Tag: Burley
Football News
លោក Marcelo Bielsa គ្រូបង្វឹករបស់ក្រុម Leeds United សម្រេចលាលែងពីដំណែងហើយ
លោក Marcelo Bielsa ត្រូវបានគេរាយការណ៍មកថាបានសម្រេចចិត្តចាកចេញពីក្រុម Leeds United ហើយ ដោយភាគីទាំង ២ មានការយល់ព្រមរវាងគ្នានឹងគ្នារៀងៗខ្លួន។ យោងតាមកាសែត talkSPORT បានអះអាងថា លោក Bielsa បានយល់ព្រមចុះចេញពីតំណែងក្នុងនាមជាអ្នកចាត់ការរបស់ Leeds បន្ទាប់ពីពួកគេទទួលរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Tottenham Hotspur កាលពីថ្ងៃសៅរិ៍កន្លងទៅក្នុងលទ្ធផល ៤ ទល់នឹង ០។ ជាការពិតណាស់ ក្នុងចំណោម ៥ ប្រកួតចុងក្រោយ Leeds United បានរបូតគ្រាប់បាល់រហូតដល់ទៅ ២០ គ្រាប់ទៅហើយ ដែលនេះជាស្ថិតិដ៏អាក្រក់បំផុតខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ១៦ ដែលជាចំណាត់ថ្នាក់មួយពុំមានសុវត្ថិភាពគ្រប់គ្រាន់ឡើយ ដោយឥឡូវនេះពួកគេមានតែ ២ ពិន្ទុប៉ុណ្ណោះលើសក្រុម Burley ដែលកំពុងស្ថិតនៅក្នុងតំបន់កាត់ចោលពី Premier League៕
28 Feb 2022
63 views
Football News
Newcastle និង Everton ចង់ទិញ Muller មកលេងនៅ Premier League
តារារបស់ក្លឹប Bayern Munich កីឡាករ Thomas Muller ត្រូវបានក្រុមពីរទាក់ទងផ្លាស់ទៅលេងនៅ Premier League។ កីឡាករវ័យ ៣៣ឆ្នាំនៅតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាមួយ Bayern ដោយរកបាន ៩គ្រាប់ និង Assist ឲ្យមិត្តរួមក្រុម ២០ លើកក្នុងរដូវកាលនេះ។ កុងត្រារបស់ Muller ជាមួយ Bayern នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ បន្ទាប់ពីរដូវកាលនេះ។ យោងតាមសារព័ត៌មានរបស់អាល្លឺម៉ង់ Sport Bild បានចេញផ្សាយថា កីឡាករពោរពេញដោយបទពិសោធន៍សញ្ជាតិអាល្លឺម៉ង់កំពុងស្ថិតក្នុងការចង់បានពីក្លឹប Newcastle និង Everton។ ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះក្លឹប Newcastle ត្រូវបានគេរំពឹងនឹងចាយប្រាក់បន្ថែមទៀតដើម្បីនាំកីឡាករថ្មីចូលដើម្បីពង្រឹងក្រុម។ ថ្មីៗកន្លងទៅ Newcastle ទើបតែទិញបាន Kieran Trippier ពី Atletico Madrid និង Chris Wood ពី Burley។ Everton បច្ចុប្បន្នគម្លាតតែ៤ពិន្ទុប៉ុណ្ណោះពីក្រុមស្ថិតនៅតំបន់កាត់ចោល ដូច្នេះពួកគេក៏ចង់បានកីឡាករបន្ថែមដើម្បីជួយក្រុមផងដែរ៕
28 Jan 2022
100 views