Tag: Bundesliga
Football News
Haaland នៅតែជាតួសំខាន់របស់ Dortmund ក្រោយស៊ុតចុងម៉ោងយប់មិញ
កាលពីយប់មិញនេះ Erling Braut Haaland នៅតែជាតួឯករបស់ក្រុម Dortmund បន្ទាប់ពីបានស៊ុតគ្រាប់បាល់យកឈ្នះ ៣-២ នៅចុងម៉ោងទៅលើក្រុម Hoffenheim ក្នុងការប្រកួតក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់ Bundesliga សប្ដាហ៍ទី៣ នៅទឹកដីរបស់ខ្លួន។ គ្រាប់បាល់ចុងម៉ោងរបស់ Erling Braut Haaland រកបាននៅនាទីទី៩០+១ទៅហើយ ក្រោយពេលក្រុមផ្ញៀវ Hoffenheim ស៊ុតតាមបាន២-២ នៅនាទីទី៩០។ គ្រាប់បាល់ពីគ្រាប់ផ្សេងទៀតរបស់ម្ចាស់ផ្ទះ Giovanni Reyna នាទីទី៤៩ និងមួយគ្រាប់ទៀតរកបានដោយ Jude Bellingham នាទីទី៦៩។ ចំណែកគ្រាប់បាល់ពីរគ្រាប់របស់ក្រុមផ្ញៀវគឺរកបានដោយ Christoph Baumgartner នាទីទី៦១ និងមួយគ្រាប់ទៀតរកបានដោយ Munas Dabbur នៅនាទីទី៩០។ រំលឹកថា នេះជាគ្រាប់បាល់ទី៣របស់ Erling Braut Haaland នៅក្របខណ្ឌអាល្លឺម៉ង់ Bundesliga ដែលទើបតែចាប់ផ្ដើមបាន៣សប្ដាហ៍ ដោយពេលនេះ Dortmund ក៏កំពុងឈរកំពូលតារាងបណ្ដោះអាសន្នផងដែរ៕
28 Aug 2021
224 views
Football News
អុញនោះ! Juventus នឹងលក់កីឡាកររូបនេះចេញ ខណៈត្រូវបានក្លិបគីឡូធ្ងន់មួយចាប់អារម្មណ៍
ក្លិបសេះបង្កង់ Juventus ត្រូវគេរាយការណ៍ថាមានបំណងបើកលក់ខ្សែបម្រើ Weston McKennie នៅរដូវក្ដៅនេះ ខណៈរូបគេទទួលបានការចាប់អារម្មណ៍ពីម្ចាស់ជើងឯក Bundesliga ក្លិប Bayern Munich នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យោងតាមគេហទំព័រអ៊ីតាលី Calciomercatoweb.it បានឲ្យដឹងថាក្លិប Juventus នឹងព្រមលក់កីឡាករវ័យក្មេង Weston McKennie ប្រសិនបើក្លិប Bayern Munich អាចបំពេញតាមការស្នើសុំនៅក្នុងតម្លៃ ៣០លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លារអាមេរិក)។ ហើយដោយសារតែស្ថានភាពហិរញ្ញវត្ថដ៏លំបាករបស់ក្លិប Juventus ដូច្នេះនឹងអាចបង្ខំឲ្យពួកគេចែកផ្លូវជាមួយកីឡាករវ័យ២២ឆ្នាំរូបនេះ មុនពេលទីផ្សារដោះដូរកីឡាករដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខ។ គួររម្លឹកថា Weston McKennie បានផ្ទេរពីក្លិប Schalke នៅឯក្របខណ្ឌ Bundesliga មកចូលរួមជាមួយក្លិប Juventus នៅក្នុងឆ្នាំ២០២០ ហើយកីឡាករសញ្ជាតិអាមេរិករូបនេះ បង្ហាញខ្លួនបាន ៣១ប្រកួត និងរកបាន ៥គ្រាប់ សម្រាប់ក្លិប កាលពីរដូវកាលមុន៕
22 Aug 2021
173 views
Football News
ក្លឹបសេះបង្កង់ Juventus ច្រានចោលសំណើរបស់ក្លឹប Bayern និង Dortmund សម្រាប់ការចង់បាន Chiesa
ខ្សែបម្រើ Federico Chiesa របស់ក្លឹបសេះបង្កង់ Juventus បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើនរួមមានក្លឹប Bayern Munich និង Borussia Dortmund ។ យោងតាមអ្នកកាសែត Sport1 លោក Patrick Berger បានឱ្យដឹងថាក្លិបយក្សនៅ Bundesliga បានស្នើមកកាន់ក្លឹបសេះបង្កង់ Juventus ក្នុងការចង់បានខ្សែបម្រើ Chiesa ប៉ុន្តែត្រូវបានបដិសេធ។ ព្រោះតែក្លឹបយក្សក្នុងទីក្រុងទូរីនមួយនេះមិនមានបំណងលក់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះទេ។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថាក្លឹបមកពីក្របខ័ណ្ឌ Premier League គឺក្រុម Liverpool បានផ្តល់ប្រាក់ប្រហែល ១០០ លានអឺរ៉ូក្នុងការចង់បានខ្សែបម្រើកំពុងឡើងជើង Chiesa ប៉ុន្តែត្រូវបានបដិសេធផងដែរ។ កាលពីរដូវកាលមុនម្ចាស់ជើងឯក Euro 2020 រូបនេះលេងបាន ៣៣ ប្រកួតនៅ Serie A រកបាន ៩ គ្រាប់។
29 Jul 2021
197 views
Football News
Lewandowski បានក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំក្របខ័ណ្ឌ Bundesliga របស់អាឡឺម៉ង់
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ត្រូវបានគេបោះឆ្នោតអោយក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាឡឺម៉ង់ឆ្នាំ ២០២១ ។ អ្នកឈ្នះត្រូវបានជ្រើសរើសដោយសមាជិកសមាគមអ្នកកាសែតកីឡារអាល្លឺម៉ង់ (VDS) ។ ខ្សែប្រយុទ្ធ Lewandowski ទទួលបាន ៣៥៦ ពិន្ទុក្នុងចំណោម ៥៦៣ ។ កីឡារករ Thomas Müller ទទួលបានសម្លេងគាំទ្រចំនួន ៤១ បន្ទាប់មកគឺតារាវ័យក្មេងរបស់ Borussia Dortmund ខ្សែប្រយុទ្ធ Erling Haaland ដែលមាន ៣៨ ពិន្ទុ។ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីបានចំនួន ៤១ គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga នឹងជួយបញ្ជូនឲ្យមិត្តរួមក្រុមចំនួន ២៩ លើកកាលពីរដូវកាលមុននឹងជួយក្រុម Bayern ឈ្នះពានលីកផងដែរ ។
26 Jul 2021
290 views
Football News
Chelsea ចាប់អារម្មណ៍នឹងខ្សែបម្រើ Jadon Sancho ប៉ុន្តែរូបគេចង់លេងឱ្យ Man Utd
ខ្សែបម្រើ Jadon Sancho ទំនងជានឹងចាកចេញពីក្រុមអាឡឺម៉ង់ Borussia Dortmund នៅរដូវក្តៅនេះ។ យោងទៅតាមសារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Dortmund បានត្រៀមលក់កីឡាកររូបនេះហើយ។ ខណះក្រុម Chelsea បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើរូបនេះប៉ុន្តែកីឡាករជម្រើសជាតិអង់គ្លេស Sancho ចង់ផ្លាស់ទៅលេងឲ្យក្រុម Manchester United ជាង។ មានសេចក្តីរាយការណ៍មកថាក្រុម Borussia Dortmund ចង់បានប្រាក់ប្រមាណ ៩០ លានផោនសម្រាប់កីឡាកររូបនេះ។ កីឡាករវ័យ ២១ ឆ្នាំលេងបាន ៣៦ ប្រកួតនៅ Bundesliga កាលពីរដូវកាលមុនដោយរកបាន ៨ គ្រាប់និងជួយបាន ១១ ដង។
02 Jun 2021
325 views
Football News
លីគកំពូលៗអឺរ៉ុបផ្លាស់ប្ដូរជើងឯកទាំងអស់ លើកលែងតែ Bayern នៅអាល្លឺម៉ង់
ក្នុងរដូវកាល ២០២០/២១ ជើងឯកនៃលីគកំពូលទាំង ៥ របស់អឺរ៉ុបទាំងអស់ត្រូវបានជំនួស ដោយជើងឯកថ្មីអស់ហើយ លើកលែងតែអាល្លឺម៉ង់មួយគត់។ នៅអង់គ្លេសក្លឹប Manchester City ឡើងមកកាន់ជើងឯកវិញ ដោយជើងឯកឆ្នាំចាស់ Liverpool ធ្លាក់ត្រឹមលេខ ៣។ នៅអេស្ប៉ាញវិញ Atletico ឈ្នះពាន La Liga ជាលើកដំបូងគិតចាប់ពីឆ្នាំ ២០១៤។ នៅឯបារាំងវិញ Paris Saint-Germain ដែលជាក្លឹបយក្សមានមូលដ្ឋាននៅរដ្ឋធានីប៉ារីស ធ្លាក់ត្រឹមលេខ ២ ខណៈអ្នកកាន់កំពូលតារាងគឺក្លឹបចាស់របស់ខ្សែស្លាបបែលហ្សិក Eden Hazard ក្លឹប Lille។ ចំណែកឯអ៊ីតាលីវិញ Juventus កៀកនឹងក្លាយជាក្លឹបឈ្នះពាន Serie A ១០ឆ្នាំជាប់ៗគ្នាទៅហើយ ប្រសិនបើឈ្នះឆ្នាំនេះ។ ជាអកុសល ក្នុងរដូវកាល ២០២០/២១ Inter Milan ដែលដឹកនាំដោយអតីតគ្រូក្លឹបសេះបង្កង់ Juve គឺលោក Antonio Conte បានបំបែកកំណត់ត្រាដ៏ត្រចះត្រចង់របស់ក្លឹបយក្សអ៊ីតាលីមួយនេះ ហើយលើកពានលីគកំពូល។ ខណៈនៅអាល្លឺម៉ង់ឯណេះវិញ ក្លឹប Bayern
25 May 2021
269 views
Football News
Tottenham ចាប់អារម្មណ៍ចង់អញ្ជើញ Flick
ក្រុម Tottenham បន្តស្វែងរកគ្រូបង្វឹកថ្មី។ បេក្ខជនម្នាក់ដែលមានចំណាប់អារម្មណ៍ចំពោះ Spurs គឺលោក Hans-Dieter Flick ដែលនឹងចាកចេញពី Bayern នៅចុងបញ្ចប់នៃរដូវកាលនេះបានសរសេរថា The Telegraph ។ គ្រូបង្វឹកវ័យអាយុ ៥៦ ឆ្នាំរូបនេះត្រូវបានលោក Daniel Levy ប្រធានក្លិប Tottenham ចង់បាន។ ក្លឹបនៅទីក្រុងឡុងចង់តែងតាំងគ្រូបង្វឹកដែលមានកេរ្តិ៍ឈ្មោះម្នាក់ដែលមានរដូវកាលជោគជ័យ។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថា Tottenham ក៏ចាប់អារម្មណ៍នឹង Ralf Rangnick និង Gareth Southgate ផងដែរ។
17 May 2021
250 views
Football News
ទើបតែជាឥឡូវសោះនេះ Lewandowski បានរងរបួសសារជាថ្មីនៅពេលហ្វឹកហាត់
យោងតាមគេហទំព័រ Bild ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ត្រូវចាកចេញពីជុំរុំហ្វឹកហាត់មុនពេលកំណត់ដោយសារតែមានការរងរបួស។ រដូវកាលនេះកីឡាករសញ្ជាតិប៉ូឡូញបាននៅតែរក្សាទម្រង់នៃការរកគ្រាប់បាល់ដ៏ល្អរបស់គាត់ដូចពីរដូវកាលមុនដដែល។ គាត់បានជួយឱ្យក្រុម Bayern Munich ឈ្នះពាន Bundesliga ជាលើកទី ៩ ជាប់ៗគ្នាបន្ទាប់ពីក្រុម RB Leipzig វបានចាញ់ក្រោមថ្វីដៃរបស់ក្រុមឃ្មុំលឿង Borussia Dortmund ។ កីឡាករ Lewandowski ចូលលេងក្នុងលីគត្រឹម ២៧ ប្រកួតរូបគេរកបាន ៣៩ គ្រាប់ស្ទើតែមិនគួរឱ្យជឿនៅរដូវកាលនេះ ។ រូបគេត្រូវការត្រឹមតែ ២ គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រាស៊ុតបាល់បញ្ចូលទីលីគ Bundesliga របស់កីឡាករ Gerd Muller ក្នុងឆ្នាំ ១៩៧១/៧២ ខណះដែលការប្រកួតនៅសល់ត្រឹមតែ ២ ប្រកួត ។ ទោះយ៉ាងណាការដេញតាមបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Robert Lewandowski រូបនេះប្រហែលជាត្រូវបានរលាយក្នុងពេលនេះ ខណៈដែលគេហទំព័រ Bild បានរាយការណ៍ថាខ្សែប្រយុទ្ធវ័យ ៣២ បានរងរបួសក្នុងពេលកំពុងហ្វឹកហាត់។ ភាពធ្ងន់ធ្ងរនៃបញ្ហារបួសនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេប៉ុន្តែប្រសិនបើគាត់ចំណាយពេលអស់រយៈពេលជាង
13 May 2021
311 views
Football News
សហពន័្ធ UEFA នឹងធ្វើការផ្លាស់ប្ដូរ LOGO របស់ក្របខ័ណ្ឌ Champions League មុនរដូវកាលថ្មី
សហពន័្ធ UEFA នឹងធ្វើការផ្លាស់ប្តូរ LOGO ថ្មីនៃក្របខ័ណ្ឌ Champions League មុនពេលការប្រកួតចាប់ផ្តើមនៅរដូវកាលក្រោយ ។ យោងតាមគេហទំព័រ Footy Headlines នឹងមានការផ្លាស់ប្តូរផ្នែករូបភាពបន្តិចបន្តួច ។ ទំហំ (លីកនឹងមានទំហំធំជាងមុន) រូបរាង (ពាក្យរបស់យូអេហ្វនឹងកាន់តែដិតជាងមុន) និងពុម្ពអក្សរ (អក្សរ P ឧទាហរណ៍) ។ លើសពីនេះទៀតនិមិត្តសញ្ញារនឹងលេចចេញនៅជ្រុងខាងស្តាំដៃនៃអក្សរអ៊ីជំនួសឱ្យ Logo ។ ស្លាកសញ្ញានៃក្របខ័ណ្ឌ Champions League អាចមានពណ៌ថ្មី ។ LOGO ត្រូវបានគេរំពឹងថានឹងត្រូវបានប្រើប្រាស់រហូតដល់ឆ្នាំ ២០២៤ នៅពេលដែលការប្រកួតកែទម្រង់នឹងត្រូវបានលេងជាលើកដំបូង ។ ខណះនិមិត្តសញ្ញាដើមនៃក្របខ័ណ្ឌ Champions League បានបង្ហាញខ្លួនតាំងពីឆ្នាំ ១៩៩២ ប៉ុន្តែវាបានឆ្លងកាត់ការផ្លាស់ប្តូរបន្តិចបន្តួចក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។
10 May 2021
310 views
Football News
Jadon Sancho ត្រូវបានក្លិបដាក់តម្លៃប្រហែល ៨០ លានផោន
ខ្សែបម្រើ Jadon Sancho របស់ Borussia Dortmund អាចនឹងត្រូវក្លិបលក់ចេញនៅពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបើក ។ យោងតាមសារព័ត៌មាន Sky Sports បានអោយដឹងថាក្លឹបចំនួន ៤ កំពុងបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាកររូបនេះប៉ុន្តែក្លឹបបិសាចក្រហម Manchester United ចាប់អារម្មណ៍ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jadom Samcho ជាងគេ ។ ក្រុម Manchester United នៅតែចាប់អារម្មណ៍នឹង Sancho ទោះបីជាលទ្ធផលមិនទទួលបានជោគជ័យនៃកិច្ចពិភាក្សាផ្ទេរខ្សែបម្រើរូបនេះកាលពីឆ្នាំមុនក៏ដោយ ។ ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍ថានឹងអនុញ្ញាតឱ្យកីឡាករ Sancho ចាក់ចេញប្រសិនបើមានក្លិបណាហ៊ានផ្តល់ជូនកញ្ចប់ថវិកាប្រហែល ៨០ លានផោន (ជិត ៩៣ លានអ៊ឺរ៉ូ) ក្លិបនោះនឹងទទួលបានកីឡាករវ័យ ២១ឆ្នាំរូបនេះភ្លាម ។ ខ្សែបម្រើប្រយុទ្ធស្លាប Sancho ចង់លេងនៅ Champions League រដូវកាលក្រោយ ។ បច្ចុប្បន្នក្រុម Borussia Dortmund កំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង
07 May 2021
253 views
Football News
លោក Pep Guardiola និយាយអ្វីខ្លះបន្ទាប់ពីផ្ដួលគូរប្រកួតឡើងទៅវគ្គផ្ដាច់ព្រ័ត្រ
លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បាននិយាយបន្ទាប់ពីបានយកឈ្នះ Paris Saint Germain នៅជើងទីពីរក្នុងលិទ្ធផល ២ ទល់នឹង ០ (សរុបទាំង ២ ជើង ៤ ទល់នឹង ១) និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ។ លោក Pep Guardiola និយាយថា៖ វាពិតជាចម្លែកណាស់ក្នុងការលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅក្នុងពហុកីឡដ្ឋានដោយគ្មានអ្នកគាំទ្រយើងគួរតែអបអរសមិទ្ធផលនេះជាមួយអ្នកគាំទ្ររបស់យើងប៉ុន្តែជាអកុសលអ្នកដឹងថាវាមានអ្វីកើតឡើង” ។ ក្លិបនេះជាកម្មសិទ្ធិរបស់អ្នកគាំទ្រ ។ វាប្រាកដណាស់ ។ ដោយសារតែរយៈពេលដែលពិភពលោកកំពុងឆ្លងកាត់នឹងជម្ងឺរាតត្បាតទើបក្រុមរបស់យើងលេងដោយគ្មានអ្នកគាំទ្រមានវត្តមាននៅទីនេះ ប៉ុន្តែយើងធ្វើបានល្អណាស់ក្នុងថ្ងៃនេះ ។ ខ្ញុំប្រាកដថាអ្នកគាំទ្រមានមោទនភាពចំពោះយើង។ “ រដូវកាលបន្ទាប់នៅពេលដែលក្រុមអ្នកគាំទ្រត្រូវបានអនុញ្ញាតឱ្យចូលទស្សនាពួកគេនឹងត្រូវមកគាំទ្រពួកយើងទាំងអស់គ្នា ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ពិតជាអស្ចារ្យណាស់ប៉ុន្តែវាមានអារម្មណ៍ខុសគ្នាបន្តិចបន្តួចដោយគ្មានអ្នកគាំទ្រ ។ យើងពិតជានឹកពួកគេ ។
05 May 2021
308 views
Football News
ក្លិប Bayern Munich បានបញ្ជាក់ថា Javi Martinez នឹងចាកចេញចុងរដូវកាលនេះ
កីឡាករ Javi Martinez បានជូនដំណឹងដល់ក្លឹប Bayern Munich ថារូបគេនឹងមិនបន្តកុងត្រាទៀតទេហើយខ្សែបម្រើរូបនេះនឹងចាកចេញដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Javi Martinez ជិតឈានចូលដល់រដូវកាលទី ៩ របស់គាត់ជាមួយក្រុមម្ចាស់ជើងឯកលីកអាឡឺម៉ង់ Bayern Munich ដោយបានឈ្នះស្ទើរតែទាំងអស់នៅទីនោះ ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះត្រូវបានគេនិយាយជាយូរមកហើយដោយមិនទាន់មានការបញ្ជាក់ពីកុងត្រាថ្មីនៅឡើយទេហើយពេលនេះក្លិប Bayern បានប្រកាសថាគាត់នឹងចាកចេញនៅរដូវក្តៅនេះដោយអរគុណចំពោះ Martinez ក្នុងការរួមចំណែករបស់គាត់នៅលើគេហទំព័រផ្លូវការរបស់ក្លឹប ។ សេចក្តីថ្លែងការណ៍បានសរសេរថា“ FC Bayern និង Javi Martínez និយាយលាជាមួយគ្នាបន្ទាប់ពីរយៈពេល ៩ ឆ្នាំដែលទទួលបានជោគជ័យជាមួយគ្នាហើយសូមអរគុណអ្នកអស់ពីបេះដូងរបស់ខ្ញុំ” ។ ក្លិបនិងកីឡាករបានព្រមព្រៀងគ្នាដោយមិនព្រមបន្តកុងត្រាដែលផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ។ កីឡាករអេស្ប៉ាញរូបនេះបានមកចូលរួមជាមួយក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអ៊ឺរ៉ុបរដូវកាលមុនក្នុងឆ្នាំ ២០១២ ហើយបានក្លាយជាកីឡាករមិនអាចខ្វះបានមួយសម្រាប់ក្រុមយ៉ាងឆាប់រហ័ស ។ “នៅក្នុងរដូវកាលដំបូងរបស់ Martinez ក្រុម FC Bayern បានឈ្នះពាន ៣ ដងក្នុងមួយរដូវកាល
04 May 2021
206 views
Football News
Mbappe បានធ្វើដំណើរជាមួយ PSG ទៅទីក្រុង Manchester
ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម PSG អាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតជើងទី ២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Manchester City ខាងមុខនេះ ។ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំបានខកខានការប្រកួតលីកបារាំងកាលពីថ្ងៃសៅរ៍ទល់នឹងក្រុម Len ដោយសារបញ្ហាសាច់ដុំកំភួនជើងរបស់គាត់ ។ ការសែត Le Parisien បានចេញផ្សាយវីដេអូថ្ងៃនេះរបស់កីឡាករដែលបានមកដល់ព្រលានយន្ដហោះ Le Bourget កន្លែងដែលក្រុម PSG នឹងហោះហើរទៅកាន់ទីក្រុង Manchester ដើម្បីធ្វើការប្រកួតជើងទី ២ ជាមួយនឹងក្រុម Manchester City ។ ការប្រកួតរវាងក្រុម Manchester City និង PSG នឹងធ្វើឡើងនៅថ្ងៃអង្គារទី ៤ ខែឧសភាសប្ដាហ៍នេះ ។
03 May 2021
219 views
Football News
ក្រុម Everton ដាក់រ៉ាដាចង់បាន Aguero
នៅពេល Sergio Aguero ចាកចេញពី Manchester City នៅរដូវកាលនេះក្រុមស្ករគ្រាប់ Everton គឺជាក្លឹបថ្មីដែលកំពុងឈរតម្រង់ជួរដើម្បីចុះហត្ថលេខាជាមួយគាត់ ។ នៅពេលទំនាក់ទំនងរយៈពេល ១០ ឆ្នាំរបស់គាត់ជាមួយក្លិប Man City ចប់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ៣២ ឆ្នាំនឹងត្រូវផ្ទេរដោយឥតគិតថ្លៃ ។ ក្រុម Chelsea, Tottenham Hotspur, Leeds United, Barcelona និង Inter Milan សុទ្ធតែត្រូវបានគេលើកឡើងថាជាទិសដៅដែលអាចទៅរួចសម្រាប់ Sergio Aguero ប្រសិនបើគាត់ចាកចេញពីទឹកដី Etihad ។ ខ្សែប្រយុទ្ធ Aguero បានរកគ្រាប់បាល់បើកឆាកក្នុងជ័យជម្នះ ២-០ របស់ Man City ទៅលើក្រុម Crystal Palace កាលពីថ្ងៃសៅរ៍ដែលធ្វើឱ្យពួកគេឈានដល់ការឈ្នះពាន Premier League ជាលើកទី ៣ ក្នុងរយៈពេល ៤ ឆ្នាំ ។ គាត់ត្រូវការតែ
02 May 2021
220 views
Football News
ក្រុម West Ham, Aston Villa និង Newcastle បានចាប់អារម្មណ៍នឹង Abraham
តាមការឲ្យដឹងពីប្រភពពត៍មាន ESPN បានសរសេរថាក្រុមតោខៀវ Chelsea ត្រៀមលក់ខ្សែប្រយុទ្ធ Tommy Abraham ។ ក្លឹបមកពីទីក្រុងឡុងដ៍បានដាក់តម្លៃប្រមាណ ៤០ លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ក្រុម West Ham, Aston Villa និង Newcastle សុទ្ធតែចាប់អារម្មណ៍នឹងកីឡាករសញ្ជាតិអង់គ្លេស Abraham ។ ក្លឹបតោខៀវចង់បានប្រាក់ ៤០ លានផោនប៉ុន្តែក្លឹបដែលចាប់អារម្មណ៍មានទំនុកចិត្តថាកិច្ចព្រមព្រៀងអាចត្រូវបានក្លិប Chelsea ទម្លាក់តម្លៃតិចជាងមុន ។
01 May 2021
336 views
Football News
Bayern អាចលក់ Lewandowski ក្នុងតម្លៃ ៦០ លានផោន
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich អាចផ្លាស់ប្តូរក្លិបនៅពេលទីផ្សារដោះដូរកីឡាករបានបើកនារដូវក្តៅនេះ ។ កីឡាករបាល់ទាត់រូបនេះចាប់អារម្មណ៍នឹង Real Madrid ។ ភ្នាក់ងាររបស់កីឡាករសញ្ជាតិប៉ូឡូញគឺលោក Pini Zahavi បានទាក់ទងជាមួយក្លឹបជាច្រើនដែលចាប់អារម្មណ៍ក្នុងការផ្ទេរខ្សែប្រយុទ្ធកណ្ដាលរូបនេះ ។ ក្រុម Bayern អាចនឹងអនុញ្ញាតឱ្យកីឡាករវ័យ ៣២ ឆ្នាំរូបនេះចាក់ចេញដើម្បីរកក្លិបថ្មីបាន ខណៈដែលក្លឹបកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុមួយចំនួននៅពេលមានជំងឺរាតត្បាតឆ្លង Covid-19 ។ ដោយដកស្រង់សំដីរបស់សារពត៍មាន Sky Sport Deutschland បានអោយដឹងថាថ្លៃផ្ទេរខ្សែប្រយុទ្ធ Robert Lewandowski អាចខ្ពស់ដល់ ៦០ លានផោន ។ កាលពីប៉ុន្មានថ្ងៃមុននេះមានសេចក្តីរាយការណ៍ថាក្រុម Bayern បានទទួលសំណើផ្ទេរសម្រាប់កីឡាករ Lewandowski ពីក្លឹបកំពូល ៗ ជាច្រើននៅអឺរ៉ុប។ ខណះដែរក្រុមអធិរាជស្ដេចស Real Madrid មានអថិភាពខ្ពស់ជាងគេក្នុងការនាំយកខ្សែប្រយុទ្ធមុតស្រួច Robert Lewandowski មកចូលរួមនឹងក្រុម ។ ក្នុងរដូវកាលនេះកីឡាករ Lewandowski រកបាន ៣៦
01 May 2021
310 views
Football News
Zidane៖ Real Madrid ចង់ឈ្នះ La Liga ត្រូវតែស៊ូដល់ទីបញ្ចប់
គ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane របស់ក្ក្រុម Real Madrid បាននិយាយអំពីអតិភាពក្នុងការលើកពាន La Liga រដូវកាលនេះ ។ រឿងសំខាន់គឺត្រូវរកពិន្ទុឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ក្រុមចំនួន ៤ ដែរកំពុងប្រជែងដណ្តើមពានរង្វាន់ជើងឯក La Liga នៅរដូវកាលនេះ ធ្វើអោយការប្រកួតកាន់តែក្ដៅ មិនដឹងថាក្រុមណាជាអ្នកលើកពាននោះឡើយត្រូវរងចាំចប់រដូវកាលទើបដឹងថាក្រុមណាជាម្ចាស់ពានលីកកំពូលអេស្ប៉ាញ ។ Zidane៖ ការប្រកួតមិនថាប៉ះក្រុមតូច ឬ ក្រុមធំនោះទេសុទ្ធតែមានសារៈសំខាន់ណាស់ យើងដឹងហើយថាក្រុមចំនួន ៣ ផ្សេងទៀតដែរកំពុងតែប្រជែងពិន្ទុជាមួយក្រុមយើង ។ យើងពិតជាចង់ឈ្នះ La Liga ហើយយើងនឹងតស៊ូដើម្បីវារហូតដល់ចប់រដូវកាលនេះ ។ យើងចង់ផ្តោតអារម្មណ៍ទៅលើការប្រកួតនៅខាងមុខ ។ អ្វីដែលយើងផ្តោតសំខាន់គឺការប្រកួតជាមួយ Osasuna នៅសប្ដាហ៍នេះ ។
01 May 2021
265 views
Football News
ក្រុម Bayern Munich បានឈ្នះក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ៩ ជាប់ៗគ្នា
ក្រុម Bayern Munich បានឈ្នះក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ៩ ជាប់ៗគ្នាជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Bayer Leverkusen ដោយសារគ្រាប់បាល់របស់កីឡាករ Eric Maxim Choupo-Moting និង Joshua Kimmich ក្នុងតង់ទី ១ ។ ក្រុម Bayern មានឱកាសធ្វើការនាំមុខរបស់ពួកគេនៅលើកំពូលតារាងដល់ទៅ ១០ ពិន្ទុបន្ទាប់ពីក្រុម RB Leipzig បានរងនូវការបរាជ័យជាមួយនឹងក្រុមបាតតារាង FC Köln ក្នុងលទ្ធផល ២-១ ។ ម្ចាស់ការពារតំណែងជើងឯក Munich បានគ្រប់គ្រងស្ថានការណ៍ក្នុងការប្រកួតដោយរកបាន ២ គ្រាប់ ក្នុងរយៈពេលត្រឹមតែ ១៣ នាទីដំបូង។ គ្រាប់បាល់ទាំងពីរបានកើតឡើងដោយកីឡាករ Thomas Müller ដែលបានទទួលបាល់របស់កីឡាករ David Alaba ដែលបានទាត់មួយជើងទៅបុកនឹងអ្នកចាំរបស់ក្រុម Bayer 04 Leverkusen គឺកីឡាករ Lukáš
21 Apr 2021
302 views