Tag: Byron Castillo
Football News
FIFA គ្រោងដកក្រុមអេក្វាឌ័រចោលពី World Cup 2022 ដាក់ឈីលីជំនួសវិញ
សហព័ន្ធបាល់ទាត់អន្ដរជាតិ FIFA មានគម្រោងដកក្រុមជម្រើសជាតិអេក្វាឌ័រចេញពីការលេង FIFA World Cup 2022 នៅប្រទេសកាតា ក្រោយពីរកឃើញថាកីឡាករក្នុងក្រុមនេះមានអ្នកបន្លំសញ្ជាតិ។ ខ្សែការពារ Byron Castillo ត្រូវបានគេរកឃើញថាបានធ្វើការបន្លំសញ្ជាតិរបស់ខ្លួន។ ដោយរូបគេជាជនជាតិកូឡុំប៊ីទេ តែបែរជាធ្វើលិខិតបន្លំចូលសញ្ជាតិអេក្វាឌ័រវិញ។ ការបន្លំនេះហើយ នឹងធ្វើឱ្យ FIFA មានភស្ដុតាងគ្រប់គ្រាន់សម្រាប់ដកក្រុមចំណាត់ថ្នាក់លេខ៤នៃវគ្គជម្រុះ World Cup តំបន់អាមេរិកឡាទីននេះចោលពីការប្រកួត FIFA World Cup 2022 ខាងមុខ។ ដោយក្រុមដែលនឹងឡើងមកជំនួសអេក្វាឌ័រនោះ គឺក្រុមឈីលីដែលមានចំណាត់ថ្នាក់លេខ៧ក្នុងតារាងនៃវគ្គជម្រុះកន្លងទៅ។ ខណៈដែលអ្នកទាមទារឱ្យមានការស៊ើបអង្កេតនោះ ក៏ជាប្រទេសឈីលីនេះដែរ៕
10 Jun 2022
27 views