Tag: C.Ronaldo
Football News
ប្រធានក្លិបសេះបង្កង់ Juventus និយាយថាមិនស្ដាយក្រោយក្នុងការចុះកុងត្រាជាមួយ Ronaldo ទេលោកនឹងធ្វើវាម្តងទៀត
ប្រធានក្លឹបសេះបង្កង់ Juventus លោក Andrea Agnelli បាននិយាយថាលោកមិនមានការសោកស្តាយចំពោះការនាំយកកីឡាករ Cristiano Ronaldo ចូលក្នុងក្រុមហើយតែងតាំងលោក Andrea Pirlo ធ្វើជាគ្រូបង្វឹក នោះទេ ។ Agnelli៖“ខ្ញុំមិនដែលសោកស្តាយម្តងណាក្នុងការចុះហត្ថលេខាជាមួយ Cristiano Ronaldo ហើយតែងតាំងលោក Andrea Pirlo ធ្វើជាគ្រូបង្វឹកនោះទេ ប្រសិនបើខ្ញុំអាចត្រឡប់ទៅទាន់ពេលខ្ញុំនឹងធ្វើវាម្តងទៀត” ។ ខ្សែប្រយុទ្ធ C.Ronaldo កំពុងចំណាយពេល ៣ រដូវកាល របស់គាត់នៅក្លឹប Juventus គាត់បានឈ្នះជើងឯកអ៊ីតាលី ២ ដង ក្នុងអំឡុងពេលរបស់គាត់នៅទីនោះ ។ ប៉ុន្តែក្លឹបមិនដែលឆ្លងផុតពីវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ឡើយ។ លោក Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Juventus មុនពេលចាប់ផ្តើមនៃរដូវកាល ២០២០ នឹង ២០២១។ បច្ចុប្បន្នក្រុមរបស់គាត់ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខបួននៅ Serie A ។
22 Apr 2021
182 views