Tag: Calvert-Lewin
Football News
Arsenal ប្រជែងដណ្ដើមជាមួយ Dortmund ក្នងការចង់បាន Calvert-Lewin របស់ Everton
ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងតាមប្រមាញ់រកខ្សែប្រយុទ្ធថ្មីមករួមក្រុម ខណៈតារាជួរមុខ ក្រុមស្ករគ្រាប់ Everton កីឡាករ Dominic Calvert-Lewin កំពុងស្ថិតក្នុងការពិចារណារបស់ក្លិបនៅទីក្រុងឡុងដ៍មួយនេះ។ យ៉ាងណាមិញ Arsenal ត្រូវប្រឈមនឹងការប្រជែងយក Calvert-Lewin ក៏ព្រោះតែក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ក៏កំពុងសម្លឹងមិនដាក់ភ្នែក ក្នុងការនាំយកជើងស៊ុតសញ្ជាតិអង់គ្លេសខាងលើ មកទុកជំនួសខ្សែប្រយុទ្ធ Erling Haaland ដែលអាចនឹងចាកចេញ នារដូវក្ដៅខាងមុខផងដែរ។ Calvert-Lewin បានបាត់មុខពីទីលានច្រើប្រកួតនៅរដូវកាលនេះ ដោយសារតែជួបបញ្ហារបួសម្រាមជើង ដោយទើបតែវិលមកបង្ហាញខ្លួនលើទីលានវិញក្នុងខែមករានេះប៉ុណ្ណោះ ក្នុងនោះគេចូលលេងបាន៣ប្រកួត ស៊ុតបាន៣គ្រាប់។ ទោះជាយ៉ាងណាក៏ដោយ Everton ទំនងមិនងាយដោះលែង Calvert-Lewin ក្នុងខែនេះនោះទេ ក៏ព្រោះតែក្លិបមួយនេះ កំពុងតែព្យាយាមរកពិន្ទុ ក្នុងលីគ ដើម្បីរក្សាកៅអីលេងនៅ Premier League ។ គួររម្លឹកដែរថា អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងស្វះស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang៕
29 Jan 2022
86 views
Football News
កីឡាករ Calvert-Lewin របស់ក្រុម Everton បានរងរបួសបាក់ម្រាមជើង
ខ្សែប្រយុទ្ធ Dominic Calvert-Lewin របស់ក្រុម Everton អាចនឹងអវត្តមានរហូតដល់ក្រោយការប្រកួតឲ្យជម្រើសជាតិក្នុងខែតុលាខាងមុខនេះដោយសារតែម្រាមជើងបាក់ដែលជាការប៉ះពាល់ដ៏ធំមួយសម្រាប់ក្រុមស្ករគ្រាប់ Everton ។ Calvert-Lewin បានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Premier League បីលើកឲ្យក្រុម Everton ដែលជាការចាប់ផ្តើមដ៏ល្អសម្រាប់កីឡាករវ័យ ២៤ ឆ្នាំ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះត្រូវបានអវត្តមានក្នុងជម្រើស ១១ នាក់ដំបូងរបស់ Everton ទល់នឹង Burnley ដោយអ្នកចាត់ការ Rafa Benitez ពន្យល់ពីការសម្រេចចិត្តរបស់គាត់។ លោក Benitez បានសារភាពមុនពេលចាប់ផ្តើមការប្រកួតថា“ គាត់បានបាក់ម្រាមជើង” ។ “ គាត់បានហ្វឹកហាត់ជាមួយបញ្ហាហើយលេងដោយការឈឺចាប់។ គាត់មានរបួសបាក់ម្រាមជើងនៅថ្ងៃមុនហើយយើងត្រូវរង់ចាំ ២ ទៅ ៣ សប្តាហ៍ឬប្រហែលជាច្រើនជាងនឹងទៀត” ។
19 Sep 2021
128 views