Tag: Camavinga
Football News
Camavinga៖“ ការលេងអោយក្លឹប Real Madrid គឺជាក្តីសុបិន្តពីកុមារភាពរបស់ខ្ញុំ”
ខ្សែបម្រើការពារ Eduardo Camavinga បាននិយាយចេញជាលើកដំបូងចាប់តាំងពីផ្លាស់មកកាន់ក្លឹប Real Madrid ។ ក្លឹបអធិរាជស Real Madrid បានប្រកាសពីការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំរហូតដល់ខែមិថុនាឆ្នាំ ២០២៧ ។ Camavinga៖ “ការលេងឱ្យក្រុម Real Madrid គឺជាក្តីសុបិន្តតាំងពីកុមារភាពរបស់ខ្ញុំ។ ហើយខ្ញុំពិតជារីករាយដែលបានបំពេញក្តីសុបិន្តរបស់ខ្ញុំ”។
03 Sep 2021
185 views
Football News
Real Madrid ចុះហត្ថលេខាជាមួយ Camavinga ពី Rennes
ក្រុមអធិរាជស Real Madrid បានចំណាយប្រាក់លើថ្លៃផ្ទេរជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំដោយចុះហត្ថលេខាជាមួយខ្សែបម្រើ Eduardo Camavinga ពីក្លឹប Rennes ។ យោងតាមសេចក្តីថ្លែងការណ៍កីឡាករសញ្ជាតិបារាំងវ័យ ១៨ ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល ៦ ឆ្នាំជាមួយក្លឹប Real Madrid ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៤៥ លានផោន។ នេះគឺជាលើកទីមួយហើយដែលក្រុមម្ចាស់ជើងឯកពានរង្វាន់ Uefa Champions League ចំនួន ១៣ សម័យនេះបានចំណាយកញ្ចប់ប្រាក់ផ្ទេរចាប់តាំងពីការចុះហត្ថលេខាជាមួយកីឡាករ Eden Hazard ពី Chelsea ក្នុងតម្លៃ ១០០ លានផោនក្នុងឆ្នាំ ២០១៩ ។
01 Sep 2021
153 views
Football News
Real Madrid បានដេញថ្លៃខ្សែបម្រើវ័យក្មេង Camavinga តម្លៃ ៣០លានផោន
Real Madrid កំពុងខិតជិតមកដល់ហើយក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើការពារ Eduardo Camavinga ពីក្លឹប Rennes របស់លីកបារាំង ។ ក្លឹបស្ដេចស Real Madrid បានដាក់ការដេញថ្លៃចំនួន ៣០ លានផោនជាមួយនឹងការបន្ថែមប្រាក់ផ្សេងៗរួមបញ្ចូលផងដែរនៅក្នុងសំណើនេះបើតាមការបញ្ជាក់ពីលោក Fabrizio Romano បានអះអាង។ Camavinga ខ្លួនឯងចង់ចូលរួមជាមួយក្លឹបស្ដេចស Real Madrid នៅរដូវក្តៅនេះជាជាងក្លាយជាកីឡាករឥតគិតថ្លៃនៅឆ្នាំ ២០២២ ខាងមុខនេះ។ មានសេចក្តីរាយការណ៍ថាខ្សែបម្រើសញ្ជាតិបារាំងវ័យ ១៨ ឆ្នាំរូបនេះបានធ្វើការព្យាបាលរបួសរបស់គាត់រួចហើយ។
31 Aug 2021
181 views
Football News
ក្រុម Arsenal បានចូលរួមប្រជែងដណ្តើមខ្សែបម្រើ Camavinga របស់ក្រុម Rennes
យោងតាមគេហទំព័រ Le10Sport បានអោយដឹងថាក្រុម Arsenal ត្រូវបានគេរាយការណ៍ថាអស់សង្ឃឹមក្នុងការនាំយកកីឡាករ Eduardo Camavinga របស់ក្លិប Rennes ទៅកាន់ទីក្រុងឡុង។ ខ្សែបម្រើសញ្ជាតិបារាំង Eduardo Camavinga មានបាយការណ៍ថាក្រុមធំៗជាច្រើនបានចាប់អារម្មណ៍រូបគេរួមមានក្រុម Real Madrid, Manchester United និង Paris Saint-Germain ។ ទន្ទឹមនឹងនេះបើយោងតាម Mundo Deportivo បានឱ្យដឹងថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ១៨ រូបនេះដើម្បីយកជំនួសកន្លែង Sergio Busquets ដែលមានវ័យកាន់តែច្រើនទៅហើយ ។
11 May 2021
219 views