាលនេះ៕
05 Oct 2021
158 views
Football News
Lewandowski បានទទួលពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអ៊ឺរ៉ុបឆ្នាំ ២០២១
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich និងជម្រើសជាតិប៉ូឡូញទទួលបានស្បែកជើងមាសប្រចាំទ្វីបអ៊ឺរ៉ុបរដូវកាល ២០២០/២១ ។ ជាមួយនឹងការស៊ុតបាន ៤១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩ លើកនៅក្របខ័ណ្ឌ Bundesliga ដែលបានយកឈ្នះលើកីឡាករ Lionel Messi ដែលរកបាន ៣០ គ្រាប់និង Cristiano Ronaldo ដែលមាន ២៩ គ្រាប់។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះរកគ្រាប់បាល់បាន ១ គ្រាប់កន្លះក្នុងរយៈពេល ៩០ នាទីក្នុងរយៈពេល ៩ រដូវកាលជាប់ៗគ្នាឲ្យក្រុម Bayern តែបរាជ័យក្នុងការស៊ុតបញ្ចូលទីក្នុងចំណោម ៤ ប្រកួតក្នុងចំណោម ២៩ ប្រកួតរបស់គាត់។ គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ Hansi Flick ដែលបានមកដឹកនាំក្លឹបនេះចន្លោះឆ្នាំ ២០១៩ ដល់ ២០២១ បានអបអរសាទរដល់ Lewandowski ដែលបានឈ្នះពានរង្វាន់នេះ។
22 Sep 2021
156 views
Football News
ក្លឹបញញួរយក្ស West Ham ចុះកុងត្រាយកកីឡាករសញ្ជាតិក្រូអាតពីក្លឹប CSKA Moscow
ក្លឹប West Ham United បានចុះកុងត្រាជាមួយខ្សែបម្រើស Nikola Vlasic ពីក្លឹប CSKA Moscow របស់លីករុស្ស៊ី ។ ក្លិបនៅទីក្រុងឡុងដ៍ទើបតែប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើក្រូអាតរូបនេះជាមួយនឹងកិច្ចសន្យាបន្តរហូតដល់ឆ្នាំ ២០២៦ ។ មានសេចក្តីរាយការណ៍ថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះមានតម្លៃ ៣០ លានអឺរ៉ូនឹងទទួលបានប្រាក់ខែ ៤ លានក្នុងមួយរដូវកាល។ ខ្សែបម្រើស Nikola Vlasic រកបាន ៣៣ គ្រាប់និង Assist ២១ ដងក្នុងការបង្ហាញខ្លួន ២៥០ លើកសម្រាប់ក្រុម CSKA Moscow ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
31 Aug 2021
251 views
Football News
ផ្លូវការ៖ Ronaldo ចុះកុងត្រាជាមួយ Man United
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ជាផ្លូវការហើយនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្លូវការណ៍របស់ក្លឹប។ ខ្សែប្រយុទ្ធឆ្នើមវ័យ ៣៦ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ២ ឆ្នាំរហូតដល់ឆ្នាំ ២០២៣ ជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត។ មុននេះត្រូវបានគេរាយការណ៍ថា Man United នឹងចំណាយ ១៥ លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះជាមួយនឹងប្រាក់រង្វាន់ផ្សេងៗ ៨ លានអឺរ៉ូបន្ថែម។
31 Aug 2021
206 views
Football News
បែកធ្លាយកិច្ចចរចារវាងលោក Pep និង Ronaldo ដែលជាហេតុធ្វើឱ្យ Man City បរាជ័យផ្ទេរយកខ្សែប្រយុទ្ធរូបនេះ
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត អ៊ីតាលី La Repubblica លោក Pep Guardiola គឺមិនបានផ្តល់ភាពកក់ក្តៅក្នុងការស្វាគមន៍ទៅកាន់ Cristiano Ronaldo ដូចនឹងអ្វីដែលអ្នករាល់គ្នាបានឃើញនោះទេ។ វាមើលទៅគឺពិតជាសោះកក្រោះខ្លាំងណាស់ អំពីទំនាក់របស់លោក ជាមួយនឹងខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ។ ទង្វើរបស់លោក Guardiola គឺដូចជាមិនត្រឹមត្រូវទាល់តែសោះ, ជាការពិតណាស់ កំលុងពេលដឹកនាំនៅ Barcelona លោកគឺជាសត្រូវជាមួយនឹង Ronaldo ដែលរូបគេលេងនៅ Real Madrid។ តើនេះអាចជាដើមចមដែលធ្វើឱ្យគាត់មិនចង់រួមក្រុមជាមួយខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ មែនឬទេ។ វាទំនងជារឿងត្រឹមតែម្យ៉ាងដែរ, ព្រោះថាប្រសិនបើគាត់ចង់ឱ្យ ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៥សម័យផ្លាស់មកចូលរួមជាមួយ Manchester City មែន នោះគាត់នឹងមិននិយាយបែបនេះទៅ Ronaldo តាមទូរស័ព្ទនោះទេ។ ក្នុងនោះដែរ លោក Pep បានមានប្រសាសន៍ទៅកាន់ Ronaldo តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ ប្រសិនបើអ្នកអាចមកទីនេះ, ពួកយើងនឹងរួមក្រុមជាមួយគ្នា។ ប៉ុន្តែ ខ្ញុំមិនអាចធានាគ្រប់យ៉ាងទៅអ្នកបានទេ៕
29 Aug 2021
162 views
Football News
ខ្ញីចាស់! វ័យរៀងជ្រែទៅហើយ ប៉ុន្តែមកមើលចង្វាក់ញាក់ និងស៊ុតរបស់ Zlatan ត្រង់នេះមិនចាញ់ពីក្មេងប៉ុន្មានឡើយ
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានខកខានការប្រកួតបើករដូវកាលនៅ Serie A ឱ្យក្រុម AC Milan ចំនួន ២ ប្រកួតមកហើយ ដោយសារបញ្ហារបួស, ប៉ុន្តែគាត់នឹងអាចត្រឡប់មកចូលរួមប្រកួតវិញបាននៅពាក់កណ្តាលខែ កញ្ញា នេះ។ ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត គឺទទួលបានភាពធូរស្រាលមកវិញបានគួរសមខ្លះហើយ, តួយ៉ាងថ្មីៗនេះ លោកទើបតែបានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមអំពីការហ្វឹកហាត់របស់លោក ដែលមានទៅវាពិតជាអស្ចារ្យដូចកំពុងនៅលើទីលានអ៊ីចឹង៕
29 Aug 2021
149 views
Football News
Haaland នៅតែជាតួសំខាន់របស់ Dortmund ក្រោយស៊ុតចុងម៉ោងយប់មិញ
កាលពីយប់មិញនេះ Erling Braut Haaland នៅតែជាតួឯករបស់ក្រុម Dortmund បន្ទាប់ពីបានស៊ុតគ្រាប់បាល់យកឈ្នះ ៣-២ នៅចុងម៉ោងទៅលើក្រុម Hoffenheim ក្នុងការប្រកួតក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់ Bundesliga សប្ដាហ៍ទី៣ នៅទឹកដីរបស់ខ្លួន។ គ្រាប់បាល់ចុងម៉ោងរបស់ Erling Braut Haaland រកបាននៅនាទីទី៩០+១ទៅហើយ ក្រោយពេលក្រុមផ្ញៀវ Hoffenheim ស៊ុតតាមបាន២-២ នៅនាទីទី៩០។ គ្រាប់បាល់ពីគ្រាប់ផ្សេងទៀតរបស់ម្ចាស់ផ្ទះ Giovanni Reyna នាទីទី៤៩ និងមួយគ្រាប់ទៀតរកបានដោយ Jude Bellingham នាទីទី៦៩។ ចំណែកគ្រាប់បាល់ពីរគ្រាប់របស់ក្រុមផ្ញៀវគឺរកបានដោយ Christoph Baumgartner នាទីទី៦១ និងមួយគ្រាប់ទៀតរកបានដោយ Munas Dabbur នៅនាទីទី៩០។ រំលឹកថា នេះជាគ្រាប់បាល់ទី៣របស់ Erling Braut Haaland នៅក្របខណ្ឌអាល្លឺម៉ង់ Bundesliga ដែលទើបតែចាប់ផ្ដើមបាន៣សប្ដាហ៍ ដោយពេលនេះ Dortmund ក៏កំពុងឈរកំពូលតារាងបណ្ដោះអាសន្នផងដែរ៕
28 Aug 2021
202 views
Football News
អុញនោះ! Juventus នឹងលក់កីឡាកររូបនេះចេញ ខណៈត្រូវបានក្លិបគីឡូធ្ងន់មួយចាប់អារម្មណ៍
ក្លិបសេះបង្កង់ Juventus ត្រូវគេរាយការណ៍ថាមានបំណងបើកលក់ខ្សែបម្រើ Weston McKennie នៅរដូវក្ដៅនេះ ខណៈរូបគេទទួលបានការចាប់អារម្មណ៍ពីម្ចាស់ជើងឯក Bundesliga ក្លិប Bayern Munich នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យោងតាមគេហទំព័រអ៊ីតាលី Calciomercatoweb.it បានឲ្យដឹងថាក្លិប Juventus នឹងព្រមលក់កីឡាករវ័យក្មេង Weston McKennie ប្រសិនបើក្លិប Bayern Munich អាចបំពេញតាមការស្នើសុំនៅក្នុងតម្លៃ ៣០លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លារអាមេរិក)។ ហើយដោយសារតែស្ថានភាពហិរញ្ញវត្ថដ៏លំបាករបស់ក្លិប Juventus ដូច្នេះនឹងអាចបង្ខំឲ្យពួកគេចែកផ្លូវជាមួយកីឡាករវ័យ២២ឆ្នាំរូបនេះ មុនពេលទីផ្សារដោះដូរកីឡាករដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខ។ គួររម្លឹកថា Weston McKennie បានផ្ទេរពីក្លិប Schalke នៅឯក្របខណ្ឌ Bundesliga មកចូលរួមជាមួយក្លិប Juventus នៅក្នុងឆ្នាំ២០២០ ហើយកីឡាករសញ្ជាតិអាមេរិករូបនេះ បង្ហាញខ្លួនបាន ៣១ប្រកួត និងរកបាន ៥គ្រាប់ សម្រាប់ក្លិប កាលពីរដូវកាលមុន៕
22 Aug 2021
158 views