Tag: Camano
Football News
ភ្នាក់ងារ បានឆ្លើយតបនឹងពាក្យចចាមអារ៉ាម Bayern ចង់បាន Hakimi ពី Inter
លោក Alejandro Camano ភ្នាក់ងារកីឡាកររបស់ ខ្សែការពារក្លឹប Inter Milan កីឡាករ Achraf Hakimi បានឆ្លើយតបទៅនឹងសារព័ត៌មានជាច្រើន ដែលបានចុះផ្សាយកាលពីពេលថ្មីៗថា ក្លឹប Bayern Munich ចង់បានកីឡាកររូបនេះសម្រាប់រដូវកាលថ្មីឆ្នាំ២០២១/២២ ខាងមុខ។ លោក Camano បាននិយាយថា៖” ខ្ញុំអត់ដឹងថា ពាក្យចចាមអារ៉ាមទាំងនោះចេញពីប្រភពណានោះទេ។ ប៉ុន្តែវាក៏មិនភ្ញាក់ផ្អើលអីដែរ ប្រសិនជា Bayern ចង់បាន Hakimi មែននោះ។ តែមកទល់នឹងពេលនេះមិនទាន់មាននរណាមួយពីខាងក្លឹបហ្នឹងមកនិយាយចរចាចង់បាននៅឡើយទេ “។ លោកបានបន្តថា៖” និយាយទៅ Hakimi ឥឡូវនេះគេសប្បាយចិត្តនឹងនៅ Inter ណាស់។ គេមិនដែលគិតអីផ្សេងទេ ក្រៅតែពីលេងឲ្យក្លឹបហ្នឹងទេ។ ប៉ុន្តែយ៉ាងម៉េចក៏ដោយ នរណាគេមិនចង់ទៅលេងឲ្យ Bayern នោះ? “។ Hakimi បានមកលេងឲ្យ Inter នៅដើមរដូវនេះដោយចូលលេងបាន ៤១ប្រកួត រកគ្រាប់បាល់បាន ៧គ្រាប់ និងចង់កុងត្រាវិញនៅឆ្នាំ២០២៥៕
07 May 2021
191 views