Tag: Cardiff
Football News
អតីតក្លឹប Rooney ធ្លាប់លេងឲ្យទាក់ទងចង់បាន Bale យកទៅលេងជាមួយ
Gareth Bale ត្រូវបានរាយការណ៍ថាកំពុងចរចាជាមួយក្លឹបនៅអាមេរិក DC United ដើម្បីចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួនក្នុងរដូវក្ដៅនេះ ពេលដែលកុងត្រារបស់គេបញ្ចប់ជាមួយ Real Madrid។ កុងត្រារបស់ Bale ជាមួយ Madrid នឹងអស់នៅក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីចំណាយពេល៨ឆ្នាំជាមួយក្លឹប។ តាមការឲ្យដឹងពី Washington Post ក្លឹប DC United កំពុងសម្លឹងការផ្ដល់សំណើទៅកាន់ Bale ដើម្បីនាំគេមកលេងនៅលីគអាមេរិក។ តាមប្រភពឲ្យដឹងថា ក្លឹបក្នុងលីគ MLS កំពុងស្ថិតក្នុងការពិភាក្សាជាមួយអ្នកតំណាងរបស់ Bale អំពីការចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួនក្នុងរដូវក្ដៅនេះ។ ក្នុងនោះគេក៏បានដឹងថា DC United បានរៀបចំសំណើទៅកាន់ Bale ជាមួយកិច្ចសន្យាដ៏ធំមួយជាងអ្វីដែលពួកគេធ្លាប់ផ្ដល់ឲ្យ Wayne Rooney ពេលដែលគេមកចូលរួមជាមួយក្លឹបកាលពីឆ្នាំ២០១៨។ Bale វ័យ៣២ឆ្នាំដែលធ្លាប់លេងបានជាង២៥០ប្រកួតឲ្យ Real Madrid និងឈ្នះពាន១៤គ្រឿងក៏មានការទាក់ទងឲ្យត្រលប់ទៅកាន់ក្លឹប Spurs វិញ ខណៈ Cardiff ក៏ចាប់អារម្មណ៍ដូចគ្នា។ អនាគតរបស់ Bale ជាមួយ Madrid ទំនងមិនអាចបន្តកុងត្រាទៅមុខជាមួយគ្នាបានទៀតឡើយ ដោយសារតែគេលែងជាជម្រើសរបស់ក្លឹបទៀតហើយ៕
23 Apr 2022
57 views
Other News
FIFA ប្រាប់ឲ្យ Cardiff បង់ប្រាក់ ៥.៣លានផោនទៅឲ្យ Nantes លើការផ្ទេរ Emiliano Sala
ក្លឹប Cardiff ត្រូវបាន FIFA ចេញបញ្ជាឱ្យបង់ប្រាក់ចំនួន ៥.៣ លានផោនទៅឲ្យ Nantes សម្រាប់ការផ្ទេរកីឡាករ Emiliano Sala
02 Oct 2019
198 views
Premier League Highlights
Highlight បាល់ទាត់ Cardiff 0-2 Liverpool
Highlight បាល់ទាត់ Premier League (Sun/04/21) Cardiff 0-2 Liverpool
22 Apr 2019
282 views
Premier League Highlights
Highlight បាល់ទាត់ Cardiff 1-2 Chelsea
Highlight បាល់ទាត់ Premier League (Sun/03/31) Cardiff 1-2 Chelsea
02 Apr 2019
313 views
Premier League News
Eden Hazard ជាប់ឈ្មោះក្នុងបញ្ជីកំពូលអ្នករកគ្រាប់បាល់ទី៣ របស់ Chelsea
Hazard រកបាន៣គ្រាប់ម្នាក់ឯងឱ្យ Chelsea យកឈ្នះ Cardiff ៤-១ ធ្វើឲ្យគេមានឈ្មោះនៅក្នុងបញ្ជីកំពូលអ្នករកគ្រាប់បាល់ឲ្យក្លឹបតោខៀវ
17 Sep 2018
486 views
Premier League News
ក្រោយបាត់មុខ4 ឆ្នាំ ឥឡូវ Cardiff ក្លាយជាក្រុមទីពីរមកលេង Premier League វិញ
ពិតណាស់ ក្រុមដែលកក់កៅអីទៅ Premier League ដំបូងគឺ Wolverhampton បន្ទាប់មកគឺ Cardiff ដូច្នេះនៅមានកៅអីទំនេរមួយទៀត
08 May 2018
362 views
Other News
Leroy Sane នឹងត្រូវអវត្តមានពីទីលានរយៈពេល 3ខែឬក៏អាចលើសពីនេះទៅទៀត
ខ្សែបម្រើស្លាបឆ្វេង របស់ក្លឹប Manchester City កីឡាករ Leroy Sane នឹងត្រូវអវត្តមានពីទីលានរយៈពេល 3ខែ បន្ទាប់ពីរងរបួសកជើង
31 Jan 2018
437 views